តើ​យើង​អាច​កែ​ពី​ហៅ​ថា ប៉ូលីស មក​ជា​នគរបាល​ឬ​តម្រួត​បាន​ឬ​អត់?


តាម​សិលាចារឹក​បាន​កត់ត្រា​ពាក្យ តម្រួត (តែ​សរសេរ​ជា តម្រួច) នេះ​នៅ​ខ្លោងទ្វារ​ចូល​ប្រាសាទ​វិមានអាកាស ។ សៀម​បាន​ខ្ចី​ពាក្យ​នេះ​ទៅ​ប្រើ​ដោយ​សរសេរ​តាម​សំណេរ​ខ្មែរ​ទាំង​អស់​តែ​អាន​ថា “តាំរួត” ។ ខ្ញុំ​ធ្លាប់​ប្រើ​ពាក្យ​នេះ​កាល​ពី​មុន ហើយ​ក្រោយ​មក​ប្ដូរ​មក​ជា​ “នគរបាល​” តាម​គេ តែ​ថ្មី​នេះ​ត្រូវ​ដូរ​តាម​គេ​មក​ជា​ “ប៉ូលីស​” ទៀត ។ តើ​យើង​អាច​ដូរ​ទៅ​ពាក្យ “តម្រួត” ឬ “នគរបាល” ហ្នឹង​វិញ​បានទេ?

3 thoughts on “តើ​យើង​អាច​កែ​ពី​ហៅ​ថា ប៉ូលីស មក​ជា​នគរបាល​ឬ​តម្រួត​បាន​ឬ​អត់?

 1. ជីវិតអមតៈ 28/10/2010 / 3:10 pm

  ប្រើពាក្យ “ប៉ូលីស” ​ទៅណាដើម្បីឲ្យវាទាន់សាម៉ៃនឹងគេបាទ 😀
  បើប្រើពាក្យខ្មែរ “នគរបាល” នាំតែគេថាយើងអន់មិនដើរទាន់បរទេសហ្នឹងណា…

 2. ikhmerhome 28/10/2010 / 1:25 pm

  ពាក្យ ប៉ូលីសនេះគឺវាចាក់ចូលនៅក្នុងផ្នត់គំនិតខ្មែរយូរមកហើយដូច្នេះចង់កែក៏លំបាក់ដែរ។

 3. Samady KS 28/10/2010 / 10:31 am

  ប្រើ​មួយ​ណា​ក៏​បាន​ដែរ ព្រោះ​រដ្ឋាភិបាល​ប្រើ​ពាក្យ​ថា នគរបាល តែ​បើ​តាម​ភាសា​និយាយ​គឺ ប៉ូលីស

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s