នេះជាសេចក្ដីជូនដំណឹងដល់ខេមរជនគ្រប់រូបដែលស្នេហាអក្សរសាស្ត្រជាតិ ឲ្យបានជ្រាបថាវចនានុក្រមខ្មែរកំណែថ្មីចេញផ្សាយហើយ! ខ្ញុំបានស្រង់យកពីប្លកលោក សរ សុខនី មកផ្សាយចែកជូន និងទាញយកទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សាធារណៈ ។
«សេចក្ដីជូនដំណឹង
ខ្ញុំបាទមានសេចក្ដីរីករាយក្នុងការជូន ដំណឹងថា កំណែវចនានុក្រមខ្មែរ២.១ (version 2.1)បានចេញ ហើយសម្រាប់ការទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។ ក្នុងកំណែនេះ វាអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ វីនដូគ្រប់កំណែ(Window XPs, Window Vista, Window 7 32 or 64 bits…) និងUnix ដែលមានដូចជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វីដែលអស់លោកអ្នកត្រូវការនោះគឺ ត្រូវបញ្ចូលកម្មវិធីខ្មែរយូនីកូដ និងកម្មវិធី Java សម្រាប់ដំណើរការកម្មវិធីនេះ(មាននៅក្នុងកញ្ចប់រួចជាស្រេចទំហំ ១៨.៥ MB)។ កំណែនេះ ខ្ញុំបាទមិនបានដាក់ពាក្យថ្មីបន្ថែមចូលទេ គឺយើងផ្ដោតសំខាន់តែលើ ធ្វើយ៉ាងណាឲ្យវាដំណើរការលើប្រព័ន្ធកុំព្យូទ័រ៦៤ប៊ីត និងលើប្រព័ន្ធផ្សេងៗទៀត។ នៅពេលខាងមុខ យើងខ្ញុំនឹងព្យាយាមឲ្យវាដំណើរការលើប្រព័ន្ធMac។
សូមថ្លែងអំណរគុណដល់ក្រុមការងារជាពិសេស លោក អ៊ុំ ចំរើន ដែលជាអ្នកសរសេរកម្មវិធីសម្រាប់កំណែនេះ។ កំហុសឆ្គងពិតជាមាន និងសូមស្វាគមន៍រាល់មតិរិះគន់ និងកែលម្អការងារនេះដើម្បីប្រយោជន៍ទាំងអស់គ្នា ដោយផ្ញើទៅកាន់អ៊ីមែល sorsokny@yahoo.com។
សូមចុច ទីនេះ ដើម្បីទាញយកកម្មវិធីនេះ។
ប្រសិនបើលោកអ្នកមានកម្មវិធីយូនីកូដ ខ្មែរ និង Java រួចហើយ លោកអ្នកអាចទាញយកតែកម្មវិធីវចនានុក្រមបានដោយចុចនៅ ទីនេះ (៤.៦៥ MB)
តែកុំភ្លេចលោកអ្នកត្រូវការកម្មវិធី winrar ដើម្បី បើកកញ្ចប់នេះបាន។ បើទាន់ពុំមានទេ សូមចុច ទីនេះ »
អរគុណ