ផ្អើល​ចោរ​លួច​ម៉ូតូ​នៅ​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ


នៅ​វេលា​ម៉ោង ៣.៤០នាទី ថ្ងៃ​នេះ នៅ​ក្នុង​ការិយាល័យ​ខ្ញុំ​បាន​នាំ​គ្នា​ផ្អើល​ឆោឡោ​បាត់​ម៉ូតូ ។ បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពី​ឃ្លាំង​ចត​ម៉ូតូ​ទៅ​ក្រៅ​តែ​គាត់​មិន​អាច​ស្គាល់​ថា​ជា​នរណា ។ គាត់​បាន​ទៅ​សួរ​ផ្នែក​ផ្សេង​ដែល​នៅ​ក្បែរ​គ្នា​ថា​មាន​នរណា​ចេញ​ទៅ​ក្រៅ​ឬទេ ប៉ុន្តែ​គ្មាន​ចម្លើយ​ណា​បញ្ឈប់​ចម្ងល់​គាត់​ទេ ដោយសារ​គ្មាន​នរណា​ម្នាក់​ចេញ​គ្រប់​ផ្នែក​ទាំង​អស់ ។ គាត់​បាន​រត់​ទៅ​មើល​នៅ​ចំណត​ឃើញ​ថា​បាត់​ម៉ូតូ​របស់​ខ្ញុំ ។ គាត់​បាន​រត់​ត្រឡប់​មក​សួរ​ខ្ញុំ​វិញ​ថា៖ “តើ​បង​ជិះ​ឡាន​មក​ឬ​ម៉ូតូ?” ខ្ញុំ​ឆ្លើយ​ថា​ម៉ូតូ គាត់​សួរ​ថា​ “បង​ជិះ​ខ្លួន​ឯង​ឬ​គេ​ជូន​មក?” ខ្ញុំ​ថា​ជិះ​ខ្លួន​ឯង ។ គាត់​កាន់តែ​ភ័យ រួម​នឹង​បុគ្គលិក​ស្រី​ម្នាក់​ទៀត​​និយាយ​លែង​ត្រូវ​ទាំង​ញញាក់ញញ័រ​ថា៖ “មូតូ​បង​បាត់​ហើយ!” គាត់​នាំ​គ្នា​រត់​រក​សោរ​ម៉ូតូ​ទៅ​តាម​ ខ្លះ​ទាញ​ទូរស័ព្ទ​បម្រុង​នឹង​ហៅ​តម្រួត​ព្រហ្មទ័ណ្ឌ ខ្លះ​ស្រែក​សួរ​ខ្ញុំ​ពី​ផ្លាកលេខ​ម៉ូតូ ។ ចលាចល​អស់​ប្រមាណ​ជា​២០នាទី ខ្ញុំ​ខ្លួន​ឯង​មិន​សូវ​ភ័យ​ទេ​តែ​វា​គិត​មិន​ឃើញ​ថា​ម៉ូតូ​ទៅ​ណា​គិតតែ​ពី​ឆ្លើយ​សំណួរ​គេ និង​ធ្វើ​តាម​សំណូមពរ​គេ ។ ក្រោយ​មក​ទើប​បុគ្គលិក​ម្នាក់​សួរ​រក​មនុស្ស​ប្រុស​ម្នាក់​ដែល​ជា​មគ្គុទ្ទេសក៍​សត្វស្លាប ទើប​ខ្ញុំ​ចាំ​បាន​ថា​ខ្ញុំ​ប្រើ​គាត់​យក​ម៉ូតូ​ទៅ​ចាក់សាំង​ឲ្យ​តាំង​ពី​ថ្ងៃ​តែ​គាត់​រវល់​ហើយ​សោរ​ទៅ​បាត់​តាំង​ពី​ពេល​នោះ​ដែរ ។ រឿង​ឆ្គួត​បែប​នេះ​សង្ឃឹម​ថា​គ្មាន​កើតឡើង​លើ​អ្នក​ដទៃ​ទេ!
បន្ទាប់​ពី​ភ័យ​គ្រប់គ្នា​បែរ​ជា​ឈរ​សើច​យ៉ាង​កខឹក​ឡើង​វិញ ថែម​ទាំង​រៀបចំ​ផែនការ​បន្លាច​បុរស​កម្សត់​នោះ​ទៀត ។

26 thoughts on “ផ្អើល​ចោរ​លួច​ម៉ូតូ​នៅ​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ

  1. Lovepeehs05 23/10/2011 / 3:29 pm

    ម៉េចខេមរៈបក្សី អត់ឃើញហើរតៅណាចឹង ? នៅប៉ុស្តខ្ញុំមានសៀវភៅចែកគ្នាមើល គឺសៀវភៅ កិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីអំពីបញ្ហាកម្ពុជា ២៣ តុលា ១៩៩១ ឥឡូវនេះគម្រប់ ២០ ឆ្នាំហើយ ២៣ តុលា ២០១១ ។

    សូមចូលមើលនៅប៉ុស្ត
    http://khm4education.wordpress.com

    អរគុណ!

  2. តាស៊ីក្លូ 25/08/2011 / 1:38 pm

    ចៅឯងទាល់តែតាដកកាតឲ្យមើលឬទើបបានជឿថាតាស៊ីក្លូពិតជាចាស់មែន?

    តាស៊ីក្លូអត់ចេះកុហក នឹង បោកប្រាស់គេទេណាចៅតា !!! ខ្លាចបាបណាស់ !!!

    ចំណាស់នេះហើយទៅបោកប្រាស់ក្មេងៗយ៉ាងម៉េចទៅ​ !!!!!

  3. អរគុណ​ដែល​និយាយ​បាន​ក្បោះក្បាយ​ហើយ​ត្រឹមត្រូវ​ទាំងអស់ ។ មួយ​ទៀត​ដែល​ខ្ញុំ​មាន​ចិត្ត​មិន​សូវ​ទូលាយ​ ខ្ញុំ​សុំ​កុំ​ប្រើ​ពាក្យ​តា ចៅ​អី​ជា​មួយ​ខ្ញុំ​ព្រោះ​ខ្ញុំ​អត់ចូលចិត្ត​ទេ ខ្ញុំ​ចូលចិត្ត​តែ​ប្រើ​ងារ​ជា​បង ប្អូន ពូ មីង លោក តាម​អាយុ ប៉ុណ្ណោះ ។ ខ្ញុំ​ថា​លោក​មិន​ទាន់​មាន​អាយុ​គ្រប់​នឹង​ធ្វើ​ជា​ជីតា​ខ្ញុំ​ទេ ។ អរគុណ ប្រសិនជា​ប៉ះពាល់​សតិអារម្មណ៍ សុំ​ទោស​ផង តែ​ខ្ញុំ​ប្រាប់​ពី​អារម្មណ៍​ពិត​របស់​ខ្ញុំ ។

  4. តាស៊ីក្លូ 25/08/2011 / 11:27 am

    តាស៊ីក្លូឈ្មោះតាស៊ីក្លូហ្នឹងណាចៅតា !!!! តាស៊ីក្លូស្និទ្ធស្នាលជាមួយកន្លែង

    របស់ចៅព្រោះអីកាលពីពេលមុនតាស៊ីក្លូធ្លាប់ឌុបម៉ូយទៅទីនោះរៀងរាល់

    ថ្ងៃ។ ម៉ូយរបស់តាស៊ីក្លូមានស្រីបារាំងម្នាក់ឈ្មោះ Natalie នឹងម៉ូយជនជាតិ

    ប៊ែលហ្ស៊ិកម្នាក់ឈ្មោះFredéric Goes គាត់នោះចេះនិយាយភាសាខ្មែរបាន

    ច្បាស់ល្អណាស់ ហើយគាត់ជាមនុស្សល្អម្នាក់។ គាត់ស្រឡាញ់នឹងថែទាំអ្នក

    ធ្វើការនៅក្រោមបង្គាប់គាត់ខ្លាំងណាស់ ព្រមទាំងជួយបង្រៀន ណែនាំរហូត។

    គាត់មិនដែលស្តីបន្ទោសអ្នកនៅក្រោមបង្គាប់របស់គាត់ទេ។ កាលនោះគាត់

    ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនេះ។អ្នកធ្វើការនៅក្រោមបង្គាប់របស់គាត់ស្រឡាញ់

    នឹងគោរពគាត់ខ្លាំងណាស់។ បន្ទាប់ពីគាត់ទៅមានស្រីអាល្លឺម៉ង់ម្នាក់ឈ្មោះ

    Christine Davis។ គាត់ធ្វើការបានតែពីរឆ្នាំ ក៏ចាកចេញទៅ។ បន្ទាប់មកទៀតទើប

    Nick ដែលជាអ្នកគ្រប់គ្រងសព្វថ្ងៃនេះ។ លោក Nick នេះពីមុនគាត់នៅខាង

    Wild Aids ។ អ្នកដែលនៅយូរជាងគេគឺបងគោ នឹងតូនី។ កាលនោះពេល

    តាស៊ីក្លូឌុបម៉ូយទៅទីនោះតូនី នៅជាកូនសិស្សនៅឡើយទេ។ គាត់យាមនៅ

    ពេលយប់។

  5. lavorn 25/08/2011 / 11:05 am

    ភ័យ​នៅ​កន្លែង​ធ្វើ​ការ​មិន​អស់​ចិត្ត​ នៅ​ឆ្លៀត​មក​បង្អើរ​ឲ្យ​អ្នក​ភូមិ​ភ័យ​ជា​មួយ​គ្នា​ទៀត​បង​!! kkk..

    • ឡាវ័ន៖ បង​ចេះតែ​ចែក​គ្នា​រំភើប​ទៅ​ណា ព្រោះ​រឿង​នេះ​វា​ហួស​នឹង​ស្មាន​ពេក! មិន​នឹក​ស្មាន​ថា​បង​ជា​មនុស្ស​ដែល​ភ្លេចភ្លាំង​ដល់​ម្ល៉ឹង​សោះ! បើ​ធ្វើ​ឲ្យ​ផ្អើល​មែន សុំ​ទោស​ផង ។

  6. បើតាម​សម្ដី​លោក នោះ​ជា​ សំ វាសនា កាល​ពី​៤-៥​ឆ្នាំ​មុន បច្ចុប្បន្ន​យើង​បាន​ប្ដូរ​ទស្សនវិស័យ​យើង​តិចតួច​ដោយ​ការងារ​ស្រាវជ្រាវ​យើង​ផ្ទេរ​ទៅ​ WCS ដែល​ជា​ដៃ​គូ​របស់​យើង ចំណែក​យើង​វិញ​គឺ​ធ្វើការ​ផ្នែក​អប់រំ​សហគមន៍​វិញ ។ បង​គោ គាត់​នៅ​ដដែល ម្នាក់​ស្រី​នោះ​លែង​នៅ​ហើយ យើង​ប្ដូរ​មេ​បរទេស​ច្រើន​មក​ហើយ បច្ចុប្បន្ន Nick ជា​អ្នក​សម្របសម្រួល​នៃ​មជ្ឈមណ្ឌល​នេះ ។ លោក​ឈ្មោះ​អ្វី​ដែរ? ខ្ញុំ​អាច​ស្គាល់​បាន​ទេ ព្រោះ​ហាក់ដូច​ជា​ធ្លាប់​ស្និទ្ធស្នាល​នឹង​កន្លែង​នេះ​ខ្លាំង​ណាស់ ។

  7. តាស៊ីក្លូ 25/08/2011 / 9:25 am

    ម្នាក់ឈ្មោះ នឹង គាត់ស្រីទេ ហើយគាត់ធ្វើការនៅខាងផ្នែកពស់ទឹក។ មជ្ឈមណ្ឌល

    សំ វាសនា​ស្អាតណាស់។ រួចចុះបង គោ ខាងផ្នែកសំអាតវិញ គាត់នៅទីនោះដែរ

    ឬរាល់ថ្ងៃ? តើសព្វថ្ងៃនេះនរណាជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនេះ?

  8. តាស៊ីក្លូ 24/08/2011 / 2:27 pm

    បុគ្គលិកផ្នែកហិរញ្ញវត្តុហ្នឹង ឈ្មោះ តូនីឬ???? ជួយផ្តាំសួរសុខទុក្ខគាត់ផង

    ថាតាស៊ីក្លូនឹកគាត់….. ហើយបុគ្គលិកម្នាក់ខាងគម្រោងឈ្មោះ​ នឹង សូម

    ផ្តាំសួរសុខទុក្ខគាត់ផង។ ម៉្យាងទៀត បើបានជួប បូ គាត់ជាអ្នកបើកទូក

    ទៅព្រែកទាល់នោះ សូមផ្តាំជួយសួរសុខទុក្ខគាត់ផង ហើយផ្តាំទៅអ្នករាល់

    គ្នាផងថាតាស៊ីក្លូនឹកពួកគេខ្លាំងណាស់ ……

    • ហ្អូយ​តា​ស៊ីក្លូ ខ្ញុំ​ស្គាល់តែ​តូនី​ទេ ចំណែក​បូ​ចាំ​ខ្ញុំ​ជួប​ខ្ញុំ​សួរ​សុខទុក្ខ​ឲ្យ តែ​បច្ចុប្បន្ន​កម្រ​បាន​ជួប​គាត់​ណាស់​ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ចុះ​ទៅ​ខាង​ទន្លេ ។ ម្នាក់​ឈ្មោះ នឹង ខ្ញុំ​អត់​ស្គាល់​ទេ បច្ចុប្បន្ន​ខ្ញុំ​នៅ​ខាង​គម្រោង​គ្មាន​នរណា​ទៀត​ទេ ។

  9. Lovepeehs05 24/08/2011 / 12:07 pm

    មិនព្រមបើកក្បួនមើលសិន\ ថ្ងៃនេះទី ២៣ ត្រូវថ្ងៃអង្គារ ៩ រោច វេលម៉ោង ៣ និង ៤០ នាទីរសៀលៈ ចំលើពេលវេលា មហេសុរា ទំនាយទាយថា បើគេប្រាប់ដំណឹងអ្វីៗ ថាល្អ គឺពិតជាល្អមែនកុំសង្ស័យ តែបើគេប្រាប់ថាអាក្រក់ យ៉ាងណាៗ ទាយថាពាក្យនោះកុហក់ទេ ។ បើមើលពីរបស់បាត់ ចូរបើកក្បួនមើល ឃើញហើយ ! ហើយសូមផ្តាំតាស៊ីក្លូថា ប្រយ័ត្នកុំដាក់ស្រីៗជិះខុសពេល… កុំភ្លេចផ្ទះខ្ញុំមានក្បួនហ្នឹង ហើយគេថាក្បួនហ្នឹង ជាក្បួនភូមាហែកគុក ។

  10. ក្មេងស្រែ 24/08/2011 / 11:02 am

    ប្រយ័ត្ន​តែ​ទម្រាំ​តែ​ដឹង​ខុស​ដឹង​ត្រូវ, បុរស​ដែល​ត្រូវ​ប្រើ​ទៅ​ចាក់​សាំង​គេ​វ៉ៃខ្នោះ គក់​ឡើង​ទ្រោម!!! គ្រោះ​ថ្នាក់!

    • ក្មេងស្រែ៖ និយាយ​ត្រូវ​ហើយ ប្រសិនជា​គ្មាន​អ្នក​រំឭក​ទេ​គឺ​ម្នាក់​នោះ​ទ្រោម

  11. borin 24/08/2011 / 8:28 am

    ចេះនាំគ្មាឆោឡោចឹង កំពុងតែខ្សោយផង

  12. phoungsopha 23/08/2011 / 6:19 pm

    តាមពិតទៅរឿងទាំងតែងតែកើតមានឡើង គឺដោយសារតែ ក្នុងពេលនោះ
    ម្នាក់ដែលជាម្ចាស់នោះ គាត់មិនបានចាប់អារម្មណ៍ លើអ្វីដែលគាត់បាន
    និយាយ តែបែជាគិតរឿងអ្វីផ្សេងទៅវិញ។

  13. តាស៊ីក្លូ 23/08/2011 / 4:43 pm

    ចៅឯងធ្វើការនៅកន្លែងណា? មជ្ឍមណ្ឌល សំ វាសនា ឬ?

  14. Lundi Lay 23/08/2011 / 4:30 pm

    ដូចញ៉ុមចឹងយកម៉ូតូទៅលាងហើយទៅដេកនៅផ្ទះ ដល់ពេលភ្ញាក់ឡើងផ្អើលបាត់ម៉ូតូ តាមពិតទុកនៅកន្លែងលាងម៉ូតូសោះ!! 😀

  15. pkay_sour 23/08/2011 / 4:18 pm

    សង្ឃឹមថា​មិនមានរឿងនេះកើតឡើងម្តងទៀតទេ នេះភ័យទទេហើយតើ តែ​ប្រ​សើរជា​បាត់​ទៅ​មិន​បាន​មកវិញដែរ។ គួរប្រយ័ត្នប្រយែង​បន្តិច​ហើយ​ល្បង

    • មិនអី​ទេ​ផ្កាយ​អរគុណ​ដែល​បាន​រំឭក ខ្ញុំ​ចាស់​ហើយ​មិន​សូវ​សម្បូរណ៍​ការ​ចងចាំ​ដូច​ផ្កាយ​ទេ! 😉 ។

      • pkay_sour 29/08/2011 / 8:42 am

        មិនបាច់គុណស្រ័យអីនោះទេ សុទ្ធតែគ្នាអ្នកភូមិយើង​នឹងណាល្បង អាគិគិៗៗ អ្នក​ណាថាប៉ុណ្ណឹងចាស់? ប៉ុណ្ណឹងគេហៅថា​កំពុងពេញខ្លឹម 😛

  16. monyrinataro 23/08/2011 / 4:13 pm

    ហាស់ហា ខំតែភ័យ តាមពិតភ្លេចខ្លួនឯងសោះ ប្រើគេឲ្យទៅចាក់សាំង!

    • មែន​ហើយ​មនុស្ស​ភ្លេច​ច្រើន ថ្ងៃ​នេះ​មាន​ការងារ​ច្រើន​ព្រោះ​ត្រូវ​ចាត់ចែង​ចុះ​តាម​សហគមន៍​ទៀត​ឆាប់ៗ​នេះ មាន​បញ្ហា​ច្រើន​ត្រូវ​រៀបចំ​ឲ្យ​ក្រុមការងារ​ដែល​ចុះ​ទៅ​ដឹង យល់ ពី​គោលបំណង​នៃ​បេសកកម្ម ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s