បុគ្គល​ដែល​មាន​មនសិកា​ខ្ពស់


កាល​ពី​ថ្ងៃ​ទី​១១-១៤ ខែ​សីហា ឆ្នាំ​២០១១ កន្លង​ទៅ ខ្ញុំ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​និង​ធ្វើ​កម្មសិក្សា​នៅ​ក្នុង​ព្រៃ​ការពារ​នៃ​ព្រះសង្ឃ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ លើ​សត្វព្រៃ​នៃ​ស្រុក​ខ្មែរ ។ ព្រៃ​នេះ​ចាប់ផ្ដើម​ការពារ​នៅ​ឆ្នាំ​២០០២ ដោយ​គំនិត​ផ្ដួចផ្ដើម​របស់​ព្រះសង្ឃ​មួយ​អង្គ​គង់​នៅ​វត្ត​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ដែល​កាល​នោះ​មាន​ទំហំ ២៦.២៦១ហិកតារ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៧ ព្រះអង្គ​បាន​ផ្ទេរ​ដី​ព្រៃ​នេះ​ទៅ​ឲ្យ​សហគមន៍​ព្រៃឈើ​កាន់កាប់​ដោយ​ផ្ទាល់​បន្ទាប់​ពី​សហគមន៍​ទាំងមូល​ចេះ​ប្រើប្រាស់​ព្រៃឈើ​ដោយ​និរន្តរភាព​ហើយ ។ បច្ចុប្បន្ន​ព្រះអង្គ​និង​សង្ឃ​ក្នុង​វត្ត​ទាំង​មូល​ដែល​មាន​ចំនួន​ប្រមាណ​ជា​២០០អង្គ បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ផ្ទៃព្រៃឈើ​ដែល​នៅ​សល់​ពី​ផ្ទេរ​ជូន​សហគមន៍​ចំនួន ១៨.២៦១ហិកតារ មាន​គណៈកម្មការ​ព្រៃឈើ​ក្នុង​សហគមន៍​ដែល​ទទួល​អនុផល​ពី​ព្រៃឈើផ្ទាល់​ក្នុង​ការ​ចុះ​ល្បាត បង្ក្រាប​បទល្មើស​ផ្សេងៗ​ដោយ​គ្មាន​អាជ្ញាធរ​មក​លូកដៃ​ឡើយ ។ ពេល​សួរ​ថា​ហេតុអ្វី​បាន​ជា​ព្រះអង្គ​មាន​គំនិត​ការពារ​បែបនេះ? ព្រះអង្គ​តប​វិញ​ថា៖ ដោយសារ​ព្រះអង្គ​និមន្ត​ទៅ​លេង​ស្រុក​សៀម បាន​ឃើញ​គេ​ថែរក្សា​ព្រៃឈើ​គេ គេ​យក​យន្តហោះ​ជិះ​បាច​គ្រាប់​រុក្ខជាតិ​ឲ្យ​ដុះ​រួច​គេ​ស្រោច​ទឹក​និង​ថែទាំ​យ៉ាង​ល្អ ទើប​ព្រះអង្គ​ឆ្វេងយល់​ថា «ចុះស្រុក​ខ្មែរ​សម្បូណ៌​ព្រៃ​ឈើ​ណាស់ មិន​ចាំបាច់​ធ្វើ​ដូច​គេ​ទេ ឲ្យ​តែ​នាំ​គ្នា​ថែទាំ​ទុក​ពី​ពេល​នេះ​ទៅ​វា​បាន​ទៅ​ហើយ! មិន​ចាំបាច់​ចំណាយ​លុយ​ច្រើន​ដើរ​បាច​គ្រាប់ ស្រោច​ទឹក និង​ត្រួសត្រាយ​ថែទាំ​អី​ខ្លាំងក្លា​នោះ​ទេ» គិត​រួច​ព្រះអង្គ​ក៏​បាន​សួរ​​ទៅ​សិស្ស​ព្រះអង្គ ដែល​ជា​អតីត​ខ្មែរ​ក្រហម​បាន​បំបួស​ក្នុង​វត្ត​ព្រះអង្គ​ថា៖ «តើ​មាន​ព្រៃឯណា​ក្នុង​ខេត្ត​យើង​អាច​ការពារ​បាន​ហ្ន៎?» សង្ឃ​អង្គនោះ​ក៏​សួរ​ថា​បញ្ជាក់​ពី​ទឹកចិត្ត​ការពារ​អភិរក្ស​របស់​ព្រះអង្គ​បន្ថែម រួច​ក៏​នាំ​ព្រះអង្គ​ទៅ​សឹង​ក្នុង​ព្រៃ​ក្រាស​ដែល​មាន​សម្រែក​សត្វ​យំ​កងរំពង​ពេល​រាត្រី​និង​ពេល​ដែល​ឈាន​ចូល​ដល់​ទី​នោះ ។ ពេល​បាន​ឮ​និង​ឃើញ​ទិដ្ឋភាព​បែបនោះ វា​បានញ៉ាំង​ឲ្យ​ព្រះអង្គ​កាន់តែ​ស្រឡាញ់​ព្រៃ​ក្នុង​ស្រុក​យើង​និង​ធម្មជាតិ​នោះ​កាន់តែ​លើសលុប ។ ព្រះអង្គ​ចំណាយ​ពេល​ជិត​ពីរ​ឆ្នាំ​ទម្រាំ​សុំ​ដី​ទាំង​នោះ​ពី​អាជ្ញារ​ខេត្ត​និង​រដ្ឋ​យក​មក​គ្រប់គ្រង ។ ព្រះអង្គ​ត្រូវ​បាន​សហគមន៍​ព្រៃឈើ​អន្តរជាតិ​ប្រគល់​វិញ្ញាបនបត្រ​សសើរ​ពី​គំនិត​អភិរក្ស​របស់​ព្រះអង្គ​និង​សហគមន៍​ពាក់ព័ន្ធ ព្រមទាំង​ទទួល​បាន​គម្រោង​លក់​កាបោន​ដោយ​ទទួល​បាន​ឥណទាន​ទ្រទ្រង់​ព្រៃឈើ​នេះ​ថែមទៀត ។ យើង​គួរ​ចាប់ផ្ដើម​ពី​ពេល​នេះ​ទៅ​ទាំងអស់​គ្នា​ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ថា «យឺតពេល» ទៅ​ថ្ងៃ​ក្រោយ ។

វិញ្ញាបនបត្រ ព្រះអង្គ ទទួល បាន នា ឆ្នាំ ២០១០

ព្រៃ​ការពារ​ព្រះសង្ឃ, ព្រៃ​ជម្រុះ​ស្លឹក

4 thoughts on “បុគ្គល​ដែល​មាន​មនសិកា​ខ្ពស់

  1. មែន​ហើយ! នេះ​ជា​លើក​ដំបូង​ដែល​ខ្ញ។​បាន​ជួប​មនុស្ស​ខ្មែរ​ដែល​មាន​ចរឹត​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​មាន​ប្រមាណ​ជា​៩៩%​មាន​ចរឹត​ជា​អ្នក​បំផ្លាញ ។

  2. somada 22/09/2011 / 12:28 pm

    សូមកោតសរសើរចំពោះព្រះសង្ឃអង្គនេះ អានហើយពិតជារំភើបចិត្តមែន !

  3. តា ម៉ាប់ 18/08/2011 / 10:46 am

    ថា​ស៊ីក្លូ​ដក​មេ​អញ្ចឹងទេ និយាយ​អត់​ខុស​សោះ!

  4. តាស៊ីក្លូ 18/08/2011 / 9:53 am

    ខ្មែរយើងមានមនសិការដូចព្រះសង្ឃអង្គនេះតិចណាស់ ប៉ុន្តែបើបំផ្លាញជាតិវិញ

    ច្រើនណាស់ !!! អារឿងបំផ្លាញនេះពូកែណាស់ មួយៗៗៗ!!!! តាមដែលតាស៊ីក្លូ

    ចំណាំមើលទៅឃើញថា ពួកអ្នករកស៊ីជួញក្បាលអ្នកតាមួយ ជួញឈើ ពីរ មិនដែល

    មានកំណើតទេ …. ចុងក្រោយក្ររហាម រកលុយចាយគ្មាន អ្នកខ្លះដេកឈឺនឹង

    កន្ទេលងើបមិនរួចទៀតផង។ គេថាត្រូវបណ្តាសារទេវតា រក្សាព្រៃ នឹងបណ្តាសារ

    ដូនតា….. កុំគិតថាតាស៊ីក្លូចេះតែថា សូមចំណាំមើលខ្លួនឯងទៅឃើញហើយ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s