Feeds:
ប្រកាស
មតិ

Posts Tagged ‘សត្វ​ស្លាប​ស្រុក​ខ្មែរ’

ឈ្មោះភាសាខ្មែរ៖ ត្មាតភ្លើង

ឈ្មោះអង់គ្លេស៖ Red-Headed Vulture

ឈ្មោះវិទ្យាសាស្ត្រ៖ Aegypius calvus

ត្មាតភ្លើង Red Headed Vulture

ត្មាតភ្លើងគឺជាប្រភេទស្លាបមួយប្រភេទដែលស៊ីសាច់ឆៅជាចំណី ។ ចំនួនដ៏គួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោកនៃសត្វត្មាតដែលរងគ្រោះបំផុតទាំងបីប្រភេទគឺនៅតែមាននៅឡើយក្នុងភាគពាយព្យ និងភាគឦសាននៃប្រទេសកម្ពុជានោះគឺ៖ ត្មាតភ្លើង Red-headed Vulture (Aegypius calvus), សត្វត្មាតប្រផេះ White-rumped Vulture (Gyps bengalensis), និង ត្មាតត្នោត Slender-billed Vulture (Gyps tenuirostris). ប្រភេទទាំងនេះបានទទួលរងនូវការធ្លាក់ចុះគួរឲ្យបារម្ភក្នុងកម្រិត 95-99% នៅលើអនុទ្វីបឥណ្ឌៀ ដោយសារតែពុលថ្នាំ ដាយខ្លូហ្វ៊ីណែក Diclofenac ដែលគេប្រើលើសត្វគោក្របីក្នុងរោគសន្លាក់ ហើយមានផ្ទុកលើសាកសពសត្វ ។ ប៉ុន្តែថ្នាំនេះមិនត្រូវបានគេប្រើនៅអាស៊ីអាគ្នេយ៍ទេ ប៉ុន្តែចំនួនរបស់វាក៏បានថយចុះនៅទីនោះដែរ ប្រហែលដោយសារតែខ្វះចំណី ដែលបង្កដោយការថមថយចំនួនសត្វមានក្រញាំ (គោ, ក្របី, សេះ, រមាំង ។ល។) ។ ចំនួនដែលនៅសេសសល់នោះគឺនៅតិចតួចណាស់, ដែលមានចំនួនត្រឹមតែពីរបីរយទីទៃពីគ្នាប៉ុណ្ណោះ ។ ចំនួនត្មាតក្រាបពងក្នុងប្រទេសកម្ពុជាត្រូវបានឧបត្ថម្ភដោយការកាប់គោក្របីស្រុក តាមរយៈការរួមអង្កេតពីអង្គការ WWF (World Wildlife Fund), WCS (Wildlife Conservation Society) និង BirdLife International ។ ដោយសារតែគ្មានថ្នាំ ដាយខ្លូហ៊្វីណែក ចំនួនត្មាតនៅអាស៊ីអាគ្នេយ៍មានសារសំខាន់បំផុតសម្រាប់ការរស់រាននៃជំពូកត្មាតទាំងបីនេះក្នុងទូទាំងសកលលោក ។

ត្មាតភ្លើងមានទំហំមិនខុសពីក្ងានប៉ុន្មានទេប្រភេទសត្វនេះបច្ចុប្បន្នអាចទៅមើលបាននៅខែត្រស្ទឹងត្រែង ក្នុងស្រុកសៀមប៉ាង និងនៅខែត្រព្រះវិហារ ក្នុងស្រុកឆែប ឋិតក្នុងសហគមន៍ព្រៃការពារ ដងផ្លិត ដែលមានចម្ងាយប្រមាណ ១០០គ.ម ពីត្បែងមានជ័យ ខែត្រព្រះវិហារ ។

Advertisements

Read Full Post »

នេះ​ជា​ការ​ពិពណ៌នា​ពី​សត្វ​ទទា​ទ្រូង​លឿង​របស់​ស្រុក​យើង ។

សូម​អាន​តាម​ការគួរ និង​ជួយ​រិះគន់​ដើម្បី​ស្ថាបនា​ផង ។

Read Full Post »

នេះ​ជា​ការ​ពិពណ៌នា​អំពី​សត្វក្ងោក​ដែល​នៅ​ស្រុក​ខ្មែរ​យើង ហើយ​វា​កំពុង​រង​នូវ​ការ​កម្ទេច​ស្ទើរតែ​ផុត​ពូជ​ទៅ​ហើយ ។ សូម​អាន​តាម​ការគួរ ។

Read Full Post »

នេះ​ជា​រូបរាង​សត្វស្លាប​ដែល​ខ្ញុំ​បាន​រៀបចំ​ឡើង​ជា​ភាសា​ជាតិ ។

Read Full Post »

%d bloggers like this: