សម រង្ស៊ី សន្យា​ចូល​ស្រុក​វិញ​ឲ្យ​បាន​មុន​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់

ដោយ ទីន ហ្សាការីយ៉ា

ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី បាន​ប្រកាស​ពី​ជំហរ​របស់​លោក​ចំពោះ​​កិច្ចការ​ស្នេហា​ជាតិ​នោះ​នៅ​តែ​ដដែល ហើយ​លោក​សន្យា​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

RFA File

លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នកកាសែត​និង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​ឯ​ទីស្នាក់ការ​ គណបក្ស​សម​រង្ស៊ីក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨។

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា បាន​ថ្លែង​ទៅ​កាន់​សមាជិក​សមាជិកា​គណបក្ស សម រង្ស៊ី ប្រមាណ ១​ពាន់​នាក់​ពី​ប្រទេស​បារាំង តាម​សារ​អេឡិចត្រូនិក នៅ​ក្នុង​ឱកាស​ពិធី​ខួច​គម្រប់​ខួប ១៥​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​របស់​ខ្លួន​ថា លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ នៅ​មុន​ពេល​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ខាង​មុខ​នេះ៕

ហ៊ីលឡារី គ្លិនតុន គាំទ្រ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា

ដោយ សុខ សេរី

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) ដែល​បាន​បញ្ចប់​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​នៅ​កម្ពុជា​ថ្មីៗ​នេះ បាន​សម្ដែង​ការ​គាំទ្រ​លើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ធានា និង​បម្រើ​ផលប្រយោជន៍​ដល់​វិនិយោគ​ទុន​បរទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។

RFA/Uon Chhin

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ថ្លែង​ទៅ​កាន់​យុវជន​កម្ពុជា នៅ​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

http://flash-mp3-player.net/medias/player_mp3_maxi.swfការ​ថ្លែង​គាំទ្រ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថ្មីៗ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ថា ប្រទេស​កម្ពុជា បាន​ធ្វើ​ការងារ​បាន​ជឿន​លឿន​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ កន្លង​មក​នេះ។

លោកស្រី​បន្ត​ថា ៖ “យើង​កំពុង​តែ​អនុវត្ត​យ៉ាង​ខ្លាំងក្លា​នៃ​ច្បាប់​ ប្រឆាំង​អំពើ​ពុករលួយ​ថ្មីៗ​នេះ ដើម្បី​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​អំណាច ដើម្បី​ទប់ស្កាត់ តាមដាន និង​ផ្ដន្ទា​ទោស​អំពើ​ពុករលួយ។ នេះ​គឺ​ជា​ការ​ធានា​ដល់​វិនិយោគិន​បរទេស ហើយ​សំខាន់​ជាង​នេះ​ទៀត គឺ​បម្រើ​តាម​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា”

សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​ចំនួន ៥៧​មាត្រា និង ៩​ជំពូក ត្រូវ​បាន​សភា​ជាតិ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា និង​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ប៉ុន្តែ​ច្បាប់​នេះ​រង​ការ​រិះគន់​ជា​ច្រើន​ពី​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស ​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដោយសារ​តែ​សេចក្ដី​ព្រាង​ច្បាប់​នោះ​បាន​តម្រូវ​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​ សម្បត្តិ​ក្នុង​ភាព​មិន​ចំហ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ ក្នុង​ប្រទេស​កម្ពុជា លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​សាទរ​ថា អង្គភាព​នេះ​កំពុង​តែ​ប្រឹងប្រែង​ចាត់​ការ​អំពើ​ពុករលួយ​នេះ​ហើយ ៖ «ហើយ​ ក្រៅ​ពី​នេះ យើង​នឹង​បញ្ចូល និង​ខំ​ប្រជ្រៀត​ខ្លួន​យើង ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​អន្តរជាតិ ដើម្បី​ធ្វើការ​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ជា​អនុសញ្ញា​របស់​អង្គការ​សហ​ ប្រជាជាតិ  ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ថែម​ទៀត»

លោក​បាន​បញ្ជាក់​ថា អង្គភាព​នេះ​ទទួល​ពាក្យ​បណ្ដឹង​បាន​ចំនួន​ជាង ៣០​ហើយ​ពី​ប្រជាពលរដ្ឋ ហើយ​អង្គភាព​នេះ​កំពុង​តែ​ស៊ើបការណ៍​សម្ងាត់​ដោយ​ម៉ត់ចត់ និង​ដោយ​អាថ៌កំបាំង​លើ​ពាក្យ​បណ្ដឹង​នោះ។

កន្លង​មក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គឺ​លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ថា មុខ​សញ្ញា​ដែល​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​ខាង​មុខ​នេះ គឺ​មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់ នៅ​ក្នុង​នោះ​មាន​តំណាងរាស្ត្រ  ព្រឹទ្ធ​សមាជិក មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាល មន្ត្រី​យោធា ដែល​បាន​តែងតាំង​ដោយ​អនុក្រឹត្យ និង​ព្រះរាជក្រឹត្យ ឧកញ៉ា មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នានា និង​ចៅក្រម ព្រមទាំង​ព្រះរាជអាជ្ញា​តុលាការ​ជាដើម។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា កន្លង​ទៅ​នេះ អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​រិះគន់​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​បាន​លក់​អាជ្ញាប័ណ្ណ ដើម្បី​រាវរក​ធនធាន​ធម្មជាតិ ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​សាមញ្ញ និង​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ ដោយ​មិន​សង្ឃឹម​ថា អង្គភាព​នេះ​អាច​ចាត់ការ​ប្រឆាំង​មន្ត្រី​ទាំង​នោះ​បាន​ទេ។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០ របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា នៅ​ក្នុង​លេខ​រៀង​ទី​១៥៤ នៅ​ក្នុង​ចំណោម​ប្រទេស ១៨៣ នៅ​ក្នុង​បញ្ជី​របស់​ខ្លួន ដែល​មាន​ន័យ​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ប៉ុន្តែ​ប្រសើរ​ជាង​ប្រទេស​លាវ និង​ប្រទេស​អាហ្វ្រិក​កណ្ដាល៕

ហ៊ីលឡារី គ្លិនតុន នឹង​ពិនិត្យ​មើល​សំណើ​បក្ស​ប្រឆាំង​ក្នុង​សំណុំ​រឿង សម រង្ស៊ី

ដោយ ទីន ហ្សាការីយ៉ា

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក នឹង​ពិនិត្យ​មើល​ករណី​លោក សម រង្ស៊ី បន្ទាប់​ពី​សមាជិក​សភា​គណបក្ស​ប្រឆាំង បាន​ស្នើ​សុំ​ឲ្យ​លោកស្រី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ខ្មែរ ដើម្បី​បញ្ចប់​សំណុំ​រឿង​ជម្លោះ​លោក សម រង្ស៊ី។

RFA/Ayuthyea

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី

http://flash-mp3-player.net/medias/player_mp3_maxi.swf ការ​ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ស្នាក់​ការ​គណបក្ស សម រង្ស៊ី ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សមាជិក​គណបក្ស សម រង្ស៊ី ចំនួន ៤​រូប បាន​ទៅ​ជួប​លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រយៈ​ពេល​ប្រមាណ​ជា ១​ម៉ោង កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នៅ​គេហដ្ឋាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ប្រទេស​អាមេរិក​ជា​ប្រទេស​មហា​អំណាច ដូច្នេះ​សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​កម្ពុជា ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

លោក យឹម សុវណ្ណ បាន​អះអាង​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​ដឹង​អំពី​ស្ថានភាព​កម្ពុជា ដូច​ជា​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ពី​ដីធ្លី និង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ជាដើម ៖ «យើង​ក៏​បាន​ជម្រាប​ជួន​ ទាក់ទង​នឹង​ការ​បោះ​ឆ្នោត ដែល​កន្លង​មក ការ​បោះ​ឆ្នោត​គ្មាន​សេរីភាព យុត្តិធម៌ ឧបសគ្គ និង​អនុវត្ត​ទីក្រុង​ប៉ារីស។ លោក​ជំទាវ​បាន​លើក​ឡើង​ថា ជា​ការ​ព្រួយ​បារម្ភ ហើយ​បន្ត​តាម​ដាន​យ៉ាង​ដិតដល់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា»

មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​ប្រតិកម្ម​ថា សហរដ្ឋ​អាមេរិក​មិន​អាច​មាន​ឥទ្ធិពល​ណា​មួយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ​របស់​កម្ពុជា​ទេ ហើយ​រឿង​របស់​លោក សម រង្ស៊ី ជា​ឆន្ទៈ​របស់​តុលាការ ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ហើយ​នោះ។

លោក ទិត សុធា បន្ថែម​ថា «យើង​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត ហើយ​មាន​សមត្ថភាព​គណបក្ស​នយោបាយ​ជា​ច្រើន​នៅ​ក្នុង​នោះ ផ្ទុយ​ទៅ​វិញ​លោក សម រង្ស៊ី និង​គណបក្ស សម រង្ស៊ី មួយ​ក្រុម​តូច​ទេ ដែល​ជាន់​ឈ្លី​នីតិរដ្ឋ»

ក្រៅ​អំពី​ការ​ស្នើ​សុំ​ឲ្យ​អាមេរិក​ជួយ​អន្តរាគមន៍​លើ​ករណី​លោក សម រង្ស៊ី គណបក្ស​ប្រឆាំង​ក៏​បាន​លើក​អំពី​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត​ប្រាប់​លោកស្រី ហ៊ីលឡារី គ្លិនតុន ផង​ដែរ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​លើក​ឡើង​ដែរ​ថា រាល់​បញ្ហា​ទាំង​ឡាយ​ដែល​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ទៅ​ចំពោះ​លោកស្រី ហ៊ីលឡារី គ្លិនតុន នៅ​ក្នុង​ជំនួប​នោះ ដូច​ជា​ការ​ស្នើ​សុំ​ឲ្យ​ជំនួយ​របស់​អាមេរិក​មក​កម្ពុជា ធ្វើ​យ៉ាង​ណា​ឲ្យ​ធ្លាក់​ដល់​ដៃ​ប្រជាពលរដ្ឋ និង​ករណី​របស់​សភា​កម្ពុជា។

លោក សុន ឆ័យ មាន​ប្រសាសន៍​ទៀត​ថា ៖ «រដ្ឋ​សភា​យើង​នេះ បាន​ក្លាយ​ជា​ឧបករណ៍​ផ្តាច់​មុខ​របស់​គណបក្ស​កាន់​អំណាច ហើយ​ចង់​ឲ្យ​មាន​សកម្មភាព​ដែល​ជា​ឧបត្ថម្ភ​របស់​សភា ព្រោះ​យើង​ជា​អ្នក​ដែល​តាម​ដាន​សំខាន់​មួយ​ក្នុង​ការ​ពិនិត្យ ក្នុង​ការ​ចាយ​វាយ​ប្រាក់​ជំនួយ​របស់​បរទេស»

តាម​រយៈ​មន្ត្រី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន នឹង​ឲ្យ​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា ពិភាក្សា​ជាមួយ​គណបក្ស​ប្រឆាំង​លើក​ក្រោយ​ទៀត។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី ហើយ​តុលាការ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១២​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch (HRW) បាន​ស្នើ​ឲ្យ​លោក​ស្រី ហ៊ីលឡារី គ្លិនតុន ធ្វើការ​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​កុំ​ឲ្យ​រដ្ឋាភិបាល​នេះ​ធ្វើការ​គាប​សង្កត់​ទៅ​លើ​គណបក្ស​ប្រឆាំង​ផង​ ដែរ នៅ​គ្រា​ដែល​លោកស្រី​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch បន្ត​ទៀត​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន គួរ​តែ​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កាត់​ទោស​លោក សម រង្ស៊ី និង​ករណី​នយោបាយ​ផ្សេងៗ​ទៀត ពីព្រោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា គឺ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​គណបក្ស​កាន់​អំណាច៕

អាមេរិក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​មក​ដោះស្រាយ​ រឿង​បំណុល​ជាមួយ​កម្ពុជា

ដោយ សុខ សេរី

បំណុល​ដែល​កម្ពុជា បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ជិត ៥០០​លាន​ដុល្លារ​អាមេរិក កាល​ពី​សម័យ​ដឹកនាំ​ដោយ លន់ នល់ ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ កន្លង​នោះ គឺ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ក្រុម​​ជំនាញ​របស់​សហរដ្ឋ​អាមេរិក មក​ជួប​ជាមួយ​មន្ត្រី​របស់​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ។

RFA/Sok Serey

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) [ឆ្វេង] និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ក្នុង​សន្និសីទ​កាសែត​រួម​មួយ នៅ​ឯ​ក្រសួង​ការបរទេស ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​​២០១០៕

http://flash-mp3-player.net/medias/player_mp3_maxi.swfរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ក្រុម​មន្ត្រី​មួយ​ក្រុម​មក​ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ ដើម្បី​មក​ចរចា​ដោះស្រាយ​បំណុល​ដែល​កម្ពុជា ជំពាក់​កន្លង​មក នៅ​ចន្លោះ​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៧៥ ដែល​គេ​បាន​ប៉ាន់​ស្មាន​ថា ទាំង​ដើម​ទាំង​ការ​ប្រាក់​គឺ​មាន​ចំនួន ៤៤៥​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​លោកស្រី​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​ពិស្ដារ​ទេ​ថា តើ​ក្រុម​មន្ត្រី​នោះ​នឹង​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា នៅ​ពេល​ណា។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន ដែល​បាន​បញ្ចប់​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ឯ​ក្រសួង​ ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ថា លោកស្រី​បាន​ពិភាក្សា​រឿង​បំណុល​នេះ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ កម្ពុជា លោក ហោ ណាំហុង ហើយ​យើង​បាន​យល់​ព្រម​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​មួយ​ក្រុម​មក​កម្ពុជា នៅ​ពេល​ឆាប់ៗ​នេះ តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​មក​ចរចា​ស្វែង​រក​វិធី​ក្នុង​ការ​ដោះស្រាយ​បំណុល​នេះ។

លោកស្រី​បាន​បន្ត​ថា ៖ “យើង​ចង់​ឃើញ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ ដូច​ដែល​លោក​ឯកឧត្តម​បាន​លើក​ទ្បើង​ថា កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស គឺ​ជា​មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា”

របប​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ បាន​ខ្ចី​ប្រាក់​នោះ​ការ​ពី​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​នោះ​ថា យើង​ទទួល​ស្គាល់​បំណុល​នេះ។

លោក​បន្ត​ថា ៖ «យើង​សូម​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​បំណុល​នេះ ដោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​២​ទន្ទឹម​គ្នា។ កិច្ច​ព្រមព្រៀង​ដោះស្រាយ​បំណុល​លក្ខខណ្ឌ​របស់​ក្លឹប​ប៉ារីស ទី​២ ដោះស្រាយ​បញ្ហា​បំណុល​នេះ​ដោយ​ផ្ទេរ​បំណុល​នេះ​ទៅ​ជា​ការ​អភិវឌ្ឍ​កម្ពុជា​ វិញ»

មេ​ដឹក​នាំ​គណបក្ស​សិទ្ធិ​មនុស្ស ជា​គណបក្ស​ប្រឆាំង​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​លុប​បំណុល​នេះ​ដោយ​មាន​លក្ខខណ្ឌ​ជាមួយ​រដ្ឋាភិបាល​ កម្ពុជា ៖ «យើង​ឈប់​រំលោភ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ»

កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​រិះគន់​ថា បំណុល​នោះ​ជា​បំណុល​កង្វក់ ដែល​លោក​សុំ​ឲ្យ​លុប​ចេញ៕