ហេតុ​អ្វី​គេ​មិន​គោរព​ថ្ងៃ​២៣​តុលា នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស?


មាន​សំណួរ​ជា​ច្រើ​ន​បាន​លើកឡើង​អំពី​បញ្ហា​នេះ តែ​ចម្លើយ​វិញ​ត្រូវ​បាន​ឆ្លើយ​រៀងៗ​ខ្លួន​ដោយ​គ្មាន​ភាព​សុក្រិត​ទេ ។ លោក​ជៀម​យាប និយាយ​ថា ប្រសិនជា​គ្មាន​ថ្ងៃ​៧​មករា​ទេ ពួក​យើង​ក៏​មិន​អាច​រស់​បាន​ដែរ ។ អ្នក​ស្រី​ភង់ ឈីវ​កិច និយាយ​ថា​ថ្ងៃ​២៣ តុលា​សំខាន់​ជាង ព្រោះ​វា​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ស្រុក​និង​បង្រួបបង្រួម​ប្រទេស​ឡើង​វិញ ។ សម្រាប់​ខ្ញុំ​វិញ ប្រសិនជា​គ្មាន​ថ្ងៃ​២៣ តុលា​ទេ កងទ័ព​យួន​កុម្មុយនិស្ត​មិន​ព្រម​ដក​ចេញ​ដាច់​ខាត​ហើយ ។ ៧​មករា​សំខាន់​ហើយ តែ​នាំ​យួន​ចូល​ស្រុក នេះ​ជា​តថភាព អត់​មាន​និយាយ​បំផ្លើស​ទេ ។ សួរ​មិត្ត​យើង​វិញ​តើ​យល់​យ៉ាង​ម៉េច​ដែរ? (សូម​បញ្ជាក់​ថា នេះ​ទស្សនៈ​ខ្ញុំ​ដែល​អព្យាក្រឹត មិន​មាន​និន្នាការ​ខាង​ណា​ទេ ពេញ​ចិត្ត​សម្រាប់​អ្វី​យើង​មាន​រាល់​ថ្ងៃ តែ​ចង់​វែកញែក​ការ​ពិត​កុំ​ឲ្យ​គេ​លាប​ពណ៌​ច្រឡំ​គ្នា​អស់​ចឹង) ។

7 thoughts on “ហេតុ​អ្វី​គេ​មិន​គោរព​ថ្ងៃ​២៣​តុលា នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស?

  1. juliette 10/08/2011 / 9:59 am

    To Kc
    ទេ គ្រប់យ៉ាងត្រូវតែជជែក ដើម្បីហេតុផល

    • ហេតុផល​អ្វី​ដែល​មិន​គោរព? ថ្ងៃ​៧ មករា ជា​ថ្ងៃ​យួន​ចូលស្រុក ទោះ​ជា​មាន​ន័យ​ថា​បាន​ដេញ​របប​មួយ​ចេញ តែ​ថ្ងៃ​សន្តិភាព បរទេស​ចាកចេញ​ពី​ស្រុក​ខ្មែរ (ទោះ​ជា​លក្ខណៈបំភ័ន្ត​ភ្នែក​ក្ដី) ដែរ! ថ្ងៃ ៧​មករា បាន​បន្សល់​ទុក​នូវ​ការ​ជិះជាន់​ឈ្លានពាន​យ៉ាង​ជាក់ច្បាស់​សម្រាប់​ប្រជាជាតិ​ខ្មែរ ។

  2. kc 24/10/2010 / 7:00 pm

    ម៉េចចាំបាច់អីឈ្លោះគ្នា គ្រាន់តែដាក់ថ្ងៃហ្នឹងមូយទៀត​ជាទិវាបុណ្យជាតិ​ទៅ​វាចប់បាត់ទៅហើយ យ៉ាប់មែន !!

  3. ០៧ មករា ១៩៧៩ មាន​ន័យពីរ​យ៉ាង (១) បញ្ចប់​របប​ប៉ុលពត (២)​ យួន​ចូល​មក​កាន់​កាប់​ប្រទេស​កម្ពុជា។ យួន​មិន​ស្រលាញ់​ខ្មែរ​រហូត​ដល់​យក​ទាហ៊ាន​មក​ងាប់​វ៉ៃ​គ្នា​ជាមួយ​អាពត​ទទេ​ៗ​នោះ​ទេ។ ប្រទេស​កម្ពុជា​ក្រោយ​របប​អាពត​កន្លែង​ណា​ក៏​មាន​ទាហ៊ាន និង មេបញ្ជារ​យួន​ដែរ ក្រោម​ផ្ទះ​យាយ​តា​របស់​ខ្ញុំ​យួន​ចង​អង្រឹង​ដេក​ស្អេក​ស្កះ។ ប៉ុន្តែ​គំរោង​ការ​របស់​យួន​មិន​បាន​សំរេច​ដោយ​សារ​ (១) មេ​ដំបូល​របស់​ខ្លួន​គឺ​សហភាព​សូវត​​ដួល​រលំ​ដោយ​សារ​អាមេរិក (២) អង្គការ​សហប្រជាជាតិ​ច្របាច់​ក​យួន​អោយ​ដក​ទាហ៊ាន​របស់​ខ្លួន​ចេញ​ពី​ស្រុក​ខ្មែរ (៣) ទាហ៊ាន​អាពត​លួច​វាយ​ឆ្មក់​បាញ់​យួន​បណ្តែត​ទឹក។ ក្រោយ​របប​អាពត​អង្គការ​សហប្រជាជាតិ​អត់​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​លើក​បន្តុប​ដោយ​យួន​នោះ​ទេ តែ​អង្គការ​សហប្រជាជាតិ​នៅ​ទុក​កៅអី​អោយ​អាពត​នៅ​អង្គុយ​ដដែល តែ​ក្រោយ​មក​ប្រទេស​កម្ពុជា​មាន​កៅ​អី​ពីរ​នៅ​អង្គការ​សហប្រជាជាតិ​មួយ​សំរាប់​ ហ៊ុន សែន និង មួយ​ទៀត​សំរាប់​ អាពត ដែល​ធ្វើ​អោយ​ពីរ​នាក់​ហ្នឹង​អង្គុយ​ទល់​មុខ​គ្នា​តែ​ក្តាប់​មាត់ សង្គ្រឺត​ធ្មេញ​។ ក្បាច់​យួន​ និង រដ្ឋាភិបាល​ដែល​យួន​លើក​បន្តុប​យក​ព្រួញ​មួយ​បាញ់​សត្វ​ពីរ ពេល​ដែលចូល​មក​កាន់កាប់​ស្រុក​ខ្មែរ​ចាប់​ពី​ថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ តែ​​លេប​ត្របាក់​ស្រុក​ខ្មែរ​មិន​បាន​ក៏​លើក​យក​ព្រឹត្តការណ៍​ថ្ងៃ​ ០៧ មករា ឆ្នាំ​ ១៩៧៩ ជា​ថ្ងៃ​ខ្មែរ​ត្រូវ​ដឹង​គុណ​យួន​ទៅ​វិញ ដែល​មាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​ជា​អ្នក​ស្រែក​ជំទាលជំនួស។ ការ​ស្រែក​ជំទាល​បែប​នេះ​មាន​ប្រយោជន៍​ដល់​រដ្ឋភិបាល​ ហ៊ុន សែន ដោយ​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​ដែល​មិន​ដឹង​ល្បិច​យួន​ស្រលាញ់​ ហ៊ុន សែន និង បោះឆ្នោត​អោយ​ ហ៊ុន សែន ហើយ​មួយ​ទៀត​ ហ៊ុន សែន អាច​ផ្គាប់​ចិត្ត​មេ​របស់​ខ្លួន​ដែល​ជា​យួន​ទៀត​ផង។ ហេតុ​ដូន្នេះ​ហើយ​បាន​ជា​​ ហ៊ុន សែន ចាប់​គេ​ឯង​ដាក់​គុក​អោយ​តែ​និយាយ​ប៉ះពាល់​ដល់​យួន។ ហ៊ុន សែន ខ្វាក់​ភ្នែក​តែ​ត្រចៀក​នៅ​ស្តាប់​លឺ​តែ​ហ៊ុន សែន​មិន​ដែល​ខ្វល់​នឹង​យក​ចិត្ត​ទុក​ដាក់​នឹង​សំរែក​ប្រជាជន​ខ្មែរ​នៅ​តាម​ព្រំដែន​ដោយ​សារ​យួន​រំលោភ​យក​ដី​នោះ​ទេ ហើយ​ហ៊ុន សែន​មិន​ដែល​ជួយ​អន្តរាគមន៍​ដល់​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ស្រែក​យំ​ដោយ​សារ​យួន​ធ្វើ​បាប​នោះ​ដែរ បើ​អ្នក​ណា​ចង់​ខ្វាយខ្វល់​រឿង​កម្ពុជា​ក្រោម​ ហ៊ុន សែន និយាយ​ជូន​ពរ​ថា​អោយ​ត្រៀម​ក្តារ​មឈូស​។

    • khmerbirder 24/10/2010 / 3:57 pm

      ខ្ញុំ​ក៏​ធ្លាប់​គិត​បែបហ្នឹង​ហើយ​ប្រហែល​ជា​នៅ​តែ​គិត​បែបហ្នឹង​ដែរ ដរាបណា​រដ្ឋាភិបាល​នេះ​ពុំ​ទាន់​ចាត់វិធានការណ៍​ណា​មួយ​ឲ្យ​ច្បាស់លាស់​ចំពោះ​និគមជន​យួន​ដែល​ហូរ​ចូល​ស្រុក​ខ្មែរ​អត់​ឈប់ឈរ​នេះ ។ មាន​គេ​ខ្សឹប​ប្រាប់​ខ្ញុំ​ខ្លះ​ដែរ​តែ​ខ្ញុំ​មិន​អាច​និយាយ​ជា​ចំះហរ​បាន​ទេ​ព្រោះ​វា​ជា​លក្ខការ​ប្រទេស​ជាតិ ។ សង្ឃឹម​ថា​គេ​កំពុង​ធ្វើ​បែប​ហ្នឹង​មែន​ទៅ​ចុះ ។ ខ្ញុំ​នឹង​ចាំ​មើល៍​សិន​ចាំ​ស្លាប់​ជា​ក្រោយ ។

      • ក្រោយ​ឆ្នាំ ១៩៧៩ រឿង​ខ្មែរ​នៅ​ក្រោម​បង្គាប់​​យួន​វា​ពិបាក​នឹង​គេច​ផុត​ណាស់ ព្រោះ​យួន​ក្តោប​ក្តា់​ស្រុក​ទាំង​មូល តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​តើ​យួន​អាច​នឹង​ធ្វើ​អ្វី​ខ្មែរ​បាន​បើ​យើង​មិន​ស្តាប់​ពួក​វា។ បើ​ខ្មែរ​ដក​គម្លាត​អោយ​ឆ្ងាយ​ពី​យួន​ និង ចិន​មាន​ប្រទេស​មហា​អំណាច​ជាច្រើន​គាំទ្រ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​រាល់​ថ្ងៃ​គ្មាន​ចេតនា​ដើរ​ចេញ​ពី​ពួក​យួន​នោះ​ទេ​ព្រោះ​តែ​ស្តាយ​អំណាច ស្តាយ​លុយ​កាក់ និង ខ្លាច​អ្នក​មក​ដឹក​នាំ​ក្រោយ​ប្តឹង​ពួក​គាត់​ទៅ​តុលាការ​អន្តរជាតិ​ពី​បទ​ឧក្រិដ្ឋម្ម​​ប្រឆាំង​មនុស្ស​ជាតិ ព្រោះ​ពួក​គាត់​ឃើញ​មេដឹកនាំ​ផ្តាច់​ការ​មួយ​ចំនួន​ពេល​ដែល​អស់​អំណាច​តុលាការ​អន្តរជាតិ​តាម​ចាប់​ខ្លួន។ ជនជាតិ​យួន​មួយរយ​ទាំង​មួយ​រយ​បោះ​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា ហេតុ​នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​រាល់​ថ្ងៃ​មិន​អើ​ពើ​សូម្បី​តែ​បន្តិច​រឿង​ពួក​យួន​នៅ​ស្រុក​ខ្មែរ ព្រោះ​ការ​ធ្វើ​ដូច្នេះ​ជា​អត្តឃាត​ករ​សំលាប់​នយោបាយ​របស់​ខ្លួន។ លោក​ ហ៊ុន សែន ក៏​ព្រឺ​ក្បាល​បាស់​សក់​សំពោង​ដែរ​ពេល​បាន​ឃើញ​បុរស​ជើង​ខ្លាំង​ផ្តាច់ការ​ មហា​ឃោរឃៅ​ម្នាក់​គឺ​លោក សាដាម ហ៊ុយសេន ត្រូវ​បាន​គេ​កាត់​ទោស​ក្រោយ​ពី​គាត់​ធ្លាក់​ពី​អំណាច​នោះ។ ដូច្នេះ​ដើម្បី​ការពារ​ខ្លួន​ និង ក្រុម​គ្រួសារ​លោក​ ហ៊ុន សែន ធ្វើ​អ្វី​ក៍​ធ្វើ​ដែរ​អោយ​បាន​បាន​នៅ​តែ​ជា​នាយក​រដ្ឋមន្ត្រី ហើយ​ដើម្បី​គេច​ផុត​ពី​គន្លង​ សាដាម ហ៊ុយ​សេន លោក ហ៊ុន សែន​ មាន​តែ​យក​ចិន​ជា​បង្អែក​ទេ​ព្រោះ​ចិន​នឹង​មិន​កំចាត់​ ហ៊ុន សែន នោះ​ទេ​ព្រោះ​ការ​ដឹកនាំ​របស់​ចិន​មាន​របៀប​តែ​មួយ​​​គឺ​ការ​ដឹក​នាំ​ផ្តាច់​ការ​ រំលោភ​សិទ្ធិ​មនុស្ស កាប់​សំលាប់​ប្រជាជន​ជាដើម។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s