ពុម្ព​អក្សរ​ខ្មែរ​សិលាចារឹក



ពេល​នេះ​ខ្ញុំ​កំពុង​ឆ្លៀត​ពេល​បង្កើត​ពុម្ព​អក្សរ​សិលាចារឹក​ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ​ខ្លះៗ ។ វា​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ព្រោះ​ត្រូវ​គូរ​អក្សរ​ទាំងនេះ​ម្ដង​មួយៗ ហើយ​ដោយសារ​ខ្ញុំ​ពុំ​សូវ​មាន​ពេល​ច្រើន​ផង ។ មួយ​វិញ​ទៀត អក្សរ​ទាំង​នេះ​មាន​លក្ខណៈ​ស្មុគ្រស្មាញ​ណាស់​ដោយ​តួ​ខ្លះ​មាន​ដល់​ពីរ​ឬ​បី ដូច្នេះ​ខ្ញុំ​ត្រូវ​បង្កើត​ក្ដារ​ចុច​ថ្មី​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ក្ដារចុច​យូនីកូដ​ខ្មែរ​បច្ចុប្បន្ន​របស់​ខ្មែរ​អូអែស​ដើម្បី​ដាក់​បញ្ចូល​រាល់​តួអក្សរ​ទាំង​នោះ ។ យ៉ាងណា​ក៏ដោយ ពុម្ព​នេះ​អាច​នឹង​ត្រូវ​ចោល​សំខ្យា​ខ្លះ​ដែល​ខ្មែរ​បុរាណ​ប្រើ​ខុស​គ្នា​ពី​បច្ចុប្បន្ន ដូច​ជា​លេខ​២០ មិន​មែន​ប្រើ​លេខ​ ២+០ ដូច​បច្ចុប្បន្ន​នេះ​ទេ ។

15 thoughts on “ពុម្ព​អក្សរ​ខ្មែរ​សិលាចារឹក

  1. saroeunsaing 14/08/2013 / 3:58 pm

    សង្ឃឹមថាបង្កើតបានក្នុងពេលឆាប់ៗនេះ។

    • សុំទោស​ផង មិន​អាច​កើត​មាន​ទេ​ព្រោះ​ខ្ញុំ​បោះបង់​ចោល​យូរ​ហើយ​ដោយសារ​គ្មាន​ពេល​និង​ឯកសារ​យោង​គ្រប់គ្រាន់​ផង

  2. តា ម៉ាប់ 13/11/2012 / 3:05 pm

    តើ​មក​ដល់​ពេល​នេះ​សម្រេច​ហើយ​ឬ​នៅ ?

  3. រាត្រីកំសត់ 24/10/2011 / 1:23 pm

    ខ្ញុំជាសមាជិកថ្មីរបស់វើដប្រេស ខ្ញុំសុំចូលរួមគាំទ្របងដែរ ហើយក៏សង្ឃឹមថាបានប្រើឆាប់ៗនេះ
    មួយទៀតពុម្ពអក្សរ «ក»​ របស់បងខាងលើ ជាអក្សរសម័យអង្គរទី ៤ មែនទេ?
    ព្រោះបងកំពុងតែចង់បង្កើតពុម្ពសិលាចារឹកសម័យអង្គរទី ៤ តែតាមឯកសាររបស់ខ្ញុំ ហាក់ដូចជាមិនមែនសម័យអង្គរទី៤ទេ គឺដូចសម័យអង្គរទី២ច្រើនជាង។៚

  4. TTCS 13/08/2011 / 8:29 pm

    សូមអរគុណបងណាស់ដែលបង្កើតពុម្ភអក្សរនេះឡើង កុំបារម្ភអីបងខ្ញុំនិងខំរកឯកសារឲបង

  5. កូនខ្មែរ-បារាំង 08/07/2011 / 2:53 am

    សូមជួយគាំទ្រការប្រឹងប្រែងរបស់លោក។ Bon courage !
    មានវេបសៃថ៍នេះប្រាកដជាមានប្រយោជន៍សម្រាប់លោកៈ
    http://www.efeo.fr/espace_prive/paleoCIK.html
    ជាបុរាណលេខសាស្រ្តខ្មែរយើង មានទាំងព្យញ្ជនៈ ស្រៈ​ និងលេខ។

  6. Lovepeehs05 07/07/2011 / 3:00 pm

    ល្អណាស់ដែលខំប្រឹងប្រែង ឆ្លាក់អក្សរ សម្រាប់ចែកគ្នាប្រើប្រាស ខ្ញុំរងចាំមើល ។ បើមានពេលពេលឆ្លៀតឱកាស បញ្ចេញមតិយោបល់ នៅរឿងព្រឹត្តិការណ៍ ដ៏រន្ធត់ញាក់សាច់ នៅប៉ុសខ្ញុំផង http://souriyavarman.wordpress.com សុមអរគុណ !

    • មិន​អី​ទេ ខ្ញុំ​ចូល​ទៅ​ញឹក​តើ ប៉ុន្តែ​ខ្ញុំ​អត់​មាន​ពេល​បញ្ចេញ​មតិ​លើ​ប្រកាស​របស់​លោក ។

  7. ហនុមាន 06/07/2011 / 6:23 pm

    សូមអោយបានសម្រេចឆាប់ៗ ស្រណុកខ្ញុំបានប្រើដែរ អរគុណ !

    • ខ្ញុំ​ឆ្លៀត​បាន​ដល់​អក្សរ​ “ណ” ហើយ! យូរ​តែ​ស្រៈ​និង​ជើង​ទេ ។ ខ្ញុំ​ធ្វើ​ជា​យូនីកូដ​ហើយ​អាច​ប្រើ​​បាន​ក្នុង​photoshop ផង ដូច្នេះ​ទ្រាំ​សិន​ទៅ ។

      • ហនុមាន 06/07/2011 / 9:35 pm

        បាទ អរគុណទុកជាមុន

  8. SOTHEA YON 05/07/2011 / 6:23 pm

    សង្ឃឹមថានឹងបានឃើញមុខមាត់នៃពុម្ពអក្សរនេះក្នុងពេលខាងមុខជាមិនខាន។
    សូមផ្ដល់កំលាំងចិត្តដើម្បីអោយលោកបានបង្កើតសម្រេចតាមគោលបំណង។

    • អរគុណ​ដែល​គាំទ្រ ។ សង្ឃឹម​ទុក​ចុះ ខ្ញុំ​នឹង​ដាក់​ចែក​ជូន​ពេល​ដែល​ខ្ញុំ​ធ្វើ​សម្រេច ។ លោក​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​បណ្ឌិត្យ​សិក្សា​នៃ​ខេត្ត​ឧប៊ុន​មែនទេ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s