នឹក​ឃើញ​ល្បែង​លេង​បិទពួន​ពី​ក្មេង


អង្គុយៗ​លេង ស្រាប់តែ​នឹកដល់​កាល​ពី​ក្មេង​ៗ​ដែល​ធ្លាប់​លេង​ល្បែង​ជាច្រើន ហើយ​ក្មេង​បច្ចុប្បន្ន​មិន​លេង ហើយ​គេ​រើស​យក​ល្បែង​លើ​កុំព្យូទ័រ ។ល។ មក​ជំនួស​វិញ ។ ល្បែង​ដែល​ខ្ញុំ​លេង​​គឺ​​មាន​សូត្រ​ជា​បទ​ដូចជា៖ ត្រាយត្រកត្រាយត្រុំ ពុក​ធ្វើ​នំ​កូន​ធ្វើតំបែ ពុក​ធ្វើស្រែ កូន​កាប់ចម្ការ ពុក​បាញ់​ខ្លា​កូន​បាញ់​ដំរី ពុក​ទូលល្អី​កូន​ទូល​កញ្ជើ ពុក​ឡើង​ឈើ​កូន​ចាក់​ពី​ក្រោម ពុក​លេច​ផោម​បែកក្បាល​កូន​ភុស ។ 🙂 និង លេង​ពួនយួន​ចាប់ លេង​ចម្បាប់​ម៉ែ​វ៉ៃ លេង​កន្ត្រៃ​មុត​មាត់ លេង​រំពាត់​ឈើ​ខ្នង លេង​ដំបង​បែក​ក្បាល លេង​ផាល​មុត​ជើង លេង​កាំភ្លើង​តៃហោង ។ ថែម​ទាំង​មាន៖ ឡុកឡាក់​ស៊ី​បាយ​ឡុកឡាក់ ជក់​ថ្នាំ​ខ្លាំង​ណាំអេក​ណាំអក កូន​កញ្ចកវ៉ក​កន្ទ្រប់​បាយ​អ៊ុង ។ ហើយ​ក៏​មាន៖ ចាក់​ទឹក​ដូង​មីឡូងមីឡែ កន្ទុយ​មាន់​ចែ​ពាក់​អាវ​ក្រពើ ក្រពើ​ជិះសេះ​ខ្ញុំ​ជិះ​ដំរី ក្រពើ​កង​កី​ខ្ញុំ​កង​កាក់ ក្រពើ​ចាក់ច្រវាក់​ខ្ញុំ​ចាក់​ម្ចុល ក្រពើ​ទុលមុល ខ្ញុំ​ពង​ប្រិច ។ គួរ​ឲ្យ​អស់​សំណើច​កាល​សម័យ​នោះ ហើយ​ក៏​គិត​ថា​បន្តិច​ទៀត​លែង​មាន​ពាក្យ​ប្រដេញ​គ្នា​បែបនេះ​សម្រាប់​ក្មេង​លេង​ទៀត​ហើយ​មើល​ទៅ!

6 thoughts on “នឹក​ឃើញ​ល្បែង​លេង​បិទពួន​ពី​ក្មេង

  1. Lilly 04/01/2015 / 6:23 am

    We covul’de done with that insight early on.

  2. rainymathboy 04/12/2011 / 7:24 pm

    តាម​ខ្ញុំ​រៀន​ពី​គ្រូ​ខ្ញុំ ពាក្យ​ដើម​គឺ “ចាក់​ទឹក​ដូង រំលង​សីមា” ហើយ​មាន​អត្ថន័យ​ ចង់​ដៀល​ក្សត្រ​ខ្មែរ​ ដែល​យក​ប្រពន្ធ​សាសន៍​ដទៃ។

  3. latephonenews 05/11/2011 / 9:46 am

    ខ្ញុំនឹកស្រុកដល់ហើយ នេះធ្វើអោយខ្ញុំ ចងចាំកាលនៅ បថមវ័យ រាល់ពេលខែភ្លឺ គឺពួកខ្ញុំនាំគ្នាចេញលេងមុខផ្ទះ (អុជចង្កៀងគ្មានភ្លើងអគ្គីសនីទេ) យកដីខ្សាច់រោយលើថ្នល់ ធ្វើជាខួង (ល្បែងដេញចាប់ពេលឆ្លងកាត់ខ្សែរ) សម័យនោះ(ទាហ៊ានយួនពេញស្រុក) មិនមានការធ្វើដំណើរពេលយប់ទេ ម្លោះហើយយប់ឡើងនាំគ្នាលេងតែលើថ្នល់ សប្បាយណាស់ លេងពួន លេង ធ្វើខ្មោចលង ។ល។

    • មែន​ហើយ នេះ​ជា​អារម្មណ៍​មនុស្ស​ខ្មែរ​មិន​អាច​បំភ្លេច​ស្រុក​ខ្លួនប​បាន! ព្រោះ​វា​សម្បូណ៌​អនុស្សាវរីយ៍​ណាស់!

  4. ក្មេងស្រែ 28/10/2011 / 5:05 pm

    ១ ២ ៣ លេងដីកើតមេរោគ, លេងលោកបាប, លេងចាបបោច, លេង​ខ្មោច​លង, លង​ពងហួល, លេងពួរដាច់, លេង​អាចម៍ស្អុយ, លេង​លុយ​ចាយ, លេង​បាយស៊ី, លេង​ឃ្លីបាញ់, លេងខ្លាញ់ឆា, លេងខ្លាស៊ី, មេម៉ាយកូនពីរជូរអែមៗ ។ 😆

Leave a Reply to ខេមរបក្សីសាស្ត្រិន Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s