ទីផ្សារ​ការបោន​


យោង​តាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​ឲ្យ​ដឹង​ថា៖ «ព្រៃ​ការពារ​​នឹង​ក្លាយ​ជា​តំបន់​អភិរក្ស​ជីវចម្រុះ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​បាន​រៀបចំ​ទាញ​យក​គុណ​ប្រយោជន៍​ពី​ទីផ្សារ​សកល​សម្រាប់​ឥណទាន​ការបោន ។ តំបន់​ព្រៃ​ការពារ​សីមា អតីត​ដី​សម្បទាន​ព្រៃឈើ​នៃ​ខែត្រ​មណ្ឌល​គិរី គ្របដណ្ដប់​លើ​ផ្ទៃ​ដី ៣,០០០ គីឡូម៉ែត្រ​ក្រឡា ដែល​ត្រូវ​បាន​ពិនិត្យ​សម្រេច​ដោយ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។
WCS ឥឡូវ​នេះ​កំពុង​ប៉ាន់ប្រមាណ​មើល​សារធាតុ​ការបោន​មាន​នៅ​ក្នុង​ព្រៃ ។ ឥណទាន​ការបោន​នៅ​ពេល​នោះ​នឹង​អណ្ដែត​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក្រោម​ប្រធានបទ​កាត់បន្ថយ​ការ​សាយភាយ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ប្រព័ន្ធ​ប្រឆាំង​ការ​​កើន​ឡើង​កម្ដៅ ហៅ​កាត់​ថា (REDD) បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​២០០៧ ដែល​ជា​ចំណែក​នៃ​ពិធីការ​ក្យូតុ (Kyoto Protocol) ស្ដីពី​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ។
លោក ថម អ៊ីវ៉ែន នាយក​កម្មវិធី​នៃ​អង្គការ WCS នៃ​កម្ពុជា​បាន​ពន្យល់​ថា នៅ​ពេល​ណាមួយ​ដែល​ចំនួន​ដើម​ឈើ​ជា​ច្រើន​នឹង​ត្រូវ​បាន​សង្គ្រោះ​ពី​ស្ថានភាព​ការពារ​ព្រៃ​ត្រូវ​បាន​គេ​ធ្វើ​ស្ថិតិ នៅ​ពេល​នោះ​​ សារធាតុ​ការបោន​ដែល​គិត​ជា​តោន​​អាច​ត្រូវ​បាន​គេ​លក់​​ផ្អែក​លើ​អ្វី​ដែល​ហៅ​ថា “ទីផ្សារ​ស្ម័គ្រចិត្ត”។ លោក អ៊ី​វ៉ែន បាន​​​បន្ត​ថា អ្នក​ទិញ​ភាគ​ច្រើន​គឺជា “ក្រុមហ៊ុន​ធំៗ​​ដែល​មាន​ចំណាប់អារម្មណ៍​លើ​​ការ​ទទួលខុសត្រូវ​បែប​សាជីវកម្ម” ប៉ុន្តែ​គម្រោង​ស្រដៀង​គ្នា​នៅ​ក្នុង​ម៉ាដាកាស្ការ​បាន​មើល​ឃើញ​ថា​ក្រុមហ៊ុន​ត្បូងពេជ្រ​​ដូចជា ភើល​ចែម (Pearl Jam) ក៏​កំពុង​ទិញ​ឥណទាន​ការបោន​ផង​ដែរ ។​ លោក​បាន​បន្ត​ពន្យល់​​ទៀត​ថា ឥណទាន​ការបោន​នឹង​ជា​កម្មសិទ្ធិ​របស់​កម្ពុជា មិនមែន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ ហើយ​រាជរដ្ឋាភិបាល​​បាន​ចេញ​សេចក្ដី​សម្រេច​ថា គម្រោង​សាកល្បង​នេះ​ត្រូវ​ប្រាកដ​ថា​ជា​ផល​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន ។ មនុស្ស​មួយ​ចំនួន​ដែល​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ជាង​គេ​ពី​ចំណូល​នេះ​គឺជា​សមាជិក​នៃ​ជនជាតិ​ដើម​ភាគ​តិច​ «ព្នង» ​ដែល​រស់នៅ​ក្នុង​ព្រៃ​នេះ ។ ​ពួកគេ​បាន​ចុះ​ឈ្មោះ​កាន់កាប់​​អចលនទ្រព្យ​ស្របច្បាប់​នៅ​ក្នុង​ភូមិ​ជាច្រើន ហើយ​យើង​រំពឹង​ថា ពួកគេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ពី​សារធាតុ​ការបោន ។ ពួកគេ​នៅ​ចំ​កណ្ដាល​នៃ​​វិធី​រៀបចំ​ចាត់ចែង​តំបន់​នេះ ។
ប្រតិលាភ​ឥណទាន​ការបោន​ក៏​នឹង​ជួយ​អាជ្ញាធរ​ការពារ​សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែល​រក​ឃើញ​ក្នុង​ព្រៃ​ ។ តំបន់​ព្រៃ​នេះ​មាន​មំសាសី​សត្វ​ចំនួន ២៣​ប្រភេទ រួម​ទាំង​ប្រភេទ​អម្បូរ​ឆ្មា ៧​ប្រភេទ, ខ្លាឃ្មុំ ២​ប្រភេទ, និង​ឆ្កែព្រៃ​ ២​ប្រភេទ ។ អង្គការ WCS បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​មួយ​ថា៖ អ្នក​ស្រាវជ្រាវ​ដែល​ធ្វើ​ការ​នៅ​ទីនោះ បាន​រក​ឃើញ ប្រចៀវ ១​ប្រភេទ និង​កង្កែប ២​ប្រភេទ ដែល​សុទ្ធសឹងតែ​ជា​ប្រភេទ​ថ្មី​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ។
លោក ថម​ បាន​ឲ្យ​ដឹង​ទៀត​ថា «ដូច​គ្នា​នឹង​ទំនិញ​ដទៃ​ទៀត​ដែរ តម្លៃ​នៃ​ឥណទាន​ការបោន បាន​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប៉ុន្តែ​បច្ចុប្បន្ន​អត្រាតម្លៃ ៥$ ​ក្នុង ១​តោន​នៃ​ការ​សាយភាយ​ឧស្ម័ន​ឌីអុកស៊ីត​​គឺ​​មិន​អាច​ទទួល​យក​បាន ហើយ​គួរ​ចៀសវាង​ផង​ដែរ ដែល​តម្លៃ​លក់​ក្នុង​បរិមាណ​ទាប​គួរ​កំណត់​រវាង​ ១០$ និង ២០$ ក្នុង​មួយ​តោន» ។
អ្នក​តាក់តែង​ច្បាប់​មក​​ជុំវិញ​ពិភពលោក​បាន​ជួបជុំ​គ្នា​​កាល​ពី​ខែ​ធ្នូ នៅ​ Copenhagen ដើម្បី​ពិភាក្សា​​កំណត់​យក​ទីផ្សារ​ដែល​ព្រមព្រៀង​គ្នា​មួយ​ជំនួស​ឲ្យ​​ទីផ្សារ​បណ្ដោះអាសន្ន​បច្ចុប្បន្ន ដើម្បី​ឲ្យ​កម្ពុជា​អាច​លក់​ឥណទាន​ពី​តំបន់​ព្រៃ​ការពារ សីមា និង​គម្រោង​ប្រហាក់ប្រហែល​គ្នា​ដទៃ​ទៀត​ក្នុង​តម្លៃ​ខ្ពស់​ជាង​បច្ចុប្បន្ន ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s