យុគ្គលពិន្ទុ ប៉ះ​នឹង វិសជ៌នីសញ្ញា


សព្វថ្ងៃ​ខ្ញុំ​ឃើញ​គេ​សរសេរ​ច្រឡំ​គ្នា​រវាង​វណ្ណយុត្តិ​ពីរ​នេះ​គឺ «យុគ្គលពិន្ទុ និង វិសជ៌នីសញ្ញា» កន្លែង​ដែល​ត្រូវ​ប្រើ​យុគ្គលពិន្ទុ​បែរ​ជា​ប្រើ​វិសជ៌នី​ទៅ​វិញ​ដូចជា៖ រយៈ  > រយះ, វណ្ណៈ > វណ្ណះ ។ល។ ទៅ​វិញ ។ ត្រង់​កន្លែង​ដែល​មិន​ត្រូវ​ប្រើ​យុគ្គលពិន្ទុ​បែរ​ជា​ប្រើ​ដូចជា៖ រតនគិរី > រតនៈគិរី, ភារកិច្ច > ភារៈកិច្ច ។ ខុស​នេះ​មិនមែន​តែ​ជន​សាមញ្ញ​ធម្មតា​ទេ សូម្បី​លិខិត​ផ្លូវការ​ចេញ​ពី​ក្រសួង​ មន្ទីរ​របស់​រដ្ឋ​ក៏​សរសេរ​ខុស​ដែរ! តើ​ធ្វើ​ម៉េច​ទើប​គេ​ពិចារណា​មុន​ពេល​សរសេរ?

8 thoughts on “យុគ្គលពិន្ទុ ប៉ះ​នឹង វិសជ៌នីសញ្ញា

  1. កូនខ្មែរ-បារាំង 19/01/2011 / 11:12 pm

    នេះមកតែពីអ្នកសរសេរ មិនយល់ឲ្យបានច្បាស់អំពីមុខងារនៃសញ្ញា វណ្ណយុត្តិទាំងពីរ ម៉្ល៉ោះហើយសរសេរខុស ម៉្យាងវិញទៀតពេលសរសេរ ហើយក៏មិនបានពិនិត្យពិច័យ ឲ្យបានត្រឹមត្រូវទេ ចេះតែពាសណាពាស​ណីទៅ! ប្រហែលជាគេមិនខ្វល់ទេមើល៍ទៅ!
    ឯការអានទៀតសោត ក៏វាខុសគ្នាដែរ រវាងសញ្ញាវណ្ណយុត្តិទាំងពីរហ្នុង!

  2. somada 18/01/2011 / 1:57 pm

    អត់មានប៉ូលីសផាកមែន !​ តែបើយើងព្យាយាមសរសេរឲ្យត្រូវទៅវាអាច​ជា​ទម្លាប់ល្អសម្រាប់យើងដែរណា៎​ ។ រឿងនេះលោក ខ្មែរលីង​ ក៏បានសរសេរដែរ ។​​ តែអ្នកដែលសរសេរភាគច្រើន ពុំសូវបានពិនិត្យ​ឡើងវិញទេមើលទៅ ទើបបណ្តាលឲ្យខុសតាពាសហ្ម៎ង ។

  3. enana88 17/01/2011 / 3:46 pm

    ញ៉ុមតែងគិតថាសរសេរខុសក៏អត់មានប៉ាលីសផាក ចឹងទៅតាមដំណើរ!

    • សាមឌី​ធ្វើ​យ៉ាងហ្នឹង​ល្អ​ហើយ! ខ្ញុំ​គ្រាន់តែ​ចង់​ឲ្យ​អ្នក​ដែល​ចូល​ទស្សនា​ប្លក​នេះ​ជួយ​ចែករំលែក​ចំណេះដឹង​និង​ចែកចាយ​ព័ត៌មាន​ទៅ​ដល់​រាល់​គ្នា​ដែល​ខ្លួន​ឃើញ​ថា​គេ​ប្រព្រឹត្ត​កំហុស ។

      • Samady KS 17/01/2011 / 3:23 pm

        វែរី ហ្គូដ

  4. ឧត្តម 17/01/2011 / 12:05 pm

    ពិបាកដែរបង សូម្បីតែញុមពេលខ្លះក៏ច្រឡំទៅដែរ។ វាកើតពីភាពមិនច្បាស់
    ពេលខ្លះសូម្បីតែ ៖ ក៏គេប្រើ ៈ មកជំនួសដែរ!

    • ឧត្ដម៖ គ្មាន​នរណា​សុក្រិត​ទេ​ប៉ុន្តែ​ព្យាយាម​កុំ​ឲ្យ​កំហុស​ទាំង​នោះ​ក្លាយ​ជា​ប្រពៃណី ។ ខ្ញុំ​ឃើញ​ដែរ​ដែល​គេ​ប្រើ យុគ្គលពិន្ទុ ជំនួស ទ្វិពិន្ទុ នោះ! ភាគ​ច្រើន​គឺ​អ្នក​និយម​លីម៉ឹន​ហើយ​ប្រើ​ Micro. Office ដែល​គ្មាន​ការ​ពិនិត្យ​អក្ខរាវិរុទ្ធ ។ ពួកគេ​មិន​ងាយ​ប្ដូរ​ទេ​ប្រសិនជា​យើង​មិន​ព្យាយាម​កែតម្រូវ​ជាប់​នោះ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s