បំណកប្រែ​របស់​ក្រុមហ៊ុន​Microsoftមិន​ត្រឹមត្រូវ​ទេ!!!!!!!!!!!!


ភាសា​ខ្មែរ​នៅ​ក្នុង​វីសដូស៍​វីស្តា​និង​​៧ មិន​មាន​ភាព​ត្រឹម​ត្រូវ​ទេ ។ ខ្ញុំ​មិន​ដឹង​ថា​មក​ពី​អ្នក​បញ្ចូល​ទិន្នន័យ​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ទាំង​ពីរ​ហ្នឹង! ពាក្យ​”សឺមី​”ហ្នឹង​ខ្ញុំ​ដូច​មិន​សូវ​គាំទ្រ​ប៉ុន្មាន​ទេ ។ ខ្ញុំ​គាំទ្រ​ពាក្យ​ដែល​ប្រើ​ក្នុង​លីនុច​ជាង ហើយ​ពាក្យ​ដែល​ប្រែ​ដោយ​ក្រុម​ខ្មែរ​អូអែស​ដូច​ជា​ស្រួល​យល់​ជាង​សម្រាប់​ខ្ញុំ ។ ចូរ​មើល​កំហុសឆ្គង​មួយ​ចំនួន​ដែល​មាន​ក្នុង Windows7:

Empty Recycle Bin :គួរតែ​ប្រែ​ថា “ជម្រះ​ធុង​សម្រាម​” វិញ​ទៅ​ទេ​ដឹង?

“ផ្សេងទៀត” គេ​សរសេរ “ផ្សេងទឿត”

ខ្ញុំ​គាំទ្រ​ណាស់​ដែល​មាន​ភាសា​ជាតិ​ខ្លួន​ក្នុង​កុំព្យូទ័រ​តែ​ប្រសិនជា​ប្រែ​មក​ដូច​ក្មេងលេង​អ៊‍ីចឹង​ដដែល មិន​បាច់​ធ្វើ​វិញ​វា​ល្អ​ជាង ។

5 thoughts on “បំណកប្រែ​របស់​ក្រុមហ៊ុន​Microsoftមិន​ត្រឹមត្រូវ​ទេ!!!!!!!!!!!!

  1. សម្ផស្ស 30/10/2010 / 4:26 pm

    ចំពោះ​ក្រុម​ហ៊ុន Microsoft នឹង​ធ្វើ​អ្វី​ក៍​ខុស​ចំពោះ​ភាសាខ្មែរ​មើ​ទៅ​គេ​ដូច​ជា​អត់​សូវ​អោយ​តំលៃ​ជន​ជាតិ​ខ្មែរ​សោះ​បាន​ជាយក​អ្នក​ដែល​មិន​សូវ​ចេះ​ខ្មែរ​យក​ទៅ​អោយ​បកប្រែ​អោយ ។ តួ​យ៉ាង​សូម​បី​តា​ការ​ប្រើ​ Key នឹង​ក៍ខុស​ពី Nida ដែរ ។
    Nida ដាក់​ជើង ត្រង់ j ។ តែ Microsoft បែជា​ដាក់​ជើង​ត្រង់ space ទៅ​​វិញ ។ តើពីណា​គេ​ជាអ្នក​ប្រៀប​ធៀប​ក្នុង​ការ​ប្រើ​លី​ Key របស់​ខ្មែរ​អោយ​ Microsoft ទៅ ។ ហើយ​មួយ​ទៀត​បើ​ Nida គេចេញ​អោយ​ប្រើ​មុន​ទៅ​ហើយ​ ។ ចាំ​បាច់​អ្វី​យើង​ធ្វើ​អោយ​ខុស​គេ​ទៀត​នោះ ។ ថា​បើ​ខុស​គេ​នឹង​អោយ​ល្អ​ជាង​គេ​ទៅ​វា​អត់​ទៀត ។

    • khmerbirder 30/10/2010 / 5:07 pm

      ខ្ញុំ​អត់ដឹង​ដែរ តែ​អាច​ស៊ើបសួរ​វិចិត្រ​មើល ព្រោះ​គេ​ធ្លាប់​រំឭក​ដល់​ម្នាក់នេះ​ថា​ជា​គ្រូ​នៅ​សកលវិទ្យាល័យ​ណា​ទេ តែ​វិចិត្រ​ថា​អត់​ច្បាស់​ទេ ។

  2. វិចិត្រ 29/10/2010 / 7:51 pm

    អ្នក​បក​ប្រែ​ហ្នឹង ​ដូចជាឃើញ​នៅ​កន្លែង​ណា​ទេ គេ​ថា​ជា​គ្រូ​នៅ​សកល។ យើង​ប្រហែល​អាច​ទាក់ទង​គាត់​បាន​បើ​ឃើញ​មាន​ចំនុច​មិន​សមរម្យ។ ខ្ញុំ​ជឿថា បើ​យើង​មាន​ហេតុផល​ត្រឹមត្រូវ គាត់​នឹង​កែសំរួល​តាម​យើង។

    • khmerbirder 29/10/2010 / 8:05 pm

      វិចិត្រ​ជួយ​ប្រាប់​គាត់​ផង​ប្រសិនជា​បាន​ជួប​គាត់ ។ មាន​កន្លែង​ច្រើន​ទៀត​ដែល​សុំ​ឲ្យ​គាត់​ជួយ​សម្រួល​តាម​មតិ​ខ្ញុំ ។ ក្រុមហ៊ុន​ក៏​គួរ​ព្យាយាម​បញ្ចូល​ទិន្នន័យ​ដែល​បាន​ប្រែសម្រួល​ហើយ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ។

      • វិចិត្រ 31/10/2010 / 3:59 am

        ខ្ញុំ​អត់​ស្គាល់​គាត់​ទេ។ ខ្ញុំ​បាន​ដំនឹង​នេះ​តាម​អ៊ីមេល​គេ​ប្រាប់​មក​ថា ការបក​ប្រែ​នេះ​ធ្វើ​ដោយ ផ្នែក IT នៅសកល​ ដែល​ដឹក​នាំ​ដោយ​លោក ផល ទេស ឧបត្ថម្ភ​ដោយ Microsoft ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s