សត្វ​ឪឡ​ក្របី (Oriental Bay Owl)


ដោយ​សារ​មាន​អ្នក​សរសេរ​មក​ខ្ញុំ​ថា​ចង់​ឃើញ​រូប​សត្វ​ឪឡ​ដែល​គ្រប់គ្នា​ដំណាល​ថា​ជា​សត្វ​សាហាវ​មាន​សំឡេង​ខាប​យក​ព្រលឹង​នោះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ឲ្យ​មើល​ចុះ ។ សត្វ​នេះ​វា​មិន​កាច​ឬ​មាន​អំណាច​ខាប​យក​ព្រលឹង​មនុស្ស​ឲ្យ​ស្លាប់​ដូច​មាន​ដំណាល​នោះ​ទេ អ្វីៗ​គឺ​សុទ្ធតែ​ជា​រឿង​គួបជួន​ប៉ុណ្ណោះ! សត្វ​នេះ​វា​នៅ​ព្រៃ ដល់ពេល​មនុស្ស​ទៅ​នៅ​ព្រៃ​គ្រុនចាញ៉​មាន​ជំងឺ បាន​ឮ​សត្វ​នេះ​យំ​ដោយ​មាន​សំឡេង​ខ្លាំង​គួរ​ឲ្យ​រន្ធត់​និង​ដោយសារ​តែ​ជំនឿ​ថា​ពេល​ណា​សត្វ​នេះ​យំ នឹង​មាន​មនុស្ស​ស្លាប់ ម្ល៉ោះហើយ​ក៏​កើត​ក្ដី​អស់​សង្ឃឹម​រួច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ទៅៗ​រហូត​បាត់បង់​ជីវិត រួច​ក៏​ដាក់​កំហុស​ទៅ​លើ​សត្វ​នោះ! ខ្ញុំ​រស់នៅ​ព្រៃ​ស្ទើរ​មួយ​ជីវិត​ហើយ គ្មាន​រឿង​បែបនោះ​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្ញុំ​ទេ!

សូម​មើល​សត្វ​នេះ​មើល វា​ធំ​ប៉ុនណា?

6 thoughts on “សត្វ​ឪឡ​ក្របី (Oriental Bay Owl)

  1. Long 24/04/2011 / 9:59 am

    អរគុណបង! សត្វនេះឈ្មោះពិរោះណាស់!

  2. អង្គរក្សខ្ញុំ-My bodyguard 21/04/2011 / 12:01 pm

    អរគុណក្មេងស្រែ ដែលបានបញ្ជាក់ ខ្ញុំចង់ឃើញសត្វ ឪឡ តែមិនមែនសត្វ ដូចខាងលើទេ ប៉ុន្តែខ្ញុំមិនអាចអះអាងបាន ពីព្រោះកាលខ្ញុំបានឃើញវា ក៏មិនមែនជិតដែរ គឺពួកវានៅលើចុងឈើ ប្រហែលជាខ្ទង់ ២០-៣០ ម៉ែត្រ ពីខ្ញុំ តែនៅពេលដែលពួកវា មកយំ ពេលយប់ជិតមែនទែន លើក្បាល ពួកខ្ញុំ ប្រហែលជា ២-៣ ម៉ែត្រប៉ុណ្ណោះ តែយើងមើលវាមិនឃើញ ដោយ ពេលងងឹតខ្លាំងពេក ខ្ញុំបានត្រឹមតែយកអង្កត់ឱស ដែលមានភ្លើង ចោល ដាក់ពួកវា គឺមិនហ៊ានបាញ់ទេ ខ្លាចពួកទាហានសៀមផ្លោងដាក់ ហើយ ម្យ៉ាងយើងលាក់ការណ៍ផង តែនៅពេលថ្ងៃដែលខ្ញុំឃើញសត្វនោះ ដូចជា មិនដូចទីទុយទេ រាងដូចសត្វមាន់ព្រៃ គឺពណ៌ក្រហម ហើយវាហើរឆ្លេរឆ្លារ ពីដើមឈើមួយទៅដើមឈើមួយ រាងរហ័សរហួនណាស់ មិនមែនយឺតៗ ដូចសត្វទីទុយទេ ។ សត្វនោះវាហើរឆ្លេឆ្លា ដោយសារវាឃើញពួកខ្ញុំ កំពុងសែងអ្នកស្លាប់នឹងរបួស ៦ នាក់ ដែលផ្ទុះមីនខ្លួនឯងកាលពីព្រឹក នៅអូរទិព្វសូដា ខាងត្បូងភ្នំព្រឹក ចឹងទម្រាំពួកគេសែងមកដល់កន្លែងខ្ញុំ វាម៉ោង ៤ ល្ងាចទៅហើយ ចឹងបានឃើញសត្វនោះមិនច្បាស់ តែសម្លេង វាធ្វើឱ្យខ្ញុំព្រឺក្បាលព្រឺខ្លួនខ្ញាកៗ ខ្លាំងណាស់ ហើយវាមិនដែលបានជួប ប្រទះសត្វនោះដែរទេ កាលពីមុនមក ទើបតែពេលនោះឯង ហើយពួកវា មកយំលើក្បាលពួកខ្ញុំ នៅពេលយប់នោះ ដូចមកប្រាប់ថានឹង មានមនុស្ស ស្លាប់នៅពេលព្រឹកចឹង ។ ហើយសត្វស្លាបដែលខ្ញុំថា ធំណាស់នោះ ជាសត្វ ជម្ពូវាំង នេះបើតាមគេប្រាប់ខ្ញុំកាលពេលនោះ សត្វស្លាបនោះធំ មែន ពីព្រោះផ្លូវលំ ដែលឡានទាហានបើបាន មិនទើស ស្លាបវាប៉ុនផ្លូវនោះ ឯង ពីព្រោះវាញីរឈ្មោល ត្រដាងស្លាបបន្ទាបខ្លួនចុះ ហើយខ្ញុំរកបាញ់ ក៏មិនទាន់ដែរ នៅពេលដែលខ្ញុំកំពុងដើរ ល្បាតតាមផ្លុវនោះ ។

  3. ក្មេងស្រែ 21/04/2011 / 10:06 am

    តាម​តា​ប្រាប់, គាត់​ថា​សត្វ ឪឡ (មិនមែន​ជា​សត្វមៀម ទីទុយ នោះទេ) មាន​មាឌ​ធំ, ធំ​ជាង​ក្ងានពីរ ឬ បីដង, វា​តែង​ទំ​លើ​ដើម​ឈឺ​ខ្ពស់ៗ​ហើយ​យំ​លឺ​យក​តា​មែន​ទែន ។ ទើប​តែ​ដឹង​ថា វា​ជា​សត្វ​មៀម ទីទុយ​ចឹង​សោះ!

    • ម្ជុលប្រាក់ 03/05/2011 / 11:21 am

      ទេ! មើលរូបទៅដូចជាតូចទេ តែដល់ថាធំជាងក្ងាន 2-3ដង ពិតជាមិនគួរអោយជឿ មែន!! ណាមួយខ្ញុំមិនដែលបានឃើញផង!

      • សត្វ​ឪឡ​ក្របី​ហ្នឹង​តូច​ទេ​ដូច​ក្នុង​រូប​ហ្នឹង​ហើយ! ដែល​ថា​ប៉ុន​ក្ងាន​នោះ​ អង្គរក្ស​ខ្ញុំ គាត់​ឃើញ​សត្វ​ផ្សេង​ទេ!

Leave a reply to ក្មេងស្រែ Cancel reply