ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល​តិចតួច


ដោយ យន់ សាមៀន
2011-04-18

សៀវភៅ​មាន​ចំណង​ជើង “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បាន​កត់​សំគាល់​ថា ស្ថានភាព​ប្រទេស​កម្ពុជា​គ្មាន​ការ​ប្រែប្រួល និង​រីក​ចំរើន​ច្រើន បើ​ប្រៀបធៀប​និង​ទសវត្សរ៍​ឆ្នាំ​១៩១០។

Photo: RFA

វាល​ស្រែ​កំពុង​រង់ចាំ​ទឹក​ភ្លៀង​នៅ​ខេត្ត​កំពង់ឆ្នាំង

សំណួរ​ក្នុង​សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បាន​លើក​ឡើង​ថា តើ​កម្ពុជា​ជា​ប្រទេស​អន់​បំផុត​ក្នុង​ពិភព​លោក​ឬ? ចម្លើយ​គឺ កម្ពុជា​ជា​កន្លែង​ប្រកប​ដោយ​ការ​ប្រណាំង​ប្រជែង​គ្នា។ ចំណូល​ប្រជា​ពល​រដ្ឋ​តិច​ជាង​ពល​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ខណៈ​ពេល​ដែល​កុមារ​ខ្មែរ​មួយ​ចំនួន​ទទួល​ការ​សិក្សា​តែ​ពី​ពីរ​ទៅ​បី​ឆ្នាំ​ ប៉ុណ្ណោះ ចំណែក​ឯ​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​លក្ខណៈ​អន់​ថយ ដែល​អាច​អនុញ្ញាត​ឲ្យ​កសិករ​ធ្វើ​ស្រែ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ ឆ្នាំ នៅ​ពេល​ដែល​ប្រទេស​ជិត​ខាង​ធ្វើ​ស្រែ​បាន​ទៅ​ដល់​ពីរ ឬ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ៗ។

លោក ជោ ប្រិនគ្លេយ៍ (Joel Brinkley) អតីត​អ្នក​កាសែត​ញីវយ៉ក​ថាមស៍ (New York Times) និង​ជា​អ្នក​ទទួល​បាន​រង្វាន់​ឯក​ផ្នែក​សរសេរ​កាសែត​ឈ្មោះ​ថា Pulitzer Prize ក្នុង​ឆ្នាំ​១៩៨០ បាន​រៀប​រាប់​ស្ថាន​ភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថា ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជា​កសិករ​នៅ​តាម​ជនបទ ដែល​រក​ស៊ី​តាម​រយៈ​ការ​ធ្វើ​ស្រែ​ចម្ការ និង​ចិញ្ចឹម​សត្វ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ជា​ជាង​ទង។ លោក​ពិពណ៌នា​បន្ថែម​ថា ពល​រដ្ឋ​រស់​នៅ​ក្រៅ​ទីក្រុង​ធំៗ មាន​ជីវភាព និង​ស្ថានភាព​រស់​នៅ​ដូច​ពល​រដ្ឋ​ខ្មែរ​កាល​ពី​សម័យ​អង្គរ ជាង​មួយ​ពាន់​ឆ្នាំ​មុន។ ប៉ុន្តែ​ស្ថានភាព​ពល​រដ្ឋ​សម័យ​នោះ ប្រហែល​ជា​គ្រាន់​បើ​ជាង​ពល​រដ្ឋ​សម័យ​ឥឡូវ។

សៀវភៅ
សៀវភៅ ប្រទេច​ផ្ដាសា​របស់​កម្ពុជា (Cambodia’s Curse) របស់​អ្នក​និពន្ធ ជោ ប្រិនគ្លេយ៍ (Joel Brinkley) លក់​នៅ​គេហទំព័រ​អាម៉ាហ្សូន (Amazon)

សៀវភៅ “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” ការ​សិក្សា​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ប្រទេស​កម្ពុជា បាន​សរសេរ​ថា ប្រទេស​កម្ពុជា​ជា​កន្លែង​មួយ​ដែល​អាច​ងាយ​ស្រួល​រស់​នៅ ប្រសិន​បើ​ពល​រដ្ឋ​នោះ​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល​កម្ពុជា និង​ជា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ សៀវភៅ​បន្ត​ថា កម្ពុជា​ជា​ប្រទេស​មួយ​ពុក​រលួយ​បំផុត​ក្នុង​ពិភព​លោក។ លោក ជោ ប្រិនគ្លេយ៍ អះអាង​ថា ប្រាក់​ចំណូល​ពី​ពន្ធដារ និង​ប្រាក់​ជំនួយ​បរទេស​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គេ​លួច។ កម្ពុជា​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​រស់​នៅ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​កាន់​អំណាច។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​វិទ្យុ​សហ​រដ្ឋ​អាមេរិក​មួយ កាល​ពី​ពេល​ថ្មី​នេះ លោក ជោ ប្រិនគ្លេយ៍ ដែល​ធ្លាប់​បាន​ទៅ​យក​ព័ត៌មាន​ព្រឹត្តិការណ៍​នៅ​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ បាន​ឲ្យ​ដឹង​ថា លោក​មាន​ការ​រន្ធត់​ណាស់​ចំពោះ​ស្ថានភាព​កម្ពុជា​ដោយ​សារ​តែ​ស្ថានភាព​ កម្ពុជា​គ្មាន​ការ​ប្រសើរ ៣០​ឆ្នាំ ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ចំណែក​ឯ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គ្មាន​ការ​ប្រែប្រួល​តាំង​ពី​សម័យ​ អង្គរ ៖ “នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​កម្ពុជា ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៣០​ឆ្នាំ កាល​ពី​នៅ ឆ្នាំ​២០០៨ ខ្មុំ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​នៃ​ស្ថានភាព​ទំនើប ​ទីក្រុង ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ទីក្រុង ខ្ញុំ​ស្វែង​យល់​ថា ស្ថានភាព​រស់​នៅ​ប្រជា​ពល​រដ្ឋ​មាន​លក្ខណៈ​ដូច​កាល​ពី​រាប់​ពាន់​ឆ្នាំ​មុន គឺ​គ្មាន​ភ្លើង​អគ្គិសនី គ្មាន​បង្គន់​អនាម័យ គ្មាន​វិទ្យុ និង​ទូរទស្សន៍។ ប្រជា​ពល​រដ្ឋ​ទាំង​នេះ​គឺ​ក្រោយ ៣០​ឆ្នាំ នៃ​របប​ខ្មែរ​ក្រហម”

សៀវភៅ​ទើប​ចេញ​ផ្សាយ​មាន​ចំណង​ជើង​ថា “ប្រទេច​ផ្ដាសា​របស់​កម្ពុជា” បោះ​ពុម្ព​កាល​ពី​ថ្ងៃ​ទី​១២ មេសា ដោយ​រោង​ពុម្ព Public Affairs មាន​តម្លៃ ១៧​ដុល្លារ។ លោក​អ្នក​អាច​រក​ទិញ​សៀវភៅ​នេះ​បាន​នៅ​តាម​គេហទំព័រ​អាម៉ាហ្សូន (Amazon)។

18 thoughts on “ប្រទេស​កម្ពុជា​មាន​ការ​ប្រែប្រួល​តិចតួច

  1. អង្គរក្សខ្ញុំ-My bodyguard 25/04/2011 / 9:00 am

    សំណាងល្អណាស់ដែលបានរួចផុតពីសង្គ្រាមកាលនោះ ខ្ញុំក៏សំណាងណាស់ដែរ ដោយមិនដែលត្រូវរបួសអីតិចសោះ តាមពិតពួក ខ្ញុំមិនបានស្លាប់ច្រើនដូចខ្ញុំថានោះទេ ពួកដែលស្លាប់ ២០ នាក់នោះ អត់មាននៅកងជាមួយខ្ញុំទេ តែកងវរៈជាមួយគ្នា នៅពេលយប់គេដាក់ បញ្ចូលគ្នា ចឹងអត់ដឹងអ្នកណាអ្នកណីទេ ប្រហែលជាស្គាល់ដែរ តែយើងអត់បានដឹង ។ ពួកខ្ញុំដែលស្លាប់នៅក្បែរខ្ញុំ នៅសមរភូមិផ្សេង ពីហ្នឹង គឺមេក្រុមម្នាក់ និងពេទ្យប្រចាំកងខ្ញុំម្នាក់ ខ្ញុំសោកស្តាយខ្លាំងណាស់ នេះដោយសារពួកគាត់ធ្វេសប្រហែសពេក ឬក៏ស្លន់ក៏ថាបាន ។ ខ្ញុំទេដែល ត្រូវគ្រោះថ្នាក់ គឺខ្ញុំអ្នកនាំមុខគេ តែខ្ញុំបានដើរហួសវាលចូលដល់ ព្រៃស្វាយ ស៊ប់ទ្រុបក្នុងភូមិចាស់ជាប់ថ្នល់រទេះភ្លើងផុត ខ្ញុំដើរលឿន ជាងគេពេក ខ្ញុំដកថយក្រោយវិញបានប្រហែលជា ១០-១៥ ម៉ែត្រ យួនក៏បាញ់ប្រាវមកតែម្តង ចំអ្នកនៅពីច្ំហៀងខ្ញុំ កណ្តាលក្បាល មួយរំពេចនោះ ពេទ្យក៏ទាញគាត់ទាញមេក្រុមនោះ មករុំរបួសតែម្តង កណ្តាលវាលហ្នឹងឯង ពួកយួនក៏បាញ់ស៊ីបមកសំដៅពេទ្យ អ្នករុំរបួសចំ ក្រោមសន្ទះក្លៀក ក៏ស្រេកហៅរកខ្ញុំ ឱ្យជួយ ខ្ញុំបានស្រេកអោយគ្នាខ្ញុម ដទៃទៀតបាញ់សន្ធាប់អោយខ្លាំង ដើម្បីខ្ញុំអូសយកអ្នករបួសចេញ ដោយសារតែអាណិតពេទ្យខ្ញុំពេក ខ្ញុំក៏សែងគាត់ខ្លួនឯង មួយរំពេចនោះ ដែរឃើញពួកយួន ៤ នាក់ បាញ់មកពីខាងជើង ហើយចាត់គេអោយ បាញ់ទប់ ពួកនេះគឺពួកមកចាក់ចង្កេះ ហើយខ្ញុំបន្តរសែងគាត់ទៀត រហូតបានប្រហែល ៣០០ ម៉ែត្រ គាត់ពោលថាស្រេកទឹកណាស់ ក្តៅណាស់ សុំទឹកនោមផឹក ខ្ញុំក៏អោយគាត់ ហើយបន្តរយកគាត់ដល់ នារីៗអ្នកសែង យកទៅពេទ្យ តែក្រោយឮដំណឹងថាគាត់ស្លាប់តាមផ្លូវ ដោយសារ ដាច់ខ្សែរអង្រឹង នេះបើតាមនារីៗនោះប្រាប់ ។ នេះជាការ បាត់បង់មនុស្សសំខាន់ និងសោកស្តាយយ៉ាងខ្លាំងចំពោះខ្ញុំ នេះជា ឧទាហរណ៍មួយ ដែលអ្នករៀបចំ វាយតម្លៃ ពេលវេលានិងសភាពការខុស ឡើងទៅយឺតពេល ភ្លឺទាន់ អត់មានកន្លែងពួនក្រាប មានទេភ្លឺកំពស់ ប្រហែល ១ ចំអាមប៉ុណ្ណោះ ម្នាក់ៗលូនក្រាបដាច់ដាចខោអាវគ្មានសល់ ទំរាំគេចផុតពីកន្លែងនោះ កងពិសេសម្នាក់ដែលធ្លាប់នៅអង្គភាពជាមួយ ខ្ញុំហើយក្រោយមក មេបញ្ជាការបញ្ជាអោយគាត់ទៅតាមរកកាត់ក្បាលខ្ញុំ ដែលខ្ញុំបាននិយាយលើកមុននោះអី ។ ពេទ្យដែលស្លាប់នោះ ជាអ្នកពិសេសចំពោះខ្ញុំ ពីព្រោះគាត់ជាចៅលោកតា សំ ដែលជាអាតីតៈ ព្រះសង្ឃ ប្រធានគណៈតំបន់ទី ៣ ដែលខ្ញុំធ្លាប់នៅជាមួយ ជាស្មៀន និងជាអគ្គលេខាធិការរបស់លោក កាលជំនាន់មុន ១៧មេសា ៧៥ លោកតានោះហើយ ដែលមានទំនាក់ទំនងយ៉ាងជិតដិត ជាមួយតា រស់ ញឹម គណៈភូមិភាគពាយ័ព្យ ពេលជួបលោកម្តងៗ តាញឹមលើកលោកពរ ដូចពរកូនក្មេងចឹង ហើយគាត់ក៏សសើរខ្ញុំណាស់ដែរ អំពីការសរសេរ សំបុត្របានល្អផ្ញើរទៅគាត់ តាញឹមពេញចិត្តការសរសេររបស់ខ្ញុំ អួតខ្លួន ឯងតិចចុះពីព្រោះពុំសូវមានអ្នកណាដឹង ។ រឿងជាប់ជំពាក់ជំពិនរឿងនេះ ហើយ ទើបមេមញ្ជាការខ្ញុំ ហៅទៅសួរចម្លើយ នៅដើមឆ្នាំ ៧៨ នៅសាលា រៀនសាលាក្រៅខាងជើងប៉ៃលិន តែបន្ទាប់ពីគេបំបាត់ព្រះសង្ឃ ខ្ញុំអត់មាន ដំណែងនាទីអ្វីទាំងអស់ ដូច្នេះឥតមានការទាក់ទងអ្វីនឹងគេទៀត ក៏មិន បានដកហូតឬដាក់គុគដែរ តែត្រូវបានអោយខ្ញុំធ្វើជាស្មៀន កងវរៈមួយ រយៈ ហើយប៊ិសនឹងយ៉ាប់ ដោយសារអតីតស្មៀនផងនារក្សាផង ច្រណែន រកលេសបង្ខូចធ្វើបាប និងបងនារីកំណាន់ចិត្តមេ ចេះតែមកនិយាយលេង ច្រើនផង ធ្វើអោយខ្ញុំមានការព្រួយបារម្ភ មិនចង់នៅទីនោះទេ សុំទៅនៅ កងវិញ ។ អស្ចារ្យមែននៅជាមួយមេធំ មិនខ្វះបាយហូប សម្លរឆ្ងាញ់ៗ មាន់ស្ងោរ ឆាខ្ញី និង បង្អែមផ្លែសាវម៉ៅទុំស្រស់ៗ ជារៀងរាល់ថ្ងៃ ក្នុងខណៈដែលពួកខ្ញុំនៅតាមកង រកប្រហុកញាំមិនបាន អស្ចារ្យមែន …! តែខ្ញុំមិនបានដឹងជីវភាពប្រជាជនតាមភូមិទេ បើតាមឮគេនិយាយគ្រប់គ្នា ឃើញថាខុសគ្នាដូចមេឃនិងដី ក្នុងការហូបចុក ។ តែធ្លាប់បានទៅភូមិ ម្តងដែរ កាលចុងឆ្នាំ ៧៧ គឺអត់មានខ្វះអីហូបទេ ភូមិដែលខ្ញុំទៅនោះ គេអោយខ្ញុមញាំដូចលោកសង្ឃចឹងដែរ ជាពិសេសនារីៗពេទ្យ គេអញ្ជើញ គេទទួលរាក់ទាក់ខ្ញុំណាស់ ពួកគាត់រៀបចំបាយទឹកយ៉ាងឆ្ងាញ់ពិសារ មានសម មានស្លាព្រា មានបង្អែម ហើយអង្គុយមើលខ្ញូមញាំដូចលោកចឹង ដូច្នេះពិបាកយល់ ឬមិនបានដឹងការខ្វះខាតរបស់ប្រជាជនដែរទេ ។ល។

  2. រឿង​យួន​ងាប់​ដប់​ចូល​ម្ភៃ​នេះ​វា​មែន! ខ្ញុំ​ហៅ​វា​ហា​យុទ្ធសាស្ត្រ​ស្រមោច! មាន​គេ​ប្រាប់​ខ្ញុំ​ថា​វា​លេប​ថ្នាំ​ក្លាហាន​មិន​ខ្លាច​ស្លាប់​ទេ តែ​ការពិត​វា​យក​វិធីសាស្ត្រ​អ្នកតា​ឃ្លាំង​មឿង​មក​ប្រើ​និង​បំភ័យ​សត្រូវ ។ ខ្ញុំ​ម្នាក់​ឯង​និង​ក្នុង​ក្រុម​កាន់​កាំភ្លើង​បី​ដើម​ម្នាក់ អាការ​បត់ បេ​៤០/៤១ និង​កាំភ្លើង​ខ្លី​៥៩ ដែល​វ៉ៃ​បាន​ពី​យួន ។ ឲ្យតែ​មាន​មុខ​សញ្ញា​តឹងតែង គឺ​កងពិសេស​ទៅ​ហើយ ។ ពេល​បាន​ត្រឡប់​ពី​សមរភូមិ​ម្ដងៗ អរ​ស្ទើរ​ស្លាប់​ហើយ​​​​​​​​​​​​​ ។ ខ្ញុំ​របួស​កាល​ឆ្នាំ​៨២ ត្រង់​ភ្លៅ​ស្ដាំ និងចំហៀង​ខ្លួន​ខាង​ស្ដាំ​ដោយ​សារ​អំបែង​បេ​៤០ យួន​បុក​គល់​ឈើ​ដែល​ខ្ញុំ​ឈរ សំណាង​ដែរ​ដែល​មាន​ឈើ​ជួយ​ហើយ​មាន​មិត្ត​រួម​ក្រុម​គេ​អត់​បោះបង់​ចោល​ព្រោះ​ខ្ញុំ​ដើរ​អត់​រួច​ទេ! ពេល​នោះ​បាន​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​យោធា​ ច២ មួយ​ខែ​រួច​ត្រូវ​ទៅ​វ៉ៃ​នៅ ក៣០ ទៀត ។

  3. peehs07 24/04/2011 / 11:39 pm

    ហ្វាវ អត់បាយដូចពួកខ្ញុំដែរ ចឹងសូម្បីតែលោកតាប៉ុល-ពតក៏អត់បាយហូប ដែរនាពេលនោះ មែនហើយមើលទៅ នៅខាងខ្ញុំ ជាពិសេសបន្ទាប់ចុះមក ពីប៉ៃលិនវិញ គឺខ្វះបាយហូបតែម្តង ដោយសារហេតុផលចឹងហើយ ទើបពួកយោធាមួយចំនួន ត្រូវបានបោះបង់ចោលជួរកងទ័ព ទៅនៅជា ប្រជាជនធម្មតា ចោលកាំភ្លើងរាប់រយដើម ខ្ញុំប្រមូលបានកាំភ្លើង M-79 ប្រហែលជា ៤០-៥០ ដើម ហើយកប់ទុកក្បែរអូរព្រំដែនដីខ្មែរ ខាងកើត បន្ទាយ ឡែម (ថៃ) ខាងជើងកំរៀង។ កាលពេលនោះ មានគេបានប្រ កាសថា អ្នកណាទៅណាក៏ទៅទៅ ចឹងគេបានប្រាប់អោយរំលាយទ័ព តែពួកខ្ញុំមិនបានធ្វើដូចគេទេ សុខចិត្តនាំគ្នាដើរជីកដំឡូងព្រៃញាំ កាល ពេលនោះមានពួកអង្គការកាក់បាទក្រហម គេចែកអង្ករខ្លះៗហើយដែរ តែគេមិនអោយពួកកងទ័ពទេ អោយតែប្រជាជន ជាពិសេសស្រីៗនិង កុមារ បន្ទាប់មកបានពួកខ្ញុំត្រឡប់ទៅចក្រី-បារាំងធ្លាក់ ហើយក៏ឃើញ តាម៉ុកបានមកជួប មេរបស់ខ្ញុំនាំគាត់មក ហើយក៏បានចាប់ដៃជាមួយគាត់ នៅពេលនោះឯង ។
    រឿងខ្ញុំនិងពួកខ្ញុំដូចជាកំសត់និងវេទនាជាងគេណាស់ មើលទៅនាពេល នោះ ដូចខ្ញុំក្លាយជាអ្នកនាំទ័ព ស្ទើរគ្រប់ពេលវេលាទាំងអស់ ដើរមុខគេ បើដកឬរត់គឺរត់ក្រោយគេជាដរាប គ្រោះថ្នាក់ណាស់ បើពិចារណាទៅ ដូចពេលមួយ ខ្ញុំជាអ្នកនាំទ័ពរាប់ពាន់នាក់ និងប្រជាជនរាប់ម៉ឺននាក់ នៅពេលដែលយួនវាយបុកលើកទីពីរ នៅមុខព្រួញ ភ្នំម៉ាល័យ-បារាំងធ្លាក់ គឺនាំពីតំបន់ភូមិដំបូកក្នុង-តាគង់ ឆ្ពោះមកព្រំដែន គ្មានពីណាស្គាល់ផ្លូវទេ បើស្គាល់ក៏មិនហ៊ាននាំដែរ ពីព្រោះឃើញមានមនុស្សស្លាប់រដូកតាមផ្លូវ នៅពេលនោះហើយ ខ្ញុំអោយក្តកងពិសេសមួយកង តាមពិតជាគ្នាឯង ដែរទេ ដែលជាអ្នកស្គាល់ផ្លូវដូចគ្នា តែមិនហ៊ាននាំផ្លូវ កាលពេលនោះ ខ្ញុំត្រូវបានមេបញ្ជាកងពល ឈ្មោះបង សូផាត ហៅអោយទៅជួប ដើម្បី និយាយអំពីការនាំផ្លូវ គឺមិនស្រួលទេលោក ផ្លូវមានតែមួយច្រក នរណា ហ៊ានប្តូរជីវិត បើមានមនុស្សស្លាប់រដូកតាមផ្លូវចឹង ចឹងខ្ញុំគិតឃើញថា សំខាន់ ណាស់ ខ្ញុំត្រូវតែហ៊ានដើរនាំផ្លូវ ហ៊ានពិលីជីវិត ដើម្បីជីវិតទ័ពរាប់ ពាន់នាក់ និងប្រជាជនរាប់ម៉ឺនាក់ យួនកំពុងតែវាយបុកដេញតាមក្រោយ ចឹងយើង ត្រូវតែទៅ ខ្ញុំទទួលបញ្ជាពីកងពលផ្ទាល់ធ្វើកិច្ចការនេះ ហើយខ្ញុំ ជាអ្នកស្គាល់ព្រៃជ្បាស់ជាងគេជាងឯងផង មិនស្រួលទេលោក ដើរមុខគេ កាន់កាំភ្លើង M-79 មិនដឹងថាបាញ់អីទេ បើជួបសត្រូវប្រថុចញ៉ុចនោះ ។ ខ្ញុំបាននាំពីដំណាក់ទៅដំណាក់មួយ សុទ្ធតែព្រលឹងចុងសក់ ខ្ញុំដឹងថា បើជួបស្ត្រូវខ្ញុំមិនដឹងយ៉ាងណាទេ លុះដើរដល់ក្បែរចំណុចខ្សែត្រៀមទីមួយ ខ្ញុំដឹងថាច្បាស់ជាមានគេយាមចាំឬត្រៀមចាំមិនខាន ពីព្រោះជាចំណុច សំខាន់ ទោះបីទ័ពណា ឬពួកយួនឬខ្មែរ ក៏ដាក់យាមទីនោះដែរ ចឹងខ្ញុំបាន ប្រាប់ទៅខាងក្រោយអោយឈប់ ហើយកុំអោយឮមាត់អោយសោះ ខ្ញុំសុំកងពិសេសមួយក្រុមដើរតាមខ្ញុំ ទៅសើបមើល ប្រហែលជា ១០០-២០០ ម៉ែត្រពីចំណុចនោះ ខ្ញុំជ្រើសដើរខាងឆ្វេងដៃក្នុងព្រៃសុទ្ធ គឺអត់មាន ផ្លូវទេវែកព្រៃដើរ ដើរលបៗតិចៗ បន្លាមុតជើងក៏អត់ហ៊ានឮមាត់ដែរ លុះដល់ក្បែរផ្លូវលំធំ នាំគ្នាលបមើល ស្រាប់តែឃើញមានមនុស្សដើរ គឺមនុស្សស្រី គឺពួកគាត់កំពុងសែងអ្នករបួស ទើបខ្ញុំដឹងថា អូរគ្នាឯងទេ ! ខ្ញុំក៏ចេញភ្លាម គោលបំណងសួរបងនារីៗនោះ តែធ្វើអោយគាត់ភ័យ ចង់រត់ចោលអ្នករបួស ខ្ញុំស្រេកប្រាប់គាត់ថា គ្នាឯងទេៗ ! ទើបគាត់ឈប់ ហើយប្រាប់ថាគ្នាយើងទាំងអស់ទេ ខ្ញុំក៏ប្រាប់គ្នាខ្ញុំអោយនាំគ្នាដើរមក តែតាមផ្លូវដែងយើងបានដើរមកនេះ កុំដើរតាមចាស់ ។ លុះចូលដល់ ទើបជួបមេបញ្ជាការកងធំខ្ញូមម្នាក់្ ដែលបែកគ្នាប្រហែលជិត ៦ ខែហើយ រត់ចោលពួកខ្ញុំកាលពីវាយរថក្រោះលើកទី ១ ម្លេះ រត់បាត់ស្រម៉ោល ខ្ញុំខឹងគាត់ណាស់ ខ្ញុំថាធ្វើមេក្តអី ! តែខ្ញុំមិនបានរករឿងគាត់ទេ ពេលនោះ គ្រាន់តែសួរកមេស្នងការវរៈប៉ុណ្ណោះ ហើយអរណាស់ផង បន់អោយតែ បានជួបគ្នាឯង ។ បន្ទាប់ពីបានជួបគ្នាអស់ហើយ ទើបនាំគ្នាទៅប៉ៃលិន និងទិសដៅទៅសំឡូត ហើយកងខ្ញុំមិនត្រូវបានដាក់នៅសមរភូមិមុខ ទៀតទេ តែដាក់អោយទទួលខុសត្រូវដើរដោះមីន និងធ្វើផ្លូវនៅខាង ក្រោយពីពេលនោះមក ខ្ញុំក៏គិតឃើញថា ប្រហែលជារួចខ្លួនពីស្លាប់ ហើយមើកទៅ ពីព្រោះមិនបានទៅវាយគ្នានៅជួរមុខ តាមពិតនៅដដែល ហើយគ្រោះថ្នាក់ជាងនៅជួរមុខទៅទៀត បើតាមអ្នកធ្លាប់ដឹងបានប្រាប់ថា អ្នកដោះមីនរស់មិនបានយូរទេ ៣ ខែយ៉ាងយូរ នេះសំណាងហើយ ដែល យួនបានវាយផ្តាច់ផ្លូវនោះ ។ មានយូរឯណា គ្រាន់តែយួនវាយបែក ខ្សែរ ត្រៀមឬជួរខាងមុខភ្លាម គ្នាខ្ញុំក៏មកដល់កន្លែងខ្ញុំដែរ ហើយខ្ញុំក៏ចាប់ផ្តើម នាំទ័ពទៀតដដែលៗ នេះពិតជាគ្រោះថ្នាក់ណាស់ ពីព្រោះគេបាញ់គ្នា ពេលនោះខ្លាំងជាងពេលណាៗទាំងអស់ ខាងខ្មែរក្រហមដែលនៅជួរមុខ ចំមុខខ្ញុំ សុទ្ធតេពួកកងពិសេស ដែលមួយពួកៗ (បីនាក់) មានកាន់កាំភ្លើង អាកាបត់, បេ, និង M-79 ចឹងសុទ្ធតែកាំភ្លើងពិសេស ទើបបាញ់គ្នាកាល ពេលនោះពិសេសណាស់ខ្លាំងណាស់ ពួកយួនងាប់ដប់(១០)ចូលម្ភៃ(២០) តាមគេប្រាប់ កាំភ្លើងឮសូរដូចរន្ទះនិងផ្គរលាន់ខែចែត្រ តាំងពីព្រលឹម រហូតដល់ថ្ងៃត្រង់ ខ្ញុំមិនដែលឮសូរកាំភ្លើងដូចពេលនោះពីមុនមកទេ ខ្លាំងមែន! ដល់ខ្ញុំបាននាំទ័ពខ្ញុំដល់ថ្នល់ផ្លូវអូឡាក់ ឃើញរណ្តៅគ្រាប់ ដូចរុន្ធបាយខុមចឹងមែន ។ល។

  4. ស្ដាប់​រឿង​លោក​ដូច​ជា​ចាប់ចិត្ត​ជាង​រឿង​ខ្ញុំ​ណាស់! ខ្ញុំ​កាល​នោះ​ក៏​មាន​ទំនាស់​គ្នា​តិចតួច​ចំពោះ​បាយ​ដែរ កាល​ខ្ញុំ​រត់​ចុះ​ដល់​ខាង​វាលវែង​អូរ​ថ្មដារ ចម្ការ​ស្រូវ ខ្ញុំ​បាន​យក​ខ្សែ​ដែកកេះ​ទៅ​ដូរ​យក​អង្ករ​ពី​អ្នក​ភូមិ​ថៃ​បាន​អង្ករ​មួយ​បាវ ទឹកដោះគោ​១០​កំប៉ុង ត្រីខ​១០​កំប៉ុង តែ​ពួកខ្ញុំ​អត់​បាន​ហូប​សោះ មេ​គេ​ថា​យក​ទៅ​ជូន​អុំ​! (តា​ប៉ុល​ពត, អៀង សារី, យាយ​យឹម, យាយ​ភា (អៀង ធារិទ្ធ) ។ល។) ប៉ុន្តែ​អត់​ដឹង​ដល់​ឬ​យ៉ាងណា​ទេ​ព្រោះ​ក្រោយ​មក​ឃើញ​គេ​នាំ​គ្នា​ហូប​យ៉ាង​សប្បាយ​រលើប​មាត់ ចំណែក​ពួក​ខ្ញុំ​វិញ​នៅតែ​ទៅ​រក​ដំឡូង​ព្រៃ មើម​ក្ដួច​មក​ត្រាំ​ស្ងោរ​ស៊ី​ដដែល! វេទនា​ណាស់​មិន​គួរ​រស់​មក​សព្វថ្ងៃ​នេះ​ទេ! គិត​មួយ​ទៀត​ថា​មិន​ដឹង​ប្រឹង​ធ្វើ​អី​កាល​ហ្នឹង?

  5. អង្គរក្សខ្ញុំ-My bodyguard 24/04/2011 / 2:00 pm

    ខេមរៈបក្សី ស្គាល់តា សាវ៉ាន់ ដែរ ! តា សាវ៉ាន់ គាត់ប្រហែលជាអ្នកពី តាកែវ តែគាត់ជាអ្នកពាយ័ព្យ នៅពេលពួក តាម៉ុក មកកាន់កាប់ ពាយ័ព្យ តាសាវ៉ាន់ពុំបានត្រូវគេដកទៅណាទេ គាត់ជាស្នងការ កងអានុសេនាធំ ទី៣ នៃកបវរៈ ១០២ គាត់នៅតួរនាទីដដែល ទើបសម័យយួនចូល គាត់ឡើង អានុបញ្ជាការវរៈ ចឹងប្រហែលជាគាត់ ពូកែខាងអែបអបហើយ មិនដឹងដែរ ។ តែនៅពេលដែលខ្ញុំមានទំនាស់ ជាមួយបញ្ជាកងវរៈ ដោយសារ កាល ពេលនោះខ្ញុមខឹងពេក ដោយសារមេបញ្ជាការគាត់ បានអង្គរមិនចែក ពួកខ្ញុំដាំបាយញាំ ពួកគ្នាខ្ញុំបានមកប្រាប់ខ្ញុំថា តាសុន មិនចែកអង្ករអោយ ពួកយើងដាំបាយទេ ខ្ញុំប្រហែលជាខុសដែរ ដោយមិនបានទៅសួរអោយ បានច្បាស់ដែរទេ ខឹងណាស់ខឹងមេនទែន ខ្ញុំគិតឃើញថា មិនមែនជារឿង ធម្មតាទេ រឿងបាយគឺសំខាន់ណាស់ ពីព្រោះពេលនោះ យើងអត់មាន បាយញាំទេ ពួកយួនដើរដុតស្រូវចោលអស់គ្មានសល់ ចឹងយើងរស់ដោយ សារជីកដំឡូងព្រៃស្ងោរចែកគ្នាញាំ កំសត់ណាស់ នៅពេលដែលបានអង្ករ ចឹងមេបញ្ជាការមិនគួរញាំតែគ្នាឯងនោះទេ សូមបញ្ជាក់ថា បញ្ជាការកងវរៈ គាត់មានកងពិសេសរបស់គេ នេះកើតហេតុបន្ទាប់ពីចាប់ដៃតាម៉ុកហើយ ហើយតាម៉ុកបានបញ្ជាអោយចុះមកធ្វើការខាងមុខឬខាងក្នុង ហើយមាន តែខ្ញុំទេ ដែលជាអ្នកនាំផ្លូវ និយាយអោយត្រង់ទៅ មានគេស្គាល់ដែរ តែគ្មានពីណាគេហ៊ាននាំផ្លូវទេ ទោះបីកងពិសេសក៏មិនហ៊ានដែរ ខ្ញូមចង់និយាយរឿងនេះវគ្គខាងក្រោយ ។ ប៉ុន្តែខ្ញុំខឹងនោះ ប្រហែលជា មិនខុសដែរ ដោយមានបញ្ជាការកងអានុសេនាធំនិងនារក្សារបស់គាត់ មកប្រាប់ខ្ញុំដូចពួកខ្ញុំប្រាប់ដែរ គាត់ក៏ខឹងខ្លាំងណាស់ដែរ ចឹងខ្ញូំបានជាគ្នា បីនាក់បានដើរចេញពីជួរឬពីអង្គភាព ទាំងអត់បាយមួយគ្រាប់ក្នុងពោះ ទៅរកស្នងការកងវរៈដែលនៅយ៉ាងឆ្ងាយ បើយើងគិតពេល ដើរស្ទើរ មួយព្រឹកថ្ងៃត្រង់ ចេញពីកន្លែងហ្នឹងដល់កន្លែងមួយទៀត ជួបពួកយោធា កងមជ្ឈឹម ពួកគេកំពុងតែញាំបាយថ្ងៃត្រង់ គេចិត្តល្អបានហៅពួកខ្ញុំញាំ បាយនឹងគេដែរ ខ្ញុំអរគុណពួកមជ្ឈឹមខ្លាំងណាស់ នេះបានចំជាយុទ្ធមិត្តអ្នក តស៊ូជួយមិត្រ ។ លុះខ្ញុំបានធ្វើដំណើរទៅដល់ស្នងការហើយ ក៏ទូលទាស់ អំពីហេតុផល ពីព្រោះខ្ញុំជាមួយគាត់ជិតដិតណាស់ រួចហើយគាត់មិនថាអី ខ្ញុំទេអោយខ្ញុំទាំងបីនាក់ ទៅធ្វើការនៅសមរភូមិមុខ ជាមួយកងពិសេស របស់គាត់ជាធម្មតា ។ លុះប្រហែលជាមួយអាទិត្យក្រោយមក បងស្នងការ បានចាត់អោយនារក្សាមកហៅពួកខ្ញុំអោយទៅជួបគាត់ ថាតាសាវ៉ាន់ មកតាមរក នៅពេលនោះខ្ញុំព្រួយបារម្ភជាខ្លាំង យ៉ាងម៉េចចេះអញ ! ខ្ញុំក៏បានពិគ្រោះគ្នាជាមួយបញ្ជាការកងអានុសេនាធំ ដែលមកជាមួយគ្នា ថា សភាពការណ៍ដូចជាមិនស្រួល ខ្ញុំក៏បានដាក់ផែនការភ្លាមដែរ ប្រាប់ នារក្សាដែលមកតាមនោះអោយទៅមុនចុះ ពួកខ្ញុំនឹងទៅតាមក្រោយ ។ ខ្ញុំបានដាក់ផែនការថា យើងត្រូវប្រុងប្រយ័ត្នជាដាច់ខាត យើងមិនដឹងថា ពួកតាសាវ៉ាន់មករកយើងមានគោលបំណងអ្វីច្បាស់លាស់ទេ ដឹងថាមក ហៅយើងទៅកងវិញ ខ្លាចក្រែងមិនរឿងហ្នឹង ! គេមកយកយើងទៅសម្លាប់ ក៏មិនដឹង ! ខ្ញុំបានគិតរឿងហ្នឹងច្រើនជាង ។ នៅពេលដែលទៅដល់ បានទៅជួបបងស្នងការ ហើយតាសវ៉ាន់ក៏នៅទីនោះដែរ ហើយក៏មិនយូរ ដែរ តាសាវ៉ាន់ថា តោះយើងទៅ ខ្ញុំក៏បញ្ជាក់ប្រាប់គ្នាខ្ញូំថា ខ្ញុំមើលខាងឆ្វេង បងឯងពីនាក់នារក្សាមើលខាងស្តាំ តាមផ្លូវ បើសភាពការណ៍មិនស្រួល យើងបាញ់បើកផ្លូវតែម្តង និយាយគ្នាហើយស្រេច ! តែសភាពការណ៍ ដូចជាមិនអាក្រក់ណាស់ណាទេ ដោយតាសាវ៉ាន់គាត់ និងនារក្សាគាត់ ដើរខាងមុខយើង តែនៅមិនទុកចិត្ត នៅតែប្រុងជាដរាប ខ្លាចគេត្រៀម ចាំវាយប្រហារយើងតាមផ្លូវ ដើរបណ្តើរគិតបណ្តើរ ប្រុងប្រយ័ត្នជានិច្ច រហូតដល់ទិសដៅ កន្លែងដែលពួកកងខ្ញុំនៅ អត់មានអីទេ ពួកខ្ញុំគេបាន ទទួលរាក់ទាក់បាយទឹកល្អណាស់ អូសពេលហ្នឹងញាំបាយយ៉ាងតឹងពោះ ឆ្ងាញ់អើយឆ្ងាញ់ បាយឥតខ្វះហូបទេ នៅកន្លែងនោះ គឺចម្ងាយប្រម៉ាណ ប្រហេលជាបីគីឡូម៉ែត្រ ពីពួកយួន ។ តាសាវ៉ាន់ និងនារក្សារបស់គាត់ ហើយនិងអ្នកជំងឺ ៥-៧ នាក់ បានត្រឡប់ទៅក្រោយវិញ ជាមួយពួកគាត់ ខ្ញុំអស់ភ័យហើយ តែពួកតាសាវ៉ាន់ ដើរបានប្រហែលជា ពីរគីឡូម៉ែត្រឮសូរ បាញ់គ្នា មិនដឹងជាយ៉ាងម៉េចទេ ប្រហែលជាពួកយួនស្ទាក់បាញ់ តាមផ្លូវ មើលទៅ ព្រួយចំពោះគាត់ដែរ តែយើងអត់មានអីទាក់ទងគ្នា ហើយឮសូរ មិនជាប់គ្នាយូរទេ ។ លុះខ្ញុំញាំបាយហើយ ម៉ោងប្រហែល ៦ ល្ងាច ក៏រៀបចំចេញដំណើរ ដោយមេខ្ញុំគាត់ប្រាប់ថា យើងចុះទៅធ្វើការតាមភូមិ ជាមួយអ្នកស្រុកនៅខាងក្នុង តំបន់យួនកាន់កាប់ (សូមបញ្ជាក់បន្តិច ពួកខ្ញុំ ១២០ នាក់ ខ្ញុំមិនមែនជាអ្នកមើលការខុសត្រូវទាំងអស់ទេ គឺខ្ញុំជាស្នងការ កងអនុសេនាតូចទី ១ តែកិច្ចការច្រើនណាស់ ដែលត្រូវសម្រេចពីខ្ញុំ ពួកគាត់មិនដែលរំលងខ្ញុំទេ លើកលេងតែពេលនោះឯង តែមកពីមូល ហេតុ ដែលខ្ញុំមិនបាននៅក្នុងកង ទើបខ្ញូំអត់បានដឹងរឿង ពិតប្រាកដ តេរឿងនេះប្រហែលជារឿងលាក់ការណ៍ មិនត្រូវអោយខ្ញុំដឹងទេ បើដឹង វិញច្បាស់ជាខ្ញុំបដិសេធ ពិតណាស់ ជារឿងឃុបឃិតគ្នា ជាមួយភ្នាក់ងារ ទាហានប៉ារ៉ា ។ល។) នៅវេលាម៉ោង ៧ យប់ គឺយើងចេញដំណើរ គឺយប់ងងឹតហើយ មើលគ្នាមិនឃើញទេ ស្ងាត់ច្រៀប ឮតែស្នូរជើងដើរ លុយទឹកខ្លះកាត់ភគ់ខ្លះ (ត្រូវនឹងម៉ោង ៧ ថ្ងៃទី ៧ ខែ ៧ ឆ្នាំ ៧៩) ចូលសំដៅទៅភូមិចាស់មួយ មិនដឹងថាមនុស្សនៅឬអត់ទេ ប្រហែលជា មាន ម៉ោងប្រហែលជា ៨ កន្លះយប់ដល់មាត់ស្ទឹង ឃើញទឹកកំពុងតេឡើង ពេញប្រៀបមាត់ស្ទឹង ខ្ញុំគិតថាយី យើងឆ្លងម៉េចទៅ ! ស្រាប់តែឃើញគេ យកទូកមក ២-៣ មកចម្លងយកទៅត្រើយម្ខាង ប្រើពេលអស់ប្រហែលជា ពីរម៉ោងទើបឆ្លងអស់គ្នា តែមិនអស់ទេ ពួកខ្ញុំបាត់អ្នកស្ពាយឆ្នាំងម្នាក់ គាត់ គេចរត់ចេញពីជួរនៅពេលដែលកំពុងដើរ ពីព្រោះយប់ល្ងិតពេក មិនអាច មើលគ្នាឃើញ នៅពេលនោះបារម្ភខ្លាំងណាស់ ខ្លាចក្រែងបែកការណ៍ យួនស្ទាក់បាញ់តាមផ្លូវ ឆ្លងផុតស្ទឹងហើយ ដើរឆ្លងកាត់ថ្នល់ឡាន នេះរិតតែ ភ័យទៀត ម៉ោងប្រហែល ១១ យប់ ស្ងាត់ច្រៀប នាំគ្នាដើរកាត់វាលស្រែ សន្ទូងវាលស្មៅ អស់ពេលមួយម៉ោងទៀត ទើបដល់គោលដៅ ហើយក៏មិន យូរដែរ ប្រហែលជាកន្លះម៉ោង មានរទេះគោមកដឹកអាវុធ នៅពេលនោះ ហើយខ្ញុំគិតថា អីយ៉ាយ៉ាងម៉េចចេះ ! ខ្ញុំមិនព្រមដាក់អាវុធទេ បើដាក់អាវុធ បានន័យថាដាក់ជីវិត មិនដាក់ទេ កើតជ្រួលច្របល់បន្តិច ដោយមេកង មួយចំនួនធំមិនព្រមដាក់អាវុធដូចខ្ញុមដែរ (បន្ទាប់ពីហ្នឹងនិយាយលើកមុន ហើយ) សង្ខេបត្រឹមហ្នឹងចុះ ! ។

  6. ខ្ញុំ​ដឹង​តា សាវ៉ាន់ តាកែន តា​សារ៉ាត់ សុទ្ធតែ​អ្នក​ដៃ​ដល់​ទាំង​អស់ គ្មាន​ចេះ​យកយល់​មិត្ត​ឬ​បង​ប្អូន​ណា​ទេ ម៉ាស៊ីន​សម្លាប់​មនុស្ស ។ ខ្ញុំ​យល់​ដូច​លោក​ដែរ​ថា​គេ​លាប​ពណ៌​ឲ្យ​យើង​ជល់​គ្នា​មើល​គ្នា​មិន​យល់​ដូច​មាន់​ត្រូវ​គេ​លាប​ធ្យូង​មុខ​អ៊‍ីចឹង! កាល​ហ្នឹង​លោក​ជា​ទាហាន​សេរីកា​ឬ​ទាហាន​ខ្មែរ​ក្រហម ព្រោះ​ទាហាន​សេរីកាចូល​ព្រៃ​មុន​ពួកខ្ញុំ​ដើម្បី​ច្បាំង​នឹង​ខ្មែរ​ក្រហម​តែ​ក្រោយ​មក​យើង​ផ្ដោត​យក​សត្រូវ​តែ​មួយ​វិញ​គឺ​យួន ។ ខ្មែរ​ក្រហម​បាត់បង់​អានុភាព​ក្រោយ​ពី​ខ្មែរ​មិន​ចង់​ច្បាំង​នឹង​ខ្មែរ ។ យួន​ឆ្លាត​ណាស់​ខ្ញុំ​សុំ​សសើរ​ដោយ​ស្មោះ! គ្មាន​អ្នកណា​នៅ​ស្រុក​ខ្មែរ​អាច​ទប់ទល់​បាន​ទេ​មើល​ទៅ ព្រោះ​ដូច​ប្រកាស​ខ្ញុំ​បាន​ដាក់​ចឹង ខ្មែរ​មើល​យួន​អត់​យល់!

  7. អង្គរក្សខ្ញុំ-My bodyguard 23/04/2011 / 4:53 am

    ពួកអតីតមេខ្ញុំដែលពួកតាម៉ុកដក គាត់នាំគ្នាបង្កើត ជាបណ្តាញ ដើរអរូស ទ័ព សូមកែត្រង់ពាក្យ បណ្តាល ទៅជាពាក្យ បណ្តាញ វិញ ។ ដល់ក្រោយមក ពួកមេទាំងអស់នោះ មួយចំនួនស្លាបដោយសារ ពួកខ្មែរ ក្រហមកូនចៅគាត់ល្បួងជប់លៀងសម្លាប់ចោល ខ្លះគេលួចបាញ់សម្លាប់ ហើយខ្លះជាប់គុកយួន អស់ទៅ កាលពី ២០០៥ បានជួបមេម្នាក់ដែរ ដែលជាប់គុកយួននៅរស់ ។

    សូមបងប្អូនយកពាក្យខ្ញុំទៅពិចារណាទៅ តើខ្ញុំនិយាយនេះវាខុសឬត្រូវ ? តើគេបំបែកបំបាក់គ្នារបៀបណា ? សូមសួរខ្ញុំមួយសេរី !

    តើពួកគេដើរតួរជាព្រះឥសូរឬឥស្សី ? ព្រះជួយលោកឬព្រះបំផ្លាញលោក ?

  8. អង្គរក្សខ្ញុំ-My bodyguard 23/04/2011 / 4:42 am

    ខាងលោកបែបត្រូវការតស៊ូខ្លាំងណាស់ ហើយវេទនាជាងពួកខ្ញុំ មើលទៅ !
    ពេលពួកខ្ញុំចុះមកខាងក្នុង ជាល្បិចមួយដែលពួកគេប្រើនាពេលនោះ ថា ចុះអោយមកចូលធ្វើការនៅខាងក្នុងជាមួយប្រជាជន តែមិនបាននិយាយ ពីរឿងការដកអាវុធទេ តែនៅពេលដែលចុះទៅដល់ភូមិភ្លាម រវាងម៉ោង ១២យប់ គេអោយពួកខ្ញុំប្រមូលកាំភ្លើងដាក់រទេះគោ ខ្ញុំភ្ញាក់ខ្លួនភ្លាមដែរ តើហេតុអ្វី គេធ្វើដូច្នេះ ? ខ្ញុំមិនព្រមដាក់អាវុធនឹងគេទេ ហើយមេកងមួយ ចំនួនធំ ក៏ធ្វើតាមខ្ញុំដែរ ចឹងមេដែលធំជាងគេ មកនិយាយអង្វរខ្ញុំ អោយដាក់ អាវុធទៅ ខ្ញុំក៏ដាក់ដែរ គេបានដោះកាំភ្លើងខ្លីគេដាក់ទៅដែរ ខ្ញុំមិនចង់មានការទាស់ទែងគ្នា នៅកណ្តាលតំបន់ខ្មាំង ក៏ដាក់នឹងគេទៅ រួចហើយគេបាននាំយកអាវុធទាំងនោះ ទៅប្រគល់អោយពួកប៉ារា ជំរុំចាស់ និងពួកបន្ទាយអំពិល ពួកបន្ទាយទាំងពីរដណ្តើមអាវុធគ្នា បើតាមគេប្រាប់ ហើយពួកក៏គេបានបំបែកអោយនៅតាមផ្ទះក្នុងភូមិ ២-៣ មួយផ្ទះមួយៗ គេអោយដេកក្នុងបន្ទប់កូនក្រមុំគេ តែមិនមែនជាមួយកូនគេទេ រួចហើយ គេក៏បើកពួកខ្ញុំអោយចេញទៅរកបងប្អូនម៉ែឪគ្រប់ៗគ្នាទៅ ដោយគេធ្វើ សំបុត្រនិងមានការសញ្ញេរត្រឹមត្រូវ និងអោយខ្ញុំសញ្ញេរជាសាក្សីផងដែរ ចឹងពួកខ្ញុំក៏បែកគ្នាអស់ទៅ មួយចំនួនធំទៅចូលទាហានតាមជំរុំ ។

    នេះប្រហែលជាលើកទីមួយហើយ ដែលគេធ្វើល្បិចបំបែកកម្លាំងខ្មែរ ក្រហម ហើយបន្ទាប់មកខ្ញុំក៏បានចូលជាមួយពួកមេរបស់ខ្ញុំអតីតខ្មែរក្រហម ដែលពួកតាម៉ុកដកចេញហើយយកទៅដាក់គុក ដែលនៅរស់នោះ ពួកគាត់បានបង្កើតជាចលនាបណ្តាល ចូលអូសយកទ័ពពីខាងក្នុង និងពីពួកខ្មែរក្រហមផងដែរ ឬពីពួកខាងណាក៏ដោយ អោយតែគេអាច ប្រមូលបាន ចឹងខ្ញុំគ្រាន់តែដើរជាមួយគេប៉ុណ្ណោះ មិនបានធ្វើអីនឹងគេទេ ។

    ដោយសារការដាក់អាវុធនេះ និងប្រហែលមកពីការដើរអូសទ័ពនេះផងដែរ ក៏មិនដឹងច្បាស់ គឺមេខ្មែរក្រហមដែលនៅជាមួយតាម៉ុក គាត់ថាខ្ញុំក្បត់ ប្រហែលជាថាខ្ញុំនេះ ជាអ្នកមេបំផុសបំផុល ដើរបំបែកបំបាក់ មើលទៅ បានជា បានបញ្ជូនកងពិសេសរបស់គេ មួយកង អោយទៅរកកាត់ក្បាលខ្ញុំ បើតាមទាន់ឬរកឃើញកន្លែងណា កាត់ក្បាលអោយគេ ។ លុះបន្តិចក្រោយ មកពួកកងបិសេសនោះ បានទៅជួបខ្ញុំនៅជំរុំ ០០៧ ។ នៅពេលនោះ ខ្ញុំបានឮសូរថា មានពួកខ្មែរក្រហម មួយក្រុមទើបបានមកដល់ ខ្ញុំក៏ទៅ មើល ស្រាប់តែឃើញសុទ្ធតែគ្នាខ្ញុំ ដែលធ្លាប់រស់នៅកងនិងអង្គភាពជាមួយ គ្នាកាលពេលមុន តែក្រោយមកគេដកអោយចូលកងពិសេស ហើយសុទ្ធ តែជិតដិតស្រឡាញ់រាប់អានខ្ញុំដូចបងប្អូនបង្កើតចឹង ពួកគេប្រាប់ខ្ញុមថា បងអោយមកតាមកាត់ក្បាលខ្ញុំ តាមទាន់កន្លែងណា អោយកាត់ក្បាលយក ទៅអោយកន្លែងនោះ វ៉ាវ! ទោសនេះធ្ងន់ណាស់ ។ ប៉ុន្តេពួកគាត់ទាំងនោះ មិនបានកាត់ក្បាលខ្ញុំទេ បែរជាមកនៅជាមួយខ្ញុំទៅវិញ សំណាង ល្អ ណាស់! ទីបំផុត កាលពីឆ្នាំ ២០០៤ ខ្ញុំបានទៅជួបមេរបស់ខ្ញុំ ដែលបាន បញ្ជារអោយគេទៅកាត់ក្បាលខ្ញុំ គាត់នៅបារាំងធ្លាក់ចក្រី ខ្ញុំក៏សួរគាត់តែ ម្តងថា ហេតុអីបងឯង ប្រើគេអោយទៅកាត់ក្បាលខ្ញុំ ? គាត់បានឆ្លើយ យ៉ាងស្រួលថាមកពី តាសាវ៉ាន់ ទេ តាសាវ៉ាន់នោះបានស្លាប់តៅហើយៗ គាត់ជាអានូមេបញ្ជារការគាត់ហ្នឹងឯង ខ្ញុំក៏គ្មានប្រកាន់អីដែរ ហើយក៏ដេក សម្រាកផ្ទះគាត់ទៅយប់ហ្នឹង គាត់ក៏អោយខ្ញុំទៅដេកខាងលើ ហើយដេក ខាងក្រោម យាមខ្ញុំម្តង! ចឹងទៅវិញទៅ ជួបហើយអត់រករឿងខ្ញុំទេ ដោយខ្ញុំ បានប្រាប់គាត់ពីការពិត ដែលខ្ញូមបានធ្វើ ដែលគេធ្វើចំពោះខ្ញុំ ។ល។

    ដូចន្នេះសារុបសេចក្តីមកថា នេះហើយជាល្បិចកិច្ចកល ដែលគេបំបែក បំបាក់ពីគណៈបក្សមួយទៅបក្សមួយចឹងឯង ក្នុងសង្គមគ្រួសារ បងប្អូន កូនចៅញាតិមិត្រ ក៏ប,បែកអញ្ចឹងដែរ សូម្បីតែព្រះសង្ឃក៏អញ្ចឹងដែរ ក្បួនបំបែកភាគច្រើន គឺបំបែកចឹងឯង ! នៅពេលដែលអស់ជំរើស ក៏ទៅ នៅកន្លែងគេដៅទុកតែម្តងហើយ មិនខុសទេ ! ប៉ុន្តែរបៀបនេះ ខាតឬ ចំណេញសម្រាប់ខ្មែរ សម្រាប់ប្រទេសជាតិខ្មែរ សម្រាប់ប្រជាជនខ្មែរ យើងទាំងអស់គ្នា? តើហេតអីបានជាចាំធ្វើរបៀបហ្នឹង ដើម្បីឈ្នះ ???

  9. ស្ដាប់​ទៅ​លោក​ទៅ​ដល់​ប៉ៃលិន​មុន​ខ្ញុំ ព្រោះ​ពេល​ខ្ញុំ​ចូល​ដល់​ទី​នោះ​វា​មាន​គេ​ដោះ​មីន រាវ​ធ្វើ​ជា​ផ្លូវ​រួច​ហើយ ប៉ុន្តែ​នៅ​សំឡូត​ត្រង់​អូររថក្រោះ​ឆេះ​នោះ​គឺ​ជា​កន្លែង​ច្បាំង​គ្នា​រវាង​ទ័ពយួន​នឹង​ហើយ ។ ខ្ញុំ​ទៅ​ក្រោយ​ទ័ព​រថក្រោះ​នោះ​បន្តិច​ព្រោះ​កម្លាំង​ខ្ញុំ​ឋិត​ក្នុង​ឋានៈ​ទ័ព​ពិសេស​គេ​ប្រើ​តែ​ពេល​ទីតាំង​តឹងតែង​ប៉ុណ្ណោះ ។ តែ​កាល​នោះ​ខ្ញុំ​និង​គ្នីគ្នា​គឺ​ដើរ​ប្រមូល​កម្លាំង​ដែល​បាក់បែក​ដោយសារ​យួន​វាយ​នោះ​មក​ចង​ក្រង​ជា​ថ្មី​ដើម្បី​វាយ​តប ។ ពិបាក​ណាស់ ព្រោះ​វា​ចាប់​ពី​សូន្យ ត្រូវ​វាយ​ឆ្មក់​យក​គ្រាប់ យក​អាវុធ និង​ស្បៀង​ខ្លះៗ​ដើម្បី​ប្រើប្រាស់​ព្រមទាំង​ពុំ​មាន​ពេល​ដេក​សោះ គឺ​ដើរ​ប្ដូរ​ទីតាំង​រហូត ។

  10. អង្គរក្សខ្ញុំ-My bodyguard 22/04/2011 / 2:56 pm

    នៅសំឡូត មុនពួកខ្ញុំទៅដល់ប៉ៃលិន ២-៣ ថ្ងៃ មានការវាយគ្នាខ្លាំងនៅ សំឡូត ខាងខ្មែរក្រហម រត់ចោលរថក្រោះ ៧ គ្រឿង ដោយបាញ់គ្នា ជាមួយរថក្រោះយួន ។ ពួកអ្នកបើករថក្រោះ បានជួបនិងនិយាយប្រាប់ មេខ្ញុំដែលកំពុងដើរចូលប៉ៃលិនថា ពួកគេបាញ់គ្នាអស់គ្រាប់ ហើយបាញ់ គ្នាមិនឆេះរៀងខ្លួន តែអស់គ្រាប់ នាំគ្នាចុះរត់ ដោះខោអាវចោលអស់ នៅតែខោខ្លី ។ ប្រហែលជានៅម្តុំ ដែលគេហៅថា អូររថក្រោះ នោះហើយ មើលទៅ ។ បន្ទាប់ពីបានចូលដល់ក្រុងប៉ៃលិន ពួកកងខ្ញុំត្រូវបានទទួល បន្ទុកដើរដោះមីនតាមព្រំដែន ខ្ញុំផ្ទាល់មានជំនាញការខាងដោះមីន ចឹង ហើយ បានអោយខ្ញុំទទួលខុសត្រូវដើរដោះមីន ពីចំណុចអូឡាក់ ទៅត្បូង សំដៅទៅសំឡូត និងធ្វើផ្លូវឡានផង ទិសដៅគឺឆ្ពោះទៅសំឡូតតែម្តង តែមិនមែនស្រួលទេលោក មីនដែលមិនដែលស្គាល់ មិនដែលដឹងថានៅ ទីកន្លែងណានោះ យើងត្រូវដើររាវរកវា ហើយគ្មានប្រដាប់ប្រដាអ្វីទាំងអស់ រកឆៅៗតែម្តង រកឃើញមីនហើយ ដោះបានហើយអត់មានកន្លះដោត ទៀត គឺមានតែដែកកាំកង់ កាំកង់មួយដោតបានគ្រាប់បែក ៣-៤ គ្រាប់ ដោតដូចដោតត្រីចឹង ជុំវិញកង្កេះដាក់សុទ្ធតែគ្រាប់បែក និងគ្រាប់ M-79 ឬអឹមសែវែនធីណៃ (ណាញ) ពួកទាហានថៃ មិនហ៊ានប៉ះរបស់ខ្ញុំទេ នៅពេលដែលប្រមូលគ្រាប់និងអាវុធដាក់ក្នុងឡាននិងដាក់ចុះពីឡាន គេថា មិនលេងចូលទេ ។ល។ មកដល់ឥឡូវនេះ នឹកខ្លាចខ្លួនឯង ថា មិនគួរណាកាន់គ្រាប់បែកចឹងទេ នេះសំណាងណាស់ នៅក្នុងសមរភូមិ បើសិនជាមានគ្រាប់កាំភ្លើងណាមួយ រត់មកត្រូវ ម្លេះខ្លួនខ្ញុំមិនដឹងជាទៅ យ៉ាងណានោះទេ ! ដូចថ្ងៃចូលសមរភូមិដំបូង ថ្ងៃដែលវាយទល់នឹងរថ ក្រោះ មួយថ្ងៃហ្នឹងវាយបីដង ឆេះរថក្រោះ ១ គ្រឿង ខូច ២ គ្រឿង គ្រាប់ ដូចទឹកភ្លៀង ឆេះអាអឹមសង់ត្រី ខូចអាតេ-៥៤ បាញ់មិនឆេះអាហ្នឹង ។ល។ ពេលមួយនោះពួកខ្ញុំ យួនព័ទ្ធជាប់ ស្លាបឆ្វេង-ស្តាំ គេដករត់ចោលអស់ កណ្តាលវាឆេញ អត់ដើមឈើម្តើមសោះ អត់ដឹងថាគេដករត់ចោលទៀត ទាល់តែយួនបាញ់បេបុកពីក្រោយខ្នង ទើបដឹងថាយួន តែខ្ញុំទេដែលភ្នែក ល្វាសក្រឡេកមើលទៅក្រោយ ឃើញលីបេដើលើថ្នល់រទេះភ្លើង ស្មានតែគ្នាឯង គ្រាន់តែតម្រង់បេចំ ខ្ញុំបានស្រេកប្រាប់គ្នាខ្ញុំថា ក្រាប ! បេមកហើយ! ក៏ឆាំងតែម្តង ធ្លាក់ចម្ងាយ ៣ ម៉ែត្រពីខ្លួនខ្ញុំ ខ្ចាយភក់ ព្រោងពេញខ្លួន ស្ទាប់មើលខ្លួនអត់អី ស្រែកសួរគ្នាឯងក៏អត់អី សំណាង មែន ! បញ្ឆេះអឹមសែវែនធីណៃតវិញ មានអីស្ងាត់ដែរតើ ប្រហែលត្រូវក៏ មិនដឹង ចឹងគិតធ្វើម៉េច បើគេព័ទ្ធជាប់ចឹងហើយ ? ទៅឆ្វេង-ស្តាំ និងទៅ ក្រោយមិនរួច ហើយខាងមុខ ទើបតែចោលគ្រាប់បែកដាក់គ្នាថ្មីៗ ទៅខាង ណាចឹង ? ខ្ញុំថាយើងត្រូវតែវាយទម្លាយចេញបានបាន ចឹងទេយើងច្បាស់ ជាស្លាប់ហើយ ! ខ្ញុំលូនទៅប្រាប់គ្នាឯងផ្សេងទៀត ដែលនៅក្នុងត្រង់សេ ផ្នែកខាងជើង ឱ្យនាំគ្នាវាយទម្លាយទៅខាងកើត តែពួកនៅក្នុងត្រង់សេ អត់មានពីណាហ៊ានអើតក្បាលចេញសោះ ប្រមាណប្រហែលជា ២០ នាក់ (តែក្រោយមកឮថាពួកនោះ ស្លាប់ទាំងអស់ ដោយពួកយួនបោះគ្រាប់បែក សម្លាប់ទាំងអស់) ពួកខ្ញុំដែលនៅក្បែរគ្នា ប្រមាណ ១០ នាក់ ខ្ញុំបានប្រាប់ ថា យើងបាញ់សន្ធាប់ទាំងអស់គ្នា ដោយមានគប់គ្រាប់បែកផង រត់ឡើង លើថ្នល់ មានទាបអី ស្មើ ក រត់បណ្តើរបាញ់បណ្តើរ ឆ្វេង-ស្តាំ និងទៅ ក្រោយ ពួកយួនបាញ់ដាក់ឥតប្រណី វាដាក់កាំភ្លើងយន្តលើថ្នល់ លេងឯង តាមចិត្ត គ្រាប់ដូចទឹកភ្លៀង វិតវុតៗឆាកៗខ្លួននិងក្បាល រត់បណ្តើរ ធ្វើដួល បណ្តើរ ដើម្បីកុំឱ្យវាបាញ់ស៊ីបឬស្បេតត្រូវ មានអីរត់រួចអត់មានពីណាត្រូវ អីតិច ដេកខាងកើតថ្នល់មួយយប់ ព្រឹកឡើងម៉ោង ៤ នាំគ្នាលបចេញឆ្លង ថ្នល់ទៅខាងលិចវិញ មានអីទៅដល់កន្លែង មេធំ បន្ទោសទៀត ថាម៉េច បានដករត់ចោលគ្នា ? បន្ទោសខ្ញុំ ខ្ញុមបន្ទោសវិញ ថាម៉េចបានជាគេដក ចោលខ្ញុំ ? បន្ទោសខ្ញុំ ខ្ញុំបន្ទោសវិញ ! មានអីស្ងាត់មាត់ដែរតើ ! ចឹងហើយ បានជាក្រោយមក បានឮសូរថា ពួកខ្មែរក្រហមងាប់ច្រើនណាស់ គេថា ងាប់រាប់រយនាក់ឯណោះ ហ្នឹងប្រជាជននៅខាងក្នុងនិយាយ ! ខ្ញុំឆ្លើយថា មិនមានច្រើនចឹងទេ ពួកកងខ្ញុំហើយជាអ្នកស្លាប់ ! តែមិនយូរប៉ុន្មាន ពេល ក្រោយមក ពួកយួនចូលស៊ងវិញម្តង អស់បីឡាន សេអឹមសេ ឮថារត់ រួច តែ ៤-៥ នាក់ប៉ុណ្ណោះ ! ក្បែរកន្លែងហ្នឹងឯង ! នេះខ្ញុំនិយាយរឿងពិត ហើយខ្ញុំមិនដែលប្រមាថមើលងាយគេទេ តែបាននឹកដល់គុន ឪពុកម្តាយ គុណគ្រូ គុណវត្ថុសក្តិសិទ្ធិទាំងអស់ សុំអោ្យជួយបីបាច់ថែរក្សាកូនចៅ មានអីអត់អីដែរ ។ លុះពេលក្រោយមក ជាពិសេសពេលដែលខ្ញុំចុះមក ក្នុងវិញ ខ្ញុំបានដឹងថា មានខ្មែរគ្នាឯងច្បាំងខ្មែរគ្នាឯង មិនមានតែយួនទេ នៅពេលនោះហើយទើបខ្ញុំឈប់កាន់កាំភ្លើងច្បាំងទៅ ។ រឿងខ្មែរគ្នាឯង យើងមិនត្រូវច្បាំងគ្នាឯងឡើយ !!!
    ចូរចាំជានិច្ច យើងជាខ្មែរគ្រប់រូប មិនត្រូវច្បាំង មិនត្រូវកាប់ចាក់ និងមិនត្រូវ ឈ្លោះគ្នាឯងជាដាច់ខាត !!! ជាដាច់ខាត! ជាដាច់ខាត!

  11. ខ្ញុំ​ច្រឡំ​អូរដូនតា​នៅ​ម្ដុំ​អូរសួស្ដី​ខាង​ព្រៃ​ក្រវាញ​ឯនេះ​វិញ! មែនហើយ​តា​ប៉ុលពត​អត់ដែល​ទៅ​ខាង​ហ្នឹង​ទេ កាល​នោះ​ខ្ញុំ​នៅ​ខាង​សំឡូត​ឯ​នោះ​ទេ ពេល​ខ្ញុំ​ចេញ​មក​ពី​បាត់ដំបង​តាម​តាផ្ដេរ​ធ្លាក់​ទៅ​កំពង់​ល្ពៅ​ហើយ​ចុះ​ទៅ​តាសាញ​អី​ហ្នឹង​រួច​ធ្លាក់​ទៅ​កោះស្ដេច​ព្រៃ​សំឡូត​ជួប​នឹង​ទាហាន​អ៊ិនតាំ​។ ពេល​យួន​វ៉ៃ​ចូល​ភ្នំ​៨២ ខ្ញុំ​នៅ​ទី​នោះ ចំពោះ​ឆ្នាំ​អី​ហ្នឹង​អត់​ដែល​ចាំ​នឹង​គេ​ច្បាស់​ទេ!

  12. អង្គរក្សខ្ញុំ-My bodyguard 22/04/2011 / 12:04 pm

    ខ្ញុំជឿថា មិនអូរដូនតា ជួរភ្នំក្រវាញទេ អូរដូនតានេះ នៅក្បែរតាគត់ តាគ្រៃ ដីស ឬក្បែរស្ទឹងមង្គលបូរី ។ ខាងកើតស្រុកសាលាក្រៅ ខាងលិចភ្នំកំពីង ពួយ ខាងជើងភ្នំកូនដំរី ហើយខ្ញុំជឿថា តាប៉ុល-ពត ប្រហែលជាមិនដែល ទៅទីនោះទេ ។ ហើយប្រហែលជាលោក ក៏មិនដែលបានទៅទីនោះដែរទេ មើលទៅ ។

    តើលោកនៅឯណាដែរ នៅពេលយួនវាយបុកប៉ៃលិន លើកទីពីរ ប្រហែល ដើមខែ ៦/៧៩ ? កាលពេលនោះ ខ្ញុំនៅប៉ៃលិនហ្នឹងឯង ។ បន្ទាប់ពីយួន វាយបែកប៉ៃលិនភ្លាម ខ្ញុំបាននាំទ័ព ១២០ នាក់ចូលដីថៃ ក្បែរអូឡាក់ ។ តាមពិតថៃវាមិនអោយពួកខ្ញុំចូលដីវាទេ រហូតដល់ពួកខ្ញុំពីរនាក់ ជាន់មីន ដាច់ជើង ទើបថៃវាអោយចូលដីវា ។ ហើយគួរតែខ្ញុំទេ ដែលត្រូវដើរជាន់ មីន ពីព្រោះខ្ញុំជាអ្នកនាំផ្លូវ ហើយបានប្រាប់អោយពួកខ្ញុំ ដើរជាន់តាម ជំហានរបស់ខ្ញុំជានិច្ច ដោយខ្លាចជាន់មីនហ្នឹងឯង តែពីរនាក់ហ្នឹង ដើរខុស ដានជើងខ្ញុំតែបន្តិចសោះ ក៏ប៉ះមីនផ្ទុះតែម្តង ខ្ញុំដើរនាំទ័ពនៅពេលនោះ មានការប្រថុយប្រថានខ្លាំងណាស់ ខ្ញុំមិនដែលបានដឹងមីននៅម្តុំនោះទេ ហើយក៏មិនដែលធ្លាប់ទៅម្តុំនោះដែរពីមុនមក ។ ពេលដែលយួនវាយបែក ហើយក៏យួនមិនហ៊ាននៅទីនោះភ្លាមដែរ នេះបើតាមខ្ញុំបានជួប មេទាហាន ខ្មែរនៅជាមួយយួនម្នាក់ ដែលបានរត់ទៅនៅអាមេរិកប្រាប់ខ្ញុំ គឺពួកយួន គ្រាន់តែបានឡើងទៅយកអ្នករបួសនិងអ្នកស្លាប់តែប៉ុណ្ណោះ ហើយត្រឡប់ ចេញវិញ បើតាមគាត់ប្រាប់ពេលវេលា ខុសគ្នាតែ ១០-២០ នាទីប៉ុណ្ណោះ បើខ្ញុំទៅមុនហ្នឹងបន្តិច ពួកខ្ញុំត្រូវប៉ះគ្នាជាមួយយួន បើអញ្ចឹងមែន ខ្ញុំត្រូវស្លាប់ឬយ៉ាងណាទេ ពីព្រោះខ្ញុំដើរមុខគេ ដោយមានផ្លូវដើរមួយច្រក តូចមួយ ហើយមិនអាចមើលគ្នាឃើញបានឆ្ងាយឡើយ អាចមើលឃើញ ប្រហែលតែ ១០-១៥ ម៉ែត្រយ៉ាងឆ្ងាយ ពួកខ្ញុំនឹងខ្ញុំគ្មានជំរើសទេ គឺត្រូវតែ ចេញច្រកហ្នឹង ពីព្រោះព្រៃក្រាសពេក នឹងមិនដឹងមីននៅកន្លែងណាផង ។ ខ្ញុំនាំទ័ពរហូតនឹងជួយសែងអ្នករបួសផង ចូលក្នុងភូមិថៃក្បែរនោះ ពួកថៃ គេអោយអង្ករដាំបាយញាំ ហើយព្រឹកឡើងទាហានថៃ យកឡានទាហាន បីគ្រឿង មកដឹកពួកខ្ញុំទៅចុះនៅបន្ទាយឡែមក្បែរកំរៀង ។ល។

  13. ខ្ញុំ​ក៏​រីករាយ​ដែរ​ដែល​បាន​ស្គាល់​អ្នក​ចាស់​ក្នុង​តំបន់ ។ ម្ដុំ​អូរ​ដូនតា ចម្ការស្រូវ ច២ ក​៣០ ខ្ញុំ​បាន​ចំណាយ​ពេល​ស្ទើរតែ​ពីរ​ឆ្នាំ​ច្បាំង​នឹង​ពួក​ទាហាន​យួន​នៅ​ទី​នោះ ម្ដុំ​ភ្នំ​តាងឹល ខាង​ជួរ​ក្រវាញ​អី​ហ្នឹង ។ ឆ្នាំ​១៩៨២ ធ្លាប់​ជាប់​យួន​មួយ​អាទិត្យ​ដោយ​វា​ព័ទ្ធ​ជាប់ ខ្ញុំ​នៅ​ក្ននុង​កង​ពិសេស​ដែល​មាន​គ្នា​ត្រឹម​តែ​៧​នាក់​គត់ ស្លាប់​អស់​បី សល់​តែ​បួន​ តែ​វា​អត់​ហ៊ាន​ចូល​ដែរ ចុង​ក្រោយ​សម្រេច​ចិត្ត​វ៉ៃ​បើក​ផ្លូវ​ឈាម​យក​រួច​ខ្លួន​រៀង​ខ្លួន ។ ធ្លាក់​ដី​ថៃ​គេ​ចាប់​ដាក់​គុក​១​អាទិត្យ​ទម្រាំ​គេ​តាម​រក​ឃើញ​ដោះ​យក​មក​វិញ ។ អូរដូនតា​ហ្នឹង​ក៏​ធ្លាប់​ប្រចាំ​ដែរ​កាល​ដែល​អុំ​ប៉ុលពត​គាត់​នៅ​ទី​នោះ ។ អូរសួស្ដី​ជា​កន្លែង​ដែល​យួន​តាម​ចាប់​ប៉ុលពត​ទាំង​រស់​តែ​ត្រូវ​និរសា​គាត់​នាំ​រត់​រួច ។ ចំពោះ​សត្វ​ហ្នឹង​ខ្ញុំ​អត់​ដឹង​យ៉ាង​ម៉េច​ទេ តែ​អ្វី​ដែល​ខ្ញុំ​ដាក់​នោះ​ជា​សត្វ​ឪឡ​ហើយ ។

  14. អង្គរក្សខ្ញុំ-My bodyguard 21/04/2011 / 11:17 am

    អរគុណខេមរៈបក្សី ដែលបានបា្រប់ដំណើររឿងរបស់លោក ! ខ្ញុំសប្បាយចិត្តណាស់ ដែលបានជួបលោក ដែលធ្លាប់រស់នៅ តំបន់ ជាមួយគ្នា ខ្ញុំស្វែងរកយូរហើយ ទើបជួបម្នាក់ ស្តាយណាស់មិនបាននៅ ជិតគ្នា ហើយកាលពេលនោះ ក៏មិនបាននៅចំពេលជាមួយគ្នាដែរ មើលទៅ ពីព្រោះខ្ញុំចេញពីទីនោះ ប្រហែលពាក់កណ្តាលខែ ៦​​/៧៩ ម្លេះ តែខ្ញុំនៅ ភ្នំចក្រីតាំងពី ០១/០១/៧៧ម្លេះ មុខព្រួញរបស់ខ្ញុំ ពីបឹងបេង-ភ្នំម៉ាល័យ រហូតទៅប៉ៃលិន តែនៅចក្រីជាប់យូរជាងគេ ។ ភ្នំបារាំងធ្លាក់ ខាងកើតភ្នំ នេះមានវាលស្បៅភ្លាំងបន្តិច ត្រង់ហ្នឹងហើយដែលពួកខ្ញុំ ១២នាក់ចេញ បរបាញ់សត្វប៉ះខ្លាដំបង បាញ់មិនទាន់អ្នកមុខគេ បានត្រឹមតែស្រែក ឡា! ឡា! ហ្នឹងជាអានុស្សាវរីយ៍មួយ ជួបគ្នាពេលណា ក៏នាំគ្នានិយាយរឿងនោះ ដែរ ហើយរឿងអានុស្សារីយ៍មួយទៀត គឺបាញ់រថក្រោះយួនឆេះ ក្បែរភ្នំ ព្រាល ខាងលិចអូដូនតា បើនិយាយកន្លែងនេះ ពួកអតីតៈខ្មែរក្រហម នៅម្តុំ នោះមិនសុវចន្លោះទេ គេដឹងនិងឃើញរថក្រោះ ដែលឆេះនោះ ។ រីឯអូដូនតា ក៏ជាអូមួយអានុស្សាវរីយ៍ របស់ខ្ញុំដែរ កាលពី ១៧ មេសា មហាជោគជ័យ គឺកន្លែងលើកទំនប់ជីកប្រឡាយ កាលខ្ញុំនៅជាលោក ណេន ។ល។ ចឹងព្រៃនៅព្រៃម្តុំនោះ ប្រហែលជា ១០០ គីឡូម៉ែត្របួនជ្រុង ខ្ញុំសន្មត់ថា ជាព្រៃរបស់ខ្ញុំ ។

  15. peehs07 20/04/2011 / 7:28 pm

    ខេមរបក្សី មានរូបសត្វ ឪឡ ដែរអត់? បានអោយគេទិញ វច្ចនានុក្រម ខ្មែរ-អង្គ្លេស អង្គ្លេស-ខ្មែរ កម្រាសប្រហែល ១ តឹក មួយក្បាល មានរូបសត្វស្លាប ជាច្រើន តែអត់ឃើញមានសត្វ ឪឡ ចឹងស្រុកខ្មែរ យើងបាត់បង់សត្វស្លាបប្រភេទនេះហើយឬអី? សត្វនេះចាស់ៗថា សាហាវណាស់ បើកាលណាវាយំហើយ ច្បាស់ជាមានមនុស្សគ្រោះថ្នាក់ មិនខានឡើយ គឺចឹងមែន ខ្ញុំរស់នៅក្នុងព្រៃ ៧ ឆ្នាំ ជួបសត្វឪឡនេះ តែពីរ ដងគត់ តែក្នុងរយៈពេល ២៤ម៉ោង គឺមានមនុស្សស្លាប់ក្នុងថ្ងៃនោះ អស់៥-៦នាក់ ភ្លាមៗដែរ តើមានដែលជួបហេតុការណ៍ដូចខ្ញុំថានេះដែរទេ ? កាលនោះខ្ញុំបានជួបប្រទះវា នៅភ្នំចក្រី ក្បែរបារាំងធ្លាក់ កាលនៅជាទ័ព ការពារព្រំដែន កម្ពុជាប្រជាធិបតេយ្យ ហើយក៏ធ្លាប់បានឃើញសត្វស្លាប ពីរញី-ឈ្មោលធំណាស់ គ្រាន់តែស្លាបវាហើរកាត់ផ្លូវឡាន ប៉ិនផ្លូវឡាន នៅកន្លែងជាមួយគ្នាហ្នឹងដែរ វារស់នៅលើចុងឈើខ្ពស់ជាប់ជើងភ្នំចក្រី ហ្នឹងគ្រាន់តែពេលឡើងហើរម្តងៗ ឮដុចគេបាញ់កាំភ្លើងយន្តធុនធំចឹង អស្ចារ្យមែន ឥឡូវនេះ មិនដឹងជាទៅណាអស់ ជាពិសេសតាំងតែពីពេល មនុស្សទៅរស់នៅពេញព្រៃ តាំងពី ៧៩មក ប្រហែលជាពួកតាម៉ុកគាត់ ខរអស់ក៏មិនដឹង ព្រោះគាត់ធ្លាប់ទៅកន្លែងហ្នឹងដែរ នាពេលនោះ នៅពេលហ្នឹងហើយដែលខ្ញុំបានជួបតាម៉ុក នឹងចាប់ដៃគាត់ផង មានអី មនុស្សតាម៉ុកដូចជាមិនកាចដែរទេ នាពេលនោះ រាក់ទាក់ណាស់ បានដាក់ បទបញ្ជាពួកខ្ញុំឱ្យចុះមកធ្វើការខាងមុខ តែចុះមកក៏មករហូត មិនដែលបាន ត្រឡប់ទៅវិញសោះ ទៅផុសនៅជំរុំ ០០៧ ក្បែរណងចាន់ ឯណោះ រឿងវែងឆ្ងាយណាស់, ស្លេះសិន !

    • ខ្ញុំ​មាន​រូប​សត្វ​នេះ ។ វា​មិន​កាច​អាក្រក់​ដូច​លោក​និយាយ​នោះ​ទេ! សព្វថ្ងៃ​វា​មាន​វត្តមាន​នៅ​ក្នុង​ស្រុក​នៅ​ឡើយ​ប៉ុន្តែ​ក៏​កំពុង​រងគ្រោះ​ដែរ​ដោយសារ​មនុស្ស​គិត​វា​ជា​សត្វ​នាំ​ចង្រៃ! ខ្ញុំ​ទៅ​ដេក​ក្នុង​ព្រៃ​ជាមួយ​មិត្តភក្ដិ​ស្វែង​រក​វា​ហើយ​ថែម​ទាំង​បាន​ស្ដាប់​សំឡេង​វា​យំ​រាល់​យប់ មិន​ឃើញ​ជា​មាន​នរណា​ម្នាក់​ក្នុង​ក្រុម​ស្លាប់​នោះ​ទេ ហើយ​ក៏​គ្មាន​អ្នក​ភូមិ​ណាម្នាក់​ក្បែរ​ខាង​ស្លាប់​ដែរ! កាល​នោះ​វា​ចៃដន្យ​ទេ​ព្រោះ​ស្រុក​សង្គ្រាម​អត់បាយ​ក្រហាយ​ទឹក គាប់ជួន​សត្វ​នោះ​យំ​ក៏​នាំ​គ្នា​ដាក់​កំហុស​នៅ​ទីនោះ​ទៅ ។ ភ្នំ​ម្ដុំ​សាស្ដា ភ្នំព្រឹក បារាំងធ្លាក់ តំបន់​៣២​ដែល​សុនសេន​យក​ធ្វើ​ទីបញ្ជាការ​ហ្នឹង​ខ្ញុំ​ក៏​ធ្លាប់​ទៅ​កាល​ពីទសវត្ស​​ឆ្នាំ​១៩៨០ ដែរ ហើយ​ឮ​ល្បី​ថា​មាន​សត្វ​ធំ​នៅ​ភ្នំ​​បារាំង​ធ្លាក់​នោះ ថែម​ទាំង​គេ​និយាយ​ថា​បារាំថ​ធ្លាក់​ដោយសារ​ឃើញ​មាន​សម្បុក​សត្វ​ភ្លឺផ្លេក​ក្នុង​ជ្រោះ/ល្អាង​ភ្នំ ហើយ​ក៏​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​ចុះ​យក​តែ​សំណាង​អាក្រក់​ធ្លាក់ស្លាប់​ទីនោះ​ទៅ ។ គិតថា​ជា​ពាក្យ​ចចាមអារាម​គ្មាន​ប្រភព​ច្បាស់លាស់ ។ ខ្ញុំ​ក៏​ជា​អ្នក​ជាយដែន​ដែល​តស៊ូ​មក​រហូត​ដល់​ឆ្នាំ​១៩៩៦ ដែរ ។ ខ្ញុំ​អ្នក​ជំរំ​សាយ​ធូ ឆ្នាំ​១៩៩១ ធ្វើ​មាតុភូមិ​និវត្ត ឆ្នាំ​១៩៩៣ ទៅ​ប៉ៃលិន​រក​ត្បូង​ត្រូវ​បាន​ជាប់​កំណែន​ជា​ទាហាន​កម្ពុជាប្រជាធិបតេយ្យ​រហូត​ដល់​សមាហរណកម្ម​ឆ្នាំ​១៩៩៦ ថែម​ទៅ​បោសសម្អាត​នៅ​សំឡូត​រហូត​ឆ្នាំ​១៩៩៧ ទើប​លាឈប់​ពី​ជីវិត​កងទ័ព ។ ចាំ​ខ្ញុំ​ដាក់​រូប​ឪឡ​ក្របី​ហ្នឹង​ឲ្យ​មើល​ចុះ ។

  16. ខ្ញុំ​ជឿ! អរគុណ​ដែល​ចូល​លេង ។ សម័យកាល​ទសវត្ស​ឆ្នាំ​១៩៨០​នឹង​ត្រឡប់​មក​វិញ!

  17. អង្គរក្សខ្ញុំ-My bodyguard 20/04/2011 / 7:46 am

    ប្រហែលជាពិតអញ្ចឹងមែនហើយ ខ្ញុំចង់រៀបចំកសាងភូមិករផ្ទះសម្បែង ឱ្យគ្រាន់បើនឹងគេឡើង មិនត្រូវបានអនុញ្ញាតឱ្យធ្វើទេ ពីព្រោះតែមិនមែន ជាអ្នកគណៈបក្សប្រជាជន គេនាំគ្នាព្យាបាទគ្រប់ពេលវេលា គម្រាមកំហែង ក្រុមគ្រួសារបងប្អូនម៉ែឪគ្រប់គ្នា និងតាមដានគ្រប់ពេលវេលា សូម្បីគ្រាន់តែ អង្គុយសរសេរសៀវភៅ ក្រោមគុម្ពឫស្សីក្រោយផ្ទះតែម្នាក់ឯង ក៏ចាត់ឱ្យ មានអ្នកមកតាមដានរំខានដែរ នេះជាកំហុសមួយធ្ងន់ធ្ងរណាស់ ធ្វើឱ្យខ្ញុំ ចងចាំរហូត ។ ការអភិវឌ្ឍក្រុមគ្រួសារសំខាន់ណាស់ តើហេតុអ្វីបានមាន របៀបនេះកើតឡើង ?

    ការរីកចម្រើនក្នុងគ្រួសារ ជាការីកចម្រើន ក្នុងប្រទេសជាតិ រីឯការរីក ចម្រើនក្នុងប្រទេសជាតិ ជាការរីកចម្រើនពិភពលោក ! ជឿទេ ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s