ពាក្យបរិវារស័ព្ទ


ជំរាបសួរ មិត្តទាំងអស់,

បរិវារស័ព្ទ ន. ពាក្យដែលគ្មានន័យ សម្រាប់និយាយផ្សំ ជាមួយនឹងពាក្យដទៃ ។ (Meaningless word which forms part of a compound ).

ឧទាហរណ៏ ៖
សំបែង (ប.) ពាក្យ សម្រាប់និយាយផ្សំជាមួយនឹងពាក្យ ផ្ទះ ថា : ផ្ទះសំបែង
នរ (ប.) ពាក្យ សម្រាប់និយាយផ្សំនឹងពាក្យនឹង ថា : នឹងនរ

បើតាម លោក អៀវ កឹស(*), ពាក្យបរិវារស័ព្ទ កើតពី របៀប “គន្លាស់កាត់» ។

ឧទាហរណ៏ ៖

  ផ្ទះសំបែង ៖ ផ្ទះ + សម្បត្តិឯង (សំបែង = សំបែងអាត់ < សម្បត្តិឯង)
  នឹងនរ ៖ នឹង + នឹងជំហរ (នរ = នរជំហឹង < នឹងជំហរ)

របៀប “គន្លាស់កាត់»

  1- សម្បត្តិឯង គន្លាស់ > សំបែងអាត់
  2- សំបែងអាត់ កាត់ អាត់ ចេញ > សំបែង

សំណួរ ៖ តើ ពាក្យបរិវារស័ព្ទ ខាងក្រោមនេះ កើតមក​ពី​ អ្វី ?

  សម្លុក (សម្លសម្លុក)
  សួន (សមសួន)
  ក្បាន (ចានក្បាន)
  ភ្លាត់ (ភ្លេងភ្លាត់)

(*) លោកអៀវ កើស​​ ភាសាខ្មែរ ឆ្នាំ ១៩៤៧

2 thoughts on “ពាក្យបរិវារស័ព្ទ

 1. kheyna 19/02/2016 / 10:01 am

  សួស្តី!!!
  ខ្ញុំចង់ដឹងពីវិធីផ្ទួន ក្នុងកំណាព្យ ក្រៅពីព្យាង្គដដែលក្នុងឃ្លាតែមួយ តើពាក្យបរិវារស័ព្ទនេះអាជាពាក្យផ្ទួនបានដែរឫទេ?

 2. ណារ៍ត្ន NPS 27/12/2010 / 8:18 pm

  hi !!
  សូស្តី្!!ខ្ញុំសុំអោយបងប្រុសសរសេរពាក្យបរិវាស៍ព្ទុអោយបានច្រើនបន្តិចបានទេ??

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s