កំណែ​វចនានុក្រម​ខ្មែរ​ ២.១ ចេញ​ផ្សាយ​ហើយ


នេះ​ជា​សេចក្ដី​ជូន​ដំណឹង​ដល់​ខេមរជន​គ្រប់រូប​ដែល​ស្នេហា​អក្សរសាស្ត្រ​ជាតិ ឲ្យ​បាន​ជ្រាប​ថា​វចនានុក្រម​ខ្មែរ​កំណែ​ថ្មី​ចេញ​ផ្សាយ​ហើយ! ខ្ញុំ​បាន​ស្រង់​យក​ពី​ប្លក​លោក សរ សុខនី មក​ផ្សាយ​ចែកជូន និង​ទាញ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ ។

«សេចក្ដី​ជូន​ដំណឹង

ខ្ញុំ​បាទ​មាន​សេចក្ដី​រីករាយ​ក្នុង​ការ​ជូន​ ដំណឹង​ថា កំណែ​វចនានុក្រម​ខ្មែរ​២.១ (version 2.1)បាន​ចេញ​ ហើយ​សម្រាប់​ការ​ទាញ​យក​មក​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ។​ ក្នុង​កំណែ​នេះ វា​អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​វីនដូ​គ្រប់​កំណែ​(Window XPs, Window Vista, Window 7 32 or 64 bits…) និង​Unix​ ដែល​មាន​ដូច​ជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វី​ដែល​អស់​លោក​អ្នក​ត្រូវ​ការ​នោះ​គឺ ត្រូវ​បញ្ចូល​កម្មវិធី​ខ្មែរ​យូនីកូដ និង​កម្មវិធី​ Java សម្រាប់​ដំណើរ​ការ​កម្មវិធី​នេះ(មាន​នៅ​ក្នុង​កញ្ចប់​រួច​ជា​ស្រេច​ទំហំ ១៨.៥ MB)។ កំណែ​នេះ​ ខ្ញុំ​បាទ​មិន​បាន​ដាក់​ពាក្យ​ថ្មី​បន្ថែម​ចូល​ទេ គឺ​យើង​ផ្ដោត​សំខាន់​តែ​លើ ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ដំណើរ​ការ​លើ​ប្រព័ន្ធ​​កុំព្យូទ័រ​៦៤​ប៊ីត​ និង​លើ​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត។ នៅ​​ពេល​ខាង​មុខ យើង​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​វា​ដំណើរ​ការ​លើ​ប្រព័ន្ធ​Mac។

សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការងារ​ជា​ពិសេស ​លោក អ៊ុំ ចំរើន ដែល​ជា​​អ្នក​សរសេរ​កម្មវិធី​សម្រាប់​កំណែ​នេះ។ កំហុស​ឆ្គង​ពិត​ជា​មាន និង​សូម​ស្វាគមន៍​រាល់​មតិ​រិះ​គន់ និង​កែ​លម្អ​ការងារ​នេះ​ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា ដោយ​ផ្ញើ​ទៅ​កាន់​អ៊ីមែល sorsokny@yahoo.com។

សូម​ចុច​ ទីនេះ ដើម្បី​ទាញ​យក​កម្មវិធី​នេះ។

ប្រសិន​បើ​លោក​អ្នក​មាន​កម្មវិធី​យូនីកូដ​ ខ្មែរ​ និង​ Java រួច​ហើយ​ លោក​អ្នក​អាច​ទាញ​យក​តែ​កម្មវិធី​វចនានុក្រម​បាន​ដោយ​ចុច​នៅ ​ទី​នេះ (៤.៦៥ MB)

តែ​កុំ​ភ្លេច​លោក​អ្នក​ត្រូវ​ការ​កម្មវិធី​ winrar ដើម្បី​ បើក​កញ្ចប់​នេះ​បាន។ បើ​ទាន់​​ពុំ​មាន​ទេ​ សូម​ចុច​ ទី​នេះ »

 

អរគុណ

4 thoughts on “កំណែ​វចនានុក្រម​ខ្មែរ​ ២.១ ចេញ​ផ្សាយ​ហើយ

  1. Khmerling 12/04/2011 / 8:36 am

    អរគុណដែលបានចែករំលែក ។

  2. ភារៈ 07/04/2011 / 2:00 am

    ខ្ញុំគិតថាកំណែក្រោយៗ គួរតែមាន បន្ថែម បែបផែនខ្លះៗនៅខាងប្រអប់ខ្លឹមសារនៃពាក្យ ដូចជា select ពាក្យ រឺ ឃ្លា ហើយ R-Click មាន copy រឺ ក៏ select ពាក្យ រួចអាចអូសពាក្យ រឺ ឃ្លា ដែលបាន select ទៅដាក់ក្នុងប្រអប់ស្វែងរក ដើម្បីងាយស្រួលនិងសំរួលដល់ការវាយពាក្យ…
    Interface ដូចជាមិនទាន់ smoth ល្អនៅឡើយ, ពេលខ្ញុំចាប់ទាញគែមរបាខាងក្រោមរឺគែមរបាខាងឆ្វេង-ស្តាំ ចុះឡើង វាបង្កើតជាផ្ទាំងខ្មៅ ជំនួសឱ្យផ្ទៃដែលខ្ញុំបានទាញ។ ខ្ញុំប្រើ Win7 Ultimate x64.
    ខ្ញុំពេញចិត្តនឹងវាណាស់ មានទំហំតូច~3.12M អាចប្រើប្រាស់បានដោយមិនចាំបាច់តំឡើង, វាយពាក្យតាម Unicode …
    ខ្ញុំអរគុណខ្លាំងណាស់សំរាប់ការចែករលែក :D:D

  3. khmerbirder 06/04/2011 / 8:27 pm

    អ្វី​ដែល​ថ្មី​គឺ​វា​អាច​ដំណើ ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ UNIX និង​​ OpenSuse បាន ព្រមទាំង​វា​អាច​ធ្វើ​ឲ្យ​ធំ/តូច​តាម​ទំហំ​ទៅ​ផ្ទាំង​កញ្ចក់​កុំព្យូទ័រ​បាន! ជាមួយ​នោះ​ផងដែរ​គេ​បាន​បញ្ចូល​ពាក្យ​ថ្មី​ចំនួន ៤០០​ពាក្យ​បន្ថែម​ទៀត ដែល​ពាក្យ​ទាំង​នោះ​មាន​នៅ​ក្នុង​វចនានុក្រម​នេះ​ស្រាប់​តែ​ពុំ​ទាន់​មាន​និយមន័យ​ឬ​ពុំ​ទាន់​បាន​រើស​ដាក់​ជា​មេពាក្យ! សាកល្បង​មើល​ទើប​បាន​ដឹង!​ ខ្ញុំ​មិន​ចេះ​ពិពណ៌នា​ច្រើន​ទេ!

  4. Fidele 06/04/2011 / 7:23 pm

    តើ version 2.1 នេះ​មាន​អ្វី​ថ្មី​ទេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s