ខ្នាតនៃរង្វាស់រង្វាល់ (ទម្ងន់)


1. ១ គុញ្ជា = កដ្ដី, កដ្ដិកា, កទិ = ០,១៤៥ក្រ
2. ១ បណៈ = ៥ គុញ្ជា = ០,៧២៨ក្រ
3. ១ មាសៈ = ២ បណៈ = ១,៤៥៧ក្រ
4. ១ និស្កៈ = ៤ មាសៈ = ៥,៨៣១ក្រ
5. ១ កស៌ៈ = ៤ និស្កៈ = ២៣,៣២៤ក្រ
6. ១ បលៈ = ២ កស៌ៈ = ៤៦,៦៤៨ក្រ
7. ១ កុឌុវៈ, កុឌវៈ = ៤ បលៈ(1/2 sère) = ៣៤៧,២៩ក្រ
8. ១ ប្រស្ថៈ = ៤ កុឌុវៈ (2 sères) = ១,៤២២គ.ក
9. អាឍកៈ = ៤ ប្រស្ថៈ = ៥,៩៧១គ.ក
10. ១ ទ្រោណៈ = ៤ អាឍកៈ (32 séres)= ២៣,៨៨៤គ.ក
11. ១ ខារី = ៤ ទ្រោណៈ (128 sères)= ៩៥,៥៣៦គ.ក
12. ១ តុលា = ១៦ ទ្រោណៈ (ជួនកាល)= ៣៨២,១៤៤គ.ក
13. – = ១០០ បលៈ = ៤,៦៦៤៨គ.ក (ឯកសារខ្លះថា ៩,៣៣០គ.ក)
14. ភារៈ = ២០ តុលា = ១៨៦,៦០០គ.ក
កំណត់សម្គាល់៖
ខារី = ថ្លូង (៤ជេ=៤កញ្ជើ?), ទ្រោណៈ = ជេ (១៥លិះ=១៥ល្អី?)
ប្រស្ថៈ = លិះ (៤អ្វរ), កុឌុវៈ = អ្វរ, ឃដី = ឃដិកា
បាទ = ? វិម្វ = វិល្វ = បលៈ = ៩៣,៣០០ក្រ.
រហូតដល់សព្វថ្ងៃរវាង «កញ្ជើ» និង «ល្អី» ជាឧបករណ៍រង្វាស់ដែលគេចាត់ទុកថាដូចគ្នា ។
ចំណែករង្វាស់ពេញនិយមគឺ «តៅ» (១តៅ=១២គ.ក) និង «ថាំង» (១ថាំង=២តៅ=២៤គ.ក) ។

4 thoughts on “ខ្នាតនៃរង្វាស់រង្វាល់ (ទម្ងន់)

 1. ស្រុកស្រែ 04/10/2011 / 10:49 am

  រង្វាស់ទំងន់​ខាងលើនេះ ខ្ញុំមិន​ដែលឮសោះ។ ខ្ញុំធ្លាប់ឮតែ នាឡិ ហាប… ដូចជា អង្ករ ១នាឡិ… ជ្រូកនេះទំនង់ ១ហាប…។ នៅមានរង្វាស់​ទំងន់​​សំរាប់​ថ្លឹង​លោហៈមានតំលៃទៀត​ ដូចជា លី ហ៊ុន ជី តំឡឹង… តើរង្វាស់ទំងន់​ទាំងនេះ​ ខ្មែរយើង​ហៅ​តាំងពីពេលណាមកដែរ?
  អរគុណលោក។

  • រង្វាស់​ទាំង​នេះ​មាន​ប្រើ​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ ហើយ​បាន​រសាត់បាត់​ខ្លះ​ៗ​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស ហើយ​ក៏​នៅ​មាន​ប្រើ​ខ្លះ​ដែរ​បច្ចុប្បន្ន​​ដូចជា​នៅ​សុរិន្ទ និង​នៅ​ក្នុង​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ក្នុង​ទី​ចុងកាត់​មាត់ញក ។ ដោយសារ​តែ​ខ្នាត​ទាំងនេះ​វា​មិន​សូវ​ជា​សុក្រឹត ទើប​បាន​ជា​ខ្មែរ​ជំនាន់​ថ្មី​ប្ដូរ​ទៅ​ប្រើ​ខ្នាត​រង្វាស់​គេ​វិញ ។

 2. កុំ​អាល​សួរ​អី ចាំ​លើក​ក្រោយ​នឹង​ដាក់​ជូន​ជាក់ជា​មិន​ខាន​ឡើយ ។ មែន​ហើយ​ខ្ញុំ​មិន​ចាំ​ទេ តែ​ដូច​ជា​មាន​ដាក់​ខ្នាត​ខ្លះ​ទៀត​កាល​គ្រា​មុន ។ សូម​រក​មើល​ក្នុង ផ្នែក​អក្សរ​សាស្ត្រ មើល៍!

 3. Lovepeehs05 12/07/2011 / 8:29 pm

  អីយ៉ូយ មិនចាំទេ ច្រើនណាស់ ! ចុះខាងប្រវែងវិញ យ៉ាងណាដែរ ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s