ប្រយ័ត្ន​ឱសថ​ផុត​អាយុ!

ថ្ងៃ​នេះ​ខ្ញុំ​បាន​ទៅ​ទិញ​ថ្នាំ​ពេទ្យ​ខ្លះ​សម្រាប់​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​កឋិន ។ ឱសថស្ថាន​មួយ​ក្នុង​ខេត្ត​សៀមរាប​ឈ្មោះ “ឱសថស្ថាន​តាព្រហ្ម” បាន​យក​ថ្នាំ​ផុត​អាយុ​មក​ឲ្យ​ខ្ញុំ ។ សំណាង​ល្អ​ខ្ញុំ​បាន​ពិនិត្យ​មើល កុំ​អី​ព្រះសង្ឃ​ទេ​ដែល​ជា​អ្នក​រងគ្រោះ ។ សូម​គ្រប់គ្នា​ប្រយ័ត្ន​មែនទែន​ពេល​ទៅ​ផ្សំ​ថ្នាំ ព្រោះ​ថ្នាំ​ទាំងនោះ​ពេល​កាត់​ឬ​នៅ​ក្រៅ​ប្រអប់ វា​គ្មាន​ដាក់​កាលបរិច្ឆេទ​ទេ ។ ពួក​ឈ្លើង​សង្គម​បន់​ឲ្យ​តែ​ឈ្លូស​បាក់​ជើង​មក​ជួប​នឹង​អាល​វា​ជញ្ជក់​ឈាម ។

Uncategorized