ទា​ព្រៃ​ស្លាប​ស៝​ដែល​ពិភព​អ្នក​មើល​សត្វ​ស្លាប​កំពុង​ជ្រួល​ច្របល់!


នេះ​ជា​រូបភាព​សត្វ​ទា​ព្រៃ​ស្លាប​ស៝​ដែល​ពិភព​អ្នក​មើល​សត្វស្លាប​និង​អ្នក​បរិស្ថានវិទ្យា​កំពុង​ជ្រួលច្របល់​ចង់​ឃើញ​និង​ព្យាយាម​ការពារ​បំផុត ដោយសារ​កំណើន​សត្វ​នេះ​កំពុង​ធ្លាក់​ចុះ​ជា​លំដាប់​ជា​រៀងរាល់​ឆ្នាំ បង្ក​ដោយ​កត្តា​ជា​ច្រើន​ទាំង​មនុស្ស​និង​របៀប​រស់នៅ​របស់​វា​ដែល​មិន​បាន​ធ្វើ​ទំនើបកម្ម ។ វា​មាន​ចំនួន​តិចតួច​ណាស់​នៅ​លើ​ពិភពលោក​នេះ​ប្រសិនជា​ប្រៀបធៀប​ទៅ​នឹង​សត្វ​ឯទៀត​ដែល​កំពុង​រងគ្រោះ​ដូច​គ្នា ។ នៅ​ស្រុក​ខ្មែរ​យើង ជា​កន្លែង​ដែល​អាច​មើល​ឃើញ​សត្វ​នេះ​ងាយ​ជាង​ប្រទេស​ណាៗ​ទាំងអស់ ប៉ុន្តែ​នៅតែ​ពិបាក​សម្រាប់​ការ​ស្វែងរក​វា​ដដែល​ព្រោះ​តែ​ចំនួន​របស់​វា​តិច ។ កន្លែង​ដែល​អាច​ឃើញ​សត្វ​នេះ​មាន៖

១. នៅ​ព្រៃ​អភិរក្ស​សហគមន៍ ដងផ្លិត ជាប់​ព្រំដែន​លាវ ក្នុង​ព្រៃ​មួយ​ហៅ​ថា «អូរ​គគីរ» និង​នៅ​មាត់​ច្រាំង​ទន្លេ​ល្ពៅ ត្រង់​ដែន​សីមា​កម្ពុជា-លាវ ខេត្ត​ព្រះវិហារ។ (មិន​សូវ​ជា​ងាយ​ប៉ុន្មាន​ទេ ប៉ុន្តែ​ប្រសិនជា​អត់ធ្មត់ នឹង​បាន​ឃើញ)

២. នៅ​ព្រៃ​អភិរក្ស​សហគមន៍ ភូមិ​ព្រៃវែង ស្រុក​គូលែន ខេត្ត​ព្រះវិហារ ។ (ងាយ​ឃើញ​ជាង​គេ​បំផុត)

៣. នៅ​ក្នុង​ ព្រៃ​អភិរក្ស​ជីវចម្រុះ កែវសីមា ឋិត​ក្នុង​ស្រុកកែវសីមា ខេត្ត​មណ្ឌល​គិរី ។ (ពិបាក​បំផុត ខ្ញុំ​មិន​ដែល​បាន​ឃើញ​ទេ ធ្លាប់​តែ​មាន​ទិន្នន័យ​ពី​អ្នកស្រាវជ្រាវ​ផ្សេង​ទៀត)

[ទា​ព្រៃ​ស្លាប​ស៝]

15 thoughts on “ទា​ព្រៃ​ស្លាប​ស៝​ដែល​ពិភព​អ្នក​មើល​សត្វ​ស្លាប​កំពុង​ជ្រួល​ច្របល់!

  1. ល្អណាស់ដែលប្អូនមានការបារម្ភ! អ្វីដែលប្អូនអាចជួយបានគឺត្រូវជួយផ្សព្វផ្សាយដល់អ្នកហូបសាច់ព្រៃទាំងអស់ឲ្យឈប់ហូប! វាមិនជាឆ្ងាញ់អីជាងសាច់មាន់ ទាដែលយើងចិញ្ចឹមទេ! ប្រសិនជាគ្មានអ្នកទិញ វាក៏គ្មានអ្នកលក់ដែរ! នេះជាអ្វីដែលបងបានកំណត់ខ្លួនឯង។ កាលបងធ្វើជាទាហាន បងហូប បងបាញ់គ្រប់យ៉ាង តែក្រោយមក ទើបដឹងថាជីវិតគេយ៉ាងម៉េច ឯងយ៉ាងម៉េច!

  2. ព្រហ្មមុខ៤ 14/12/2010 / 8:28 pm

    អូ៎ បើដូច្នេះមែនចាបព្រៃវែងពិតជាអស្ចារ្យណាស់បង ។ វាអាចហើ ឆ្លងប្រទេសបានរាប់រយ រាប់ពាន់គីឡូម៉ែត្រឯណោះ ។ ខ្ញុំទៅព្រៃវែងមានអាហារដ្ឋានមួយមានលក់ចាបព្រៃវែងបំពងច្រើនណាស់ (ទាល់តែសួររក ទើបគេប្រាប់ថាមាន) ខ្ញុំក៏បានសាកល្បងញាំដែរ គេលក់មួយក្បាលបំពងហើយ ៥០០ រៀល​ (គេដាក់ចានឲ្យយើង ក្នុងមួយចានមានចាប ៥០​ ក្បាល)។
    ចុះបើគេលក់វាច្រើនយ៉ាងហ្នឹង តើវាប្រឈមមុខនឹងការវិនាសបាត់បង់ទេ ទៅអនាគតខាងមុខ ។ គួរស្តាយវាបើសិនជាវាវិនាសបាត់បង់មែននោះ ព្រោះវាជាសត្វស្លាប អស្ចារ្យណាស់ ឆ្លងកាត់ប្រទេស បី បួន ហើយមិនបាច់មាន​ ប៉ាស្ព័រទេ ។

  3. ព្រហ្មមុខ៤ 14/12/2010 / 11:13 am

    អរគុណបង,
    បង! ខ្ញុំសូមសួរបងមួយទៀត ព្រោះខ្ញុំឆ្ងល់មកយូរហើយ ។
    អំពី {សត្វចាបព្រៃវែង}ខ្ញុំបានឮចាស់ៗនិយាយថា នៅរដូវវស្សា វាហើរទៅរកស៊ី ដល់ទៅប្រទេសចិន(ទីបេ) ឫ ប្រទេសរុស្សី ឯណោះ ។ លុះដល់ប្រទេសនោះធ្លាក់ទឹកកក វាក៏ហើរវិលត្រឡប់មក កម្ពុជាវិញ គឺចំពេលដែលប្រទេសកម្ពុជាធ្លាក់ខ្យល់រំហើយ​ (សំបូរណ៍ស្រូវទុំ) ។
    តើមែនទេបង ?

  4. នេះ​ជា​ការ​បោក​បញ្ឆោត​ភ្នែក​ត្រចៀក​អ្នក​ដែល​ចង់​អភិរក្ស​តែ​ប៉ុណ្ណោះ គ្មាន​ការ​ធ្វើ​បែប​ហ្នឹង​ទេ គេ​និយាយ​ដូច្នេះ​ព្រោះ​ដើម្បី​ទាក់ទាញ​អ្នក​ចូលចិត្ត​ហូប​សាច់​សត្វព្រៃ​តែ​មិន​ចង់​ឲ្យ​គេ​ប្រមាញ់ ។ ជ្រូក​ព្រៃ​វា​មិន​រងគ្រោះ​ទេ ព្រោះ​វា​កូន​ម្ដង​តិច​ណាស់​ក៏​០៣​ដែរ ហើយ​មេ​ជ្រូក​ព្រៃ​ក៏​ច្រើន ពួក​វា​រស់នៅ​មិន​ប្រកាន់​ជម្រក​ទៀត ។ យ៉ាងណាមិញ ប្រសិនជា​ការ​ប្រមាញ់​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​លក្ខណៈ​អាជីវកម្ម វា​នឹង​ប៉ះពាល់ ប៉ុន្តែ​ប្រសិនជា​ធ្វើ​ជា​លក្ខណៈ​ប្រពៃណី​នោះ​វា​មិន​ជា​អ្វី​ទេ ។ លក្ខណៈ​ប្រពៃណី​គឺ​ការ​ប្រមាញ់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ មិន​មែន​សម្រាប់​លក់​ដូរ​ទេ ។ ប្រភព​លក់​សាច់ជ្រូក​ព្រៃ​នេះ​គឺ​នៅ កោះកេរ្តិ៍ និង​ស្រុក​ស្វាយ​លើ ជិត​ប្រាសាទ​បឹង​មាលា ។

  5. ព្រហ្មមុខ៤ 13/12/2010 / 8:15 pm

    បង! ខ្ញុំឮគេថា ជ្រូកព្រៃឥឡូវមានគេចិញ្ចឹម ទុកលក់ឲ្យតាមភោជនីដ្ឋានដែលមានលក់សាច់សត្វព្រៃ ។
    តើមែនទេបង ?

  6. បាទ សំណួរ​ល្អ! ប៉ុន្តែ​ប្រសិនជា​យើង​ធ្វើ​បែប​នេះ វា​ផ្ទុយ​ពី​គំនិត​អភិរក្ស​ហើយ យើង​ចង់​ឲ្យ​វា​នៅ​ដូច​សព្វដង តាម​ធម្មជាតិ​របស់​វា ។ អ្វី​ដែល​យើង​គួរ​ធ្វើ​គឺ​កុំ​បំផ្លាញ​ជម្រក​របស់ កុំ​បរបាញ់​វា ទៅ​វា​នឹង​កើន​ឡើង​ហើយ! ម្យ៉ាងវិញទៀត វា​នឹង​គ្មាន​តម្លៃ​ទេ​ប្រសិនជា​យើង​​យក​វា​ពីព្រៃ​មក​ចិញ្ចឹម​វិញ គ្មាន​នរណា​ម្នាក់​ចង់​ឃើញ ចង់​មើល​ទៀត​ទេ ។ ប៉ុន្តែ ប្រសិនជា​ជា​ចំនួន​វា​ថយ​ចុះ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បំផុត យើង​នឹង​យក​វា​មក​ចិញ្ចឹម​ក្នុង​សួន​អភិរក្ស​ បង្កាត់​ពូជ​ឲ្យ និង​លែង​វា​ចូល​ព្រៃ​វិញ ។

    • គាឡុង 13/12/2010 / 9:56 pm

      អរគុណបងដែលបានឆ្លើយតបយ៉ាងក្បោះក្បាយ ពេលនេះប្អូនយល់​ហើយ!

  7. គាឡុង 12/12/2010 / 11:37 pm

    អរគុណដែលបានចែករំលែកបងប្រុស!

    • មិនជា​អ្វី​ទេ គាឡុង បង​រីករាយ​នឹង​ចែកជូន​ជានិច្ច ។ គោលបំណង​របស់​បង​គឺ​ចង់​ឲ្យ​មាន​អ្នក​ស្រឡាញ់​ចូលចិត្ត​បរិស្ថាន​ធម្មជាតិ​និង​ជិវិត​សត្វព្រៃ​ឲ្យ​បាន​ច្រើន​ឡើងៗ​នៅ​ក្នុង​​ស្រុក​ខ្មែរ​យើង ដើម្បី​កាត់​បន្ថយ​ការ​ទន្ទ្រាន​យក​ដី កាប់​ឈើ​ខុសច្បាប់ និង​បរបាញ់​សត្វ​អនាធិបតេយ្យ ។ អរគុណ​ប្អូន​ដែល​បាន​ចូល​មក​មើល​ប្លក​នេះ ហើយ​ចូលចិត្ត​វា អរគុណ​អ្នក​រាល់​គ្នា ។ មែន​ហើយ ស្រុក​ខ្មែរ​យើង​គ្មាន​ច្បាប់​អភិរក្ស​សត្វព្រៃ​ទេ មាន​ត្រឹម​អនុក្រឹត ប៉ុន្តែ​មិន​គ្រប់គ្រាន់​ទេ បូករួម​ទាំង​ការ​ប្រព្រឹត្ត​ផ្ទុយ​ពី​អនុក្រឹត​ផង មាន​ន័យ​អត់​តែ​ម្ដង​ទៅ! សព្វថ្ងៃ​អង្គការ​ក្រៅស្រុក​មួយ​ចំនួន​ដូចជា WCS, WWF, FAF ជាដើម​ខិតខំ​ជំរុញ​ដល់​ការ​ការពារ​នេះ​ពី​សហគមន៍​វិញ ។ ក្នុង​នោះ មជ្ឈមណ្ឌល ​សំ​វាសនា ជា​អវតារ​របស់​អង្គការ WCS បាន​បង្កើត​ទេសចរណ៍​ធម្មជាតិ​ឡើង​ដើម្បី​ផ្ដល់​ប្រាក់​ចំណូល​ដល់​សហគមន៍ និង​បង្ក​ឲ្យ​ពួក​គាត់​ចូលរួម​សហការ​លើ​គម្រោង​អភិរក្ស​នេះ ។
      ការ​ផ្ដល់​ចំណូល​មាន​បែប​ផ្ទាល់​និង​ប្រយោល៖
      ផ្ទាល់៖ ​គឺ​យើង​បង់​ថ្លៃ​ស្នាក់នៅ ចុង​ភៅ មគ្គុទ្ទេសក៍​មូលដ្ឋាន ការ​បោកគក់ គេហកិច្ច ។ល។
      ប្រយោល៖ យើង​បង់​ជា​វិភាគទាន​សម្រាប់​ការ​អភិវឌ្ឍន៍​សហគមន៍​ក្នុង​មួយ​ក្រុម​ទេសចរ បាន ៣០​ដុល្លារ​អាមេរិក ។
      ពួកគេ​ពេញ​ចិត្ត​ណាស់ ព្រោះ​យើង​បាន​យក​វិភាគទាន​នោះ​សង់​ផ្លូវ​លំ​ក្នុង​ភូមិ អណ្ដូង​ទឹក ជួល​ក្រុម​ល្បាត និង​ការ​រៀបចំ​ដី​ធ្លី​ដល់​សហគមន៍​ក្នុង​តំបន់​អភិរក្ស​សម្រាប់​បង្កបង្កើន​ផល​ក្នុង​តំបន់​ទ្រនាប់​នៃ​ព្រៃ​អភិរក្ស ។
      អ្នក​រាល់​គ្នា​អាច​ធ្វើ​វិស្សមកាល​ទៅ​តំបន់​ទាំង​នោះ​បាន​ដោយ​ទាក់ទង​មក​មជ្ឈមណ្ឌល​សំ វាសនា ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា តម្លៃ​សម្រាប់​ខ្មែរ​ថោក​ទេ ប្រសិនជា​មាន​គ្នា​ច្រើន​គឺ​កាន់តែ​ថោក​ទៀត! ហេតុ​អ្វី​មិន​ចំណាយ​លុយ​ខ្លះ​ដើម្បី​ការ​អភិរក្ស​ដែល​ខ្លួន​ស្រឡាញ់?
      សរសេរ​វែង​បន្តិច​ហើយ ។

      • គាឡុង 13/12/2010 / 4:40 pm

        អរគុណ! ចុះហេតុអ្វីក៍បងមិនបំផុស​អោយ​ប្រជាជន​ចិញ្ចឹមសត្វទានេះ​ទៅដើម្បីបង្កើនពូជសត្វនេះ?

  8. គាឡុង 12/12/2010 / 11:37 pm

    តើស្រុកខ្មែរមានច្បាប់អភិរក្សសត្វនេះដែររឺទេបងប្រុស?

  9. គឺ​ស្លាប​ពណ៌​ស​ហ្នឹង​ឯង ប៉ុន្តែ​ខ្ញុំ​ទម្លាប់​ប្រើ​សញ្ញា ៝ (មិន​មែន ៊ ទេ) ទៅ​លើ​ពាក្យ​កំព្រា​ដូចជា ទូក​ង៝ ដកក៝ ។ល។ ដើម្បី​ឲ្យ​ងាយ​អាន​ និង​ដើម្បី​ចៀសវាង​ការ​ប្រើ​ជា ទូក-ង ដក-ក យ៉ាង​នេះ​វិញ ។

  10. ព្រហ្មមុខ៤ 11/12/2010 / 10:18 am

    អរគុណលោក​ ដែលបានចែករំលែក។
    ទាព្រៃស្លាបស៊. ឫក៏ ស្លាបស ?
    សូមទោស មើលទៅវា ស្រដៀង​ និង ដូចទាកាប៉ា ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s