យើងរៀនអាន អត្ថបទខ្មែរ


អត្ថបទខ្មែរបូរាណនេះ បានសរសេរឡើងនៅឆ្នាំ្ ១៨៨៦, ពោលគឺក្នុងសម៍យ អាណានិគមបារាំង ។

សូមសរសេរអត្ថបទនេះជាថ្មី ដោយគោរពតាមក្បួនអក្ខរាវិរុទ្ធ, និងយកជាគោលនូវ ៖

– វចនានុក្រមខ្មែរ សម្ដេច ជួន ណាត, ពុទ្ធសាសនបណ្ឌិត, ១៩៦៧
– វចនានុក្រមអក្ខរាវិរុទ្ធ នៃភាសាខ្មែរ, វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភា កម្ភុជា, ២០០៥ ។

ឧទាហរណ៏ ៖

– ពាកប្ដិងពិ្យវា្យ… = ពាក្យប្ដឹងពីវាយ …

    ពាកប្ដិងពិ្យវា្យគ្នាត្រូវរ៏បួស

    ថ្ងៃយ ᧴ ៩ ឆ្នាំរ៏កានុព្ភសក្ស៏ សូម្ទានចៅផល់លិវខ្ញុំប្របា្ទផ្ទះនៅក្នុងក្រ៏មមឿង ខ្ញុំប្របា្ទសូមធ្វើហជាដំណើតាមចំណាំ នាំមកក្រាបប្រនិបាត្តប្ដិង លោកអ្នកឲកញ៉ាម៏ហាវិនិឆៃ នៅអ្សលោកចៅក្រំសូម្ទានជ្រាប ដ្បិតខ្ញុំប្របា្ទកើតទុក្ខពុំសុក្ខចិត្រ នឹងថៅកែនាងគុងនៅភូមចិនដំដែក
    ក្នុងក្រ៏មមឿងជាមូ្យគ្នា កាលនៅ ថ្ងៃយ ᧳ ៩ នេះខ្ញុំប្របា្ទបានទៅទាប្រាកពិ្យថៅកែ ដែលចង្ការខ្ញុំប្របា្ទ
    នោះស្រាបតែថៅកែ ។ ជេខ្ញុំថា អាឆ្កែរទាប្រាកឥ្យ អាញមិន្ទាន់បានសងទេ ហើ្យខ្ញុំប្របា្ទជេទៅវិញថា អាឆ្កែ អាញ់ទាប្រាកអាញ់ នោះថៅកែមកវ៉ា្យខ្ញុំប្របា្ទនិងប្រនង់ ត្រូវដៃរ៏បួសជាធ្អន់ នេះមានអ្នកមានឈ្មោះបានដិងបានឮបានឃើញផង ហែតនេះខ្ញុំប្របា្ទ ពុំសុក្ខចិត្រសូមបំរើលោកទៅ ព្រះកោះយកខ្លួនថៅកែមកជំនុំជំរាះតាមច្បាប់ឲ្យទានខ្ញុំប្របា្ទសុក្ខចិត្រត៏ទៅ សាច់ក្ដី្យខុសត្រូវ ខ្ញុំប្របា្ទទ៏ទួលតាមច្បាប់ ក្រែងពុំប្រកត់ខ្ញុំប្របា្ទគូសថ្នាំងចង់ឱលដៃ្យឆ្វេង ជំរាបជូនទុកជាចុះណាំស្រាប ។

4 thoughts on “យើងរៀនអាន អត្ថបទខ្មែរ

  1. bunhongt 13/06/2014 / 9:34 pm

    អរគុណម្ចាស់​ទំព័រ​ដែល​បាន​ចែក​រំលែក។ ឯកសារ​នេះ​មាន​តម្លៃ​ណាស់។ សូម​សួរ​ថា មាន​ច្បាប់​ដើម​ទេទាន?

    • bunhongt 13/06/2014 / 9:35 pm

      ឃើញហើយ​ទាន! អរគុណ​ច្រើន។

  2. Fidele 19/11/2010 / 10:08 pm

    អាន​ទម្រាំ​តែ​ចប់ :mrgreen: មាន​កន្លែង​ខ្លះ​សរសេរ​មក​វិញ​ទាំង​ដុល​ដែរ ដូច​ជា “ថៅកែនាងគុងនៅភូមចិនដំដែក” ។

  3. វិចិត្រ 18/11/2010 / 8:40 pm

    បែក​ភ្នែក

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s