Feeds:
ប្រកាស
មតិ

Archive for the ‘វប្បធម៌ (Culture)’ Category

អង្គុយៗ​លេង ស្រាប់តែ​នឹកដល់​កាល​ពី​ក្មេង​ៗ​ដែល​ធ្លាប់​លេង​ល្បែង​ជាច្រើន ហើយ​ក្មេង​បច្ចុប្បន្ន​មិន​លេង ហើយ​គេ​រើស​យក​ល្បែង​លើ​កុំព្យូទ័រ ។ល។ មក​ជំនួស​វិញ ។ ល្បែង​ដែល​ខ្ញុំ​លេង​​គឺ​​មាន​សូត្រ​ជា​បទ​ដូចជា៖ ត្រាយត្រកត្រាយត្រុំ ពុក​ធ្វើ​នំ​កូន​ធ្វើតំបែ ពុក​ធ្វើស្រែ កូន​កាប់ចម្ការ ពុក​បាញ់​ខ្លា​កូន​បាញ់​ដំរី ពុក​ទូលល្អី​កូន​ទូល​កញ្ជើ ពុក​ឡើង​ឈើ​កូន​ចាក់​ពី​ក្រោម ពុក​លេច​ផោម​បែកក្បាល​កូន​ភុស ។ 🙂 និង លេង​ពួនយួន​ចាប់ លេង​ចម្បាប់​ម៉ែ​វ៉ៃ លេង​កន្ត្រៃ​មុត​មាត់ លេង​រំពាត់​ឈើ​ខ្នង លេង​ដំបង​បែក​ក្បាល លេង​ផាល​មុត​ជើង លេង​កាំភ្លើង​តៃហោង ។ ថែម​ទាំង​មាន៖ ឡុកឡាក់​ស៊ី​បាយ​ឡុកឡាក់ ជក់​ថ្នាំ​ខ្លាំង​ណាំអេក​ណាំអក កូន​កញ្ចកវ៉ក​កន្ទ្រប់​បាយ​អ៊ុង ។ ហើយ​ក៏​មាន៖ ចាក់​ទឹក​ដូង​មីឡូងមីឡែ កន្ទុយ​មាន់​ចែ​ពាក់​អាវ​ក្រពើ ក្រពើ​ជិះសេះ​ខ្ញុំ​ជិះ​ដំរី ក្រពើ​កង​កី​ខ្ញុំ​កង​កាក់ ក្រពើ​ចាក់ច្រវាក់​ខ្ញុំ​ចាក់​ម្ចុល ក្រពើ​ទុលមុល ខ្ញុំ​ពង​ប្រិច ។ គួរ​ឲ្យ​អស់​សំណើច​កាល​សម័យ​នោះ ហើយ​ក៏​គិត​ថា​បន្តិច​ទៀត​លែង​មាន​ពាក្យ​ប្រដេញ​គ្នា​បែបនេះ​សម្រាប់​ក្មេង​លេង​ទៀត​ហើយ​មើល​ទៅ!

Advertisements

Read Full Post »

ដោយ ហាស់ សាន
2011-04-20

បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​រស់​នៅ​បស្ចិម​ប្រទេស​បាន​ស្រាវជ្រាវ​ឃើញ និង​សរសេរ​ថា ខ្មែរ​ជា​ប្រជា​ជាតិ​មួយ​ជិត​ដាច់​ពូជ ឬ​ផុត​ពូជ​ទៅ​ហើយ។

Photo courtesy of http://preynokornews.blogspot.com

ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧

ពួក​គេ​សំអាង​លើ​កត្តា​ជាក់​ស្ដែង​មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​នរណា​ហ៊ាន​និយាយ​ចំៗ ដោយ​សារ​មូល​ហេតុ​ផ្សេងៗ សម្រាប់​ខ្លួន​គេ​ផ្ទាល់។

តើ​បញ្ញវន្ត​ខ្មែរ សញ្ជាតិ និង​ជា​ពល​រដ្ឋ​អាមេរិកាំង​សំអាង​លើ​កត្តា​អ្វី​ខ្លះ? ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន លោក ហាស់ សាន មាន​សេចក្ដី​រាយ​ការណ៍​សង្ខេប​មួយ ទាក់​ទិន​អត្ថបទ​របស់​បណ្ឌិត អតីត​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​មួយ​នៅ ស.រ.អា. ដែល​នឹង​បង្ហាញ​ជូន​កិច្ច​ប្រជុំ​នៅ​ប្រទេស​បារាំង​ក្នុង​ខែ​ក្រោយ​នេះ។

អ្វី​ដែល​អតីត​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច បណ្ឌិត ទិត ណារញ្ញគិរី សរសេរ​សម្រាប់​ធ្វើ​បាឋកថា​នៅ​ប្រទេស​បារាំង នា​ខែ​ឧសភា ឆ្នាំ​២០១១ នេះ ប្រហែល​ជា​មាន​ពល​រដ្ឋ​ខ្មែរ​ខ្លះ​គិត​ថា លោក​សរសេរ​នោះ ហាក់​ដូច​ជា​មិន​ស្គាល់​ស្រុក​ខ្មែរ​ច្បាស់​នោះ​ឡើយ ឬ​មួយ​ជា​ការ​សរសេរ​ប្រមាថ​មើល​ងាយ​ដល់​ជាតិ​សាសន៍​របស់​ខ្លួន។ ការ​សរសេរ​ឆ្លុះ​បញ្ចាំង​ក្នុង​នាម​លោក​ជា​ខ្មែរ សិក្សា និង​រស់​នៅ​បរទេស បង្ហាញ​នូវ​ការ​បារម្ភ​របស់​លោក​ចំពោះ​អនាគត​ប្រជា​ជាតិ​ខ្មែរ ក្នុង​នាម​ជា​ជាតិ​សាសន៍​មួយ ដែល​ចាញ់​ប្រៀប​បរទេស​ជិត​ខាង​គ្រប់​សម័យ​កាល។ បណ្ឌិត ទិត ណារញ្ញគិរី ធ្លាប់​បង្រៀន​នៅ​សកល​វិទ្យាល័យ Johns Hopkins និង​ធ្លាប់​បម្រើ​ការ​ងារ​នៅ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ IMF ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ស.រ.អា.។

មិន​ស្គាល់​យុទ្ធសាស្ត្រ​វៀតណាម និង​សម្បូរ​បញ្ហា​ផ្ទៃ​ក្នុង

បណ្ឌិត ទិត ណារញ្ញគិរី (Naranhkiri Tith) បាន​លើក​ហេតុ​ផល​មួយ​ចំនួន ដែល​ធ្វើ​កម្ពុជា​រស់​នៅ​ក្រោម​ឥទ្ធិពល​ប្រទេស​វៀតណាម​ដោយ​ចៀស​មិន​រួច មាន​ដូច​ជា ខ្មែរ​មើល​យុទ្ធសាស្ត្រ​វៀតណាម​មិន​យល់​ជម្រៅ, វៀតណាម​មាន​របៀប​របប មាន​វិន័យ ចេះ​រៀបចំ​អង្គការ​គ្រប់គ្រង ហើយ​មើល​ឆ្ងាយ​ទៅ​មុខ យូរ​អង្វែង ជា​ដើម។ រី​ឯ​ខ្មែរ​វិញ សំបូរ​បច្ចាមិត្ត​ផ្ទៃ​ក្នុង, សង្គម​ទន់​ខ្សោយ ហើយ​មិន​ចេះ​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ទាន់​ពេល​វេលា។

ក្រៅ​ពី​នេះ លោក​ថា មាន​កត្តា​ព្រះ​មហា​ក្សត្រ ដែល​មាន​តួ​នាទី​ធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់​ឲ្យ​សង្គម​មួយ​ផ្ដាច់​ការ, គ្មាន​ការ​ទទួល​ខុស​ត្រូវ, អសីលធម៌, មិន​ខ្វល់​នឹង​អ្នក​ដទៃ ហើយ​មាន​លក្ខណៈ​ដឹក​នាំ ដែល​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង។ របៀប​គ្រប់គ្រង​រដ្ឋបាល​ខ្មែរ សម្បូរ​ដោយ​អ្នក​ធំ​នៅ​ខាង​លើ តែ​ខ្សត់​អ្នក​តូច​នៅ​ខាង​ក្រោម។ ច្បាប់​រក​យុត្តិធម៌​ចែង​មិន​ច្បាស់ អ្នក​ធំ​ថា​យ៉ាង​ណា​ក៏​បាន ដរាប​ណា​មិន​ប្រមាថ​ស្ដេច។ ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង ខ្មែរ​មិន​ដែល​ចែង​ច្បាស់​ទេ។ ការ​ដំឡើង​បុណ្យ​សក្ដិ​មិន​យោង​ទៅ​តាម​សមត្ថភាព ចំណេះ​ដឹង​របស់​មនុស្ស​ទេ តែ​ធ្វើ​តាម​វង្ស​ត្រកូល សែស្រឡាយ បក្ស​ពួក និង​ការ​បញ្ចើចបញ្ចើ បញ្ជោរ សរសើរ​គ្នា ឲ្យ​អ្នក​ធំ​ចាប់​អារម្មណ៍។ លក្ខណៈ​ទាំង​អស់​នេះ វៀតណាម​អនុវត្ត​ខុស​ពី​ខ្មែរ​ទាំង​ស្រុង។

កាច​សហាវ មិន​ជឿនលឿន

បណ្ឌិត ទិត ណារញ្ញគិរី បាន​ស្រង់​សំដី​អ្នក​និពន្ធ​វៀតណាម ដូច​ជា ង្វៀង ធេ អាន់ (Nguyen The Anh) ដែល​គេ​ចាត់​ទុក​ខ្មែរ ជា​ជាតិ​សាសន៍​មិន​ជឿន​លឿន កាច​សហាវ (barbarians) បញ្ញវន្ត​ចិន​ឈ្មោះ យ៉ាង បាវ​យុន (Yang Bao Yun) និង អ្នក​និពន្ធ​បារាំង Jean de la Croix ចិន​ហៅ​ថា ជោអាវ ដាគ្រុស (Joao da Cruz) ដែល​គេ​សរសេរ​អំពី​ដំណើរ​ពង្រីក​ទឹក​ដី​នៃ​អធិរាជ​អាណាម ឈ្មោះ ង្វៀង (Nguyen) តាំង​ពី​ឆ្នាំ​១៦៧០ មក​ម្ល៉េះ ដែល​គេ​ឃើញ​អាណា​ចក្រ​ចម្ប៉ា​រង​គ្រោះ​មុន​គេ។ ការ​បាត់​បង់​អធិបតេយ្យ​ភាព​ជាតិ ក្នុង​សតវត្ស​ក្រោយៗ​មក បណ្ឌិត ទិត ណារញ្ញគិរី បាន​លើក​ឧទាហរណ៍​មួយ​ចំនួន ដែល​លោក​មើល​ឃើញ​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ញាក់​ខ្សែ​មិន​ចេញ​មុខ​ពី​ចក្រពត្តិ​និយម និង​កុម្មុយនិស្ត​និយម​វៀតណាម ដោយ​សារ​ការ​គាំទ្រ​ពី​អតីត​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទី​១ សម្ពន្ធភាព​ដ៏​ជិត​ស្និទ្ធ​រវាង​អតីត​ព្រះ​រាជា និង​វៀតណាម​ខាង​ជើង, ទី​២ សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​ខ្មែរ​ក្រហម ហើយ​និង​សម្ពន្ធភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​អង្គ​នឹង​លោក ហ៊ុន សែន។

បណ្ឌិត ទិត ណារញ្ញគិរី សន្និដ្ឋាន​ថា ចាប់​តាំង​ពី​ថ្ងៃ​វៀតណាម​វាយ​លុក​ចូល​កាន់​កាប់​កម្ពុជា ដើម្បី​រំលំ​របប​ខ្មែរ​ក្រហម រដ្ឋការ​ក្រុង​ហាណូយ​បាន​ព្យាយាម​គ្រប់​រូប​ភាព ដើម្បី​អនុវត្ត​គោលការណ៍​នយោបាយ ដែល​អង់គ្លេស​ហៅ​ថា ethnicide ឬ ethnocide ដែល​មាន​ន័យ​ថា ការ​សម្លាប់​ជាតិ​សាសន៍​មួយ​ដោយ​រំលាយ​វប្បធម៌៕

Read Full Post »

ដោយ​សារ​មាន​អ្នក​សរសេរ​មក​ខ្ញុំ​ថា​ចង់​ឃើញ​រូប​សត្វ​ឪឡ​ដែល​គ្រប់គ្នា​ដំណាល​ថា​ជា​សត្វ​សាហាវ​មាន​សំឡេង​ខាប​យក​ព្រលឹង​នោះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ឲ្យ​មើល​ចុះ ។ សត្វ​នេះ​វា​មិន​កាច​ឬ​មាន​អំណាច​ខាប​យក​ព្រលឹង​មនុស្ស​ឲ្យ​ស្លាប់​ដូច​មាន​ដំណាល​នោះ​ទេ អ្វីៗ​គឺ​សុទ្ធតែ​ជា​រឿង​គួបជួន​ប៉ុណ្ណោះ! សត្វ​នេះ​វា​នៅ​ព្រៃ ដល់ពេល​មនុស្ស​ទៅ​នៅ​ព្រៃ​គ្រុនចាញ៉​មាន​ជំងឺ បាន​ឮ​សត្វ​នេះ​យំ​ដោយ​មាន​សំឡេង​ខ្លាំង​គួរ​ឲ្យ​រន្ធត់​និង​ដោយសារ​តែ​ជំនឿ​ថា​ពេល​ណា​សត្វ​នេះ​យំ នឹង​មាន​មនុស្ស​ស្លាប់ ម្ល៉ោះហើយ​ក៏​កើត​ក្ដី​អស់​សង្ឃឹម​រួច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ទៅៗ​រហូត​បាត់បង់​ជីវិត រួច​ក៏​ដាក់​កំហុស​ទៅ​លើ​សត្វ​នោះ! ខ្ញុំ​រស់នៅ​ព្រៃ​ស្ទើរ​មួយ​ជីវិត​ហើយ គ្មាន​រឿង​បែបនោះ​កើត​ឡើង​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្ញុំ​ទេ!

សូម​មើល​សត្វ​នេះ​មើល វា​ធំ​ប៉ុនណា?

Read Full Post »

សួស្ដី​អ្នក​ទាំងអស់​គ្នា ខ្ញុំ​មាន​ចម្ងល់​មួយ​ដែល​រក​នឹក​មិន​យល់ ។

ខ្ញុំ​ឆ្ងល់​ថា៖

– ហេតុ​អ្វី​មាន​ចង​ចេកមាស ចេកប្រាក់ នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ?

– ហេតុអ្វី​មាន​ពិធី​បាច​ផ្កាស្លា?

– ហេតុអ្វី​កូនកម្លោះ​កូន​ក្រមុំ​ចាំបាច់​ពរ​ផ្កាស្លា​រួម​គ្នា?

សូម​ជួយ​ឆ្លើយ​ផង​ប្រសិនជា​មាន​ចម្លើយ!

Read Full Post »

អនិច្ចា​តោ​ថ្ម​ឈរ​កណ្ដាល​ព្រៃ​​យ៉ាង​ស្ងាត់​ជ្រងំ ។ ខ្ញុំ​ឆ្ងល់​ថា​ហេតុអី​គេ​មិន​យក​ទៅ​តម្កល់​ទុក​នៅ​អភិរក្សដ្ឋាន ។

Read Full Post »

បង្គន់​អនាម័យ​នៅ​សម័យ​អង្គរ

មុន​ទទួលមរណភាព ​លោក អួ​ង វន ប្រធាន​អភិ​រក្សដ្ឋាន​អង្គរ​ខេត្ត​សៀមរាប​បា​ន​បង្ហាញ​នូវ​ថ្ម​ចម្លាក់​ដល់​ រូប​ខ្ញុំ ដែល​ថ្មនោះមាន​រាង​សំ​ប៉ែត ហើយ​វែង​ដូច​បន្ទះក្ដារ តែ​នៅ​ខាងចុង​ថ្ម​មាន​ចោះ​រន្ធ​មួយ​យ៉ាង​ធំ ។ ប៉ុន្ដែ ​អ្វី​គួរឲ្យ​សោកស្ដាយ​នាពេល​នោះ​យើង​ទាំង​ពីរ​នាក់ មិនទាន់​បាន​ស្គាល់​ថា តើ​វត្ថុ​នោះ​ត្រូវបាន​គេ​ប្រើ​សម្រាប់​មូលហេតុ​អ្វី​ឲ្យ​បាន ច្បាស់លាស់​នៅ​ឡើយ ។

ក្រោយពីបានធ្វើទស្សនកិច្ច នៅ​ប្រទេស​ស្រីលង្កា ជា ពិសេសនៅមជ្ឈមណ្ឌល អនុរាធបុរៈ ​ទើបយើង​ដឹងថា ‹​បន្ទះ​ថ្ម​› នៅអភិ​រក្សដ្ឋាន​អង្គរ​ខាងលើនេះ គឺជា​ថ្ម​បង្គន់​អនាម័យ​នា​សម័យអង្គរ ។ ​វត្តមាន​វត្ថុ​បែបនេះ ដែល​មាន​ប្រភព​ចេញពី​ភូមិ​ភាគខាង ត្បូង​នៃ​ប្រទេស​ឥណ្ឌា ដូច​នៅ​ស្រីលង្កា​ជាដើម ​នាំឲ្យ​យើង​យល់​ដឹង​បន្ថែម​ទៀត​ពី​វប្បធម៌​ខ្មែរ នា​សម័យ​បាយ័ន​ ក្នុង​រាជ្យ​របស់​ព្រះបាទ​ជយ​វរ្ម័នទី​៧ ក្នុង​អំឡុង​ចុង​សតវត្សរ៍​ទី​១២ នៃ​គ្រឹស្ដសករាជ ។ តែ​អ្វី​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ជនជាតិ​ថៃ​​នៅ​ខេត្ត​សុខោទ័យ បាន​ចម្លង​ប្រពៃណី​ប្រើប្រាស់​បង្គន់​នេះ​ពី​ខ្មែរ​។

ជាធម្មតា​ការ​បន្ទោបង់​របស់​ជន​ជាតិ​ខ្មែរ​ ក៏​ដូចជាកុលសម្ព័ន្ធ​មន​-​ខ្មែរផ្សេងទៀតដែរ គឺ​ធ្វើឡើង​ដោយ​ធម្មជាតិ​ តាម​ដុប ​តាម​ព្រៃ ឬ​ក៏​នៅ​ក្រោយ​លំនៅស្ថាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ឬ​ក៏​គេ​ជីករណ្ដៅ​មួយ​ក្នុង​ដី​នឹង​ចប ហើយ​ក្រោយពី​ជុះ​រួច​គេ​កាយ​ដី​កប់​វា​ចោល ។ ក៏​ប៉ុន្ដែ​ការ​ពោល​ដូច​ខាងលើ​នេះ ត្រូវ​បកស្រាយ​ថ្មី​ថា ’​តាំងតែ​ពី​សម័យ​អង្គរ​មក​ ខ្មែរ​យើង ជាពិសេស​ព្រះរាជវង្សានុវង្ស ឬ​ក៏​ពួក​អភិជន​បាន​ស្គាល់​បង្គន់​អនាម័យ ដែល​មាន​រន្ធ​ដូច​សម័យ​ទំនើប​អ៊ីចឹង​ដែរ សម្រាប់​បង្ហូរទឹក​សម្អាត​លាមក ។ ម្យ៉ាងវិញទៀត​ដើម្បី​កុំឲ្យ​មាន​ក្លិនអសោចិ៍​ជះ​ចេញ​​ពី​រណ្ដៅមកក្រៅ គេ​ជីករណ្ដៅ​មួយទៀត​ក្នុង​ជម្រៅ​ពី​មួយ​ម៉ែត្រ​កន្លះ​ទៅ​ពីរ​ម៉ែត្រ​” ។

តាម​ការស្រាវជ្រាវ ​យើង​ក៏​បាន​ដឹង​ទៀត​ថា ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះមហាក្សត្រ​ថៃ​ដំបូង​នៅ​សុខោទ័យ​បាន​និយម​ប្រើប្រាស់​បង្គន់​ ដូចគ្នា នេះដែរ ។ ក្នុង​បរិវេណ​នៃ​ព្រះបរមរាជ វាំង​ចាស់​សុខោទ័យ បង្គន់​ថ្ម​ចំនួន​ពីរ​ត្រូវបាន​គេ​រកឃើញ ហើយ​សព្វ​ថ្ងៃ​ត្រូវ​បាន​គេ​តម្កល់​នៅ​សារមន្ទីរ​ជាតិ នៃ​ខេត្ត​សុខោទ័យ​អតីត​ទឹកដី​ខ្មែរ ។
ទោះបីជា​យើង​មិន​អាច​ដឹង​នៅ​ឡើយ​ថា ថ្ម​បង្គន់​មួយ​ណា​ជា​របស់​ខ្មែរ ហើយ​មួយ ណា​ទៀត​ជា​របស់​ថៃ​ក៏​ដោយ ក៏ប៉ុន្ដែ​ថ្ម​បង្គន់​ទាំងនោះ មាន​លក្ខណៈ​សមស្រប​ជាង ព្រោះ​មាន​ចង្អូរ​សម្រាប់​ទឹកនោម និង​រន្ធ​សម្រាប់​បញ្ចុះលាមក​រួមជាមួយ ។ ការសិក្សា​នេះ គ្រាន់តែ​ជា​ការបំពេញ​បន្ថែម​ទៅលើ​ភាពខ្វះ​ចន្លោះ​មួយចំនួន នៃ​ចំណេះដឹង​ស្ដីពី​វប្បធម៌​អង្គរ ដែល​គេ​មិនសូវ​យកចិត្តទុកដាក់​ប៉ុន្មាន​តែប៉ុណ្ណោះ ។
គួរបញ្ជាក់​ថា វត្តមាន​នៃ​បន្ទះ​ថ្ម​បង្គន់​បែបនេះ ដែល​មាន​កន្លែង​អង្គុយ​ចោងហោង ក៏​ជា​ភស្ដុតាង​ជា​ប្រយោល​មួយ ចង្អុលបង្ហាញ​លោកអ្នក​ឲ្យដឹងថា នា​សម័យ​នោះ​ជា​ទូទៅ​ក៏មានការប្រើ​បង្គន់​ធ្វើ​អំពី​បន្ទះក្ដា​រដែរ ថ្វី​ត្បិត​តែ​មិន​អាច​នៅ​គង់វង្ស​រហូត​ដល់​សព្វ​ថ្ងៃ​ក៏​ដោយ  ៕F (​ម​.​ត្រា​ណេ​)

បន្ទះបង្គន់អនាម័យថ្មនៅសារមន្ទីរជាតិ ខេត្តសុខោទ័យ (២០០៣)

ថាសបង្គន់ ធ្វើពីថ្មភក់ នៅស.វ.ទី ១២-១៣ នៃគ.ស.។ រក្សាទុកនៅអភិរក្សដ្ឋានអង្គរ, សៀមរាប

Read Full Post »

%d bloggers like this: