យុគ ចិន្ដា ពិធីការនី​ដែល​និយាយ​ត្រឡប់ត្រឡិន


បង​ប្អូន​ទាំងអស់​គ្នា​ពិត​ជា​ធ្លាប់​ស្គាល់​និង​បាន​ស្គាល់​ហើយ​ពិធីការនី​ដែល​លេចធ្លោរ​ជាងគេ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN នាង​ យុគ ចិន្ដា ។ អ្វី​ដែល​ខ្ញុំ​និយាយ​នៅ​ទី​នេះ​មិនមែន​ស្អប់​ខ្ពើម​គាត់​ឬ​មើល​គាត់​ក្នុង​ផ្លូវ​អាក្រក់​ណាមួយ​ឡើយ! ខ្ញុំ​គ្រាន់តែ​និយាយ​ក្នុង​ន័យ​ស្ថាបនា​តែ​ប៉ុណ្ណោះ! ជារៀងរាល់ពេល​ខ្ញុំ​បាន​ឃើញ​គាត់​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍ ខ្ញុំ​តែងតែ​សង្កេត​និង​ចាំ​ស្ដាប់​គាត់​និយាយ​ណែនាំ​ពី​កម្មវិធី​របស់ ហើយ​រាល់ពេល​ផងដែរ​ពេល​ដែល​គាត់​និយាយ​រៀបរាប់​ម្ដងៗ គឺ​ជា​ពេល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​វិល​ខួរ​ដែរ! មិនដឹង​ថា​គាត់​និយាយ​យ៉ាង​ម៉េច​បាន​ជា​ត្រឡប់ត្រឡិន ក្បាល​និង​កន្ទុយ​ចូល​គ្នា រក​យល់​តាម​សម្រួល​មិន​បាន​សោះ! ពិបាកអី​ពិបាក​យ៉ាង​នេះ! ស្ដាប់​ខ្មែរ​និយាយ​ដូច​ជា​ពិបាក​ជាង​បរទេស​និយាយ​ខ្មែរ​ទៅ​ទៀត ។ មិន​ដឹង​ថា​គាត់​ធ្លាប់​បាន​មើល​កម្មវិធី​របស់​គាត់​ឡើង​វិញ​ដែរ​ឬ​អត់ ថា​គាត់​និយាយ​យ៉ាង​ម៉េច មាន​កាយវិកា​រ​យ៉ាង​ម៉េច?

កម្មវិធី​ប៉ុស្តិ៍​លេខ​២១

13 thoughts on “យុគ ចិន្ដា ពិធីការនី​ដែល​និយាយ​ត្រឡប់ត្រឡិន

  1. Lovepeehs05 01/11/2011 / 1:48 pm

    និយាយរឿងរបួសពីរនាក់ចឹង ! ទិចលោគ្នាខ្ញុំទៅ ? ពីព្រោះថានៅពេលនោះ យួនវាយខ្លាំងលើកទីពីរ នៅប៉ៃលិន ពួកកងទ័ពយើងដកអស់ហើយមើលទៅ ពីព្រោះយួនវាយធ្លាយ ព្រំដែនខ្មែរ-ថៃត្រង់ច្រកអូឡាក់ទៅហើយ ទើបបានខ្ញុំនាំទ័ពខ្ញុំ ១២០ នាក់ ឆ្លងកាត់ផ្លូវអូឡាក់ហ្នឹង សុំទាហានថៃដើរលើដីវា តែថៃវាមិនអោយពួក ខ្ញុំដើរទេ រហូតដល់ពួកខ្ញុំពីរនាក់ត្រូវមីន ដាច់ជើង ទើបទាហានថៃអោយពួក ខ្ញុំ ដើរដីវា ទីកន្លែងនោះខ្ញុំមិនដែលស្គាល់និងមិន បានដឹងថា មីននៅទីណាទេ គឺដើរព្រាវៗ មានទឹកនឹងភក់ផង ខ្ញុំ បានប្រាប់ពួកខ្ញុំទាំងអស់ អោយដើរជាន់ តាមដានជើងខ្ញុំ តែពីនាក់ហ្នឹងប្រហែលជាន់ខុសដានជើងខ្ញុំ ទើបផ្ទុះមីន មិនឆ្ងាយពីខ្ញុំទេ ប្រហែល ១៥-២០ ម៉ែត្រប៉ុណ្ណោះ វាគួរតែខ្ញុំទេដែលត្រូវជាន់មីននោះ តែសំណាងណាស់ខ្ញុំ ដល់ចឹងទៅនាំគ្នាសែងពីរនាក់ហ្នឹង យ៉ាងវេទនា ព្រោះព្រៃស្តុកពេក ហើយផ្លូវមិន ដែលស្គាល់ទៀត តែបានដើរក្នុងដីថៃ គ្មានពីណាចង់សែងគ្នាទេ ព្រោះម្នាក់ៗ អស់កម្លាំងណាស់ ខ្ញុំខំឆ្ការព្រៃនាំផ្លូវផង រត់មកជួយសែងគេផង ទម្រាំតែបានដល់ ភូមិថៃមួយ ភូមិហ្នឹងមានខ្មែរយើង នៅច្រើន ដោយសារពួកគេចេះនិយាយខ្មែរច្រើន ស្នាក់នៅភូមិហ្នឹងមួយយប់ ព្រឹកឡើងថៃយកឡានសេអឹមសេ ៣ គ្រឿង មកដឹកទៅបន្ទាយ ឡែមក្បែរភូមិកំរៀង ហ្នឹង ឬក្បែរភូមិថៃ កំពុងឆ្នាំងហ្នឹងឯង ហើយអ្នករបួសពីរនាក់ហ្នឹង ស័ក្តិ ៥ ថៃ សុំយកទៅព្យាបាល តែពួកយើងមិនអោយទេ សុខចិត្តព្យាបាលខ្លួនឯង ឮថាវះកាត់ ទាំងស្រស់ ឬឆៅដូចខេមរបក្សីឯងនិយាយចឹង ខ្ញុំដឹងតែពេទ្យកងវរៈសេនាធំខ្ញុំ គឺតាបៃ ជាបញ្ជាការពេលនោះ ។ នៅពេលនោះហើយ ដែលមានជនជាតិចិន ជាច្រើនរយនាក់ គេបញ្ជូនមកទីនោះ គឺចិនទាំងនោះ ពួកហេងសំរិនចាប់បញ្ជូន ចេញពីស្រុកខ្មែរតាមច្រកអូរជ្រៅប៉ោយប៉ែត ហើយមានអង្គការសមាគមចិន គេមកទទួលយកនៅក្នុងបន្ទាយឡែមហ្នឹងឯង ហើយពេទ្យជួនជឿន ខ្ញុំជឿងថាគាត់ នៅម្តុំហ្នឹងឯង ដូចខេមរបក្សីថាចឹង ។ មុននឹងបានមេដឹកនាំធំៗចូលដីថៃបាន ពួកគាត់ចំណាយស្លាប់កងពិសេសមួយចំនួន ជាពិសេសកងដែលបង្កប់ខ្លួន នៅជាមួយក្រហមថៃ ដែលនៅក្បែរពួកកាលពេលនោះ ខ្ញុំស្គាល់ពួគាត់ច្បាស់ណាស់ ដោយសារទាហានថៃបាញ់ស្លាប់ នៅពេលចូលទៅទាក់ទងរដ្ឋាភិបាលថៃ ។

  2. កាល​ហ្នឹង​ខ្ញុំ​កំពុង​រត់​កាត់​ចុះ​ពី​ពោធិ៍សាត់​តាម​វាលវែង​រត់​ចម្ការ​ស្រូវ ។ ពេល​ដែល​ជួប​ពួក​តា អៀង សារី នៅ​ដី​ថៃ​នោះ​គឺ​ក្នុង​ខែត្រ​ច័ន្ធបុរី​រាល់​ថ្ងៃ​ហ្នឹង​ឯង តែ​ភ្លេច​ថា​ម្ដុំ​ណា​ហើយ ។ បណ្ឌិត ជួន ជឿន មិន​ដែន​រត់​ចោល​ស្រុក​ទេ គាត់​នៅ​ក្បែរ​ជាយដែន​ម្ដុំ​កំរៀង​ហ្នឹង​រហូត ពេល​ដែល​ខ្ញុំ​ជួប​គាត់​លើក​ដំបូង​នៅ​ភ្នំ​បាយសី​ក្បែរ​ភូមិ​បឹង​ឆ្នាំង​ថៃ គាត់​កំពុង​នៅ​ជាមួយ​យុទ្ធជន​ពីរ​នាក់​ដែល​មាន​របួស ហើយ​គាត់​បាន​ធ្វើ​ការ​វះកាត់​ឆៅ​នៅ​នឹង​កន្លែង​បន្ទាប់​ពី​ប្រយុទ្ធ​ជាមួយ​យួន​មួយ​ប្រាវ​នៅ​ជិត​វត្ត​កំរៀង​សព្វថ្ងៃ ។ ព្រៃ​ម្ដុំ​នោះ មីន​ក្រាស់​ណាស់! សូម្បី​កំប្រុក​ក៏​គេច​មិន​ផុត​ដែរ! កំពង់​លៃ​សព្វថ្ងៃ​ក្លាយ​ជា​ចម្ការ​របស់​ស័ក្ដិ​៥ ឈ្មោះ​តាហល់ ដែល​ជា​អតីត​មេ​វរសេនាធំ​របស់​ខ្មែរ​ក្រហម ហើយ​ទីនេះ​កាល​​ពី​ឆ្នាំ​១៩៩៦ ខ្ញុំ​បាន​ទៅ​ចូលរួម​ទប់​នឹង​ទ័ព​របស់​ប្អូន​តា​សុនសេន​ពី​សំឡូត​យក​មក​ទល់​នឹង​ទ័ព​តាឈាន ព្រោះ​តា​អៀង​សារី ហ្នឹង​បំបែក​ខ្លួន​ពី​ខ្មែរ​ក្រហម ។

  3. Lovepeehs05 31/10/2011 / 2:36 pm

    គាត់ចិត្តបានមែន មិនឆ្មើងទេ ដើម្បីរំលឹកគាត់ រឿងដើមខ្ញុំបានប្រាប់គាត់ច្រើន ហើយសួរក៏ច្រើនដែរ តាំងពីជីវភាពការរស់នៅ តាមដែលប្រាប់គាត់មានដីច្រើន និងចំការច្រើនកន្លែងដែរ សួរតាំងពីផ្លូវថ្នល់ធ្វើបានយ៉ាងណាហើយ មានច្រើនទៀត។ រឿងឋាន្តរស័ក្តិក្រោយៗមក មិនបានដឹងដែរទេ តែគាត់ហ្នឹងហើយ ជាមួយតាចន បានទៅជួបពេទ្យជួនជឿននៅសាលាក្រៅ ប្រហែលជាជួបជាមួយ លោកខៀវសំផន និងប៉ុល-ពត ផងដែរ កាលពីថ្ងៃ ៧ មករា ៧៩ យួនចូលក្រុង ភ្នំពេញ ខ្ញុំក៏នៅមិនឆ្ងាយដែរ គឺភូមិកំរៀងក្បែរហ្នឹងឯង ហើយតាបៃ ទីស្នាក់ការគាត់ នៅកំពុងឡី្។ បន្ទាប់ពីពួកគាត់បានទៅជួបថ្នាក់ដឹកនាំជាន់ខ្ពស់នោះហើយ ត្រឡប់មកវិញ គាត់បានបញ្ជាអោយដកកងទ័ពទាំងអស់ មួយកងអនុសេតូច ទុកតែ បីនាក់ចាំកន្លែង (ខ្ញុំមិនបានទៅទេ) ទៅវាយទប់យួននៅម្តុំភ្នំតាប្តេ ស្រុកមោង ពេលនោះពួកខ្ញុំរងគ្រោះស្លាប់បញ្ជាការកងវរៈសេនាតូចម្នាក់ (តាមឿន) ដែលទៅជាមួយតាបៃ នេះបើតាមតាបៃប្រាប់ខ្ញុំនាពេលនោះ ហើយខ្ញុំក៏បានរំលឹកប្រាប់គាត់ស្ទើរទាំងអស់អំពីរឿងកាលណោះ ។ល។

  4. ខ្ញុំ​ស្គាល់​គាត់! គាត់​ជា​មនុស្ស​ដែល​អាច​ពឹងពាក់​បាន​កាល​ពី​សម័យ​សង្គ្រាម គាត់​ស្រឡាញ់​កូនចៅ​គាត់ និង​ស្ដាប់​ហេតុ​ផល​មុន​នឹង​សម្រេច​ធ្វើ​អ្វី តែ​ក៏​ជា​មនុស្ស​ស្ដាប់​បញ្ជា​ថ្នាក់​លើ​ដែរ! គាត់​សម័យ​មុន​សមាហរណកម្ម​ធ្វើ​ជា​មេ​កងពល​កាន់​នៅ​តំបន់​ហ្នឹង​ឯង​ជាមួយ​មិត្ត​ភក្ដិ​គាត់​ច្រើន​ទៀត​ដូចជា តាធឹម តា​ម៉ន តាមិច តាចែ ហើយ​ក៏​ជា​កម្មាភិបាល​ជាន់​ខ្ពស់​ម្នាក់​នៅ​តំបន់ ២៥០​ដែរ ។

  5. Lovepeehs05 30/10/2011 / 11:41 pm

    អតីតបញ្ជាការកងពល (តាបៃ) ប្រចាំនៅតំបន់ប៉ៃលិននិងភ្នំម៉ាឡៃ សព្វថ្ងៃចៅហ្វាយស្រុកភ្នំព្រឹក ដែលមានទីស្នាក់ការនៅចំកន្លែងខ្ញុំធ្លាប់ឈរជើង គឺអូរទិព្វសូដា ខាងត្បូងភ្នំព្រឹក នេះបើតាមគាត់ប្រាប់ខ្ញុំ នៅទីនោះហើយ ដែលខ្ញុំធ្លាប់បាននិយាយប្រាប់លោកថា ផ្ទុះមីនស្លាប់អស់ ៦ នាក់ ហើយនាំគ្នាសែង បន្តរគ្នារហូតយប់ ដែលមានសត្វឪឡយំកំដរផ្លូវផងនោះ ហើយជាកន្លែងដែលខ្ញុំ បានចូលជីករណ្តៅដាក់ចំរូង និងមីននៅក្នុងដីថៃ ហើយខ្ញុំក៏ក្លាយជាមេបញ្ជាការមីន ផងដែរ ពីព្រោះដើរត្រួតមើលមីនជារៀងរាល់ថ្ងៃ ដកចេញនិងដាក់ តាមបទបញ្ជា ពីបឹងបេងភ្នំម៉ាឡៃរហូតដល់សាលាក្រៅ គឺគ្រោះថ្នាក់ណាស់ការងារនេះ ។ល។៚

  6. Lovepeehs05 30/10/2011 / 4:20 pm

    ថ្ងៃនេះចង់ប្រាប់ ខេមរបក្សីថា បានដើរលេងតាមឆ្នេព្រៃព្រំដែនខ្មែរ-ថៃ បានជួបអតីតមេខ្ញុំកាលពីដើមៗ នឹកពួកគាត់ណាស់ បែកគ្នាយូរហើយ គាត់មិនសូវស្គាល់ខ្ញុំដែរទេ បែកគ្នាយូរពេក តែពួកគាត់រីករាយណាស់បានជួបខ្ញុំ ហើយមេម្នាក់ទៀតបានប្រាប់ខ្ញុំថា គាត់នោះមានដីច្រើនណាស់ រាប់រយហិចតា ហើយមានចម្ការជាច្រើនកន្លែងផង គាត់គេសុទ្ធតែអ្នកមាន ! ប្រហែលជាចឹង មែនហើយ ខ្ញុំក៏ជួយអបអរសាទរដែរ ពួកគាត់ថាក្រូចមិនហុចផលទេ ភ្លៀងខ្លាំងពេក ។ល។

    • Lovepeehs05: អបអរ​សាទរ​ដែល​បាន​ជួប​មិត្ត​ចាស់! ចុះ​ពួកគេ​រស់​នៅ​ម្ដុំ​ណា​បច្ចុប្បន្ន? អ្នក​ណា​ខ្លះ​អាច​ប្រាប់​ឈ្មោះ​បាន​ទេ? ពួក​គេ​ប្រាកដ​ជា​មាន​ហើយ​នៅ​ប៉ែក​នោះ ព្រោះ​គេ​ធ្វើ​កសិកម្ម​កាក់កប​ល្អ​ណាស់ (មិនមែន​ដោយសារ​ពុករលួយ​ទេ) ។

  7. lavorn (ឡាវ័ន​) 30/10/2011 / 1:02 am

    ត្រលប់​ត្រលិន​ត្រង់​ណា​? សូម​ជួយ​បញ្ជាក់​ឃ្លា​ដែល​គាត់​និយាយ​ផង​បាន​ទេ​? ព្រោះ​វីដេអូ​វែង​ពេក​ មិន​ដឹង​ចង់​សំដៅ​ត្រង់​ណា​

    • ឡាវីន៖ វីដេអូ​ហ្នឹង ខ្ញុំ​ក៏​មិន​បាន​មើល​ដែរ ខ្ញុំ​ដាក់​នេះ​គ្រាន់តែ​ជា​តួយ៉ាង​កម្មវិធី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ថា​គាត់​និយាយ​ត្រឡប់ត្រឡិន​បែប​ហ្នឹង ហើយ​ប្រសិនជា​ឡាវ័ន​មាន​ពេល មើល​វីដេអូ​នេះ​ហើយ​សង្កេត​តិច​ទៅ នឹង​បាន​ឃើញ​និង​ឮ​ជាក់ជា​មិន​ខាន​ថា​គាត់​និយាយ​បែប​ហ្នឹង​មែន ។

  8. Lovepeehs05 29/10/2011 / 2:08 pm

    មានសៀវភៅចែកចាយទៀតហើយ គឺសៀវភៅ លទ្ធិប្រជាធិបតេយ្យសេរីនិយម នៅប៉ុស http://khm4education.wordpress.com

  9. Lovepeehs05 28/10/2011 / 1:51 pm

    សម្លេងស្រាលពេក មិនសូវមានទឹកដម តែងខ្លួនក៏មិនសូវទំនង បើកផ្ទៃលើខ្លាំងពេក ដកកវែងដូចត្រដក់ សំពត់រាងក្រាសពេក ឬធ្វើល្បុំធំពេក រឹបមិនសមនឹងផ្ទៃសាច់ ឬស្បែកមិនណែន ឬជ្រៀវជ្រួញ ជាដើម ! មិនថាអញ្ចឹង ?

Leave a comment