ពុម្ព​សិលាចារឹក​ត្រូវការ​ជំនួយ​បន្ទាន់

សួស្ដី​អ្នក​ទាំងអស់​គ្នា កាល​ពី​គ្រាមុន ខ្ញុំ​បាន​ចុះ​ផ្សាយ​ថា​នឹង​បង្កើត​ពុម្ព​សិលាចារឹក​ខ្មែរ​បុរាណ​សម័យ​អង្គរ​ទី​៤ ដែល​បច្ចុប្បន្ន​នេះ​បាន​ដំណើរការ​ចំនួន ៣០%​ហើយ ។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​មាន​កង្វះខាត​ដោយ​សារ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ស្ដី​ពី​វណ្ណយុត្តិ​ខ្មែរ​សម័យ​នោះ ដោយ​អាច​រក​ឃើញ​តែរបាទ/រេផៈ (៌) និង​វិរាម (៑) តែ​ប៉ុណ្ណោះ ។ ខ្ញុំ​សូម​អំពាវនាវ​រក​ជំនួយ​ពី​អ្នក​ភ្នំពេញ​ដែល​មាន​បណ្ណាល័យ​ស្រាវជ្រាវ​ច្រើន ជាពិសេស​គឺ​បណ្ណាល័យ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

Andriod អាច​បង្ហាញ​អក្សរ​ខ្មែរ​បាន​ហើយ!

សួស្ដី​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​កូដ​ចំហរ​ Android ទាំងអស់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​សូម​និយាយ​ពី​ប្រព័ន្ធ​ដែល​ប្រតិបត្តិការ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​មិន​អន់​ជាង iOS នោះ អាច​អាន​ភាសា​ខ្មែរ​បាន​ហើយ​តាម​ក្រម​អក្សរ​យូនីកូដ ដែល​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី​ខ្មែរ​បាន​ព្យាយាម​យ៉ាង​ពេញ​ទំហឹង ជា​ពិសេស​គឺ​បង ដាញ់ ហុង និង ធីម ចាន់រិទ្ធី ដែល​ធ្វើ​ការ​នេះ​យ៉ាង​ដិតដល់ ។ សូម​តាមដាន​រាល់​ការ​ឆ្លងឆ្លើយ​របស់​ក្រុម​អ្នក​ប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ Android ខ្មែរ​នៅ​ទី​នេះ៖ http://www.facebook.com/#!/groups/caug.talk

ពុម្ព​អក្សរ​ខ្មែរ​សិលាចារឹក


ពេល​នេះ​ខ្ញុំ​កំពុង​ឆ្លៀត​ពេល​បង្កើត​ពុម្ព​អក្សរ​សិលាចារឹក​ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ​ខ្លះៗ ។ វា​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ព្រោះ​ត្រូវ​គូរ​អក្សរ​ទាំងនេះ​ម្ដង​មួយៗ ហើយ​ដោយសារ​ខ្ញុំ​ពុំ​សូវ​មាន​ពេល​ច្រើន​ផង ។ មួយ​វិញ​ទៀត អក្សរ​ទាំង​នេះ​មាន​លក្ខណៈ​ស្មុគ្រស្មាញ​ណាស់​ដោយ​តួ​ខ្លះ​មាន​ដល់​ពីរ​ឬ​បី ដូច្នេះ​ខ្ញុំ​ត្រូវ​បង្កើត​ក្ដារ​ចុច​ថ្មី​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ក្ដារចុច​យូនីកូដ​ខ្មែរ​បច្ចុប្បន្ន​របស់​ខ្មែរ​អូអែស​ដើម្បី​ដាក់​បញ្ចូល​រាល់​តួអក្សរ​ទាំង​នោះ ។ យ៉ាងណា​ក៏ដោយ ពុម្ព​នេះ​អាច​នឹង​ត្រូវ​ចោល​សំខ្យា​ខ្លះ​ដែល​ខ្មែរ​បុរាណ​ប្រើ​ខុស​គ្នា​ពី​បច្ចុប្បន្ន ដូច​ជា​លេខ​២០ មិន​មែន​ប្រើ​លេខ​ ២+០ ដូច​បច្ចុប្បន្ន​នេះ​ទេ ។

ខ្នាតនៃរង្វាស់រង្វាល់ (ទម្ងន់)

1. ១ គុញ្ជា = កដ្ដី, កដ្ដិកា, កទិ = ០,១៤៥ក្រ
2. ១ បណៈ = ៥ គុញ្ជា = ០,៧២៨ក្រ
3. ១ មាសៈ = ២ បណៈ = ១,៤៥៧ក្រ
4. ១ និស្កៈ = ៤ មាសៈ = ៥,៨៣១ក្រ
5. ១ កស៌ៈ = ៤ និស្កៈ = ២៣,៣២៤ក្រ
6. ១ បលៈ = ២ កស៌ៈ = ៤៦,៦៤៨ក្រ
7. ១ កុឌុវៈ, កុឌវៈ = ៤ បលៈ(1/2 sère) = ៣៤៧,២៩ក្រ
8. ១ ប្រស្ថៈ = ៤ កុឌុវៈ (2 sères) = ១,៤២២គ.ក
9. អាឍកៈ = ៤ ប្រស្ថៈ = ៥,៩៧១គ.ក
10. ១ ទ្រោណៈ = ៤ អាឍកៈ (32 séres)= ២៣,៨៨៤គ.ក
11. ១ ខារី = ៤ ទ្រោណៈ (128 sères)= ៩៥,៥៣៦គ.ក
12. ១ តុលា = ១៦ ទ្រោណៈ (ជួនកាល)= ៣៨២,១៤៤គ.ក
13. – = ១០០ បលៈ = ៤,៦៦៤៨គ.ក (ឯកសារខ្លះថា ៩,៣៣០គ.ក)
14. ភារៈ = ២០ តុលា = ១៨៦,៦០០គ.ក
កំណត់សម្គាល់៖
ខារី = ថ្លូង (៤ជេ=៤កញ្ជើ?), ទ្រោណៈ = ជេ (១៥លិះ=១៥ល្អី?)
ប្រស្ថៈ = លិះ (៤អ្វរ), កុឌុវៈ = អ្វរ, ឃដី = ឃដិកា
បាទ = ? វិម្វ = វិល្វ = បលៈ = ៩៣,៣០០ក្រ.
រហូតដល់សព្វថ្ងៃរវាង «កញ្ជើ» និង «ល្អី» ជាឧបករណ៍រង្វាស់ដែលគេចាត់ទុកថាដូចគ្នា ។
ចំណែករង្វាស់ពេញនិយមគឺ «តៅ» (១តៅ=១២គ.ក) និង «ថាំង» (១ថាំង=២តៅ=២៤គ.ក) ។