របៀបសរសេរ ដកឃ្លា ក្នុង​ភាសា​ខ្មែរ


សួស្ដី មិត្តទាំងអស់,

ខ្ញុំសង្កេតឃើញ នៅក្នុងសារព័ត៌មាន ឬ​ក្នុងអត្ថបទខ្លះ​លើប្រព័ន្ធ​អ៊ិនធើណិត​​មួយ​ចំនួន​មានការសរសេរជាប់ ៗ​គ្នា គឺមិនមានដកឃ្លា​ទាល់តែសោះ ហើយ​ប្រសិនជា​ដក​វិញ​គឺ​ដក​ស្ទើរ​តែ​ទាំងអស់ ។

សំណួររបស់ខ្ញុំ ៖

    – តើការសរសេរ “ដកឃ្លា” មានក្បួនរបៀបណា ?

    – បើមានក្បួន សូមមេត្តាពន្យល់​និងឲ្យឧទាហរណ៍ ។

    – តើ​អ្វីទៅជា វគ្គ ?

    – តើ​អ្វីទៅជា ឃ្លា, ប្រយោគ ?

សូម​ជួយ​ពន្យល់​តាម​ការគួរ

7 thoughts on “របៀបសរសេរ ដកឃ្លា ក្នុង​ភាសា​ខ្មែរ

  1. Sota 15/08/2013 / 10:06 am

    នេះគឹ ជារបៀបសរសរ “ដកឃ្លា” សរសេរក្នុង Cambodian System of Writing and Beginning Reader with Drills and Glossary 1970 (Franklin E. Huffman, with assistance from Chhom-Rak Thong Lambert & Im Proum.)

    ១ – រវាង វគ្គ នៅក្នុងប្រយោគ ( between clauses within a sentences)

    ២ – រវាង ប្រយោគ នៅក្នុង បណ្ដាប្រយោគ ( between sentences in a cohesive group of sentences)

    ៣ – ពីក្រោយកិរិយាវិសេសខ្លះ ដូចជា ៖ ជាធម្មតា, ថ្ងៃនេះ, ព្រោះហេតុនេះ, បើដូចនេះ, អាស្រ័យនេះ, នៅក្នុងទីក្រុងនេះ( after preposed adverbal words or phrases, such as «usually», «today», «in that town, « etc..)

    ៤ – ពីមុខ និង ពីក្រោយ អសាធារណនាម ( before and after proper names )

    ៥ – ពីមុខ និង ពីក្រោយ លេខ ( before and after numbers )

    ៦ – ពីមុខ និង ពីក្រោយ ខណ្ឌសញ្ញា ៖ ។, ៗ,។ល។, ? , , ( before and after the symbols ។, ៗ, ។ល។)

    ៧ – រវាងពាក្យរៀបរាប់ នៅក្នុង បញ្ជី (between coordonate words in lists)

  2. monyrinataro 12/01/2011 / 4:21 pm

    អ្នកដែលរៀនតាមជំនាន់ក្រោយដូចជាខ្ញុំមិនដឹងទេ យើងត្រូវតែបើកមើលគម្ពីគ្រូតាយើងជំនាន់មុនបានបាន

    • ខ្ញុំ​រំពឹង​ខាង​ហ្នឹង​ឯង កាល​ពី​សម័យ​ខ្ញុំ​រៀន​គឺ​រំពឹង​តាម​ការ​សរសេរ​តាម​អាន​និង​ក្បួន​វេយ្យាករណ៍​កំណត់​ច្បាស់លាស់ ប៉ុន្តែ​តាំង​ពី​ខ្ញុំ​ចាកចេញ​ពី​ជំរំ​ជន​ភៀសខ្លួន​មក សៀវភៅ​ដែល​ខ្ញុំ​រក្សា​ទុក​ទាំង​ប៉ុន្មាន​បាត់​អស់! ការ​ហិនហោច​ចុង​ក្រោយ​គឺ​នៅ​ឆ្នាំ​២០០០ ពេល​ដែល​ផ្ទះ​ខ្ញុំ​ត្រូវ​គេ​ដុត​ចោល​បន្ទាប់​ពី​បាន​ជួល​ឲ្យ​ទៅ​ឃុំ​យក​ធ្វើ​ជា​ទី​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។ មូលហេតុ​នេះ​ហើយ​ទើប​បាន​ខ្ញុំ​ដាក់​ប្រកាស​នេះ​ស្វែងរក​ក្បួន​ពី​អ្នក​រាជធានី​មក​រក្សា​ទុក​វិញ ក្រែង​អ្នក​ខាង​នោះ​មាន​បណ្ណាល័យ​ច្រើន​អាច​មាន​សៀវភៅ​​ល្អៗ​ឬ​ប្រភេទ​សម្រាប់​ចែក​ជូន​ស្រាវជ្រាវ ។

  3. សូមសរសេរទៅតាមខ្យល់ដង្ហើមដែលនិយាយ ឬអាន ហើយ
    ត្រូវរៀនអានបន្ថែម ឬក៏មួយទៀតសូមសិក្សាពីវេយ្យាករណ៍ខ្មែរ…។

  4. monyrinataro 12/01/2011 / 2:55 pm

    អារឿងហ្នឹងភ្លេចបាត់ហើយ តែលោកអាចមើលអ្នកនិពន្ធ អំពីរបៀបដែលគេសរសេរបាន ព្រោះគេសរសេរតែអក្សរខ្មែរ។

    • សូម​អរគុណ​អ្នក​ទាំងទ្វេ​ច្រើន​ហើយ! ប៉ុន្តែ​ខ្ញុំ​ដាក់​នេះ​មិនមែន​សម្រាប់​ខ្ញុំ​ផ្ទាល់​នោះ​ទេ​គឺ​សម្រាប់​អ្នក​ទាំងអស់​គ្នា​ ព្រោះ​ឃើញ​មាន​ការ​ជជែក​ដេញដោល​គ្នា​ពី​រឿង​នេះ​ច្រើន​មក​ហើយ​នៅ​លើ ហ្វេសប៊ុក​ ប្លុកស្ប៉ត់ ។ល។ ប៉ុន្តែ​មិន​ទាន់​មាន​នរណា​ម្នាក់​ចេញ​មុខ​ដាក់​ជា​ក្បួនខ្នាត​ជាក់លាក់​នោះ​ទេ! សម្រាប់​ខ្ញុំ​គឺ​គោរព​តាម​អ្វី​ដែល​ ពេជ សុភក្រ លើក​ឡើង​ហ្នឹង​ឯង ។ ចំពោះ​ការ​ដក​ឃ្លា​នេះ​ខ្ញុំ​ឃើញ​មាន​កំហុស​ច្រើន​រវាង និបាតសព្ទ និង​សន្ធានសព្ទ​មួយ​ចំនួន​ដូចជា៖ នឹង និង ឬ ក៏ដោយ …។ល។ ការ​យក​តាម​ដង្ហើម​​អាន​ឬ​និយាយ​មិន​ទាន់​គ្រប់គ្រាន់ទេ គឺត្រូវ​ផ្អែក​លើ​វគ្គ​នៃ​អត្ថន័យ​វា​ទៀត​ផង ។
      គួរ​ពុំ​គួរ​សូម​មេត្តា​ជួយ​កែសម្រួល!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s