Feeds:
ប្រកាស
មតិ

Archive for 7 ខែវិច្ឆិកា 2010

ពេល​សត្វ​ស្លាប​មួយ​យំ​ជា​ចម្រៀង, វា​កំពុង​ប្រាប់​អ្នក​ថា​វា​ជា​អ្វី នៅ​ឯណា ។
សិក្សា​ពី​សំឡេង​សត្វស្លាប​ ហើយ​បើក​ច្រក​ថ្មី​មួយ​ទៀត​សម្រាប់​ការ​មើល​សត្វស្លាប​របស់​អ្នក ។

អ្នក​អាច​ត្រឹមតែ​មើល​ឃើញ​នៅ​ចំ​ពី​មុខ ប៉ុន្តែ​អ្នក​អាច​ឮ​ពី​គ្រប់​ទិសទី​ក្នុង​ពេល​តែមួយ ។ ការ​សិក្សា​ពី​សំឡេង​សត្វ​ស្លាបជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណកម្ម​សត្វស្លាប​ដែល​លក់ខ្លួន​ក្នុង​ស្លឹកឈើ​ក្រាស់ៗ  សត្វ​នៅ​ឆ្ងាយៗ  សត្វ​នៅ​ពេល​យប់ និង​សត្វ​ដែល​មាន​សណ្ឋាន​រូបរាង​ស្រដៀង​គ្នា ។ ជាការ​ពិត​ណាស់ នៅពេលអ្នក​ជីវសាស្ត្រ​រាប់​សត្វស្លាប​ផ្ទាល់ ចំនួន​ប្រភេទ​​ដែល​មាន​ច្រើន​បំផុត​នោះ​គឺ​បាន​ពី​ការ​ស្ដាប់​ច្រើនជាង​មើល​ឃើញ ។

ការសិក្សា​ពី​សំឡេង​ហៅ​គ្នា​និង​ចម្រៀង​សត្វស្លាប អាច​ជួយ​អ្នក​បាន​ក្នុង​វិធី​ពីរ​យ៉ាង​គឺ៖ ទី​មួយ  អ្នក​អាច​ធ្វើ​ការ​ស្ទាបស្ទង់​យ៉ាង​លឿន​ពី​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក សូម្បី​ពេល​ចេញ​ពី​កន្លែង​ចត​រថយន្ត​ក៏ដោយ ។ ទី​ពីរ  ពេល​អ្នក​ឮ​អ្វី​មួយ​អ្នក​មិន​ស្គាល់ អ្នក​អាច​ដឹង​ពី​កន្លែង​ដែល​អ្នក​ត្រូវ​ចាប់អារម្មណ៍ ។

ពពួក​សត្វ​ទីទុយ​និង​សត្វ​ពព្លាក់ គឺជា​ឧទាហរណ៍​ល្អ​ប្រសើរ​បំផុត​នៃ​សារប្រយោជន៍​ក្នុង​ការ​ស្ដាប់​ដើម្បី​ធ្វើ​អត្តសញ្ញាណកម្ម ។ ឧទាហរណ៍​មួយ​ទៀត​គឺ​ សត្វ​ចាបស៊ីរុយ ដ៏​ច្រឡំបល់​​មួយ​ក្រុម​ស្ថិត​ក្នុង​អម្បូរ Empidonax ។ សត្វ​ស្លាប​ជំពូក​នេះ​មាន​រូបសណ្ឋាន​ស្រដៀង​គ្នា​ណាស់ ហើយ​ជួនកាល​យើង​មិន​អាច​មើល​វា​ស្គាល់ សូម្បី​​វា​ស្ថិត​ក្នុង​ដៃ​ពួក​បក្សីសាស្ត្រិន​​ដែល​មាន​ឧបករណ៍​វាស់ស្ទង់​យ៉ាង​សុក្រឹត​ក៏ដោយ ។ ប៉ន្តែ​ភាព​មិន​ច្បាស់លាស់​ទាំង​នេះ​នឹង​រលាយ​បាត់​អស់​ភ្លាមៗ​នៅពេល​ដែល​ពួកវា​បើក​មាត់​យំ ។

គោលការ​ប្រាំ​ចំណុច​សម្រាប់​អ្នក​ទើប​ចាប់ផ្ដើម​ដំបូង

មើល​និង​ស្ដាប់

នៅពេល​អ្នក​ឃើញ​សត្វស្លាប​កំពុង​ច្រៀង​លេង ទំនាក់ទំនង​រវាង​សត្វ​និង​ចម្រៀង​វា​ហាក់ដូចជា​ដិត​ជាប់​ក្នុង​អារម្មណ៍​របស់​អ្នក ។

សិក្សា​ពី​អ្នក​ជំនាញ

ការ​សិក្សា​សំឡេង​សត្វស្លាប​តាម​សូរ​វា​ជជែក​គ្នា ពិតជា​ពិបាក​ជាង​មាន​ដៃគូ​ជា​អ្នក​មើលសត្វស្លាប​​ប្រាប់​អ្នក​ផ្ទាល់​នោះ ។ ចូរ​សាកសួរ​រក​មើល​សម្ព័ន្ធ​បក្សីសាស្ត្រិន​ដែល​នៅ​ក្បែរ​អ្នក​ដើម្បី​ចូលរួម​ការ​ចុះ​អនុវត្ត​ផ្ទាល់ ។

ស្ដាប់​សំឡេង​ដែល​បាន​ថត​ទុក

ចាប់ផ្ដើម​ដោយ​ការ​ស្ដាប់​​សំឡេង​សត្វ​ដែល​អ្នក​ឃើញ​ជា​ញឹកញាប់ ។ ចាក់​វា​ស្ដាប់​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ឲ្យ​សំឡេង​ដិតជាប់​ក្នុង​អារម្មណ៍ ។ (អ្នក​អាច​ចូលទៅ​ស្ដាប់​សំឡេង​ដែល​មាន​ក្នុង www.xeno-canto.org ឬ​អាច​រក​ជាវ​សំឡេង​ថត​ទុក​ពី​អ្នកជំនាញ​សត្វស្លាប​​សម្រាប់​តំបន់​របស់​អ្នក ។

ប្រាប់​ខ្លួន​អ្នក​ផ្ទាល់

មាន​សំឡេង​ខ្លះ​ស្ទើរតែ​ដូច​ពាក្យ​មាន​ដូចជា Barred Owl ស្រែក​ឮ​ជា “Who cook for you all?”

សូរ​ជំនួយ​ទាំង​នេះ អាច​បង្កើតជា​ចម្រៀង សូរ​ខ្លីៗ​សម្រាប់​​ជួយ​ការ​ចងចាំ ។

លម្អិត លម្អិត លម្អិត

បំបែក​សូរ​សំឡេង​ជា​ផ្នែក​ខុសៗ​គ្នា​រួមទាំង ចង្វាក់ (rhythm) កម្រិត​ឬ​ទម្ងន់​​សូរ (pitch) សំឡេង (tone) និង​ការ​ផ្ទួន​​ឬ​បន្ទរ​សំឡេង (repetition) ។ ខណៈពេល​អ្នក​ស្ដាប់​សត្វស្លាប​នៅ​ជុំវិញ​អ្នក​និង​សិក្សា​តាម​សំឡេង​ថត​ទុក សូម​ព្យាយាម​ដាក់​សំឡេង​ទាំង​នោះ​ទៅ​តាម​ផ្នែក​ឬ​ជំពូក​របស់​វា ។

(សុំ​អភ័យទោស ខ្ញុំ​មិនអាច​ដាក់​សំឡេង​បាន​ជា​ឧទាហរណ៍​ទេ)

របៀប​ស្ដាប់​សូរសៀង​សត្វ

នៅ​ពេល​អ្នក​ស្ដាប់សំឡេង​ឆ្លើយឆ្លង​គ្នា​ទៅ​មក​​នា​ពេល​ព្រហាម ការ​ប្រជែង​គ្នា​យ៉ាង​ស្រួចស្រាវ​នៃ​សូរសៀង​សត្វ​អាច​​នឹង​លើស​កំណត់ ។ តើ​គេ​អាច​ចាប់ផ្ដើម​ញែក​សំឡេង​ចចេកចចាច​​ជា ស្នូរ​ហួច (whistle) សូរ​សន្ធាប់គ្នា​ (trill) ជា​ផ្នែក​ៗ​ដែល​កំពុង​បន្លឺ​យ៉ាង​រំពង​ពី​ព្រៃ​នោះ​ដោយ​របៀប​ណា? ពិតមែន​ហើយ ចម្លើយ​នោះ​គឺ យើង​ត្រូវ​ផ្ចង់​អារម្មណ៍​ទៅ​លើ​សត្វ​ម្ដងមួយៗ ហើយ​ការ​ខិតជិត​នោះ​នឹង​បាន​នូវ​ការ​ពិត​នៅពេល​អ្នក​ព្យាយាម​រៀន​ពី​សូរសៀង​នីមួយៗ​ផងដែរ ។

កុំព្យាយាម​ទទន្ទេញ​សូរសៀង​ទាំង​មូល​ដែល​អ្នក​បាន​ឮ ។ ផ្ទុយទៅវិញ ចូរ​ព្យាយាម​ចាប់អារម្មណ៍​លក្ខណៈ​សំឡេង​ម្ដងៗ ។ សត្វជា​ច្រើន​មាន​សណ្ឋាន ចង្វាក់ ទម្ងន់​សូរ ឬ​សំឡេង សម្រាប់​សូរសៀង​របស់​ពួកគេ​ផ្ទាល់ ។ នៅ​ពេល​ណា​អ្នក​ចាប់ផ្ដើម​ដំបូង​បង្អស់ អ្នក​នឹង​បាន​ទទួល​នូវ​អារម្មណ៍​ល្អប្រសើរ​នៃ​អត្តសញ្ញាណ​សត្វស្លាប ។ នៅពេល​អ្នក​បញ្ចូល​នូវលក្ខណៈ​ទាំង​អស់​នេះ​ចូល​គ្នា អ្នក​អាច​បង្រួម​អ្វីៗ​ទាំងអស់​​បាន​កាន់តែ​ប្រសើរ​ថែមទៀត ។

នេះ​ជា​ឧទាហរណ៍​បន្តិចបន្តួច៖

ចង្វាក់

សូម​បន្សាំ​ខ្លួន​នឹង​​ចង្វាក់​យឺត​ឬ​លឿន​តាម​លក្ខណៈ​របស់​វា ។ Marsh Wren យំ​ញាប់ ខុស​ពី​ White-throated Sparrows យំ​រង្វើល​ជាង ។

ទម្ងន់​សូរ

សត្វស្លាប​ជា​ច្រើន​យំ​​តាម​របាយ​​នៃ​លក្ខណៈ​រូប​របស់​វា ដោយ​សត្វ​ស្លាប​តូចៗ​មួយ​ចំនួន​​ជា​ធម្មតា​យំ​ឮ ហើយ​សត្វ​ដែល​មាន​មាឌ​ធំ​ជាង​នោះ​ជាទូទៅ​មាន​សំឡេង​ធ្ងន់ជាង ។ សូរសៀង​សត្វស្លាប​ជាច្រើន​ប្ដូរ​ទម្ងន់​សូរ​ពី​ធំ​មក​តូច​ពី​ទាម​មក​ខ្ពស់​វិញ ។ សត្វ​ខ្លះ​ខុសគ្នា​ដោយ​នៅ​រក្សា​សំឡេង​នឹង​ដដែល ។

ការ​ផ្ទួន​ឬ​បន្ទរ​សំឡេង

សត្វស្លាប​ខ្លះ​យំ​ផ្ទួន​សំឡេង​​ ព្យាង្គ ឬ​ឃ្លា​របស់​​វា មុនពេល​ប្ដូរ​ទៅ​សូរ​ផ្សេង​ទៀត ។ Northern Mockingbird ធ្វើ​បែប​នេះ​ជា​ច្រើន​ដង​ជាជួរៗ​ ។ ប៉ុន្តែ​សត្វ Brown Thrashers ក៏​យំស្រដៀង​គ្នា​ដែរ វា​ផ្ទួន​សំឡេង​តែ​ពីរ​ដង​រួច​ប្ដូរ​ទៅ​ព្យាង្គ​ថ្មី​ទៀត ។

សំឡេង

សំឡេង​នៃ​សូរសៀង​សត្វស្លាប​ជួនកាល​ពិបាក​នឹង​ពិពណ៌នា​ណាស់ ប៉ុន្តែ​វា​អាច​ខុសគ្នា​ស្រឡះ ។ ជា​កិច្ច​ចាប់​ផ្ដើម ចូរ​ចាប់អារម្មណ៍​​ថា​តើ​សម្រែក​សត្វ​នោះ​ជា​ សូរ​ហួច​ច្បាស់ៗ ញាប់​​ឬ​មិន​ច្បាស់ សូរ​ដូច​តំណក់​ទឹក​និង​ក្លុយ (liquid and flute-like) ឬ​ជា​សូរ​សន្ធាប់ ។ ប្រសិនជា​អ្នក​អាច​ចងចាំ​លក្ខណៈ​នៃ​សម្រែក​របស់​សត្វ​ស្លាប នោះ​វា​អាច​ជួយ​ប្រាប់​ពី​សអត្តសញ្ញាណ​របស់​សត្វស្លាប​បាន ។ ទាំងនេះ​ជា​ឧទាហរណ៍​ខ្លះ​ៗ៖

(សោកស្ដាយ​ផង ដោយ​ខ្ញុំ​គ្មាន​លទ្ធភាព​ដាក់​សំឡេង​ជា​ឧទាហរណ៍​ឲ្យ​ស្ដាប់ ។ អ្នក​អាច​ទាក់ទង​រក​សំឡេង​ឧទាហរណ៍​នេះ​មក​ខ្ញុំ​តាម​រយៈ guidejohnny@yahoo.com)

  • សូរ​ហួច  Whistle
  • សូរ​រន្ថើន Harsh  sound
  • សូរ​ដូច​តំណក់ទឹក​និង​ក្លុយ  Liquid and flute-like
  • សូរ​សន្ធាប់​គ្នា           trill
  • សូរ​ប្រៀបធៀប​នឹង​សូរ​ផ្សេង    Mnemmonic

 

Advertisements

Read Full Post »

%d bloggers like this: