តើ​ធ្វើ​ម៉េច​អាច​ដាក់​ឯកសារ​ប្រភេទ *.swf លើ​WordPress បាន?


សួស្ដី​អ្នក​ទាំង​ឡាយ ខ្ញុំ​មាន​ចម្ងល់​អំពី​វិធី​ដាក់​ឯកសារ​ប្រភេទ *.swf ក្នុង​ WP និង​ក្នុង Sidebar របស់​វើដផ្រេស​បាន ។ ខ្ញុំ​បាន​ចូល​ទៅ​ប្លុក​របស់​ឡង់ឌី និង​កន្លែង​ដទៃ​ទៀត​ហើយ ប៉ុន្តែ​សាកល្បង​កូដ​គេ​ទៅ​វា​អត់​ដើរ​សោះ គឺ​ងាប់​ស្ដូក ។ ប៉ុន្តែ​ខ្ញុំ​អាច​ដាក់​ប្រភេទ​ឯកសារ​នេះ​នៅ​Widget គេ​ផ្ទុកឡើង​ស្រាប់​បាន មើល​កូដ​គេ​ហើយ​នៅ​តែ​ដាក់​អត់បាន ។ នេះ​ជា​កន្លែង​ខ្ញុំ​ផ្ទុក​រូប​ខ្ញុំ៖ http://www.swfupload.com/view/143769.htm ប្រសិនជា​នរណា​អាច​ជួយ​ខ្ញុំ​បាន ខ្ញុំ​អត់​ភ្លេច​គុណ​បី​ជីវិត 😀 ។

20 thoughts on “តើ​ធ្វើ​ម៉េច​អាច​ដាក់​ឯកសារ​ប្រភេទ *.swf លើ​WordPress បាន?

  1. មិនអីទេចេះជួយគ្នានៅគ្រាក្រ។ ខ្ញុំកំពុងធ្វើពុម្ពអក្សរមួយទៀតដែលស្រដៀងអក្សរលាវ ប៉ុន្តែតាមពិតខ្ញុំចម្លងអក្សរខ្មែរបុរាណទេប៉ុន្តែអក្សរលាវមានភាពស្រដៀងច្រើន។ ជិតរួចហើយ!

    • monyrinataro 24/12/2010 / 5:54 pm

      ចាំខ្ញុំធ្វើ ពុម្ពអក្សរហើយចាំខ្ញុំចែកលោកដែរ។ ចំនែកខ្ញុំវិញនៅមិនទាន់រួចទេ ការងារច្រើនណាស់ មិនមែនតែមួយមុខទេ។ ជូនពរសំណាងល្អ ឆ្លងឆ្នាំសកល។

      • សំណាង​ល្អ​បុណ្យ​ចូលឆ្នាំ​សកល! ថ្មី​គ្រប់យ៉ាង​ណា! ប៉ុន្តែ​កុំ​ប្ដូរ​សង្សារ​​និង​ប្រពន្ធ​អី! ហិហិ ។ ខ្ញុំ​នឹង​ចូល​ឆ្នាំ​សកល​នៅ​ឯ​ព្រៃ​មណ្ឌល​គិរី​ឯណោះ! មិន​បាន​មើល​កាំជ្រួច​ក្នុង​និង​គេ​ទេ! ចាំ​ជួយ​ផ្សាយ​ទិដ្ឋភាព​ហ្នឹង​ឲ្យ​មើល​ផង!

  2. Long 24/12/2010 / 4:06 pm

    អរគុណ!

    • បាន​ឃើញ​កូដ​ហ្នឹង​ឬ​អត់? ប្រសិនជា​ចូល​មើល​ក្នុង​ប្រកាស និង​មតិ វា​បង្ហាញ​រូប​សុទ្ធតែម្ដង ដូច្នេះ​ចូរ​មើល​ក្នុង​ក្ដារ​បញ្ជា​វិញ​ទើប​មើល​កូដ​បាន ប្រសិនជា​អត់ សូម​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​រក​វិធី​ដាក់​កូដ​ម្ដង​ទៀត​ ។

  3. monyrinataro 24/12/2010 / 3:11 pm

    មិនអីទេ គ្រាន់តែរឿងប៉ុណ្ណឹងនោះ ខ្ញុំអាចចែកនូវអ្វីដែលខ្ញុំចេះ និងដឹង។
    យ៉ាងណាក៏មិនភ្លេច Font ដែលលោកឲ្យខ្ញុំនោះដែរ ព្រោះមើលទៅស្រដៀងអក្សរថៃ គឺ ខ្ញុំចូលចិត្តណាស់ 🙂

  4. នេះ​ជា​កូដ​ដែល​បង​ប្រើ​នឹង​ចម្លង​បាន​ពី​ការ​បង្ហាត់បង្ហាញ​ពី ​មន្នីរិណាថារ៉ូ​ និង អច្ឆរ៉ា តែ​កូដ​នេះ​បង​យក​ពី​មន្នី ។ [gigya width="200" height="284" src="http://www.swfupload.com/files/40167Bird.swf" quality="high" wmode="transparent" allowScriptAccess="always" allowfullscreen="true" ]

    ត្រង់ “http://www.swfupload.com/files/40167Bird.swf” គឺ​ប្អូន​ត្រូវ​ដាក់​តំណ​ដែល​ប្អូន​បាន​អាប់ឡូត​ឯកសារ​ ចំណែក​ផ្នែក​ផ្សេងៗ​ទៀត​ប្អូន​មិន​បាច់​ផ្លាស់ប្ដូរ​អ្វី​នោះ​ទេ ។ អូ​ភ្លេច ត្រង់ width=”200″ height=”284″ គឺ​សម្រាប់​ដាក់​ទំហំ​រូប​ដែល​ត្រូវ​បង្ហាញ វា​អាស្រ័យ​លើ​ប្អូន​ចង់​ដាក់​ប៉ុនណា ។ ប្អូន​ចម្លង​យក​កូដ​ទាំង​នេះ​ទៅ​ដាក់​លើ​វិដជិត «អត្ថបទ» ប្រសិនជា​ដាក់​លើ​ «រូបភាព» វា​អត់​បង្ហាញ​ទេ ។ សាកល្បង​មើល​ចុះ ។

  5. monyrinataro 24/12/2010 / 8:54 am

    ទៅមើលសត្វបក្សីនៅប្លក់ខ្ញុំ នៅខាងក្រោមគេផុត នេះជារបស់លោក

    • មើល​ឃើញ​ហើយ ចាញ់​ចេះ​ហើយ​ខ្ញុំ ប្រើ​វិដជិត​ «អត្ថបទ» ក៏​អត់​ដើរ «រូបភាព​ក៏​ស្ងាត់» ដល់​មើល​របស់​គេ រត់​ឡើង​ក្មាញ់​! ដឹង​ធ្វើ​ម៉េច​ទៀត​នេះ?

      • Long 24/12/2010 / 10:13 am

        បងប្រុសដាក់មេចទៅ?

  6. Long 24/12/2010 / 8:14 am

    ដូចគ្នា ខ្ញុំចង់ដឹងដែរ ព្រោះដាក់មិនបង្ហាញនៅលើSidebarសោះ!

  7. សុំ​អរគុណ​ជា​អនេក​សម្រាប់​អ្នក​ទាំង​ពីរ​ដែល​បាន​ព្យាយាម​ពន្យល់​យ៉ាង​ក្បោះក្បាយ​សម្រាប់​ខ្ញុំ ។ មែនហើយ បន្ទាប់​ពី​បាន​មើល​កូដ​ថ្មី​នោះ​មក ខ្ញុំ​អាច​ដាក់​វា​ដូច​ទាំងពីរ​បាន​លើ​ប្រកាស ប៉ុន្តែ​នៅ​តែ​ដាក់​អត់​បាន​នៅ​លើ​ sidebar ដដែល ។ មិន​ដឹង​ធ្វើ​ម៉េច​ទេ សូម​ជួយ​បង្ហាញ​ទៀត​ផង! ម្យ៉ាង​ទៀត​ហេតុ​អី​ក៏​អ្នក​ទាំងពីរ​បាន​កូដ http://www.swfupload.com/files/40167Bird.swf” នេះ ខ្ញុំ​បាន​អាផ្សេង​អីណា​អីណី​វិញ​ចឹង?
    អរគុណ Achharia និង Monyrinataro ដែល​ខិតខំ​ចំណាយ​ពេល​ពន្យល់ ។

  8. achharia 23/12/2010 / 10:01 pm

    សូមកែបន្ថែមផង ថានៅបន្ទាប់ពីវង់ដង្កៀបនោះមានពាក្យ gigya ៖

    [gigya src=” http://www.swfupload.com/files/40167Bird.swf” quality=” high” width=” 150″ height=” 150″ ]

  9. achharia 23/12/2010 / 9:58 pm

    [gigya src="http://www.swfupload.com/files/40167Bird.swf" quality="high" width="150" height="150" ]

    គឺត្រូវដាក់ដូចខាងគំរូខាងក្រោមនេះ

    [gigya src=”http://——–.swf” quality=”high” width=”250″ height=”250″ ]

    ឬចម្លងកូដខាងក្រោមដាក់សាកមើល
    [ src=”http://www.swfupload.com/files/40167Bird.swf” quality=”high” width=”150″ height=”150″ ]

  10. monyrinataro 23/12/2010 / 7:27 pm

    មើលកូដចំហរទៅ លោកបងនឹងដឹងថាធ្វើយ៉ាងម៉េចហើយ ស្រួសសឹងអី!

  11. monyrinataro 23/12/2010 / 7:26 pm

    ចឹងមែនទេ?

    [gigya width="200" height="284" src="http://www.swfupload.com/files/40167Bird.swf" quality="high" wmode="transparent" allowScriptAccess="always" allowfullscreen="true" ]

  12. អរគុណ​ច្រើន​ដែល​ព្យាយាម​ប្រាប់ តែ​ខ្ញុំ​ធ្វើ​អត់​បាន​ទេ ស្ដូក​ដដែល! សាក​យក​រូប​នេះ​ល្បង​លើ​ប្លក​លោក​មើល http://www.swfupload.com/view/143769.htm ខ្ញុំ​វា​អត់​ទាំង​ដឹង​ថា Embed ហ្នឹង​យ៉ាង​ណា​ផង ក្រោយ​ពី​អាប់ឡូត​រូប​ក្នុង swfupload.com រួច​មក​ក៏​ទទួល​បាន​តំណ​ខាង​លើ​ហ្នឹង​មក​ទៅ! ជួយ​សាក​ហើយ​ពន្យល់​ច្រើន​ជាង​ហ្នឹង​បន្តិច​ទៀត​បាន​ទេ?

  13. monyrinataro 23/12/2010 / 6:15 pm

    មើលនេះ
    http://www.metacafe.com/fplayer/4055754/nomaos_hidden_feature_to_see_people_naked_on_iphone.swf

    នេះ កូដសាក
    [gigya width="440" height="272" src="http://www.metacafe.com/fplayer/4055754/nomaos_hidden_feature_to_see_people_naked_on_iphone.swf" quality="high" wmode="transparent" allowScriptAccess="always" allowfullscreen="true" ]

    ត្រង់ width=”440″ height=”272 គឺយើងអាចជ្រើស អេក្រង់ដែលអាចឲ្យវាបង្ហាញនោះ
    ត្រង់ src=”http://www.metacafe.com/fplayer/4055754/nomaos_hidden_feature_to_see_people_naked_on_iphone.swf”
    គឺជាទីតាំងដែលត្រូវដាក់តំណឲ្យឃើញនូវអ្វីដែលយើងចង់ដាក់ ។
    សាក់មើលសិនទៅ។
    មុនដំបូងយើងត្រូវដឹងទីតាំងដែលវាឋិតនៅសិន webiste ខ្លះ អាចឲ្យយើង embbed បានរឺទេ បន្ទាប់ជ្រើសរើស Gigya.com ដើម្បី delivers វាចូលក្នុង blog យើង។
    ដោយសារខ្ញុំមិនសូវចេះពន្យល់គេ ហើយគ្មានពេលគ្រប់គ្រាន់នោះ សូមលោកសាក យកអ្វីផ្សេងមកដាក់សាកក៏បាន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s