Feeds:
ប្រកាស
មតិ

Archive for the ‘ផ្នែកព័ត៌មានវិជ្ជា’ Category

មិន​ដឹង​យ៉ាង​ម៉េច​ទេ ពុម្ពអក្សរ​ហនុមាន​ថ្មី​របស់​បង​ហុង វា​មិន​ប្ដូរ​មូសិកទន្ត (៉) ទៅ​ជា​ក្បៀស​ក្រោម​ឬ​ស្រៈ (ុ) ទេ។ ខ្ញុំ​បាន​ប្រើ​លើ MS Word, Excel, OpenOffice 3.2 ហើយ​ តែ​សុទ្ធតែ​គ្មាន​បាន​លទ្ធផល​ទាំងអស់ ។ មិន​ត្រឹម​តែ​មួយ​នេះ​ទេ សូម្បី​តែ​វាយ​យក​ស្រៈ​ពេញតួ​ជា​ជើង​ក៏​មិន​ចេញ​ដូច​ពុម្ព​ចាស់ៗ​ដែរ! មិន​ដឹង​ថា​ពុម្ពនេះ​បង​ហុង​ធ្វើ​ពិសេស​សម្រាប់​តែ​ប្រើ​បង្ហាញ​លើ​បណ្ដាញ​ឬ​យ៉ាង​ណា ។ មាន​នរណា​អាច​ជួយ​ស្រាយ​ចម្ងល់​ខ្ញុំ​បាន​ទេ? ជួយ​យក​តែ​បុណ្យ​ទៅ…!
(មើល​រូប​ភាព​ដែល​ខ្ញុំ​មាន​បញ្ហា)

Advertisements

Read Full Post »

អ្នក​ប្រើ​ទូរស័ព្ទ Android ទាំងអស់​មិន​បាច់​បារម្ភ​ទៀត​ទេ ឥឡូវ​ប្រព័ន្ធ​ទូរស័ព្ទ​ប្រភេទ​នេះ​ក៏​អាច​ប្រើ​ភាសា​ខ្មែរ​បាន​មិន​ចាញ់ iPhone ដែរ ។ ជា​តួយ៉ាង ខ្ញុំ​ប្រើ​ទូរស័ព្ទ​ប្រភេទ Hauwei Google Ideos Android 2.2 ខ្ញុំ​អាច​ប្រើ​ភាសា​ខ្មែរ​បាន អាន​បាន និង​សរសេរ​បាន​យ៉ាង​ងាយ ។
សម្រាប់​ទូរស័ព្ទ​ប្រភេទ​ខ្ញុំ​​នេះ យើង​ប្រើ Z4root ដើម្បី​ root ហើយ​ប្រើ Root Explorer ដើម្បី​ចម្លង​ពុម្ព​អក្សរ​ទៅ​កាន់​កញ្ចប់ System => fonts និង​ចម្លងឯកសារ Libs ទៅ​ដាក់​ក្នុង​កញ្ចប់ System => Lib។ ចំណែក​ក្ដារ​ចុច​ក៏​មិន​ជា​ខុស​អី​ដែរ ។ ប្រសិនជា​មាន​ចំណាច់អារម្មណ៍ សូម​ចូល​ទៅ​កាន់​ក្រុម​អ្នក​ប្រើប្រាស់ អែនដ្រយ កម្ពុជា នៅ​លើ​ហ្វេសប៊ុក (CAUG) ។

Read Full Post »

សួស្ដី​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​កូដ​ចំហរ​ Android ទាំងអស់​គ្នា ថ្ងៃ​នេះ​ខ្ញុំ​សូម​និយាយ​ពី​ប្រព័ន្ធ​ដែល​ប្រតិបត្តិការ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​មិន​អន់​ជាង iOS នោះ អាច​អាន​ភាសា​ខ្មែរ​បាន​ហើយ​តាម​ក្រម​អក្សរ​យូនីកូដ ដែល​ក្រុម​អ្នក​អភិវឌ្ឍ​កម្មវិធី​ខ្មែរ​បាន​ព្យាយាម​យ៉ាង​ពេញ​ទំហឹង ជា​ពិសេស​គឺ​បង ដាញ់ ហុង និង ធីម ចាន់រិទ្ធី ដែល​ធ្វើ​ការ​នេះ​យ៉ាង​ដិតដល់ ។ សូម​តាមដាន​រាល់​ការ​ឆ្លងឆ្លើយ​របស់​ក្រុម​អ្នក​ប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ Android ខ្មែរ​នៅ​ទី​នេះ៖ http://www.facebook.com/#!/groups/caug.talk

Read Full Post »


ពេល​នេះ​ខ្ញុំ​កំពុង​ឆ្លៀត​ពេល​បង្កើត​ពុម្ព​អក្សរ​សិលាចារឹក​ដើម្បី​ប្រើប្រាស់​តាម​តម្រូវការ​ខ្លះៗ ។ វា​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ព្រោះ​ត្រូវ​គូរ​អក្សរ​ទាំងនេះ​ម្ដង​មួយៗ ហើយ​ដោយសារ​ខ្ញុំ​ពុំ​សូវ​មាន​ពេល​ច្រើន​ផង ។ មួយ​វិញ​ទៀត អក្សរ​ទាំង​នេះ​មាន​លក្ខណៈ​ស្មុគ្រស្មាញ​ណាស់​ដោយ​តួ​ខ្លះ​មាន​ដល់​ពីរ​ឬ​បី ដូច្នេះ​ខ្ញុំ​ត្រូវ​បង្កើត​ក្ដារ​ចុច​ថ្មី​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ក្ដារចុច​យូនីកូដ​ខ្មែរ​បច្ចុប្បន្ន​របស់​ខ្មែរ​អូអែស​ដើម្បី​ដាក់​បញ្ចូល​រាល់​តួអក្សរ​ទាំង​នោះ ។ យ៉ាងណា​ក៏ដោយ ពុម្ព​នេះ​អាច​នឹង​ត្រូវ​ចោល​សំខ្យា​ខ្លះ​ដែល​ខ្មែរ​បុរាណ​ប្រើ​ខុស​គ្នា​ពី​បច្ចុប្បន្ន ដូច​ជា​លេខ​២០ មិន​មែន​ប្រើ​លេខ​ ២+០ ដូច​បច្ចុប្បន្ន​នេះ​ទេ ។

Read Full Post »

ថ្មី​ៗ​នេះ​ខ្ញុំ​បាន​កែ​ក្ដារចុច​ថ្មី​សម្រាប់​វាយ​ខ្មែរ​យូនីកូដ​ដោយ​គ្រាន់តែ​បន្ថែម​ញ្ញា (-) ដើម្បី​ឲ្យ​ងាយស្រួល​ក្នុង​ការ​វាយ​បញ្ចូល​កាលណា​យើង​ប្រើ​លើ​កុំព្យូទ័រ​យួរដៃ ។ ចំពោះ​កុំព្យូរទ័រ​លើ​តុ​វា​មិន​ពិបាក​ទេ​ព្រោះ​វា​មាន​ផ្នែក​លេខ​ដែល​អាច​ឲ្យ​យើង​ប្រើ​លើ​នោះ​បាន ប៉ុន្តែ​​លើ​ឡែបថប់​វិញ​ពិបាក​ក្នុង​ការ​ប្ដូរ​ក្ដារចុច​ចុះ​ឡើង​ណាស់ ។ ដើម្បី​វាយ​សញ្ញា​នោះ​បាន អ្នក​គ្រាន់តែ​ចុច Alt Gr + M វា​នឹង​បង្ហាញ​ជាក់​ជា​មិន​ខាន ។ តួ​អក្សរ​ផ្សេង​ទៀត​គឺ​រក្សា​ទុក​តាម​គំរូ​របស់​ក្រុម​ខ្មែរ អូអែស ។

ដំបូង​គឺ​គិត​ថា​ធ្វើ​សម្រាប់​តែ​ខ្លួន​ឯង​ទេ តែ​ក្រោយ​មក​ខ្លាច​មាន​បញ្ហា​ថាសរឹង​ឆេះ​ដូច​លើក​មុន​ទៀត ក៏​សម្រេច​ចិត្ត​ដាក់​ជា​ប្រកាស​ទៅ ។ ប្រសិនជា​លោក​អ្នក​ពេញចិត្ត សូម​ចុច http://www.mediafire.com/?ja1fkz27kyhapk3 ដើម្បី​ទាញ​យក ។

Read Full Post »

ខ្ញុំ​បាន​ប្រើ​យូនីកូដ​យូរ​ណាស់​ហើយ​មិន​ដែល​មាន​បញ្ហា​អី​ទេ ។ ស្រាប់តែ​ពេល​នេះ ខ្ញុំ​បាន​ជួប​ប្រទះ​បញ្ហា​វាយ​អក្ស​មិនចេញ ។ អក្សរ​នោះ​គឹ​ស្រៈពេញតួ ( ឫ) ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ចូល​ទៅ​ក្នុង​និមិត្តសញ្ញា​រួច​បញ្ចូល​ដោយ​ដៃវិញ ។ ឆ្គួត​មែន តើ​មាន​នរណា​ដឹង​ថា​ដោះស្រាយ​យ៉ាង​ម៉េច​ទេ? ខ្ញុំ​សួរ​ក្រុម​ខ្មែរ​អូអេស​គេ​ថា​អត់ដឹង សួរ​បង​ហុង​គាត់​ឲ្យ​ទៅ​មើល​វេបសាយថ៍ ខ្មែរ​អិលស៊ី តែ​គ្មាន​បាន​ចម្លើយ​សោះ ។ អស់​ក្បាច់​ហើយ​ខ្ញុំ បាក់​ដូច​គោ​ដី​ឥដ្ឋ​ចឹង!

Read Full Post »

នេះ​ជា​សេចក្ដី​ជូន​ដំណឹង​ដល់​ខេមរជន​គ្រប់រូប​ដែល​ស្នេហា​អក្សរសាស្ត្រ​ជាតិ ឲ្យ​បាន​ជ្រាប​ថា​វចនានុក្រម​ខ្មែរ​កំណែ​ថ្មី​ចេញ​ផ្សាយ​ហើយ! ខ្ញុំ​បាន​ស្រង់​យក​ពី​ប្លក​លោក សរ សុខនី មក​ផ្សាយ​ចែកជូន និង​ទាញ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ ។

«សេចក្ដី​ជូន​ដំណឹង

ខ្ញុំ​បាទ​មាន​សេចក្ដី​រីករាយ​ក្នុង​ការ​ជូន​ ដំណឹង​ថា កំណែ​វចនានុក្រម​ខ្មែរ​២.១ (version 2.1)បាន​ចេញ​ ហើយ​សម្រាប់​ការ​ទាញ​យក​មក​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ។​ ក្នុង​កំណែ​នេះ វា​អាច​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​វីនដូ​គ្រប់​កំណែ​(Window XPs, Window Vista, Window 7 32 or 64 bits…) និង​Unix​ ដែល​មាន​ដូច​ជា Linux, Ubuntu និង OpenSuse ជាដើម។ អ្វី​ដែល​អស់​លោក​អ្នក​ត្រូវ​ការ​នោះ​គឺ ត្រូវ​បញ្ចូល​កម្មវិធី​ខ្មែរ​យូនីកូដ និង​កម្មវិធី​ Java សម្រាប់​ដំណើរ​ការ​កម្មវិធី​នេះ(មាន​នៅ​ក្នុង​កញ្ចប់​រួច​ជា​ស្រេច​ទំហំ ១៨.៥ MB)។ កំណែ​នេះ​ ខ្ញុំ​បាទ​មិន​បាន​ដាក់​ពាក្យ​ថ្មី​បន្ថែម​ចូល​ទេ គឺ​យើង​ផ្ដោត​សំខាន់​តែ​លើ ធ្វើ​យ៉ាង​ណា​ឲ្យ​វា​ដំណើរ​ការ​លើ​ប្រព័ន្ធ​​កុំព្យូទ័រ​៦៤​ប៊ីត​ និង​លើ​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត។ នៅ​​ពេល​ខាង​មុខ យើង​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​វា​ដំណើរ​ការ​លើ​ប្រព័ន្ធ​Mac។

សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការងារ​ជា​ពិសេស ​លោក អ៊ុំ ចំរើន ដែល​ជា​​អ្នក​សរសេរ​កម្មវិធី​សម្រាប់​កំណែ​នេះ។ កំហុស​ឆ្គង​ពិត​ជា​មាន និង​សូម​ស្វាគមន៍​រាល់​មតិ​រិះ​គន់ និង​កែ​លម្អ​ការងារ​នេះ​ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា ដោយ​ផ្ញើ​ទៅ​កាន់​អ៊ីមែល sorsokny@yahoo.com។

សូម​ចុច​ ទីនេះ ដើម្បី​ទាញ​យក​កម្មវិធី​នេះ។

ប្រសិន​បើ​លោក​អ្នក​មាន​កម្មវិធី​យូនីកូដ​ ខ្មែរ​ និង​ Java រួច​ហើយ​ លោក​អ្នក​អាច​ទាញ​យក​តែ​កម្មវិធី​វចនានុក្រម​បាន​ដោយ​ចុច​នៅ ​ទី​នេះ (៤.៦៥ MB)

តែ​កុំ​ភ្លេច​លោក​អ្នក​ត្រូវ​ការ​កម្មវិធី​ winrar ដើម្បី​ បើក​កញ្ចប់​នេះ​បាន។ បើ​ទាន់​​ពុំ​មាន​ទេ​ សូម​ចុច​ ទី​នេះ »

 

អរគុណ

Read Full Post »

Older Posts »

%d bloggers like this: