Feeds:
ប្រកាស
មតិ

Archive for 8 ខែវិច្ឆិកា 2010

នេះ​ជា​បច្ចេកសព្ទ​បក្សី​ដែល​ខ្ញុំ​បាន​ប្រែ​ពី​ភាសា​អង្គ្លេស​មក​ភាសា​ជាតិ ។ ខ្ញុំ​សូម​ឲ្យ​អ្នក​ដែល​មាន​ចំណេះដឹង​ផ្នែក​ភាសា​​ជួយ​​កែសម្រួល​ផង ។ វា​ជា​ការ​ចាប់ផ្ដើម​ហើយ​នឹង​មាន​ជា​បន្តបន្ទាប់​ទៀត ។

សទ្ទានុក្រម​នៃ​​បច្ចេកស័ព្ទបក្សី

Glossary of Bird Terminology

  • Adult ពេញ​វ័យ, គ្រប់​ការ
  • Aerial នៃ​អាកាស
  • Altitudinal migrant ការ​ផ្លាស់ទី​ពី​ភ្នំខ្ពស់​មក​ទី​ជើង​ភ្នំ​ទាប
  • Apical ជាយ​ខាង​ក្រៅ​ (បំផុត) ជាពិសេស​លើ​កន្ទុយ)
  • Aquatic ជលជាតិ
  • Arboreal រុក្ខស័យ
  • Axillaries រោម​គល់ស្លាប (ផ្នែក​ខាង​ក្រោម​ស្លាប) អាកស៊ីលឡឺរី
  • Basal ជាយ​ខាង​ក្នុង (បំផុត) ជាពិសេស​លើ​កន្ទុយ)
  • Biotope ជីវស្ថាន
  • Buff ពណ៌​លឿង​ខ្ចី, ពណ៌​ស​រៀង​លឿង​​លាយ​របាយ​ពណ៌ត្នោត​​ខ្ចី
  • Canopy បន្ដុំ​ស្លឹក​ឈើ​លើ​ដើម​ឈើ, បុស្បុក
  • Cap បន្ទូល​ក្បាល (សំដៅ​លើ​ពណ៌​សណ្ឋាន​ដូច​មួក​លើ​ក្បាល​សត្វស្លាប)
  • Carpal ស្មារ (សត្វ), គន្លាក់​ស្លាប​សត្វ
  • Casque ស្នែង​ (លើ​ក្បាល​សត្វ​កេងកង), មួក​ដែក
  • Cere ស្បែក​លើ​គល់​ជំពុះ (មាន​លើ​សត្វស្លាប​​ស៊ី​សាច់​ជា​ចំណី)
  • Colonial នៃ​​ការ​ធ្វើ​ជម្រក​ជា​ក្រុម Bird Colony ជម្រក​សត្វ​ពង​កូន
  • Confiding សាំង, មិន​ផ្អើល
  • Commensal ដែល​​រស់នៅ​ជាមួយ​មនុស្ស​ (ដើម្បី​​ការ​រីកចម្រើន​សិរីរាង្គ)
  • Coverts គម្រប​ (លើ​ស្លាប​និង​កន្ទុយ)
  • Covey ជំពូក​គ្រួច, ​ក្រយ៉ូងក្រយ៉ាង​, ទទា និង​អម្បូរ​​តូចៗ​ផ្សេង​ទៀត
  • Crepuscular ដែល​សកម្ម​នៅ​ពេល​ងងឹត (ពេល​ព្រលប់​និង​ទៀប​ភ្លឺ)
  • Crest កំប៉ោយ
  • Crown បន្ទូល​ក្បាល, ក្បាល​, ផ្នែក​ខាង​លើ​ក្បាល
  • Culmen ទ្រនង់​ជំពុះ (ផ្នែក​ខាង​លើ​នៃ​ជំពុះ)
  • Diagnostic នៃ​ការ​វិច្ឆ័យ​ (ពី​ជំពូក​នៃ​សត្វស្លាប)
  • Dimorphic ដែល​មាន​រូប​រាង​ពណ៌សម្បុរ​ពីរ​យ៉ាង (ពិសេស​នៅ​រដូវ​បន្តពូជ)
  • Diurnal ដែល​សកម្ម​​នា​ពេល​ថ្ងៃ
  • Drumming ការ​គោះ​ជា​ចង្វាក់ (​លើ​ឈើ​ឬ​វត្ថុ​រឹង​អ្វី​មួយ​ដោយ​សត្វ​ត្រសេះ)
  • Eclipse សប្បុរ​ស្រអាប់ (បន្ទាប់​ពី​រដូវ​បន្ត​ពូជ​ផុត ជាពិសេស​មាន​លើ​សត្វទា)
  • Endemic ដោយ​តំបន់ (មិន​ទូទៅ ឧ. សត្វ​ខ្លះ​មាន​តែ​នៅ​ស្រុក​ខ្មែរប៉ុណ្ណោះ)
  • Eyestripe ឆ្នូត​​ភ្នែក
  • Family អម្បូរ
  • Feral ដែល​ដាច់​តែឯង, ដែល​ភាសខ្លួន, និង​​រស់នៅ​និង​បន្តពូជ​ក្នុង​ព្រៃ​ដោយឡែក
  • Fledged ដែល​ទើប​ដុះ​រោម​ថ្មីៗ
  • Fledglings កូន​សត្វ​ (ទើប​ដុះ​ស្លាប/រោម​​ថ្មីៗ)
  • Flight feathers ស្លាប​ (សម្រាប់​ហើរ)
  • Flushed ដែល​ផ្អើល
  • Form អម្បូរ​រង
  • Frugivorous ដែល​ស៊ី​ផ្លែឈើ​ជា​ចំណី
  • Fulvous ពណ៌​ចាស់
  • Game birds ក្ងោក, ទទា និង​អម្បូរ​ពាក់ព័ន្ធ
  • Gape គល់​ជំពុះ
  • Genera ប្រភេទ, ជំពូក, អម្បូរ (ពហុវច្ចនៈ​របស់ Genus)
  • Genus ក្រុម​នៃ​អម្បូរ​ពាក់ព័ន្ធ
  • Gorget សម្រង​ក៝, (ទីនេះ​សំដៅ​លើ​​រោម​មាន​ពណ៌​​ដូច​សម្រង​ក៝​នៅ​លើ​ទ្រូង​សត្វស្លាប)
  • Granivorous ដែល​ស៊ី​គ្រាប់​ធញ្ញជាតិ​ជា​ចំណី
  • Gregarious ដែល​នៅ​ជា​ក្រុម, នៅ​ជា​សង្គម
  • Hackles រោម​បះ​វែង​ត្រង់​នៅ​លើ​ក៝​សត្វស្លាប, ស្លាប​បក​ត្រង់​ក៝
  • Hawking ដែល​ចាប់​សត្វល្អិត​ពេល​ហើរ
  • Hepatic ការ​ប្ដូរ​ពណ៌​រូបរាង​ទៅ​ជា​ពណ៌​ច្រែះ (ភាគច្រើន​លើ​ពួក​តាវ៉ៅ​ញី), ពណ៌​ច្រែះ
  • Hunting party ការ​ស្វែងរក​អាហារ (ជា​ធម្មតា​មាន​ប្រភេទ​ផ្សេងគ្នា​ជា​ក្រុម​ធំៗ)
  • Immature ការ​ប្ដូរ​ពណ៌​រូបរាង​​មុន​ពេល​ពេញ​វ័យ
  • Iris ប្រស្រី​ភ្នែក
  • Irruption សកម្មភាព​ផ្លាស់ទី​​ទ្រង់ទ្រាយ​ធំ​ពី​ទី​មួយ​ទី​មួយ
  • Jizz ភាព​សំខាន់​ឬ​ចរិតលក្ខណៈ​ប្លែក​នៃ​អម្បូរ​នីមួយៗ
  • Juvenile សត្វ​ស្លាប​ជំទង់ (ដែល​ទើប​ចេញ​ពី​សម្បុក)
  • Leading edge ជាយ​ស្លាប​ខាង​មុខ
  • Lobe ស្បែក​ស្ដើង​ភ្ជាប់​ពី​ម្រាម​មួយ​ទៅ​ម្រាម​មួយ​នៃ​សត្វ​ខ្លះ (ដូចជា​ទា)
  • Local ដែល​បែងចែក​មិន​ស្មើរ, មូលដ្ឋាន
  • Lores ប្រជុំ​ចិញ្ចើម
  • Malar ឆ្នូត​ថ្គៀម
  • Mandible ជំពុះ​ (លើ/ក្រោម)
  • Mantle ខ្នង
  • Mask ស្រោម​មុខ (សំដៅ​លើ​សត្វ​ដែល​មាន​សម្បុរ​ខ្មៅ​ត្រង់​មុខ​និង​ត្រចៀក)
  • Migration ទេសន្តរប្រវេសន៍
  • Mirror បំណះ​ឬ​ចំណុច​ពណ៌​ស៝ (​លើ​ចុង​ស្លាប ភាគច្រើន​លើ​ពពួក​រំពេ)
  • Morph សម្បុរ (មួយ​ក្នុង​ចំណោម​ប្រភេទ​សម្បុរ​ជាច្រើន​ខុសៗ​គ្នា​នៃ​ប្រភេទ​សត្វ​តែ​មួយ)
  • Moult ការ​ប្ដូរ​សម្បុរ​តាម​រដូវ
  • Nape កញ្ចឹង​ក៝
  • Necklace ខ្សែក៝ (សំដៅ​លើ​ខ្សែ​ឆ្នូត​លើ​ក៝​សត្វស្លាប)
  • Nocturnal សកម្ម​នា​ពេល​យប់
  • Nomadic អម្បូរ​គ្មាន​លំនឹង (លើកលែង​នៅ​រដូវ​បន្តពូជ)
  • Nominate អម្បូរ​រង​ដំបូង (ដែល​គេ​ដាក់​ឈ្មោះ​ឲ្យ)
  • Orbital ring ស្បែក/រោម​រង្វង់​ភ្នែក (ស្បែក​/រោម​ជា​រង្វង់​នៅ​ជុំវិញ​ភ្នែក)
  • Order ក្រុម​នៃ​អម្បូរ​ពាក់ព័ន្ធ
  • Passerines សត្វ​ដែល​ទំ​​បន្លឺ​សូរសៀង
  • Pectoral តំបន់​ទ្រូង, ទ្រូង
  • Pied ពណ៌​ស៝​និង​ខ្មៅ
  • Plumes រោម​វែង​បង្អួត​ឡើង​ពេល​បន្តពូជ
  • Precocial កូន​សត្វ​ស្លាប​​ទើប​ញាស់
  • Primaries ស្លាប​ចម្បង (សម្រាប់​ហើរ)
  • Race អម្បូរ​រង
  • Raptors សត្វ​រំពា (សត្វ​ស៊ី​សាច់​ជា​អាហារ​ដូច​ជា​ស្ទាំង, ត្មាត, លើកលែង​ទីទុយ​និង​មៀម​ចេញ)
  • Record កំណត់ត្រា
  • Resident ប្រចាំ​ទី (មិន​មែន​ប្រភេទ​ប្ដូរ​ទី)
  • Rufous ពណ៌​ត្នោត​ចាស់
  • Rump គុម្ព​កន្ទុយ, ចុងខ្នង
  • Scalloped ដែល​ខុប​ចុះ, ងរ​ចុះ​ក្រោម (ចុង​ស្លាប​សត្វ)
  • Scapulars ស្លាប​សន្ទះ​ខ្យល់ (នៅ​រវាង​ដង​ខ្លួន​នឹង​ស្លាប), ស្មា
  • Secondaries ស្លាប​រង (សម្រាប់​ទប់​ស្លាបចម្បង)
  • Speculum កញ្ចក់ (​មាន​លើ​ស្លាប​រង​ដែល​មាន​ពណ៌​ស៝​លាយ​ពណ៌​ដទៃ​ទៀត)
  • Streamers រំយោល​កន្ទុយ
  • Sub-species អម្បូរ​រង​ដែល​គ្មាន​ការ​កំណត់​ច្បាស់លាស់
  • Sub-terminal band ខ្សែ​បន្ទះ​​ផ្នែក​ខាង​ក្រៅ​​លើ​រោម, បែនដ៍
  • Supercilia មើល supercilium.
  • Supercilium ចិញ្ចើម
  • Terminal band ខ្សែ​បន្ទះ​ធំ​លើ​ចុង​ស្លាប​ឬ​កន្ទុយ
  • Terrestrial ដែល​រស់​ក្នុង​ដី
  • Tertials គម្រប​ស្លាប​ខាង​ក្នុង (ជានិច្ចជាកាល​​គ្រប​លើ​ស្លាប​រង​ធ្វើ​ជា​សន្ទះ​ខ្យល់)
  • Trailing edge ជាយ​ស្លាប​ខាង​ក្រោយ
  • Vagrant ដោយ​ចៃដន្យ, មិនជាក់លាក់
  • Vent គូទ (ត្រង់​កន្លែង​បន្ទោរ​បង់)
  • Vermiculations ស្នាម​ជា​រលក​ (ដូច​ដង្កូវ)
  • Vinaceous/Vinous ពណ៌​ស្រា​ក្រហម, ពណ៌​ផ្កាឈូក​ចាស់
  • Waders សត្វ​ឆ្នេរ (ជាធម្មតា​ជា​សត្វទឹក​តូចៗ​មាន​ជើង​វែង)
  • Wattle ស្បែក​ទទេរ​ត្រង់​ក្បាល (ជានិច្ចជាកាល​មាន​ពណ៌)
  • Wildfowl ទា​និង​ក្ងាន
  • Wing-span ទំហំ​និង​ប្រវែង​ស្លាប (ពី​ចុង​ស្លាប​ម្ខាង​ទៅ​ម្ខាង​ទៀត​ពេល​បើក​អស់)
Advertisements

Read Full Post »

%d bloggers like this: