មាន​ការ​ចាប់​ទាហាន​នៅ​ខេត្ត​ប៉ៃលិន!


យោង​តាម​សាច់ញាតិ​ខ្ញុំ​នៅ​ក្រុង​ប៉ៃលិន​និង​កំរៀង​បាន​និយាយ​ថា៖ នៅ​ទីនោះ​បច្ចុប្បន្ន​កំពុង​មាន​ការ​ដើរ​ចាប់​ទាហាន​តាម​ភូមិ​និង​ផ្ទះ​នីមួយៗ​ដោយ​ក្មេង​ប្រុស​ដែល​មាន​អាយុ​ពី​២០​ឆ្នាំ​ឡើង​ទៅ នឹង​ត្រូវ​ចាប់​យក​ទៅ​ហ្វឹកហាត់​ធ្វើ​ទាហាន ។ ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថា​សម័យ​សតវត្ស​ទី​២១​ហើយ​នៅ​មាន​ចាប់​ទាហាន​ដូច​ទសវត្ស​ឆ្នាំ​១៩៨០​ទៀត!

8 thoughts on “មាន​ការ​ចាប់​ទាហាន​នៅ​ខេត្ត​ប៉ៃលិន!

  1. somada 16/02/2011 / 3:51 pm

    កាលពីទើបមានជម្លោះជាមួយសៀមថ្មី ៗ (២០០៨) ក៏មានពាក្យចចាម​អារ៉ាម​បែបនេះដែរ ។ តែខ្ញុំមិនជឿទេ ទើបតែអានអត្ថបទរបស់លោក ហើយមានទាំងប្អូនប្រុសរបស់លោកជាសាក្សីបែបនេះទៀត ។ ឱកូនខ្មែរ ដល់ពេលត្រូវគេកេណ្ឌធ្វើទាហានទៀតហើយ ។

  2. សុំទោសផង ខ្ញុំបានស៊ើបច្បាស់លាស់ហើយ មិនមែនចាប់ទេប៉ុន្តែកេណ្ឌយុវជនចូលបន្ទាយហាត់! គេរើសចាប់ពីអាយុ20ឆ្នាំហើយគ្មានជាប់ជាសិស្ស! ខ្ញុំសុំប្រើពាក្យកេណ្ឌជំនួសវិញ។

  3. Khmerling 15/02/2011 / 8:09 pm

    ថាមិនត្រូវដែរបើសង្រ្គាមខ្មែរសៀមអូសបន្លាយយូរ ប៉ុន្តែមិនទាន់ស្អីផងម៉េចក៏​លេច​ឮព័ត៌មាននេះ ។ លោកខេមរគួរស៊ើបសួរឲ្យច្បាស់ បើមិនអញ្ចឹងប្រយ័ត្ន​គេថាយើងដើរបំផុស វីវរគេបិទវើតប្រេះទៀត ។

  4. អាចទៅរួចដែរ​សូមផ្តល់ពត៌មានអោយបានច្បាស់ ខ្ញុំនឹងទាក់ទងខាងក្រសួងមហាផ្ទៃ ដើម្បីសួរអោយបានច្បាស់ តែយ៉ាងណាសូមទាក់ទង សួប្រធានភូមិ តើមានចាប់រឺយ៉ាងណា?

  5. Long 08/02/2011 / 6:45 pm

    មិច​ចាំចឹង?

    • Long 08/02/2011 / 6:46 pm

      សុំទោស ! ចាប់មិនមែនចាំទេ!

  6. monyrinataro 08/02/2011 / 5:11 pm

    និយាយលេងក៏និយាយមែន? ឆាប់យ៉ាងនេះផង?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s