អង្គុយៗលេង ស្រាប់តែនឹកដល់កាលពីក្មេងៗដែលធ្លាប់លេងល្បែងជាច្រើន ហើយក្មេងបច្ចុប្បន្នមិនលេង ហើយគេរើសយកល្បែងលើកុំព្យូទ័រ ។ល។ មកជំនួសវិញ ។ ល្បែងដែលខ្ញុំលេងគឺមានសូត្រជាបទដូចជា៖ ត្រាយត្រកត្រាយត្រុំ ពុកធ្វើនំកូនធ្វើតំបែ ពុកធ្វើស្រែ កូនកាប់ចម្ការ ពុកបាញ់ខ្លាកូនបាញ់ដំរី ពុកទូលល្អីកូនទូលកញ្ជើ ពុកឡើងឈើកូនចាក់ពីក្រោម ពុកលេចផោមបែកក្បាលកូនភុស ។ 🙂 និង លេងពួនយួនចាប់ លេងចម្បាប់ម៉ែវ៉ៃ លេងកន្ត្រៃមុតមាត់ លេងរំពាត់ឈើខ្នង លេងដំបងបែកក្បាល លេងផាលមុតជើង លេងកាំភ្លើងតៃហោង ។ ថែមទាំងមាន៖ ឡុកឡាក់ស៊ីបាយឡុកឡាក់ ជក់ថ្នាំខ្លាំងណាំអេកណាំអក កូនកញ្ចកវ៉កកន្ទ្រប់បាយអ៊ុង ។ ហើយក៏មាន៖ ចាក់ទឹកដូងមីឡូងមីឡែ កន្ទុយមាន់ចែពាក់អាវក្រពើ ក្រពើជិះសេះខ្ញុំជិះដំរី ក្រពើកងកីខ្ញុំកងកាក់ ក្រពើចាក់ច្រវាក់ខ្ញុំចាក់ម្ចុល ក្រពើទុលមុល ខ្ញុំពងប្រិច ។ គួរឲ្យអស់សំណើចកាលសម័យនោះ ហើយក៏គិតថាបន្តិចទៀតលែងមានពាក្យប្រដេញគ្នាបែបនេះសម្រាប់ក្មេងលេងទៀតហើយមើលទៅ!
We covul’de done with that insight early on.
តាមខ្ញុំរៀនពីគ្រូខ្ញុំ ពាក្យដើមគឺ “ចាក់ទឹកដូង រំលងសីមា” ហើយមានអត្ថន័យ ចង់ដៀលក្សត្រខ្មែរ ដែលយកប្រពន្ធសាសន៍ដទៃ។
អរគុណ ចុះដាក់ឲ្យចប់មើល តើគ្រូគាត់បានប្រាប់ថាម៉េចខ្លះទៀត?
ខ្ញុំនឹកស្រុកដល់ហើយ នេះធ្វើអោយខ្ញុំ ចងចាំកាលនៅ បថមវ័យ រាល់ពេលខែភ្លឺ គឺពួកខ្ញុំនាំគ្នាចេញលេងមុខផ្ទះ (អុជចង្កៀងគ្មានភ្លើងអគ្គីសនីទេ) យកដីខ្សាច់រោយលើថ្នល់ ធ្វើជាខួង (ល្បែងដេញចាប់ពេលឆ្លងកាត់ខ្សែរ) សម័យនោះ(ទាហ៊ានយួនពេញស្រុក) មិនមានការធ្វើដំណើរពេលយប់ទេ ម្លោះហើយយប់ឡើងនាំគ្នាលេងតែលើថ្នល់ សប្បាយណាស់ លេងពួន លេង ធ្វើខ្មោចលង ។ល។
មែនហើយ នេះជាអារម្មណ៍មនុស្សខ្មែរមិនអាចបំភ្លេចស្រុកខ្លួនបបាន! ព្រោះវាសម្បូណ៌អនុស្សាវរីយ៍ណាស់!
១ ២ ៣ លេងដីកើតមេរោគ, លេងលោកបាប, លេងចាបបោច, លេងខ្មោចលង, លងពងហួល, លេងពួរដាច់, លេងអាចម៍ស្អុយ, លេងលុយចាយ, លេងបាយស៊ី, លេងឃ្លីបាញ់, លេងខ្លាញ់ឆា, លេងខ្លាស៊ី, មេម៉ាយកូនពីរជូរអែមៗ ។ 😆