សតវទទា


ឈ្មោះភាសាខ្មែរ៖ សត្វទទា

ឈ្មោះភាសាអង់គ្លេស៖ Chinese Francolin

ឈ្មោះវិទ្យាសាស្ត្រ៖ Francolinus pintadeanus

ភិនភាគ៖ ទំហំពី ៣០.៥-៣៣.៥ស.ម ។ ឈ្មោល៖ មានសម្បុរក្រមៅលាយនឹងអុជនិងអង្កត់ពណ៌សលាយលឿងស្រាល, អង្កត់លើចុងខ្នងនិងគម្របកន្ទុយខាងលើមានពណ៌ប្រផេះលាយស, គម្របត្រចៀកពណ៌ស ហ៊ុមព័ទ្ធដោយពណ៌សខ្មៅនៅលើក ។ ចំហៀងបន្ទូលក្បាលពណ៌ច្រែះចាស់ (Rufous), គម្របគល់ស្លាបពណ៌ច្រែះស្រអាប់ (Chestnut) ។ ញី៖ មានសម្បុរត្នោតចាស់, ក្រឡាក្បាលមានពណ៌ស្រអាប់ជាងហើយមិនសូវមានពណ៌ខ្មៅលើបន្ទូលក្បាលទេ ។

ជំទង់៖ សម្បុរស្រអាប់ជាងញី និងមានពណ៌ច្រែះចាស់តិចលើចំហៀងក្បាល, ផ្នែកខាងលើមានសម្បុរត្រសក់ស្រាល, កញ្ចឹងកមានរបាច្រើនជាងអុជ, ឆ្នូតភ្នែកនិងឆ្នូតចង្កាស្ទើរតែគ្មាន ហើយនៅចុងវាប្រែជាអុជវិញ ។ សំឡេង៖ ឈ្មោលយំឮរន្ថើនជា តុក កាតត ក្ដតា យំយ៉ាងនេះបន្ទាប់ពី១នាទីក្រោយជានិច្ច ។ ជម្រក៖ ព្រៃរបោះ, វាលស្មៅ រហូតដល់ ១.៨០០ម. ។

របាយ៖ រស់នៅក្នុងប្រទេសឥណ្ឌា, ចិនភាគខាងត្បូង, នាំមកបង្កាត់នៅហ្វីលីពីន និង Mauritius ។

អាស៊ីអាគ្នេយ៍៖ រស់នៅទូទាំងតំបន់ដោយសាមញ្ញ (វៀរលែង៖ តំបន់ឆ្នេរភូមានិងថៃ, ថៃខាងត្បូង, ជ្រោយម៉ាឡាយូ, និងសិង្ហបុរី) ។

បន្តពូជ៖ ពីខែមីនា-កញ្ញា, សម្បុក៖ ស្នាមកកាយលើដី, ស៊ុត៖ ៣-៧ និងមានសម្បុរទឹកដោះគោ ឬពណ៌កាហ្វេស្រាល, ទំហំជាមធ្យមភាគ ៣៥.៣-២៨.៧ ម.ម ។

5 thoughts on “សតវទទា

  1. Lovepeehs05 16/04/2012 / 12:54 pm

    នៅខាងជើងព្រៃធំ ប្រហែលជា ២-៣ គ.ម មន្ទីរពេទ្យយោធា របស់ខ្មែរក្រហម ត្រូវបានគេទម្លាក់គ្រាប់ខ្ទិច កាលចុងឆ្នាំ ១៩៧៣ ឬ ដើមឆ្នាំ ៧៤ ខ្ញុំបានទៅមើល ដូចជាអាណោចអាធមមែន មិនដឹងជាស្លាប និ របួសអស់ប៉ុន្មានទេ ។ មន្ទីរពេទ្យកងទ័ពជាមន្ទីរពេទ្យសម្ងាត់ គេកម្រឱ្យអ្នកណាដឹង ឬ ស្គាល់ណាស់ ជំនាន់នោះ លុះត្រាអ្នកដែលគេទុកចិត្ត ។

  2. Lovepeehs05 14/04/2012 / 1:22 pm

    អរគុណ ខេមរបក្សី ចឹងគាត់ស្គាល់តំបន់ដែលខ្ញុំបាននិយាយច្បាស់ហើយ មើលទៅ ហើយព្រៃធំ ក៏គាត់ស្គាល់ដែរ ។ នៅម្តុំព្រៃធំ ភាគខាងជើង និង ខាងកើត ខ្ញុំធ្លាប់នៅ តាំងពីឆ្នាំ ១៩៧៣ រហូតដល់ឆ្នាំ ១៩៧៥ បើតាមខ្ញុំសង្កេតមើលទៅ ពិតជាសម្បូរសត្វ ទទានេះមែន ដោយសារឮសូរវាយំ ជាពិសេសនៅម្តុំ អូរដូនតា ឬ ទំនប់អូរដូនតា ព្រៃទាំងនោះមិនក្រាសពេកទេ ហើយមានដីមួយភាគ ជាដីល្បាយខ្សាច់ផង ។ល។

    នៅប៉ុស្តខ្ញុំ ខ្ញុំបានដាក់ប្រក្រតិទិន ជាពីរប្រភេទ ប្រភេទមួយ តាមបែបពុទ្ធសាសនា និងទីពីរ ជាប្រភេទសំលៀកបំពៃក់ខ្មែរ តើខេមរក្សបានចូលមើលដែរទេ បើចូល តើយល់យ៉ាងណាដែរ ? អាចប្រើការបានទេ ? បើអាចប្រើការបាន ប្រហែលធ្វើច្រើន ទៀត ។ សូមអរគុណទុកជាមុន !

    • បាទខ្ញុំស្គាល់តំបន់នោះព្រោះកាលឆ្នាំ1993-1996 ខ្ញុំទៅប្រចាំការនៅព្រៃធំ​ចំណែកកន្លែងផ្សេងទៀត គឺជាសមរភូមិដ៏លំបាករបស់ខ្ញុំកាលឆ្នាំ១៩៩២។

  3. Lovepeehs05 13/04/2012 / 1:28 pm

    បាត់លោកខេមរបក្សីយូរហើយ មកវិញមានទាំងសត្វទទាមកផង ទាន់ពេលល្មមចូល ឆ្នាំខ្មែរ ។ អរគុណខេមរបក្សី ដែលបានបង្ហាញសត្វទទានេះ តាមពិតទៅខ្ញុំធ្លាប់ឃើញ ដែរតែមិនដឹងថា សត្វទទាមានប៉ុន្មានប្រភេទទេ ហើយក៏មិនស្គាល់ទទាពិតបា្រកដ ដែរ ទាល់ទេវាយំ “តឹក កាតត ក្តតា” ទើបដឹង ! មើលទៅស្អាតណាស់ ពណ៌ត្រសក់ បើតាមខ្ញុំចាំបាន វានៅព្រៃល្បោះមែន មិនមែនព្រៃជ្រៅទេ ដូចនៅម្តុំស្រែអន្ទាក់ ខាងកើត ឬ ឥសាន្ត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សំបូរណាស់ ។

    សូមសិរីសួស្តីឆ្នាំថ្មី តាមជួយបីបាច់ថែរកស្សា លោកខេមរបក្សី និងក្រុមគ្រួសារ ឱ្យបានជួបប្រទះតែសេចក្តីសុខសប្បាយ និង មានតែសុភមង្គល វិបុលសុខគ្រប់ ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយ !

    • អរគុណច្រេីន សត្វេនះសម្បូណ៌នៅម្ដុំសាលាក្រៅ ស្រែអន្ទាក់មែន និងនៅប៉ាងរលឹម ព្រមទាំងជិតព្រៃធំផងដែរ។ អរគុណចំពោះការជូនពរ សូមទទួលពរវិញផង។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s