តើ​ពាក្យ​ “សប្ដាហ៍” សរសេរ​យ៉ាង​ម៉េច?


ខ្ញុំ​បាន​ឃើញ​ក្នុង​គេហទំព័រ​របស់​វិទ្យុអាស៊ីសេរី​យូរ​គ្រាន់​ហើយ​ដែល​គេ​សរសេរ ពាក្យ

 

“សប្ដាហ៍” នេះ​ជា “សប្ដាណ៍” ដំបូង​គិត​ថា​គេ​ច្រឡំ ចាំ​មើល​គេ​ដូរ តែ​ដល់​អត់​ឃើញ​ដូរ គិត​ទៀត​ថា​ក្រែង​ពាក្យ​សរសេរ​បែប​នេះ​បាន​ដែរ ព្រោះ​រក​មិន​ឃើញ​ក្នុង​វចនានុក្រម​សោះ ។ ឥឡូវ​អត់​ប្រាកដ​ទេ​ដោយ​ខ្លួន​មិន​បាន​រៀន​ច្រើន​ផងនោះ ក៏​សម្រេច​យក​មក​សួរ​បង​ប្អូន​យើង​ក្នុង​ភូមិ​វិញ​មើល ។ ជួយ​គ្នា​យើង!

(រូប​កាត់​មក​ពី​ទំព័រ​បណ្ដាញ​វិទ្យុអាស៊ីសេរី)

13 thoughts on “តើ​ពាក្យ​ “សប្ដាហ៍” សរសេរ​យ៉ាង​ម៉េច?

  1. ខ្មែរកីឡា 20/10/2010 / 5:08 pm

    យើងខំវែកញែកស័ព្ទអោយមើលឃើញថា វាយ៉ាងម៉េច បែជាលុបបស់យើងអស់
    ធ្វើអោយអានស្ទើរតែមិនយល់ថា អធិប្បាយថាអី។
    យកល្អលុបចោលទាំងអស់ទៅល្អជាង។ ខ្ញុំមិនថាអីទេ។

    • khmerbirder 20/10/2010 / 8:29 pm

      សុំ​ទោស​ខ្មែរ​កីឡា! ខ្ញុំ​អត់​បាន​លុប​ទេ តែ​មក​ពី​ខ្ញុំ​សម្របសម្រប​មតិ​របស់​លោក​យឺត​ទើប​ធ្វើ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង ។ ខ្ញុំ​អត់​ដែល​ដេញ​ភ្ញៀវ​ឬ​បោះ​ឥវ៉ាន់​ញាតិ​ចេញ​ពី​ផ្ទះ​ខណៈ​គេ​មក​សួរសុខទុក្ខ​ឬ​ជួយ​ការ​ខ្លួន​នោះ ។ កុំ​ចិត្ត​ធំ​ពេក ហាហាហា  និយាយ​លេង​ទេ ។

  2. ខ្មែរកីឡា 20/10/2010 / 4:15 pm

    ពាក្យថា សប្តាហ៍ ជាពាក្យកំចីមកពីសំស្រ្កឹត
    បាលីថា សត្តាហ រួមគ្នាទៅប្រែថា ៧​ ថ្ងៃ។
    ដូចយើងដឹងស្រាប់ហើយថា មួយសប្តាហ៍ មាន ៧​ ថ្ងៃ។ និយាយទៅពាក្យនីមួយៗ សុទ្ធតែមានន័យរបស់វា មិនមែនចេះតែសរសេរតាមនឹកឃើញបានទេ។
    ពាក្យថា សប្តាណ៍ គ្មានសរសេរទេ ។

  3. Fidele 20/10/2010 / 11:13 am

    ប្រហែល​ជា​គេ​មិន​បាន​ចាប់​អារម្មណ៍​ហើយ! 😀

  4. ទឹម បឿន 19/10/2010 / 5:36 pm

    តាម​វចនានុក្រម សប្ដ គឺ​ប្រាំពីរ ។ សប្ដាហៈ សប្ដាហ័ន សប្ដាហ៍ តែ​មិនមែន សប្ដាណ៍​ទេ ។

  5. ខេធី៤២ 19/10/2010 / 5:28 pm

    សរសេរដូច ក្មេងស្រែ ថាទើបត្រូវ ព្រោះនៅក្នុងវចនានុក្រមសម្តេច ព្រះសង្ឃរាជ ជូនណាត បញ្ជាក់ថាសរសសេរបែបហ្នឹងគឺ សប្តាហ៍

  6. sambatt 19/10/2010 / 4:59 pm

    កំហុសអ្នកសរសេរ។

  7. វិចិត្រ 19/10/2010 / 4:24 pm

    ពាក្យ​ សប្តាហ៍ ហ្នឹង​ក្នុង​វចនានុក្រម​មាន​តើ
    មើល​ក្នុង​ពាក្យ សត្ត
    សប្តាហ៍ គេ​សរសេរ ស-ប-ជើងត-ា-ហ៍
    ក្លាយ​មក​ពី​ ពាក្យ សប្តាហៈ

    • khmerbirder 19/10/2010 / 8:54 pm

      ឃើញ​តើ «សប្ដាហ៍» តែ​វា​អត់​ឃើញ «សប្ដាណ៍» ចឹង​បាន​សួរ​អ្នក​ភូមិ​ហ្នឹង​ណា ។

  8. taprumy 19/10/2010 / 3:11 pm

    ក្នុង​វចនានុក្រមខ្មែរ​​មាន​ទេ​តើតែ​មិន​មែន​ជា​មេពាក្យ សូម​ពិនិត្យ​មើល​មេពាក្យ សប្ត

  9. Samady KS 19/10/2010 / 3:00 pm

    អាច​ជា​កំហុស​បច្ចេកទេស​​ពេល​សរសេរ​ទេ​ដឹង?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s