ខេមរបក្សីសាស្ត្រិនគឺជាប្លកសម្រាប់និយាយពីសត្វស្លាបនៅក្នុងប្រទេសកម្ពុជា និងអប់រំពីចំណេះដឹងផ្នែកបក្សីសាស្ត្រដល់ខេមរជនគ្រប់ៗគ្នាដែលមានបំណងសិក្សាផ្នែកនេះនិងពេញចិត្តផ្នែកបរិស្ថានធម្មជាតិនៃកម្ពុជរដ្ឋយើង ។
ទាក់ទងខ្ញុំ៖ guidejohnny@yahoo.com
ទូរស័ព្ទ៖ 069575091
Khmerbirder’s blog is to promote and share a knowledge of birds of Cambodia to all Cambodians who get interested in wildlife and natural resource of Cambodia.
Contact me at: guidejohnny@yahoo.com
Mobile: 069575091
Greetings from Hua Hin 🙂 Thank you once more for wonderful birding. See you some time in Cambodia.
Regards,
Piotr
Thanks for your greeting! I like being out with you birding together and I hope you’ll come to SR and do that again together.
សួស្តីបង!
សួស្ដី
សួស្តី ប្លក់បក្សី! ខ្ញុំរីករាយណាស់ដែលបានស្គាល់ប្លក់នេះ! សូមពិតជាស្រលាញ់សត្វព្រៃ ណាស់ជាពិសេស គឺបក្សីរបស់យើង។ សូមជួអភិរក្សវាទាំងអស់គ្នា។
បើដូច្នេះមែន សូមជួយកុំពិសារសាច់សត្វព្រៃនិងផ្សព្វផ្សាយពីចំណេះដឹងសត្វព្រៃឲ្យបានជ្រួតជ្រាបដល់អ្នកទាំងឡាយផង ។
បាទខ្ញុំនឹងធ្វើដូចបងនិយាយ! តែអ្នកភូមិខ្ញុំពិបាកពន្យល់ណាស់ ពីព្រោះពួកគាត់មិនសូវចេះ អក្សរ និង មិនដឹងពីផលប្រយោជន៏របស់ សត្វព្រៃ ហើយវាជា ទម្លាប់តពីដូនតាគាត់មកហើយ។ តែខំប្រឹងពន្យល់ម្តងបន្តិចទាល់តែគាត់យល់។
ជំរាបសួរម្ចាស់ផ្ទះ មិនដែលដឹងសោះថាមានផ្ទះដែលសប្បូរទៅដោយចំណេះដឹងទាក់ទងនឹងសត្វស្លាបនៅទីនេះសោះ ។សូមជួយណែនាំផងចា៎ 🙂
មិនអីទេ រីករាយដែលបានស្គាល់ “ផ្កាយ” ។ បើមានអ្វីខ្ញុំអាចជួយបាន សូមប្រាប់មកចុះ ខ្ញុំបង្កើតប្លក់នេះគឺដើម្បីចែករំលែកចំណេះដឹងដែលខ្ញុំមានដល់សង្គមយើងទាំងមូល ។ ប៉ុន្តែចំណេះដឹងខ្ញុំក៏មានកម្រិតដែរ បើសំណួរណាខ្ញុំមិនអាចឆ្លើយបាន សូមអភ័យទោសផង 🙂
ចា៎ រីករាយដែលបានស្គាល់ដូចគ្នាល្បង សង្ឃឹមថាថ្ងៃក្រោយអាចប្រាស្រ័យទាក់ទងគ្នាក្នុងភូមិបានល្អ ដូចគេថាគ្មានអ្នកណាចេះគ្រប់១០នោះទេ ទាល់តែជួយគ្នាចែករំលែកចំណេះដឹង នេះបន្តិច នោះបន្តិច ចឹងទើបបានចំណេះដឹងទូលំទូលាយ 🙂
ប្រាកដណាស់ផ្កាយ! ខ្ញុំជាមនុស្សចូលចិត្តចែករំលែកណាស់ ហើយក៏មិនចូលចិត្តអ្នកលាក់របៀនទុកតែម្នាក់ឯងដែរ! នេះជាមូលហេតុដែលខ្ញុំចូលមកវើតប្រេស ដោយឃើញថាអ្នកនៅសង្គមនេះចែករំលែកគ្នាយ៉ាងទូលំទូលាយនូវចំណេះដឹងផ្សេងៗគ្នារាប់មិនអស់ទេ!
អរគុណយ៉ាងច្រើនទុកជាមុនបងប្រុស!
ប្អូននឹងរង់ចាំអាននាពេលឆាប់ៗនេះ..
បងបានដាក់ពីភាពលម្អិតនៃសត្វក្ងោកនេះរួចហើយ ។ ឧត្ដមអាចចូលទៅអាននៅក្នុងចំណាត់ក្រុម «រៀនពីសត្វស្លាប» ។
បងប្រុស
ខ្ញុំចង់ស្វែងយល់ពីសត្វក្ងោក ឲ្យបានច្បាស់..?? សូមបងជួយណែនាំផង..
ចាំបងដាក់ជូន ប៉ុន្តែសុំចាំបន្តិច ។
រីករាយដូចគ្នាហ្នឹង! ខ្ញុំចូលទៅលេងផ្ទះលោកញឹកដែរតែអត់ដែលទុកដានជើងទើបតែឃើញគេនិយាយភ្លូកទឹកភ្លូកដីរឿងលីនុចនិងវិនដូស៍ហ្នឹងទើបបាននិយាយតិចតូវ!
អីយ៉ា! អ្នកលាញ់ធម្មជាតិនៅនេះសោះ? ហេហេ! រីករាយដែលបានស្គាល់ល្បង!
មិនអីទេ ខ្ញុំរីករាយនឹងចែករំលែក! អរគុណដែលចូលមកលេង ។ សូមជួយរិះគន់ផងដើម្បីខ្ញុំស្ថាបនាវាបន្ថែមទៀត ។
សួស្តីម្ចាស់ផ្ទះ អរគុណចំពោះព័ត៌មានអំពីសត្វរបស់លោក ។ រីករាយណាំស់ដែលបានស្គាល់ ។
អរគុណដែលចូលលេង និងចូលចិត្តប្រកាសរបស់បង!
អរគុណសម្រាប់ប្រកាសទាំងឡាយរបស់បង! 🙂
សួស្តី!លោកជាមគ្គុទេសន៍ ភាសាអីដែរ?
សូមកែផង “…នៅមានចន្លោះប្រហោង…” ។
មានឧត្តមគតិខ្ពស់មែន ។ នៅស្រុកយើងមានសត្វស្លាបច្រើនសន្ធឹក ប៉ុន្តែការផ្សព្វផ្សាយអំពីសត្វទាំងនេះ មិនមានចន្លោះប្រហោងច្រើនណាស់ ។ ហេតុនេះការដាក់ផ្សាយអំពីសត្វទាំងនេះ ជាការរួមចំណែកមួយសំខាន់ណាស់សម្រាប់កូនខ្មែរបានស្គាល់តទៅ ។
អរគុណដែលបានចូលរួមវាចា ប៉ុន្តែខ្ញុំមិនសូវយល់ន័យរបស់លោកទេ សូមនិយាយឲ្យបានច្បាស់ជាងនេះបន្តិចមក ព្រោះខ្ញុំមិនប្រសប់គិតពិចារណានោះទេ ។
ចូលផ្ទះនេះ ឡើងងាប់ស្មៅអស់ហើយតែអត់បានប្រាប់ម្ចាស់ផ្ទះសោះ អាលូវទុកសំបុត្រមួយចុះ «សួរស្តីបង! រីករាយបានស្គាល់ សូមសួរសុកទុក្ខតាសំបុត្រនេះផង» ។
that not problem !!!if look at me still not remember ort ey te!!!justknew me is remember hehehhe
អូ!!!មកមក បើថាអត់មាន ចាំខ្ញុំបូមបន្ថែមដាក់ពាងហេហេហហេ!!!!ចាំពេលណាមួយ ចាំដាក់រូបជាមួក្រុមបង!!នៅទន្លេសាប!!!
why bong not go to ssee my blog have many pic lolz hehe
ទើបតែទៅមើលមុននេះបន្តិចហ្នឹងឯង! ស្គាល់ហើយ មានដឹងថាមកសម្ងំនៅភូមិនេះឯណា បើដឹងទៅលេងផ្ទះឲ្យញឹកផឹកទឹកឲ្យអស់ពីបឹងហ្នឹងម្ដង!
បើប្រាប់ថាភ្លេចក៏អត់ដែល!!ហេហេហេ !!i was with u with the student from PEPY !!!
មិនមែនភ្លេចទេ ដឹងថាខាងប៉េបពីហើយ តែអត់ចាំមុខ ព្រោះកាលដែលទៅហ្នឹង បងនៅមួយក្រុមជាមួយគ្រូៗ ចំណែកប្អូននៅជាមួយសោភ័ណ្ឌ ទើបចាំឈ្មោះអត់បាន ប៉ន្តែគ្រាន់តែឮនិយាយពីព្រែកទាល់ដឹងថាខាងប៉េបពីហើយ! កុំអន់ចិត្តអីណា ព្រោះខួក្បាលបងអន់ខាងចាំឈ្មោះហ្នឹងឯង!!!
សួស្ដីបង!!!រីករាយស់ដែលបានជួបបងនូវទីនោះ Make me remember the day we have the trip together in prektaol!!!hehheh
have good day bong!!
ខ្ញុំក៏រីករាយដែរ! អាចដាក់រូបថតខ្លួនបានទេ បងចាំឈ្មោះមិនសូវបានទេ អង្គចងចាំខ្សោយណាស់ ហេហេ៎ ។ សុខសប្បាយយ៉ាងណាដែរ?
សួស្តី!!
ប្អូនចូលចិត្តអានរឿងកាតូច អានចប់ដងហើយ!!
រឿងអ្វីទៅរឿងកាតូចនោះ ឧត្ដម? បងស្ដាប់អត់យល់ទេ!
រឿងកាតូច ប្រឡងនៅសមាគមអក្សរសិល្ប៍នូហាច។ ជារបស់បងខេមរបក្សីមែនទេ?