អ្នកប្រើទូរស័ព្ទ Android ទាំងអស់មិនបាច់បារម្ភទៀតទេ ឥឡូវប្រព័ន្ធទូរស័ព្ទប្រភេទនេះក៏អាចប្រើភាសាខ្មែរបានមិនចាញ់ iPhone ដែរ ។ ជាតួយ៉ាង ខ្ញុំប្រើទូរស័ព្ទប្រភេទ Hauwei Google Ideos Android 2.2 ខ្ញុំអាចប្រើភាសាខ្មែរបាន អានបាន និងសរសេរបានយ៉ាងងាយ ។
សម្រាប់ទូរស័ព្ទប្រភេទខ្ញុំនេះ យើងប្រើ Z4root ដើម្បី root ហើយប្រើ Root Explorer ដើម្បីចម្លងពុម្ពអក្សរទៅកាន់កញ្ចប់ System => fonts និងចម្លងឯកសារ Libs ទៅដាក់ក្នុងកញ្ចប់ System => Lib។ ចំណែកក្ដារចុចក៏មិនជាខុសអីដែរ ។ ប្រសិនជាមានចំណាច់អារម្មណ៍ សូមចូលទៅកាន់ក្រុមអ្នកប្រើប្រាស់ អែនដ្រយ កម្ពុជា នៅលើហ្វេសប៊ុក (CAUG) ។
បងហេតុអ្វីបានជាទូរស័ព្ទរបស់ខ្ញុំមិនអាចcopy to libបានចឹងអោយតែពេលcopy ហើយចុចreplace គឺវាតែងតែគាំងមិនអាចធ្វើអ្វីបានទាំងអស់?សូមជួយផងបង!
តើ sony erisson wt19i v 2.3.4 អាចដាក់ font khmer បានអត់
ជួយប្រាប់ខ្ញុំផងអំពីរបៀបតំឡើងពុម្ពអក្សរខ្មែរលើ samsung galaxy s android 2.3.4។ អរគុណទុកជាមុន៕
ខ្ញុំមិនជំនួញទេ សូមទៅរកជំនួយនៅលើ Facebook (CAUG=Cambodian Android User Group) ដែលប្រជុំដោយអ្នកមានបទពិសោធន៍ ។
jos Backup ng we ban mk pi na
me som sur 1 “backup” ng ey ke tov
Backup គឺជាការបម្រុងប្រព័ន្ធទុកនៅពេលណាការកែច្នៃរបស់យើងទៅលើប្រព័ន្ធដើមមិនដំណើរការស្រួលដូចការប៉ងរបស់យើង នោះអ្នកអាចស្ដារប្រព័ន្ធ (Restore) ចាស់នោះមកវិញដែលបង្កឲ្យម៉ាស៊ីនរបស់អ្នកដំណើរការជាធម្មតាដូចដើម ។
ពិបាកប្រាប់ដែរ សាកធ្វើម្ដងទៀតមើល៍ក្រែងលោខុសត្រង់ណាទេដឹង ប្រសិនជាធ្វើតាមវិធីខាងលើ ប្រាកដជាដំណើរការមិនខាន ។
hi bro can u help me,
i cant copy lib and font ban te.
i don know why and i also do mount r w
សួស្តី
ខ្ញុំបាន Install Unicode តាមរយៈ(http://www.facebook.com/groups/caug.talk/doc/231948436876237/) សំរាប់ទូរស័ព្ទ X10i (Android V.2.3.3)។
សំរាប់ពុម្ភអក្សរខ្មែរបានដើរប្រក្រតី ប៉ុន្តែសំរាប់កម្មវិធីមួយចំនួនក្ន្តងទូរស័ព្ទ មិនអាចដំណើរការបាន ដូចជាBrowser, Facebook, Chunat Dictionnary……..។
តើមកពីមូលហេតុអ្វី?
er….ចុះទូរស័ព្ទខ្ញុំ Sony Ericsson WT19i រឺ live with walkman វិញអាចធ្វើបានអត់? ខ្ញុំអត់ទាន់ហ៊ានធ្វើទេ ខ្លាចម៉េចៗទៅ ខ្ញុំមិនសូវចេះរឿងហ្នឹងផង!
ខ្ញុំទើបតែប្រើទូរស័ព្ទ កម្មវិធី Android 2.3.4 ហើយខ្ញុំចង់អាននិងសរសេរខ្មែរបាន សូមជួយប្រាប់ពីវិធីតាមលំដាប់លំដោយផង ព្រោះខ្ញុំមិនសូវយល់ ITទេ។
ប្រធានបទនេះដូចជា ឆ្លងផុត ពីរខែហើយ តែញ៉ុមសង្ឃឹមថាមានបងបងអាចឆ្លើយតប
Lib និង Fonts នេះអត់ដំនើរការលើ Android 2.3.5 ទេមែនទេ?
តើមាន Lib និង Fonts update សំរាប់ HTC Desire HD andriod 2.3.5 (I just rooted and update HTC Sence to 3.0 [android 2.3.5])??
តើអាចជូយញ៉ុមបានអត់បងបង?
អរគុណទុកជាមុន…
សិលា៖ Libs នេះមិនមែនសម្រាប់ 2.3.5 ទេ តែពុម្ពអក្សរគឺប្រើបានគ្រប់ទាំងអស់ ។ សូមចូលទៅក្រុម CAUG ក្នុង Facebook ដើម្បីរកជំនួយ។
ទៅរកនៅក្នុងក្រុមអ្នកប្រើអែនដ្រយតាមតំណ http://www.facebook.com/#!/groups/caug.talk/?notif_t=group_activity ចុះនឹងបានឃើញហើយ ។ ចុចស្វែងរកនៅក្នុងប្រអប់ខាងស្ដាំនៃទំព័រក្រុមនេះ ប្រាកដជាបានជួបជាក់ជាមិនខាន ។
តើមានហាងសំរាប់ដំឡើងភាសាខ្មែសំរាប់ទូរស័ព្ទ Android េទ in phom penh?
សុំទោសផងដែលឆ្លើយតបមិនបាន ព្រោះខ្ញុំនៅសៀមរាប មិនដឹងថាភ្នំពេញមានអ្វី ខ្វះអ្វីទេ!
តើខ្ញុំអាចទាញយកកម្មវិធី Z4rootនិងRoot Exploreតាមណាបាន?
លោកត្រូវតែប្រើកម្មវិធី AndroXplorer ដើម្បីចូលទៅកាន់ SD card ដែលលោកដាក់ឯកសារ khmerim.apk រួចចុចលើវាដំឡើងជាការស្រេច ។ វិធីមួយទៀតដែលអាចអាននិងសរសេរខ្មែរបានគឺចូលទៅកាន់ Android Market រួចទាញយក Plugin.khmer ដំឡើងក្នុងទូរស័ព្ទអ្នកនិងទាញយក Multiling Keyboard ដំឡើងលើទូរស័ព្ទរបស់អ្នករួចចូលទៅកាន់ Settings=>Langauge and Keyboard=>Enable Multiling Keyboard រួចជាការស្រេច ។
លោកបក្សី បង្គាប់ញុំ របៀបតំលើងក្តារចុចខ្មែរ លើ Android tic ban te ញុំdownload from http://finder.com.kh/khmerim.apk
ban hey ot deng install mej cox i can’t see any file khmerim.apk phong
tell me pls
បាទមែនហើយ ខ្ញុំនៅសៀមរាប តែមិនមែនអ្នកស្រុកដើមទេ ខ្ញុំមករស់នៅទីនេះនាឆ្នាំ២០០៣ ។
មើលឡើងបែកភ្នែកហើយ នៅតែមិនយល់ ចំនេះដឹងខ្យោយពេក។
ណ្ហើយ ! ខ្ជិលគិត.
អរគុណលោក បក្សីខ្មែរ. ប្រហែលជាលោកអ្នកសៀមរាមដូចខ្ញុំដែរហើយមើលទៅ..
loooooooooooolz..
សួស្តី ខេមរបក្សីសាស្ត្រិន.!
តើខ្ញុំអាចសុំ sample កូដ អីក៏បានឲ្យតែទាក់ទងនិងការប្រើប្រាស់ភាសាខ្មែរលើ Android?? java or C++ 1 na kor ban dae. thz
nimol: ខ្ញុំមិនមែនជាអ្នកតែទឹកកកអីនោះទេ ដូច្នេះសមណូមពររបស់អ្នក ខ្ញុំសុំទោសផង ព្រោះខ្ញុំមិនអាចបំពេញជូនបានទេ ។ អ្វីដែលអ្នកឃើញនៅទីនេះ គឺចេះតាមគេប៉ុណ្ណោះ ។ លោកអាចចូលទៅកាន់ finder.com.kh ក្រែងអាចជួយលោកបាន ។
Pkay: ព្រោះខ្ញុំមិនយល់សំណួរផ្កាយទេ! ប្រសិនជាសួរថាឯកសារទាំងនោះត្រូវដំឡើងឬយ៉ាងណានោះ គឺត្រូវតែដំឡើងទើបបានមានអក្សរខ្មែរ ។
ចុះ ត្រូវទាញយក Libskia.os, Libskiagl.os នៅកន្លែងណាដែរ? សូមជួយប្រាប់ផង
ចូលទៅកាន់តំណនេះ http://www.mediafire.com/?spa4r584hr5s9al ទាញយកចុះ
មានប្រភេទទូរសព្ទណាខ្លះ?
ចូលទៅតាមតំណខាងលើហ្នឹងទៅនឹងបានឃើញ ម៉ាកផ្សេងទៀតក្រៅពីខ្ញុំបានណែនាំ
អរគុណល្បង ចឹងត្រូវinstall មែន?
ស្រេចចិត្តចុះផ្កាយ ។
អុញ???
ចំពោះទូរស័ព្ទម៉ាកផ្សេង សូមចូលទៅតាមតំណនេះ៖ http://it4ug.net/2011/10/26/congratulation-khmer-on-android/
គឺចង់សាកហ្នឹងហើយល្បងអ៊ើយ!
ចឹងយកអាហ្នឹងមកដូរជាមួយខ្ញុំទៅ 😉
ចុះមានiPhone ហើយត្រូវប្ដូរធ្វើអី?
នៅមិនទាន់មាន Android ប្រើនៅឡើយទេ, ចាំពេលមានចាំសាកដែរ, អាឡូវនៅ stuck នឹងអា iOS នេះសិនចុះ
ជំហានដំបូងគឺត្រូវមាន៖ Libskia.os, Libskiagl.os និង ក្ដារចុចភាសាខ្មែររបស់ប៊ីឡាញ, ពុម្ពអក្សរ Nokora.ttf នៅលើ SD card របស់អ្នកសិន ។ បន្ទាប់មកត្រូវ Root ទូរស័ព្ទរបស់អ្នកដោយប្រើកម្មវិធី Z4root (អាចប្រើកម្មវិធីខុសគ្នាក៏ថាបានដែរ) ប៉ុន្តែមុនពេល Root ត្រូវចូលទៅ Settings=>Applications=>Development=> ចុចលើ USB debugging. បន្ទាប់ពី root រួច ប្រើកម្មវិធី Root-Explorer ចូលទៅកាន់កន្លែងដែលអ្នកបានដាក់ឯកសារដែលមានរៀបរាប់ខាងលើ រួចចម្លងពុម្ពអក្សរទៅដាក់ក្នុង System=>fonts រួចកុំភ្លេចលុបពុម្ព DroidSan Arabic និង DroidSan Herbrew ចោល ។ ជំហានបន្ទាប់គឺចម្លងឯកសារ Libs ទាំងអស់ទៅដាក់ក្នុង System=>Lib ។ ពេលចម្លងនិងបិទភ្ជាប់រាល់លើក ត្រូវចុចលើ Mount R/W នៅខាងលើកញ្ចក់ ពុំនោះទេមិនអាចចម្លងឬបិទភ្ជាប់បានទេ ។ ជំហានបន្ទាប់៖ ចូលទៅដំឡើងក្ដារចុចខ្មែរ ពេលចុចលើវា វានឹងទាមទារឲ្យយើងចុចលើផ្នែក Unknown sources រួចវានឹងដំឡើងកម្មវិធីជូនដល់ចប់ ចុច Done ។ បិទកម្មវិធី Root-explorer រួចចូលទៅ Z4root ម្ដងទៀត ចុចលើ Un-root បន្ទាប់មកទូរស័ព្ទនឹងចាប់ជាថ្មី ។ ប្រសិនជាមិនចាប់ផ្ដើមខ្លួនវាទេ សូមចូលទៅដោះធីកលើ USB debuggings ហើយចុចបិទទូរស័ព្ទចោលប្រមាណ ១នាទីរួចបើកវិញ ។ ដើម្បីវាយអក្សរខ្មែរបាន សូមចូលទៅ Settings=>Language & Keyboard ចុចធីកលើ Khmer Keyboard ។ ពេលវាយ សូមចុចសង្កត់លើវាលអត្ថបទឲ្យជាប់ វានឹងបង្ហាញ Input Methods សូមជ្រើសយក Khmer Keyboard. អ្នកអាយវាយអក្សរខ្មែរបានហើយពេលនេះ ។ ព័ត៌មានបន្ថែម សូមចូលទៅមើលក្នុងក្រុម CAUG លើFacebook.
និយាយអោយសង្ខេបតិចមើលបងៗ ដូចស្មុកស្មាញដល់ហើយ! ញុំអត់ចេះIT ផង
ខ្ញុំគិតថាវាសង្ខេបហើយ សាកល្បងមើលវាសារចុះសារឡើងទៅអាចធ្វើបានមិនខាន។
តើអ្វី z4root? ហើយទូស័ព្ទខ្ញុំដូចជាអត់មានផង
Leang: z4root ជាកម្មវិធីបន្ថែមសម្រាប់ root ទូរស័ព្ទរបស់យើង ។ វាគ្មានស្រាប់មកជាមួយទូរស័ព្ទយើងទេ ។ ចង់បានសូមចូលទៅរកក្នុងក្រុម CAUG នៃ Facebook.
ចៅតា !!! ជួយប្រាប់តាផងមើលថាដំណើរការគេធ្វើយ៉ាងម៉េចខ្លះ? ដំបូងទាញយក
lib ឬ? បន្ទាប់មក?? ហើយបន្ទាប់មក? អរគុណទុកជាមុនណាចៅ !!!
មែនហើយ អរគុណចិត្រដែលរំឭក ។ តែបងមិនចេះអារបៀបបម្រុងប្រព័ន្ធទុកនឹងសោះ មិនដឹងគេធ្វើយ៉ាងម៉េចទេ ។ ពីរថ្ងៃនេះធ្វើទាំងប្រថុយទេ គ្មានបានបម្រុងឯកសារទុកទេ ។ បងប្អូនប្រយ័ត្នផង ក្រែងចង់ចំណេញដាច់ចំណង ។
ការធ្វើបែបនេះ មិនអាចដើរបានគ្រប់ប្រភេទទូរស័ព្ទឡើយ។ ដូច្នេះយើងគួរតែបង្កា ដោយបម្រុងទិន្នន័យ (backup) ទុកជាមុនសិន ក្រែងដាក់ទៅបើកលែងចេញ យើងអាចស្ដារទិន្នន័យចាស់មកវិញបាន។
អ្នកអាចទាញយកតាមតំណនេះបាន។ http://www.mediafire.com/?252c8u6fsdkkijy
តើខ្ញុំអាចទាញយកLib តាមណាបាន?