តើ​សភា​អ៊‍ិនធើណិត​កំពុង​ធ្វើ​អ្វី?


ជន​រួមជាតិ​ជាទី​មេត្រី ខ្ញុំ​កំពុងតែ​ឆ្ងល់​ពី​សភា​អ៊‍ិនធើណិត​របស់​ទូរទស្សន៍​ស៊ីធីអិន ដែល​កំពុង​ផ្សាយ​បច្ចុប្បន្ន​ហ្នឹង ថា​គេ​កំពុង​ធ្វើ​អ្វី? មួយ​ថ្ងៃៗ​និយាយ​តែ​រឿង​សៀម ។ លោក ឆាយ៉ា​មិន​ត្រឹម​តែ​និយាយ​រឿង​គេ​ទេ តែ​ថែម​ទាំង​យក​ជនជាតិ​ខ្មែរ​មក​លាប​ពណ៌​ជា​លឿង​ជា​ក្រហម​ពេញៗ​មាត់ ដូចជា​ «ខ្មែរ​អាវ​លឿង ក្រុម​លឿង​ខ្មែរ» អី​ហ្នឹង ។ ក្នុង​ជា​អ្នក​សារព័ត៌មាន​មិន​គួរ​និយាយ​ចឹង​ទេ គ្មាន​នរណា​ហៅ​ទេ ក្រៅ​ពី​សភា​តាប៉ែ​មួយ​នេះ ។ ខ្ញុំ​សុំ​ដូរ​ឈ្មោះ​សភា​នេះ​ជា​សភា​តាប៉ែ​វិញ​បែប​សម​ជាង ។ ដណ្ដើម​គ្នា​និយាយ​​ខ្លាច​មិន​បាន​ល្បី​ក្នុង​កម្មវិធី ជ្រិញ​មែនទែន ។

12 thoughts on “តើ​សភា​អ៊‍ិនធើណិត​កំពុង​ធ្វើ​អ្វី?

  1. Lee 11/02/2011 / 7:51 am

    ខ្ញុំគាំទ្រគ្រប់បែបយ៉ាងដើម្បីប្រឆាំងចោរសៀមឈ្លានពាន!!

  2. ក្មេងស្រែ 20/10/2010 / 10:26 am

    ណាស់​តែ​គាត់​ង៉ៃ​ខ្លះ​និយាយ​សុទ្ធ​តែ​សៀម​ទៀត​ណោះ! ក្លាច​គេ​អត់​ដឹង​ថា​គាត់​ចេះ​សៀម!

  3. ផ្កាយដុះកន្ទុយ 20/10/2010 / 9:21 am

    ​បង​ ខ្ញុំ​សូម​លើក​មេ​ដៃ​មួយ ថា​បង​និយាយ​ត្រូវ​ចិត្ត​ខ្ញុំ​….
    សភា​អ៊ីន​ធើណេត គួរ​ប្រែ​ឈ្មោះ​ថា ពួក​សភាតាប៉ៃ​រឿង​​ថៃ​ហើយ​…

  4. ឌីយ៉ា 20/10/2010 / 6:52 am

    មានអ្នកនិយាយជំនួសចិត្តញ៉ុមហើយពេលនេះ! មែនហើយ កម្មវិធីហ្នឹងតាប៉ែមែន…

  5. កាត់​តាម​លោក សយ សុភាព កាល​​គាត់​នៅ​កន្លែង​ចាស់​​ដែរ​ក្រុម​គាត់​ និង កូន​ចៅ​គាត់​តាម​ដាន​ហេតុការណ៍​កើត​ឡើង​នៅ​ស្រុក​សៀម​ម្ភៃ​បួន​ម៉ោង​លើ​ម្ភៃ​បួន​ម៉ោង។ ឆ្ងល់​ដែរ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ចេញ​ហើយ ហើយ​កន្លែង​ចាស់​របស​លោក សយ សុភាព​​ធ្វើ​ការ​ម្ចាស់​កន្លែង​នោះ​និយាយាក​កោក​ប្រាប់​សារព័តិមាន​រឿង​ សយ សុភាព ពុក​រលួយ​ហើយ​ហេតុ​ម្តេច​អត់​មាន​ច្បាប់​ពុក​រលួយ​ចាត់​ការ មិន​តែ​ប៉ុណ្ណោះ​​ សយ សុភាព ទៅ​ធ្វើ​ការ​នៅ​ទូរទស្សន៍​បាយ័ន្ត​ដែល​មាន​ម្ចាស់​ស្រី​ជា​កូន​លោក ហ៊ុន សែន ធ្វើ​ហី។

  6. Fidele 19/10/2010 / 9:10 pm

    អ្នក​សារព័ត៌មាន​មិន​ត្រូវ​និយាយ​លំអៀង​ទេ។ បើ​ផ្សាយ​ចឹងៗ​ដដែល មិន​បាច់​ផ្សាយ​ក៏​បាន​ដែរ! 😀

  7. ទឹម បឿន 19/10/2010 / 4:56 pm

    ខ្ញុំ​ស្មាន​តែ​តឹង​ចិត្ត​ស្អិត​ទ្រូង​តែ​ខ្ញុំ​ទេ!

  8. share4khmer 19/10/2010 / 4:21 pm

    ញ៉ុមយល់ស្រប !!
    គួរតែដូរ កម្មវិធី សភាអ៊ីនធើណេត ទៅជា កម្មវិធី វិភាគរឿងថៃ វិញទៅ !!

  9. Samady KS 19/10/2010 / 10:35 am

    ប៉ាយ៉ា​គេ​លែង​ចាក់​​ផ្សាយ​ឱ្យ​យើង​មើល… ហិ​ហិ​ហិ

    • khmerbirder 19/10/2010 / 1:29 pm

      មិនមែន​ចង់​បន្ទោសបង្អាប់​ឬ​មាន​និន្នាការ​ទៅ​ខាង​ណា​ទេ តែ​ចង់​ឲ្យ​មាត់​មាន​គម្រប​បន្តិច គាត់​នាំ​ព័ត៌មាន​ល្អ​ច្រើន​មក​ប្រាប់​ជន​រួមជាតិ​តែ​គាត់​ថា​ស្ដី​ឲ្យ​គេ​ក្នុង​ខណៈពេល​គេ​រីក​ចម្រើន សារព័ត៌មាន​គេ​មាន​សេរីភាព​គ្រប់គ្រាន់ មិន​ដូច​ស្រុក​យើង​ឯណា! ថា​ព័ត៌មាន​គេ​គាំទ្រ​រដ្ឋាភិបាល មិន​មាន​ឯករាជ្យ​ មិន​ជួយ​គាំទ្រ​ពួក​អាវ​ក្រហម ចុះ​ទូរទស្សន៍​ស្រុក​យើង​ហ្នឹង​មាន​មួយ​ណា​គាំទ្រ​បក្ស​ប្រឆាំង​ឬ​នរណា​ដែល​និយាយ​បន្ទោសបង្អាប់​រដ្ឋាភិបាល​នោះ ។ ជុះ​មិន​លាង​មែន!

  10. pisitnseiha 19/10/2010 / 9:45 am

    ចាំ​ញ៉ុម​តេ​ទៅ​ប្រាប់​ពូឆាយ៉ា​អោយ កុំ​អោយ​យាយ​ចឹង​ច្រើន​ពេក! អោយ​ចេះ​ស្ដាប់​គេ​រិះ​គុណ​ហង!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s