សួស្ដីអ្នកទាំងអស់គ្នា កាលពីគ្រាមុន ខ្ញុំបានចុះផ្សាយថានឹងបង្កើតពុម្ពសិលាចារឹកខ្មែរបុរាណសម័យអង្គរទី៤ ដែលបច្ចុប្បន្ននេះបានដំណើរការចំនួន ៣០%ហើយ ។ ប៉ុន្តែពេលនេះ ខ្ញុំមានកង្វះខាតដោយសារគ្មានឯកសារគ្រប់គ្រាន់ស្ដីពីវណ្ណយុត្តិខ្មែរសម័យនោះ ដោយអាចរកឃើញតែរបាទ/រេផៈ (៌) និងវិរាម (៑) តែប៉ុណ្ណោះ ។ ខ្ញុំសូមអំពាវនាវរកជំនួយពីអ្នកភ្នំពេញដែលមានបណ្ណាល័យស្រាវជ្រាវច្រើន ជាពិសេសគឺបណ្ណាល័យសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
អរគុណចំពោះការព្យាយាម ។
យ៉ាងយូរសប្តាហ៍ក្រោខ្ញុំនឹងដាក់អោយបងដោនឡូត។
សួរស្តីបងខេមរបក្សី!
មិនដឹងថាខ្ញុំអាចជួយបងបានដែរឬទេអំពីពុម្ពសិលាចារឹកអង្គរទី ៤ ប៉ុន្តែខ្ញុំមានឯកសារខ្លះៗស្តីអំពីពុម្ពនេះ ខ្ញុំមាន ព្យញ្ជនៈ ជើងព្យញ្ជនៈ ស្រះនិស្ស័យ ស្រះពេញតួ និងសំខ្យាស័ព្ទ នៅសម័យនោះខ្ឡះៗដែរ បើបងត្រូវការ ខ្ញុំហ្នឹងព្យាយាម ស្កែន ហើយដាក់អោយបងដោនឡូត ^_^
ជាការប្រពៃណាស់ដែលមានជំនួយពីប្អូន បងអរគុណទុកជាមុន ។ ចំពោះអក្សរ “ក” ហ្នឹងគឺសម័យអង្គរទី៤ ទេមិនមែនទី១ឡើយ ។
យប់មិញបានបញ្ចប់ វេយ្យាករណ៍ខ្មែរពិស្តារហើយ ហើយបានដាក់បញ្ចូលផ្សាយ នៅប៉ុស្ត វប្បធម៌-អារិយធម៌ខ្មែរ រួចស្រចអស់ហើយ ចំនួន ២២៧ ទំព័រ ខេមរបក្សីអាច ចូលមើលបានហើយ ប្រើដោនឡូតយូរបន្តិច ចំពោះកុំព្យូទ័រខ្ញុំ បើមិនច្បាស់ត្រង់ណា សូមមានទំនាក់ទំនង ៚
អរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោក 😉
ថ្ងៃនេះ ស្កែនបញ្ចូលអស់ហើយ តែមិនទាន់បានពិនិត្យមើល តើល្អប៉ុន្មានខូចប៉ុន្មាន ទេ ហើយត្រូវដោនឡូតចូល ដើម្បីចងក្រងជាសៀវភៅ រួចហើយបានបញ្ចូលដាក់ ជាឯកសារ pdf ចឹងប្រហែលចំណាយពេល ៣-៤ ថ្ងៃទៀត ទម្រាំបានមើលកើត ។
អរគុណលោកដែលចំណាយពេលប្រឹងប្រែងចែករំលែក ។ ខ្ញុំកំពុងរង់ចាំហើយ 🙂
ស្កែនបាន ៨០ ទំព័រហើយថ្ងៃនេះ បើមានពេល ៣ ថ្ងៃទៀត ប្រហែលហើយហើយ ខ្ញុំចង់មើលដែរ ពីព្រោះដាក់ចូល pdf ហ្នឹងវាពង្រីកបានធំ បើមិនច្បាស់ល្មមៗ ប្រហែលជាអាចមើលឃើញ ។
រង់ចាំជានិច្ច ។
មិនអីទេ ចាំមើលខ្ញុំ ស្កែនបញ្ចូល ហើយដាក់តាម pdf ប្រហែលអាចពង្រីកមើលបានស្រួល តែចង់តាមរកសៀវភៅដើម នៅក្នុងបណ្ណាល័យ អាគាំង សាកមើលខ្លាចមាន ។ សៀវភៅនេះ ខ្ញុំទិញពីគេ ប្រហែល ១៥ ឆ្នាំហើយ ទុកចោលមិនដែលបានមើល ទើបពេលនេះរកយកមកមើល ឃើញថាល្អមែន មានប្រយោជន៍ណាស់ ។
បាទខ្ញុំធ្លាប់មាន ប៉ុន្តែពេលនេះអត់មានទេ ។ ប្រសិនជាអាចស្កែនដាក់ចែកបាន ពិតជាជំនួយល្អមួយ ។ ម្យ៉ាងទៀត ប្រសិនជាលោកអាចវាយវាឡើងវិញរួចដាក់ឲ្យទាញយកប្រើ នោះមុខជាល្អជាក់ជាប្រាកដ ព្រោះយូនីកូដបច្ចុប្បន្នមានសញ្ញាដែល លោកពូវ អ៊ុម សរសេរអស់ហើយមិនពិបាកទេ ។
ខេមរបក្សី មានសៀវភៅវេយ្យាករណ៍ ហើយឬនៅ? ខ្ញុំមានសៀវភៅ វេយ្យាករណ៍ ដែលសរសេរដោយ សាស្ត្រាចារ្យ ពូវ អ៊ុម ប្រហែលជាសៀវភៅ ដែលល្អជាងគេ នៅស្រុកខ្មែរមើលទៅ សម្រាប់ថ្នាក់មជ្ឈឹមដ្ឋាននិងឧត្តមដ្ឋាន ខ្ញុំចង់ស្កែនដាក់ ចែកគ្នាមើល តែភាគខ្លះមិនច្បាស់ ដោយសារគេ កុបពី មិនល្អ តែគេចម្លងចេញពី សៀវភៅដើម ហើយវាមានកម្រាស ២២៧ ទំព័រ ។
ប្រសិនជាខ្ញុំនៅភ្នំពេញ ខ្ញុំប្រាកដជារកបាននៅតាមសកលវិទ្យាល័យធំៗនិងបណ្ណាល័យជាតិ តែដោយសារខ្ញុំនៅឆ្ងាយពេកគ្មានវិធីនោះទេ ។ មានការផ្ដានទុកនៅលើក្រដាស តែគ្មានគេដាក់តាមបណ្ដាញនោះទេ ។
ឯកសារខ្មែរជំនាន់ដើម ប្រហែលជាមិនងាយរកទេ មើលទៅ បើមាន មានឆ្លាក់នៅ លើថ្ម បើមិនមានឆ្លាក់នៅលើថ្មទេ ប្រហែលជាអត់ហើយ ។ ដូចជាមានដាក់ក្នុង សៀវភៅប្រវត្តិសាស្រ្តដែរ តែប្រហែលជាមានតែតួរអក្សរ ជើងនិងសក់ តែខាង វណ្ណយុត្តិ ប្រហែលជាមិនមានទេដឹង!
បាទនៅអត់ទាន់មានចម្លើយអីពីនរណាទេ ។ មែនហើយខ្ញុំចង់សាកល្បងដែរប៉ុន្តែលុះត្រាណាតែមានសំណៅដើមទើបអាចធ្វើទៅមិនឆ្គង ។ អ្វីដែលខ្ញុំមិនហ៊ាននោះគឺមិនមានឃើញគេប្រើវណ្ណយុត្តិទាំងនោះក្នុងសំណេរបុរាណសោះ ដូច្នេះហើយត្រូវតែស្វែងរកពីឯកសារច្រើនទៀតសិនក្រែងមាន ។ ប្រសិនជានៅតែគ្មាន នោះខ្ញុំនឹងសម្រេចកែច្នៃរូបរាងវណ្ណយុត្តិសម័យនេះមកជំនួសនិងបំពេញបន្ថែម ។
ម៉េចដែរ ខេមរបក្សី រឿងវណ្ណយុត្តិខ្មែរ ជំនាន់ដើមនោះ ? ចុះយើងមិនអាចដាក់ វណ្ណយុត្តិ ជំនាន់ថ្មីនេះមិនបានទេឬយ៉ាងណា?
មើលទៅហាក់ដូចជាទំនងម្យ៉ាងដែរ ការដែលមានប្លក់ផ្ទាល់ខ្លួន ដូច្នោះហើយបានជាខ្ញុំខំបង្កើតមួយនិងគេ។ សូមជួយគាំទ្រផងណា http://siemreapprovince.wordpress.com
មិនអីទេ អរគុណដែលចូលលេង ។ អ្នកវើដប្រេសចិត្តល្អៗណាស់ 😉