តើ​ខ្ញុំ​គួរ​ជា​គំរូ​របស់​បុរស​ខ្មែរ​ឬទេ?


ខ្ញុំ​មិន​ដឹង​ថា​នៅ​ស្រុក​ខ្មែរ​នេះ​មាន​មនុស្ស​ដូច​ខ្ញុំ​និង​មិត្តភក្តិ​ខ្ញុំ​ដែរ​ឬ​អត់​ទេ! អ្វី​ដែល​បុរស​គ្រប់​គ្នា​មិ​នគួរ​ធ្វើ​នោះ​គឺ​ពេល​ប្រពន្ធ​ឆ្លង​ទន្លេ​មិន​គួរ​ដើរ​ចោល​នោះ​ឡើយ! ខ្ញុំ​និង​មិត្ត​ភក្ដិ​បាន​ប្រព្រឹត្ត​ខុស​គោលការណ៍​ខ្លួន​ដោយ​បាន​ដើរ​ចោល​ប្រពន្ធ​ទុក​ឲ្យ​គ្នា​នៅ​វេទនា​ស្រែក​ក្នុង​ពេល​សម្រាល​ទារក​តែ​ម្នាក់​ឯង ខណៈពេល​ដែល​ប្ដី​ទាំង​ពីរ​នៅ​ក្នុង​ព្រៃ​ស្រោង​ឯណោះ​! សំណាង​ល្អ​ដែល​មាន​គ្រូពេទ្យ​ជួយ​ជ្រោមជ្រែង​ទើប​ការ​សម្រាល​កូន​នេះ​បាន​សេចក្ដី​សុខ ។ មិន​គួរ​សោះ សូម្បី​តែ​ទូរស័ព្ទ​ក៏​មិន​អាច​ទាក់ទង​បាន ។ សូម​កុំ​យក​ការងារ​ធំ​ជាង​សុខទុក្ខ​គ្រួសារ​ដូច​ខ្ញុំ!

រូប​កូន​ស្រី​របស់​ខ្ញុំ​ដែល​កើត​នៅ​ថ្ងៃ​សៅរ៍ ទី​១, ១១រោជ ខែ​មករា ឆ្នាំ​២០១១ វេលា​ម៉ោង​៩.០០នាទី​ព្រឹក

8 thoughts on “តើ​ខ្ញុំ​គួរ​ជា​គំរូ​របស់​បុរស​ខ្មែរ​ឬទេ?

  1. ព្រហ្មមុខ៤ 10/01/2011 / 4:15 pm

    គួរឲ្យសោកស្តាយលោកគ្រូពេទ្យ​ គណនាថ្ងៃខុស ។
    បើយើងឆ្លុះ អេកូ លោកគ្រូពេទ្យគាត់វាស់ទំហំក្បាលទារក រួចគាត់គណនាថ្ងៃកើតរបស់ទារក បើល្អៀងគឺ មុន 5​ ថ្ងៃ ឬក៏ក្រោយ 5 ថ្ងៃ ។

  2. អរគុណ​ច្រើន​អ្នក​ទាំងអស់​គ្នា!
    ព្រហ្មមុខបួន៖ មិនមែន​គេ​មិន​អនុញ្ញាត​ទេ ប៉ុន្តែ​វា​ជា​កំហុស​បច្ចេកទេស​ពេទ្យ គេ​ថា​ដល់​ថ្ងៃ​១០ មករា​ទើប​កើត តែ​វា​មក​កើត​មុន ។ ខ្ញុំ​និង​ប្រពន្ធ​ថា​ប្រាកដ​ជា​កើត​នៅ​ក្នុង​ចុង​ខែ​ធ្នូ​និង​ដើម​ខែ​មករា​មិនខាន ប៉ុន្តែ​វា​គ្មាន​តម្រុយ​ថា​ឈឺពោះ​ឬ​យ៉ាង​ម៉េច​សោះ ទើប​បាន​ភរិយា​ខ្ញុំ​សម្រេច​ថា​ឲ្យ​ទៅ​ធ្វើ​ការ​ចុះ ។

  3. Long 10/01/2011 / 1:14 pm

    កើតចំថ្ងៃទី១ ខែមករា ពិតជាសំនាងមែនទែន! សូមជួយអបអរសាទរផង​បង​ប្រុស! មិនថ្វីទេ ខ្ញុំជឿថាភរិយាបងនឹងយល់ចិត្ត​បង​ជាក់ជា​មិនខាន!

  4. ព្រហ្មមុខ៤ 10/01/2011 / 12:55 pm

    ប្រធានបង មិនអនុញ្ញាតិច្បាប់ឲ្យបងមែនទេ ?

  5. monyrinataro 10/01/2011 / 10:40 am

    ជួយអបអរសាទរលោក ដែលបានប្រសូត្របុត្រមួយ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s