កំហុសឆ្គងអ្នកបញ្ចូលទិន្នន័យ


ជាយូយារណាស់មកហើយដែលខ្ញុំចេះតែសង្កេតឃើញតាមទូរទស្សន៍ក្នុងស្រុក និងលិខិតស្នាមមួយចំនួនពីស្ថាប័នផ្សេងៗនៃរាជរដ្ឋាភិបាលកម្ពុជា បានសរសេរខុសអក្ខរាវិរុទ្ធយ៉ាងសន្ធឹកសន្ធាប់ ជាពិសេសគឺការប្រើវណ្ណយុត្តិ ។ ជាឧទាហរណ៍នៅក្នុងគេហទំព័ររបស់ទូរទស្សន៍បាយ័ន ខ្ញុំបានរកឃើញកំហុសមួយចំនួន តែសុំលើកយកត្រឹមមួយដែលជាកំហុសវណ្ណយុត្តិដូចក្នុងរូបខាងក្រោម ។

កំហុសនេះគឺកន្លែងប្រើ ទណ្ឌឃាត (៍) តែបែរជាប្រើ រេផៈ (៌) ទៅវិញ ។ នៅពេលខ្លះត្រង់កន្លែងដែលត្រូវដាក់ ទណ្ឌឃាត (៍) បែរជាយក អស្ដារ (៏) មកដាក់ទៅវិញនៅក្នុងលិខិតស្នាមមួយចំនួន ។ កំហុសនេះខ្ញុំគិតថាកើតចេញពីអ្នកបញ្ចូលទិន្នន័យ ព្រោះជាញឹកញាប់នៅកន្លែងធ្វើការរបស់ខ្ញុំ អ្នកបញ្ចូលទិន្នន័យពេលណាត្រូវគេបន្ទោសពីកំហុសទាំងនោះ គាត់ថាមិនដឹងជាសញ្ញាហ្នឹងនៅត្រង់ណា ហើយវាខុសគ្នាយ៉ាងម៉េច? ឲ្យតែស្រដៀងគឺដាក់យកតែម្ដងទៅ! នៅសកលវិទ្យាល័យមួយសុំមិនបញ្ចេញឈ្មោះ គាត់សរសេរយ៉ាងធំៗថា «ការិយាល័យព៌ត័មាន»។ គិតទៅមើល ប្រសិនជាសូម្បីតែសកលវិទ្យាល័យមួយចំនួន អ្នកច្បាប់មួយចំនួន សាស្ត្រាចារ្យមួយចំនួន មន្ត្រីមួយចំនួន ទូរទស្សន៍ ដែលជាគំរូបង្ហាញនិងបញ្ចាំងដល់គេគ្រប់គ្នាសរសេរខុសគ្មានទទួលខុសត្រូវផង ហ្នឹងមានអ្វីនឹងកើតឡើងចំពោះមនុស្សក្មេងបច្ចុប្បន្ន?

6 thoughts on “កំហុសឆ្គងអ្នកបញ្ចូលទិន្នន័យ

  1. Lovepeehs05 16/07/2011 / 2:38 pm

    កាលពីមុន ខ្ញុំតែងសរសេរប្រិតប្រៀងណាស់ តែចូលមកដល់ភូមិ វើដប្រែសស្រាប់តែ ដូចគេអែងទៅ ។ រឿងសញ្ញា ឬវណ្ណយុត្តិហ្នឹង ដូចមិនមានអ្វីគួរច្រឡំនោះទេ ប្រហែលមកពីអ្នកដែល ពុំសូវដែលសរសេរ ឬអាន ។ ខ្ញុំមិនអួតទេ តែខ្ញុំច្បាស់តាំង ពីរៀនថ្នាក់ទី៣ ម្លេះ ! កាលសម័យនោះ ពុំមានវច្ចនានុក្រមមើលទេ ចំពោះខ្ញុំនៅ ជនបទឬក្នុងព្រៃនោះ តែនៅពេលមានអោកាស កាម៉ង់វច្ចនានុក្រមភ្លាម មកពីជំរុំ ខៅ-អ៊ី-ដាង មួយក្បាល ៥០ ដុល្លា កាលឆ្នាំ ១៩៨៦ ។ នៅឆ្នាំ ១៩៩០ មកដល់ ភ្នំពេញគ្មានសៀវភៅមើលទេ វច្ចនានុក្រម អត់សោះ ដើរមើលគ្រប់ផ្សារគ្មានសោះ លុះដល់ឆ្នាំ ១៩៩២ ទើបមាន ។ គិតទៅខ្មែរយើងបំផ្លាញ សៀវភៅគ្មានសល់ ។ សៀវភៅវច្ចនានុក្រមសម្តេចជួនណាតហ្នឹង នៅសល់ដោយសារជប៉ុនទេ គេថែរ រក្សាទុក ហើយគេបោះពុម្ពចែកចាយ តាមជំរុំ និងយកមកអំណោយនៅស្រុកខ្មែរ នេះផងដែរ តែខ្មែរយើងចម្លងលក់មួយសេរី ។

    កាលជមនាន់ហ្នឹង ១៩៩១-៩២ មានគេបោះពុម្ពលក់ វច្ចនានុក្រម អង្គគ្លេស យ៉ាង ក្រាសតែមើលទៅគ្មានពាក្យ កម្ពុជា ឬ ខ្មែរ អីអាលីង ខ្ញុំដើរមើលពីផ្សារថ្មី ដល់ផ្សារ អូរឡាំពិច ដូចគ្នាទាំងអស់ ខ្ញុំសួរនិងស្តីអោយ អ្នកលក់សៀវភៅ វាម៉េចបានជាទិញ សៀវភៅមកលក់ គ្មានពាក្យប្រទេសកម្ពុជា ឬខ្មែរ ឬខាំបូឌា អីចឹង ! អ្នកលក់ថា ខ្ញុំអត់ដឹងទេ! ចឹងអ្នកលក់អត់គិតពីគុណភាពអីអាលីង ! សៀវភៅហ្នឹងបោះពុម្ព បន្តរនៅស្រុកយួន ។ នេះបានចំ គេចង់បំបាត់ពូជខ្មែរ ទាំងស្រុងតែម្តង !

  2. កូនខ្មែរ-បារាំង 28/06/2011 / 6:12 am

    នេះមកពីគ្មានអ្នកត្រួតពិនិត្យទេដឹង?​​ ឬមួយក៏អ្នកត្រួតពិនិត្យមិនសូវចេះ?!
    បើនិយាយពីកំហុស គឺ No comments. ខ្ញុំបានឃើញតាមរយៈទូរទស្សន៍ ទទក ដែលចាក់ផ្សាយមកទ្វីបអ៊ឺរុប គេសរសេ​​ « ទូរទស្សន៏ជាតិកម្ពុជា» គេមិនដាក់ទណ្ឌឃាត( ៍ ) តែគេដាក់ អស្ដា ( ៏ ) ទៅវិញនៅលើពាក្យ ទូរទស្សន៍។ សម្រាប់អ្នកចេះអក្សរខ្មែរស្ទាក់ស្ទើរគឺគិតថាគេសរសេរត្រូវ! យ៉ាប់មែន ការសរសេរអក្សខ្មែរសម័យតេជោ សែន​ !

    យ៉
    យឭ

  3. monyrinataro 24/06/2011 / 7:13 pm

    របាទ(៌) អស្ដា​ (៏) ទណ្ឌឃាត (៍) សំយោគ​សញ្ញា ( ័ ) ខុសច្រើនជាងគេក្នុងភាសាខ្មែរ

  4. ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ប្រើ​យូរៗ​ទៅ​វា​ស៊ាំ​ហើយ​មិន​បាច់​ប្រើ​កម្មវិធី​នេះ​ជួយ​ក៏​មិន​សូវ​មាន​កំហុស​ដែរ ។

  5. Samady KS 24/06/2011 / 4:24 pm

    តាម​ពិត​ទៅ​មក​ពី​គេ​ប្រើ​ប្រាស់​អក្សរ លីមូន គឺ​ចឹង​ហើយ​តែ​បើ​សរសេរ​ប្រើ​អក្សរ​យូនិកូដ​វិញ​គឺ​ស្រួល​ណាស់ ព្រោះ​យ៉ាង​ណា​ក៏​មាន​កម្មវិធី Khmer Spell Checker អាច​ជួយ​សម្រួល​បាន​​ខាង​អក្ខរាវិរុទ្ធ​ខ្លះ​ដែរ​។ ខ្ញុំ​សរសេរ​តែង​ខុស​ច្រើន តែ​បើ​សរសេរ​អត្ថបទ​ផ្លូវ​ការ​ក្នុង​ការងារ​នោះ គឺ​មិន​ងាយ​ខុស​ទេ ព្រោះ​អាង​តែ​ប្រើ​​កម្មវិធី​ជំនួយ ហេហេហេ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s