ការ​ធ្វើ​ដំណើរ​ទៅ​កោះកេរ្តិ៍​ម្សិលមិញ

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រុម​ការងារ​យើង​បាន​ទៅ​មើល​សត្វស្លាប​នៅ​​តំបន់​​ប្រាសាទ​កោះកេរ្តិ៍ ដោយ​ចាកចេញ​ពី​ខេត្ត​សៀមរាប​នៅ​វេលា​ម៉ោង ៣.៣០​ទៀបភ្លឺ​ដើម្បី​ទៅ​ឲ្យ​ទាន់​ថ្ងៃ​រះ​នៅ​ទីនោះ ។ តាម​ផ្លូវ​គ្មាន​ភ្លៀង​ធ្លាក់​ទេ​ពេល​កំពុង​ធ្វើ​ដំណើរ ប៉ុន្តែ​ផ្លូវ​ពិត​ជា​រអិល​ណាស់​ពី​ស្រុក​ស្វាយ​លើ ទៅ​កាន់​កោះកេរ្តិ៍ ។ តាម​ផ្លូវ​យើង​បាន​ឃើញ​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​រហូត​ដល់ ៧៧ ប្រភេទ ។ សត្វ​ដែល​គ្រប់គ្នា​ពេញ​ចិត្ត​គឺ ស្ទាំង​ស្លាប​ស្រួច​ចុង​ខ្នង​ស ដែល​វា​មាន​តែ​នៅ​ក្នុង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ ហើយ​រដូវ​នេះ​វា​ទើប​តែ​បន្ត​ពូជ​រួច ច្នេះ​ហើយ​ទើប​យើង​អាច​ឃើញ​​វា​បាន​ងាយ ។ ចំណែក​នៅ​ក្នុង​រដូវ សម្ងួត​ឬ​រំហើយ​វិញ ពិបាក​រក​ណាស់ កាល​ពី​ឆ្នាំ​២០០៩ ខ្ញុំ​បាន​ចំណាយ​ពេល​មួយ​រដូវ​រក​មើល​វា​ តែ​គ្មាន​តម្រុយ​សោះ ។ ប្រាសាទ​នៅ​តែ​ល្អ មាន​ភ្លៀង​ធ្លាក់​នៅ​ពេល​រសៀល​ម៉ោង​២ រសៀល​ខណៈ​យើង​កំពុង​រៀបចំ​ចម្អិន​អាហារ​ពេល​ថ្ងៃ ។

Uncategorized

Birding at Koh Ker tomorrow.

ថ្ងៃ​ស្អែក​នេះ​ជា​ថ្ងៃ​អាទិត្យ ក្រុម​មគ្គុទ្ទេសក៍​សត្វ​ស្លាប​ពី​មជ្ឈមណ្ឌល​នឹង​ចេញ​ទៅ​មើល​សត្វ​ស្លាប​នៅ​ឯ​តំបន់​ប្រាសាទ​កោះកេរ្តិ៍​ (ឆក​គគីរ) ដើម្បី​បំប៉ន​ចំណេះដឹង​ដល់​កម្មសិក្សាការី​ថ្មីៗ​ដែល​ទើប​ហ្វឹកហាត់​នា​ឆ្នាំ​នេះ​ពី​តំបន់​នោះ ​និង​ផ្សារភ្ជាប់​​ទៅ​នឹង​ប្រាសាទ​​ផង ។តំបន់​កោះកេរ្តិ៍