ហ៊ីលឡារី គ្លិនតុន នឹង​ពិនិត្យ​មើល​សំណើ​បក្ស​ប្រឆាំង​ក្នុង​សំណុំ​រឿង សម រង្ស៊ី


ដោយ ទីន ហ្សាការីយ៉ា

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក នឹង​ពិនិត្យ​មើល​ករណី​លោក សម រង្ស៊ី បន្ទាប់​ពី​សមាជិក​សភា​គណបក្ស​ប្រឆាំង បាន​ស្នើ​សុំ​ឲ្យ​លោកស្រី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ខ្មែរ ដើម្បី​បញ្ចប់​សំណុំ​រឿង​ជម្លោះ​លោក សម រង្ស៊ី។

RFA/Ayuthyea

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី

http://flash-mp3-player.net/medias/player_mp3_maxi.swf ការ​ថ្លែង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ស្នាក់​ការ​គណបក្ស សម រង្ស៊ី ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​សមាជិក​គណបក្ស សម រង្ស៊ី ចំនួន ៤​រូប បាន​ទៅ​ជួប​លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រយៈ​ពេល​ប្រមាណ​ជា ១​ម៉ោង កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នៅ​គេហដ្ឋាន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ប្រទេស​អាមេរិក​ជា​ប្រទេស​មហា​អំណាច ដូច្នេះ​សហរដ្ឋ​អាមេរិក​ចង់​ឲ្យ​កម្ពុជា ដើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

លោក យឹម សុវណ្ណ បាន​អះអាង​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​ដឹង​អំពី​ស្ថានភាព​កម្ពុជា ដូច​ជា​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ពី​ដីធ្លី និង​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ជាដើម ៖ «យើង​ក៏​បាន​ជម្រាប​ជួន​ ទាក់ទង​នឹង​ការ​បោះ​ឆ្នោត ដែល​កន្លង​មក ការ​បោះ​ឆ្នោត​គ្មាន​សេរីភាព យុត្តិធម៌ ឧបសគ្គ និង​អនុវត្ត​ទីក្រុង​ប៉ារីស។ លោក​ជំទាវ​បាន​លើក​ឡើង​ថា ជា​ការ​ព្រួយ​បារម្ភ ហើយ​បន្ត​តាម​ដាន​យ៉ាង​ដិតដល់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា»

មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​ប្រតិកម្ម​ថា សហរដ្ឋ​អាមេរិក​មិន​អាច​មាន​ឥទ្ធិពល​ណា​មួយ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ​របស់​កម្ពុជា​ទេ ហើយ​រឿង​របស់​លោក សម រង្ស៊ី ជា​ឆន្ទៈ​របស់​តុលាការ ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ហើយ​នោះ។

លោក ទិត សុធា បន្ថែម​ថា «យើង​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត ហើយ​មាន​សមត្ថភាព​គណបក្ស​នយោបាយ​ជា​ច្រើន​នៅ​ក្នុង​នោះ ផ្ទុយ​ទៅ​វិញ​លោក សម រង្ស៊ី និង​គណបក្ស សម រង្ស៊ី មួយ​ក្រុម​តូច​ទេ ដែល​ជាន់​ឈ្លី​នីតិរដ្ឋ»

ក្រៅ​អំពី​ការ​ស្នើ​សុំ​ឲ្យ​អាមេរិក​ជួយ​អន្តរាគមន៍​លើ​ករណី​លោក សម រង្ស៊ី គណបក្ស​ប្រឆាំង​ក៏​បាន​លើក​អំពី​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត​ប្រាប់​លោកស្រី ហ៊ីលឡារី គ្លិនតុន ផង​ដែរ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ បាន​លើក​ឡើង​ដែរ​ថា រាល់​បញ្ហា​ទាំង​ឡាយ​ដែល​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ទៅ​ចំពោះ​លោកស្រី ហ៊ីលឡារី គ្លិនតុន នៅ​ក្នុង​ជំនួប​នោះ ដូច​ជា​ការ​ស្នើ​សុំ​ឲ្យ​ជំនួយ​របស់​អាមេរិក​មក​កម្ពុជា ធ្វើ​យ៉ាង​ណា​ឲ្យ​ធ្លាក់​ដល់​ដៃ​ប្រជាពលរដ្ឋ និង​ករណី​របស់​សភា​កម្ពុជា។

លោក សុន ឆ័យ មាន​ប្រសាសន៍​ទៀត​ថា ៖ «រដ្ឋ​សភា​យើង​នេះ បាន​ក្លាយ​ជា​ឧបករណ៍​ផ្តាច់​មុខ​របស់​គណបក្ស​កាន់​អំណាច ហើយ​ចង់​ឲ្យ​មាន​សកម្មភាព​ដែល​ជា​ឧបត្ថម្ភ​របស់​សភា ព្រោះ​យើង​ជា​អ្នក​ដែល​តាម​ដាន​សំខាន់​មួយ​ក្នុង​ការ​ពិនិត្យ ក្នុង​ការ​ចាយ​វាយ​ប្រាក់​ជំនួយ​របស់​បរទេស»

តាម​រយៈ​មន្ត្រី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន នឹង​ឲ្យ​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា ពិភាក្សា​ជាមួយ​គណបក្ស​ប្រឆាំង​លើក​ក្រោយ​ទៀត។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី ហើយ​តុលាការ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១២​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch (HRW) បាន​ស្នើ​ឲ្យ​លោក​ស្រី ហ៊ីលឡារី គ្លិនតុន ធ្វើការ​ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​កុំ​ឲ្យ​រដ្ឋាភិបាល​នេះ​ធ្វើការ​គាប​សង្កត់​ទៅ​លើ​គណបក្ស​ប្រឆាំង​ផង​ ដែរ នៅ​គ្រា​ដែល​លោកស្រី​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch បន្ត​ទៀត​ថា លោកស្រី ហ៊ីលឡារី គ្លិនតុន គួរ​តែ​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កាត់​ទោស​លោក សម រង្ស៊ី និង​ករណី​នយោបាយ​ផ្សេងៗ​ទៀត ពីព្រោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា គឺ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​គណបក្ស​កាន់​អំណាច៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s