ខ្លាច​ប្តី​ចុង​លែង បង្ខំ​កូន​​ស្រី​ឱ្យ​​ប្តី​​ចុង​រំលោភ


ដោយ ៖ កោះឯករាជ្យ

ម្តាយបង្កើតដែលវាយបង្ខំកូនស្រីអោយប្តីចុងរំលោភ និងប្តីចុងល្មោភកាមគុណ ក្មេង​ស្រីរងគ្រោះដែល​មាន​​វ័យ​ត្រឹម​តែ​១៣​ឆ្នាំ
(រូបថត​ ឫទ្ធិសែន)

ម្តាយបង្កើតដែលវាយបង្ខំកូនស្រីអោយប្តីចុងរំលោភ និងប្តីចុងល្មោភកាមគុណ

 

ខេត្ត​កំពង់​ឆ្នាំង ៖ ជា​អំពើ​អគតិ​មួយ​ដែល​ស្ទើរ​តែ​ស្មាន​មិន​ដល់​ថា អ្នក​ម្តាយ​ដែល​ខ្លាច​ប្តី​ក្រោយ​​របស់​ខ្លួន​លែង​លះ​ បែរ​ជា​ចាប់​បង្ខំ​កូន​ស្រី​ដែល​មាន​​វ័យ​ត្រឹម​តែ​១៣​ឆ្នាំ ឱ្យ​​បុរស​ជា​ប្តី​ធ្វើ​ជា​​ចំណី​តណ្ហា​ ដោយ​បាន​វាយ​ដំ​បង្ខំ​​នាង​​យ៉ាង​អមនុស្ស​ធម៌​ប្រៀប​ដូច​សត្វ​ធាតុ។ នេះពិត​ជា​សង្វេគ​​ពេក​ណាស់​ចំពោះ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ដែល​ពុំ​ទាន់​ដឹង​​អ្វី​​ទាល់​តែ​សោះ ប្រៀប​ដូច​ចុះ​ទឹក​​ក្រពើ​ឡើង​លើ​ខ្លា។ ​ទី​បំផុត​ ដោយ​សារ​តែ​ការស៊ូ​ទ្រាំ​ក្តី​ឈឺ​ចាប់​ខ្លោច​ផ្សា​​តទៅ​ទៀត​លែង​បាន ​នាង​បាន​រត់​ទៅ​សុំ​​ផ្ទះ​ជីតា​​​ដេក ហើយ​ក៏​​​បែក​ការណ៍​​​ដល់​ប៉ូលិស​ ទើប​មាន​ការ​ចាប់​ខ្លួន​ពីរ​នាក់​ប្រពន្ធ​ប្តី មក​ផ្តន្ទា​ទោស​។

រឿង​រ៉ាវ​យ៉ាង​អាក្រក់​នេះ​ ២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ប៉ូលិស​ការិយា​ល័យ​ប្រឆាំង​ការ​​ជួញ​ដូរ​ មនុស្ស និង​ការ​ពារ​អនីតិ​ជន​​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត​ធ្វើ​ការ​ ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ តុលា ដោយ​ចោទ​ប្រកាន់បុរស​ជា​ប្តី​ពី​បទ​ចាប់​រំលោភ​លើ​កូន​ចុង​អាយុ​១៣​ឆ្នាំ​ និង​​ស្ត្រី​ជា​ប្រពន្ធ​ជាប់​ចោទ​ថា បាន​សម​គំនិត​ដោយ​វា​យ​បង្ខំ​កូន​ស្រីរបស់ខ្លួន​ឱ្យ​ទៅ​ប្តី​ចុង​ចាប់​​ រំលោភ​ជា​ច្រើន​ដង។ អំពើ​គម្រក់​បែប​នេះ បាន​កើត​ឡើង​​ក៏​ព្រោះ​តែ​ប្តី​ចុង​រូ​បនោះ​បាន​គំរាម​ស្ត្រី​ជា​ប្រពន្ធ​ ថា«បើ​មិន​ឱ្យ​អញ​រំលោភ​កូន​ឯង​ទេ អញ​នឹង​លែង​នាង​ឯង​ចោល»។

លោក​ស្រី​ប្រាក់ សៅនី ប្រធាន​​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​បាន​​និយាយ​​ឱ្យ​ ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ​នុត សៀង អាយុ​៣៤​ឆ្នាំ ចំណែក​ឯ​ប្រពន្ធ​ឈ្មោះ​កែវ រឿន អាយុ​៣៧​ឆ្នាំ មាន​​ទី​លំនៅ​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ។ ស្ត្រី​រូប​នេះ​ជា​ស្រី្ត​មេ​ម៉ាយ​មាន​កូន​២​នាក់​ កូន​ស្រី​បង​អាយុ​១៣​ឆ្នាំ ជា​ជន​រង​គ្រោះ និង​កូន​ប្រុស​ប្អូន​អាយុ​៩​ឆ្នាំ។ ស្ត្រី​រូប​​នេះ​​ទើប​​​បាន​ប្តី​​ហេង​ស៊យ​ក្រោយ​ឈ្មោះ​នុត សៀង នេះ ​តែ​ក្នុង​រយៈ​​ពេល​៨​ទៅ​៩​ខែ​​ប៉ុណ្ណោះ​មុន​ពេល​មាន​រឿង​ ​​ដែល​ជា​​មនុស្ស​ខ្ចាត់​ព្រាត់​មក​ពី​ខេត្ត​កំពង់​ស្ពឺ។

លោក​ស្រី​បាន​រៀប​រាប់​នូវ​ដំណើរ​រឿង​មុន​ពេល​មាន​ការ​ បង្ក្រាប​នោះថា ក្រោយ​ពី​ក្មេង​ស្រី​រង​គ្រោះ​រត់​ទៅ​សុំ​ផ្ទះ​ជីតា​ដេក ហើយ​​ជីតា​សួរ​​នាំ​ទើប​​នាង​​រៀប​រាប់​ដំណើរ​​រឿង​ដែល​ម្តាយ​បង្កើត​ឱ្យ​ រូប​នាង​ដេក​ជា​មួយ​​​ឪពុក​ចុង។ ពេល​បាន​ដឹង​​រឿង​រ៉ាវ​សព្វ​គ្រប់​ទើប​ព័ត៌​មាន​នេះ​បាន​ដឹង​ដល់​លោក​សូ តុត ជា​អនុ​​​ប្រធាន​ភូមិ​សន្ទៃ ហើយ​លោក​អនុ​​ប្រធាន​ភូមិ​បាន​ទូរស័ព្ទ​​​មក​ការិយា​ល័យ​​របស់​លោក​ស្រី​តាម ​រយៈ​ខ្សែ​ទូរស័ព្ទ​ហត​ឡាញ លោក​ស្រី​ក៏​បាន​ឱ្យ​លោក​មេ​ភូមិ​នាំ​ក្មេង​ស្រី​រង​គ្រោះ​មក​សាក​សួរ ក៏​បាន​ដឹង​រឿង​ច្បាស់​លាស់់ ទើប​​រាយ​ការណ៍​​ជូន​លោក​ស្នង​ការ។ លោក​ឧត្តម​សេនីយ៍​ត្រី អាត់ ខែម ស្នង​ការ​នគរ​បាល​ខេត្ត​ ក៏​បាន​បញ្ជា​ឱ្យ​លោក​ស្រី​ដឹក​នាំ​កំលាំង​ប៉ូលិស​ចុះ​ឃាត់​ខ្លួន​ដោយ​សុំ​ ដីកា​ដែល​បាន​ចេញ​ដោយ​​លោក​ពេញ វិបុល ព្រះ​​​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​​បង្គាប់​ឱ្យ​នាំ​ខ្លួន​ទាំង​ពីរ​ នាក់​ប្តី​ប្រពន្ធ​មក​សាក​សួរ​តាម​នីតិ​វិធី​ច្បាប់ ដោយ​​ស្ត្រី​ជា​ប្រពន្ធ​ចាប់​នៅ​ភូមិ​សន្ទៃ ចំណែក​បុរស​ជា​ប្តី​ចាប់​នៅ​​ភូមិ​ក្រាំង​ស្គា ស្រុក​ទឹក​ផុស ជា​កន្លែង​ដែល​បុរស​រូប​នោះ​ស្នាក់​នៅ​ធ្វើ​ជាង​ជួស​ជុល​​ម៉ាញ៉េ និង​ទូរទស្សន៍។

លោក​ស្រី នាយ​ការិយា​ល័យ​ បាន​ស្រង់​សំដី​ក្មេង​ស្រី​រង​គ្រោះ​ ដែល​បាន​រ៉ាយ​រ៉ាប់​ដំណើរ​រឿ់ង​ថា ​នាង​មិន​ចាំ​ថ្ងៃ ប្រហែល​ក្នុង​អំឡុង​ខែ​កញ្ញា ​យប់​មួយ​នោះ ឪពុក​ចុង​​នាង​រក​ល្បិច​ឱ្យ​ម្តាយ​នាង​ទៅ​ទិញ​បារី​ឱ្យ​។ ពេល​ម្តាយ​ចេញ​ផុត​ ឪពុក​ចុង​នាង​បាន​ចាប់​នាង​រំលោភ​តែ​​មិន​បាន​សំរេច​ទេ ដោយ​​នាង​ប្រឹង​រើ​រហូត​រហែក​ខោ​អាវ​អស់ ហើយ​ម្តាយ​នាង​ក៏​មក​ទាន់។ ប្រហែល​មួយ​អាទិត្យ​ក្រោយ​មក​ស្រាប់​តែ​ម្តាយ​នាង​បាន​និយាយ​ពន្យល់​ប្រាប់​ នាង​ថា«ឥឡូវ​​អញ​គ្មាន​កូន​ជា​មួយ​​​ឪពុក​ចុង​ឯង​ទេ ឯង​ត្រូវ​យក​ឪ​ពុក​ចុង​នោះ​ធ្វើ​ប្តី​​ទៅ​ ព្រោះ​គេ​មាន​​កេរ​អាករ​ច្រើន​ណាស់​ ម្យ៉ាង​ទៀត​គេ​​គំរាម​លែង​ម៉ែ​ចោល បើ​មិន​ឱ្យ​គេ​ដេក​ជា​មួយ​ឯង ឥឡូវ​កូន​ឯង​តាម​ម៉ែ​ទៅ​អី»។ នៅ​យប់​​នោះ​​ម្តាយ​នាង​បាន​​បង្ខំ​នាង​ឱ្យ​ទៅ​ដេក​ក្នុង​បន្ទប់​ជា​មួយ​ ឪពុក​ចុង តែ​នាង​មិន​ព្រម​ ស្រាប់​តែ​ម្តាយ​​នាង​បាន​យក​ខ្សែ​ភ្លើង និង​ខ្សែ​ក្រវាត់​ដេញ​វាយ​នាង។

បន្ទាប់​មក​ឪពុក​ចុង​នាង​បាន​ចាប់​ដៃ​នាង​ចូល​ក្នុង​ បន្ទប់ ហើយ​ចាប់​នាង​រំលោភ ​នាង​ប្រឹង​ស្រែក​យំ និង​រើ​បំរះ​ហៅ​ឱ្យ​គេ​ជួយ ប៉ុន្តែ​ម្តាយ​នាង​មិន​ត្រឹម​តែ​មិន​អាណិត​នាង​ទេ ​ថែម​ទាំង​បើក​ទ្វារ​បន្ទប់​កាន់​ខ្សែ​ក្រវាត់​មក​សម្លុត​គំរាម​នាង​ថា បើ​មិន​ដេក​ជា​មួយ​គេ​ជា «ប្តី» ទេ អញ​វាយ​នាង​ឯង​ឱ្យ​ងាប់។ យប់​នោះ​​ឪពុក​​ចុង​នាង​រំលោភ​នាង​បាន​សំរេច។ លុះ​ក្រោយៗ​មក​ទៀត​នាង​ត្រូវ​ម្តាយ​​បង្ខំ​ឱ្យ​​ដេក​ជា​មួយ​ឪពុក​ចុង​ រាល់លើក​នៅ​ពេល​ឪពុក​ចុង​ត្រឡប់​មក​ពី​ធ្វើ​ម៉ាញ៉េ​នៅ​ភូមិ​ក្រាំង​ស្គាវិញ។ ​ ឪពុក​​ចុង​នាង​ជា​ជាង​ធ្វើ​ម៉ាញ៉េ​នៅ​ចំណុច​ស្ថានីយ​រថភ្លើង​ក្រាំង​ស្គា ៤-៥​​ថ្ងៃ​ ទើប​ត្រឡប់​មក​ផ្ទះ​​ម្តង។ ពេល​​មួយ​នោះ​ឪពុក​ចុង​នាង​បាន​យក​នាង​ទៅ​កន្លែង​ស្នាក់​នៅ​​ធ្វើ​ម៉ាញ៉េ​៤​ ថ្ងៃ​រំលោភ​នាង​៤​​ដង​ដែរ ។​ នាង​ទ្រាំ​​ការ​ឈឺ​ចាប់​មិន​បាន​ ទើប​រត់​ទៅ​ផ្ទះ​ជីតា​ជា​ឪពុក​​របស់​ម្តាយ​បង្កើត​​នាង។

តាម​ការ​សារ​ភាព​របស់​ឪពុក​ចុង​រូប​នោះ​​មាន​​ដូច​​ការ​ រៀបរាប់​របស់​កូន​ចុង​មែន ប៉ុន្តែ​បាន​ប្រកែក​ថា រាល់​ពេល​ដេក​ជា​មួយ​កូន​​ចុង​នោះ គឺ មិន​បាន​​បង្ខំ​ឡើយ។ ចំណែក​ម្តាយ​បង្កើត​ដែល​មិន​​សម​មាន​ឈ្មោះ​ជា​អ្នក​ផ្តល់​កំណើត​​ឱ្យ​​កូ​ នស្រី​នោះ​​បាន​សារ​ភាព​ថា គាត់​ត្រូវ​ប្តី​គំរាម​លែង​លះ​ចោល​ បើ​មិន​ឱ្យ​ដេក​ជា​មួយ​កូន​ស្រី និង​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្តី​ចុង​រូប​នោះ​ក៏​​បាន​គំរាម​សំលាប់​ចោល​ទៀត​ផង។ នេះ​ជា​អំពើ​អគតិ​មួយ​ដែល​ច្បាប់​គួរ​ដាក់​ទោស​២​​នាក់​ប្តី​ប្រពន្ធ​នេះ​ ឱ្យ​ធ្ងន់​ធ្ងរ តើ​ស្ត្រី​ក្នុង​លោក​យើង​នេះ​មាន​ម្តាយ​ណា​ដែល​មាន​ចរិត​ព្រៃ​ផ្សៃ​លើ​កូន​ ស្រី​ឯង​ដូច​ស្ត្រី​រូប​នេះ។ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ប៉ូលិស​កសាង​សំណុំ​រឿង​ទៅ​តុលា​ការ​​ ហើយ​ដើម្បី​ដាក់​ទោស​តាម​ច្បាប់៕

One thought on “ខ្លាច​ប្តី​ចុង​លែង បង្ខំ​កូន​​ស្រី​ឱ្យ​​ប្តី​​ចុង​រំលោភ

  1. អង្គរក្សខ្ញុំ-My bodyguard 09/11/2010 / 3:00 pm

    នេះមកពីភាពល្ងង់ខ្លៅ បូករួមនិងភាពក្រីក្រផង ក៏បណ្តាលអោយរឿងនេះកើត ឡើង នេះចំពោះម្តាយ ហើយឪពុកចុង ក៏ល្ងង់ខ្លៅណាស់ដែរ បូករួមនឹងអំពើ ហឹង្សា គំរាមគំហែង ដោយមិនដឹងច្បាប់អីបន្តិចសោះ ។
    យើងនិយាយចុះនិយាយឡើង វានៅតែមកពី ភាពល្ងង់ខ្លៅហ្នឹងតែម្តង ! គឺភាព អវិជ្ជាហ្នឹងហើយ ដែលបង្ករអោយបញ្ហាគ្រប់យ៉ាង នៅកម្ពុជាយើងនេះ ! មែនទេ ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s