ទៅ​ព្រែកទាល់​ថ្ងៃ​នេះ!


សួស្ដី​អ្នក​ភូមិ​យើង! ថ្ងៃ​នេះ​ចូល​យឺត​បន្តិច​ហើយ​ដោយសារ​រវល់​នាំ​ក្រុម​កម្មសិក្សាការី​មក​ពី​សាលា​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ទៅ​សិក្សា​អំពី​បរិស្ថាន​និង​ផល​ប៉ះពាល់​ទៅ​បរិស្ថាន​នៃ​បឹង​ទន្លេសាប​ព្រមទាំង​ក្រុម​កុមារា​កុមារី​នៃ​បឋមសិក្សា​ក្នុង​ភូមិ​ព្រែកទាល់​ទៅ​អប់រំ​អំពី​បរិស្ថាន​និង​ជីវិត​សត្វ​ព្រៃ​ព្រមទាំង​ផលប្រយោជន៍​នៃ​ការ​ថែទាំ​បរិស្ថាន​ទាំង​មូល ។ វា​ពិត​ជា​ទទួល​បាន​ជោគជ័យ​សម្រាប់​បេសកកម្ម​ខ្ញុំ​ថ្ងៃ​នេះ​ដោយ​ទទួល​បាន​ការ​វាយតម្លៃ​និង​ពេញចិត្ត​ជា​ខ្លាំង​ពី​សំណាក់​គ្រូ​បរទេស​ក៏ដូចជា​អ្នក​សម្របសម្រួល​ជនជាតិ​ខ្មែរ​យើង​ព្រមទាំង​អ្នកគ្រូ​តាម​ការ​វាយតម្លៃ​លើ​ក្រដាស​ស្ទង់មតិជា​សម្ងាត់ ។ សូម​មើល​រូប​ភាព​ខាង​ក្រោម៖

3 thoughts on “ទៅ​ព្រែកទាល់​ថ្ងៃ​នេះ!

  1. vong danet 05/06/2012 / 9:26 pm

    តើខ្ញុំអាចចូលរួមជួយ ដោយស្ម័គ្រចិត្តបានទេ?

  2. oudomheng 29/10/2010 / 9:51 am

    បងចុះទៅនាំកុមារ​ចុះទស្សនកិច្ច… ជាគ្រូដឹងនាំមែន?

    • khmerbirder 29/10/2010 / 10:37 am

      ថា​អ៊‍ីចឹង​ក៏​ត្រូវ​ម្យ៉ាង​ដែរ ប៉ុន្តែ​បង​ជា​គ្រូ​ឧទ្ទេស​សម្រាប់​តំបន់​អភិរក្ស​ដី​សើម​បឹង​ទន្លេសាប​ទេ ។ ជានិច្ចជាកាល​ពេល​មាន​និស្សិត​បរទេស​ចុះ​ធ្វើ​កម្មសិក្សា​ពាក់ព័ន្ធ​នឹង​រុក្ខជាតិ​ បរិស្ថាន ព្រមទាំង​វារីរុក្ខ​ក៏ដូចជា​សត្វស្លាប​អី​ហ្នឹង​ឯង ។ ទើប​ចាប់​ផ្ដើម​បាន​ពីរ​ឆ្នាំ​ទេ មិន​ចេះ​ច្រើន​ទេ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s