តុ​លា​ការ​សម្រេច​ឃុំ​ខ្លួន​ពួក​ថត​កុន​ផឹក​ស៊ី​គ្មាន​សីល​ធម៌​បង្ក​ របួស​ ស្នាម​លើ​សមត្ថ​កិច្ច


ដោយ ៖ កោះឯករាជ្យ

តួឯក​ស្រី​ឈ្មោះ​ស្វែង​ សុជា​តា​  របួស​ចំ​ដៃ​ ជនដែលយក​ដំបង​​ទៅ​វាយ​​មន្ត្រី​​សមត្ថ​កិច្ច​បែកក្បាល ពេល​សំរាក​ពួក​គេ​បាន​ធ្វើ​ពិធី​ផឹកស៊ី​នៅ​ក្នុង​វត្ដ នៅ​ក្នុង​បរិវេណ​វត្ត​អធ្វា  បង្ក​ឡើង​ដោយ​ក្រុម​អ្នក​ថត​ភាពយន្តរឿង  «វេនកម្ម»ដែល​នាំគ្នា​ផឹកស៊ី​ស្រវឹង​អួទីនួ​និយាយ​គ្នា​លែង​ស្តាប់  និងកើត​ជំលោះ​ពាក្យ​​សំដី​យ៉ាង​តឹង​សរសៃ​ក​ជាមួយ​ម្ចាស់​ផលិត​កម្ម ស្វែង​ សុជា​តា​  របួស​ចំ​ដៃពេលសមត្ថ​កិច្ចផ្ទុះអាវុធ​ចំនួន​​​ពីរ​គ្រាប់​ដើម្បី​រំដោះ​ខ្លួន ​ចេញពី​ហេតុ​ការ​ណ៍​​
(​រូបថត សំណាង)

តួឯក​ស្រី​ឈ្មោះ​ស្វែង​ សុជា​តា​ របួស​ចំ​ដៃ

 

ខេត្ត​សៀមរាប ៖ ​សាលា​ដំបូង​ខេត្ត​សៀម​រាប​​-ឧត្តរ​មានជ័យ កាលពីព្រឹកថ្ងៃទី​៣១ តុលា ​បាន​សំរេច​ធ្វើ​ការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​មនុស្ស​ ចំនួន​៤នាក់ ក្នុងនោះ​ពី​រ​នាក់ ​ជា​អ្នក​ថត​ភាព​យន្ត​ឱ្យផលិត​កម្ម «សាវីន​ប្រូ​​ដាកសិន» និង​ពីរ​​នាក់ទៀត​​ជា​ក្រុម​អន្ធ​ពាល​ពី​បទ​បង្ក​​របួសស្នាម​ដោយ​ចេតនា​មកលើ ​សមត្ថ​កិច្ច។ នេះជា​ករណី​ទី​១ ដែល​បាន​​កើតឡើង​ដោយស្មាន​មិន​ដល់​ដោយ​ក្រុម​​អ្នក​ថត​ខ្សែ​ភាព​យន្ត​ ហើយ​មាន​របួស​ស្នាម​ដល់​នាង​ស្វែង​
សុ​ជាតា ដែលជា​តារា​សំដែង​​មានឈ្មោះ​បោះ​សំលេង​ក្នុង​ចំណោម​តារា​ផ្សេងៗ​ទៀត​ ក្រៅ​ពី​នេះ​នាង​ក៏មានការ​សំដែង​តាម​ស្ប៉ត​អប់រំ​សុខ​ភាព​ជា​ច្រើន​ផងដែរ និង​ចុងក្រោយ​នាង​បាន​សំដែង​រឿង​រលក​សម្លេង ដែល​កំពុង​​បញ្ចាំង​​នៅ​​តាម​កញ្ចក់​ទូរទស្សន៍ CTN។

ការ​ចោទ​​ប្រកាន់​ទៅលើ​ជន​ជាប់​ចោទ​ទាំង​៤​​នាក់នេះ ធ្វើ​ឡើង​បន្ទាប់ពីមានអំពើ​ហិង្សា​​មួយ​កាលពីវេលាម៉ោង​១២​យប់ ថ្ងៃទី​២៩ តុលា ឆ្នាំ​២០១០ នៅ​ក្នុង​បរិវេណ​វត្ត​អធ្វា បង្ក​ឡើង​ដោយ​ក្រុម​អ្នក​ថត​ភាពយន្តរឿង «វេនកម្ម» របស់​​​ផលិត​កម្ម​សាវីន​ប្រូដាកសិន​ដែល​នាំគ្នា​ផឹកស៊ី​ស្រវឹង​អួទីនួ​និយាយ ​គ្នា​លែង​ស្តាប់ និងកើត​ជំលោះ​ពាក្យ​​សំដី​យ៉ាង​តឹង​សរសៃ​ក​ជាមួយ​ម្ចាស់​ផលិត​កម្ម​ រួច​ឈាន​ទៅ​វាយ​សមត្ថ​កិច្ច​ដែលចុះ​​ទៅ​ធ្វើ​អន្តរា​គមន៍​​ឱ្យ​របួស​បែក​ ក្បាល​​ហូរ​ឈាម​ជោក​ខ្លួន​ចំនួន​២នាក់ មុននឹងមាន​ការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​​បណ្តាល​ឱ្យ​ត្រូវ​តួ​ឯកស្រី​នាង ​ស្វែង សុជាតា។

ជនជាប់​ចោទ​ទាំង​៤នាក់​នោះរួមមាន ១-ឈ្មោះ​អឹម​​ សៀកឡេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​គីមី​វិទ្យា នៃ​សាកលវិទ្យា​ល័យតិច​ណូ ​​២-​ឈ្មោះ​​ជុំ​ វិឆៃ ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅភូមិ​អភិវឌ្ឍន៍​យោធិនពិការ​៣១៧ នៅតាតកែន​​កោះស្លា ខេត្ត​កំពត អ្នក​ទាំង​ពីរ​នេះ​​ជា​អ្នក​ថត​​ភាព​យន្ត​ឱ្យ​ផលិត​កម្ម «សាវីន​ប្រូដា​សិន»។ ៣-ឈ្មោះ​សាយ សុផេង ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​៤-​​ឈ្មោះ​ខ្វា​ ផុល អាយុ​៤២​ឆ្នាំ រស់នៅ​​ភូមិជ្រាង សង្កាត់​ជ្រាវ។

ព្រះ​​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប-ឧត្តរ ​មានជ័យ លោក​តូច សុភក្តី ដែល​ការ​សំណុំ​រឿងនេះ​​បាន​មាន​ប្រសាសន៍​ប្រាប់​កាល​ពី​វេលាម៉ោង​ជិត​១២​ ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣១ តុលា ថា លោក​បាន​សំរេច​ធ្វើការ​ចោទ​ប្រកាន់​​ទៅលើ​ជន​ទាំង​៤​​នាក់​ខាងលើ ពីបទ​បង្ក​​របួសស្នាម​​ដោយ​ចេត​នាទៅលើ​សមត្ថ​កិច្ច​ ហើយ​សំណុំ​រឿង​នោះ​ លោក​​បានបញ្ជូន​ទៅដល់​ដៃ​លោកចៅ​ក្រម​ស៊ើប​សួរ​រួចហើយនៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៣១ តុលា ​ដោយ​លោក​ស្នើ​ឱ្យ​មានការ​ឃុំ​ខ្លួន ជនទាំង​៤នាក់​នោះ​ដើម្បីធានា​បាន​នូវ​ការ​ស៊ើប​​អង្កេត។

លោកបាន​បញ្ជាក់​ថា ក្នុង​ចំណោម​ជនជាប់​ចោទ​​ទាំង​៤នាក់​នោះ ឈ្មោះ​អឹម សៀក​ឡេង ត្រូវ​បាន​រក​ឃើញ​ថា​ជា​ជន​ដៃដល់​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​ពីរ​រូប​ បណ្ដាល​ឱ្យ​បែកក្បាល​គឺ​លោក​វរ​សេនី​យ៍ត្រី​វូ សុ​ភេ​ន នាយ​រង​មន្ទី​រ​ប្រ​តិ​បត្ដ​ការ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ដ​សៀម ​រាប និង​លោក​អនុ​សេ​នីយ៍​ទោ ឆាយ​ រ៉​ង ខណៈ​ពេល​ដែល​ពួក​គាត់​ចុះ​ទៅ​ធ្វើ​អន្ដរា​គម​ន៍​ជម្លោះ​ពាក្យ​សំដី​រវាង​ ក្រុម​ថត​ភាពយន្ដ​ជាមួយ​ម្ចាស់​ផលិតកម្ម​។
ចំណែក​លោក​ទី សុ​វិ​ន​ថា​ល់ ព្រះរាជ​អា​ជា្ញ​អម​​សាលាដំបូង​សៀមរាប​-​ឧត្ដរមានជ័យ ​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​បាន​មាន​ប្រសាស​ន៍​ប្រាប់ថា​​ ជន​ជាប់ចោទ​ទាំង​៤​​នាក់​នោះ​ត្រូវ​បាន​តុលាកា​​រ​សម្រេច​ធ្វើការ​ឃុំខ្លួន​ ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនា​គារ ព្រោះ​​មាន​ភស្ដុតាង​មិន​អាច​ប្រកែក​បាន​។

មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ដ​សៀម​រាប​ លោក​វរ​សេ​នីយ៍​ឯក ញឹ​ម សិលា បាន​ថ្លែង​ប្រាប់​តាម​ទូរ​សព្ទ័​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ តុលា ​ថា​ រឿងហេតុ​នេះ​វា​បាន​កើតឡើង​តាំងពី​យប់​ថ្ងៃ​ទី ២៩ តុលា ​មក​ម៉្លេះ​ នៅ​វត្ដ​​អង្វរ ខណៈ​ដែល​​ក្រុម​អ្នក​ថត​ភាពយន្ដ​រឿង​ខ្មោច​របស់​ផលិត​កម្ម​នេះ ពេល​សំរាក​ពួក​គេ​បាន​ធ្វើ​ពិធី​ផឹកស៊ី​នៅ​ក្នុង​វត្ដ លុះ​​ដល់​ស្រវឹង​អួទី​នួ​​ក៏​និយាយ​គ្នា​លែង​ស្ដាប់​រវាង​ក្រុម​កា​ងារ​ ជាមួយ​ម្ចាស់​ផលិតកម្ម។ ​លោក​បាន​បន្ដ​ថា ​ដោយ​​ជម្លោះ​នោះ​​មាន​ស​ភាព​ខ្លាំង​​ក្លា​ពេក​ ម្ចាស់​ផលិតកម្ម​បាន​ប្ដឹង​មក​សមត្ថកិច្ច​​ឱ្យ​ជួយ​អន្ដរា​​គម​ន៍។ ពេល​មន្ដ្រី​លោក​ចុះ​ទៅ​ដល់​ ស្រាប់​តែ​ពួក​នោះ​យក​ដំបង​​ទៅ​វាយ​ក្បាល​មន្ត្រី​​សមត្ថ​កិច្ច​បែកចេញ​ឈាម​ ជោគ​ខ្លួន ទើប​កំលាំង​យើង​សម្រេច​ផ្ទុះអាវុធ​ចំនួន​​​ពីរ​គ្រាប់​ដើម្បី​រំដោះ​ខ្លួន​ ចេញពី​ហេតុ​ការ​ណ៍​​បណ្ដាល​ឱ្យ​គ្រាប់​ត្រូវ​តួឯក​ស្រី​ឈ្មោះ​ស្វែង​ សុជា​តា​ របួស​ចំ​ដៃ​ ហើយ​អ្នក​ដែល​វាយ​មក​លើ​សមត្ថ​កិច្ច​នោះ​រត់​បាត់​អស់ លុះ​ព្រឹក​ឡើង​ទើប​យើង​ចាប់​បាន​៤​នាក់​និង​ចងក្រង​​សំណុំ​រឿង​បញ្ជូន​ទៅ​ តុលា​ការ។

លោក​ប៉ិច សា​វី​ន ​ដែល​អះអាង​ខ្លួន​ថា​ ជា​ថៅកែ​​ផលិតកម្ម​សា​វី​ន​ប្រូ​ដាក​សិន ​ដោយ​​ជួប​រឿង​ចំ​រូង​ចំ​រា​សនា​ពេល​ថត​រឿង​ខ្មោច​នោះ​និយាយ​ថា ក្រុម​​ហ៊ុន​លោក​បាន​ចំណាយ​លុយ​ប្រមាណ​ជាង ៦​ពាន់​ដុល្លា​រ​ក្នុង​ការ​ថត​រឿង​មួយ​ដែល​មាន​ចំណង​ជើង​ថា «វេនកម្ម» ប៉ុន្ដែ​នៅ​ឈុត​បញ្ចប់​ដែល​មាន​រយៈ​ពេល​​ប្រមាណ​ជា​២​ទៅ៣​នាទី​តែ​ប៉ុណ្ណោះ​ យើង​ត្រូវ​ជ្រើសរើស​ទីតាំង​វត្ដ​អ​ធា្វ​​នេះ​ដើម្បី​ថត​ស្រាបតែ​ជួប​រឿង​ដ៏​ អាក្រក់​បែប​ហ្នឹង​។ ​លោក​បាន​បញ្ជា​ក់​បន្ថែម​ថា រឿងហេតុ​វា​កើតឡើង​ដោយសា​រ​តែ​​​បាន​​នាំ​គ្នា​ផឹកស៊ី និង​ចាក់​ធុងបាស់កងរំពង​ផ្អើល​អស់អ្នក​ភូមិ ហើយ​លោក​បាន​តំរូវ​ឱ្យ​បញ្ឈប់​ជា​ច្រើន​ដង​ តែ​គេ​មិន​ស្ដាប់ ផ្ទុយ​ទៅ​វិញ​​ពួក​គេ​​បាន​ហៅ​ក្មេង​កាង​ប្រចាំ​ភូមិ​មក​ស្ទាក់ផ្លូវ​ក្នុង​ បំណង​វាយ​​រូប​លោក​ទៀត ទើប​​​លោក​ប្ដឹង​សមត្ថកិច្ច​ប៉េអឹ​ម​ឱ្យមក​ជួយ​អន្ដរា​គម​ន៍​។

លោក​បាន​បញ្ជាក់​ទៀត​ថា ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​មក​ដល់​ក្រុមការងារ​មួយ​ចំនួន​បាន​បញ្ឈប់ និង​ចូល​ទៅ​កន្លែង​ស្នាក់​នៅ​អស់ហើយ នៅ​សល់​តែ​មួយ​ចំនួន​​ខ្លះ​កាន់ដំបង​វែង-ខ្លី​ បាន​សំរុក​វាយ​មក​លើ​ក្រុម​សមត្ថកិច្ចរ​ហូ​ត​ដល់​បែក​ក្បាល​ទើប​មានការ​ ផ្ទុះអាវុធ​ត្រូវ​ចំ​ដៃ​តួ​ឯក​ស្រី ស្វែង សុជាតា មួយ​គ្រាប់​។

ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា «​តើ​ក្នុង​នាម​ជា​ម្ចាស់​ផលិតកម្ម លោក​មាន​បំណ​ង​ជួយ​ធានា​ជន​ជាប់ចោទ​ទាំងនោះ​ឱ្យ​នៅ​ក្រៅ​ឃុំ​ដែរ​ឬ​យ៉ាងណា? លោក​ប៉ិច សា​វី​ន ឆ្លើយ​​​ថា​ អត់​ទេ រឿង​ទាំងអស់​ហ្នឹង​អ្នក​ណា​ប្រព្រឹត្ត​អ្នក​នោះ​ទទួលទោស​ទៅ​តាម​ច្បាប់​ចុះ ព្រោះ​ករណី​វាយ​ទៅ​លើ​សមត្ថកិច្ច​ដែល​ចុះ​ធ្វើ​ប្រតិបត្ដិការ​​ មិនមែន​ជា​រឿង​ធម្មតា​ទេ​។​ លោក​បន្ដ​ថា ​រឿង​នេះ​បើ​មា​នបញ្ហា​បែប​​ហ្នឹង​វា​មិន​អាច​ដំណើ​រ​ការ​​ថត​បញ្ចប់​សាច់​ រឿង​បាន​ទេ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s