ការ​ធ្វើ​ដំណើរ​ទៅ​កោះកេរ្តិ៍​ម្សិលមិញ


កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រុម​ការងារ​យើង​បាន​ទៅ​មើល​សត្វស្លាប​នៅ​​តំបន់​​ប្រាសាទ​កោះកេរ្តិ៍ ដោយ​ចាកចេញ​ពី​ខេត្ត​សៀមរាប​នៅ​វេលា​ម៉ោង ៣.៣០​ទៀបភ្លឺ​ដើម្បី​ទៅ​ឲ្យ​ទាន់​ថ្ងៃ​រះ​នៅ​ទីនោះ ។ តាម​ផ្លូវ​គ្មាន​ភ្លៀង​ធ្លាក់​ទេ​ពេល​កំពុង​ធ្វើ​ដំណើរ ប៉ុន្តែ​ផ្លូវ​ពិត​ជា​រអិល​ណាស់​ពី​ស្រុក​ស្វាយ​លើ ទៅ​កាន់​កោះកេរ្តិ៍ ។ តាម​ផ្លូវ​យើង​បាន​ឃើញ​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​រហូត​ដល់ ៧៧ ប្រភេទ ។ សត្វ​ដែល​គ្រប់គ្នា​ពេញ​ចិត្ត​គឺ ស្ទាំង​ស្លាប​ស្រួច​ចុង​ខ្នង​ស ដែល​វា​មាន​តែ​នៅ​ក្នុង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ ហើយ​រដូវ​នេះ​វា​ទើប​តែ​បន្ត​ពូជ​រួច ច្នេះ​ហើយ​ទើប​យើង​អាច​ឃើញ​​វា​បាន​ងាយ ។ ចំណែក​នៅ​ក្នុង​រដូវ សម្ងួត​ឬ​រំហើយ​វិញ ពិបាក​រក​ណាស់ កាល​ពី​ឆ្នាំ​២០០៩ ខ្ញុំ​បាន​ចំណាយ​ពេល​មួយ​រដូវ​រក​មើល​វា​ តែ​គ្មាន​តម្រុយ​សោះ ។ ប្រាសាទ​នៅ​តែ​ល្អ មាន​ភ្លៀង​ធ្លាក់​នៅ​ពេល​រសៀល​ម៉ោង​២ រសៀល​ខណៈ​យើង​កំពុង​រៀបចំ​ចម្អិន​អាហារ​ពេល​ថ្ងៃ ។

Uncategorized

2 thoughts on “ការ​ធ្វើ​ដំណើរ​ទៅ​កោះកេរ្តិ៍​ម្សិលមិញ

  1. nimol 14/09/2010 / 4:04 am

    សួស្ដី! សុខ​សប្បាយ​ទេ?

    • khmerbirder 14/09/2010 / 8:24 am

      ខ្ញុំ​សុខ​សប្បាយ​ទេ​និមល ។ អរគុណ​ដែល​បាន​ចូល​មក​ទស្សនា​ទំព័រ​ខ្ញុំ ។ ខ្ញុំ​អត់​ចេះ​រៀបចំ​វា​ទេ​គ្រាន់​តែ​រៀន​តិចៗ​ក្រែង​បាន​ល្អ​ទំព័រ​របស់​និមល​និង​អ្នក​ដទៃ​ទៀត ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s